Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

មិនមានពាក្យថាហត់

(កំពង់ឆ្នាំង)៖ ឯក សយ សព្វថ្ងៃរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។​ ដំណើរជីវិតរ​បស់លោកយាយមិនខុសគ្នាទៅនឹងដំណើរជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរាប់លាននាក់ផ្សេងទៀតនោះទេ។ ការហូបចុកមិនគ្រប់គា្រន់ ធ្វើការធ្ងន់ៗ ដូចជា រែកដី កាប់ភ្លឺស្រែ ប្រឡាយ ស្ទូង រហូតដល់ម៉ោង ៧ យប់។ បន្ទាប់មកមេកងតម្រូវឲ្យ កាប់ចិញ្រ្ចំទន្រ្ទានខែត្រទាំងកូនខី្ច។ ការហូបចុកមិនគ្រប់គ្រាន់ បានបណ្តាលឲ្យកុមារតូចៗចំនួន ៤ ទៅ ៥...

ទាល់តែឈឺធ្ងន់ទើបបានឈប់សម្រាក

(កំពង់ឆ្នាំង)៖ ជា ស៊ុន មានអាយុ ៦៩ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់របបខ្មែរក្រហមដល់ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ហៅថា CamboCorps ក្នុងបេសកម្មស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជា ស៊ុន ផ្ទាល់មានជំងឺប្រចាំកាយ ដោយសារកត្តាជីវភាព និង កង្វះព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព ជំងឺប្រចាំរបស់គាត់មិនទាន់ជាសះស្បើយនៅឡើយ។ ស៊ុន...

ប្តីខ្ញុំធ្វើជាមេកង

(កំពង់ឆ្នាំង)៖ ពត ផា សាក្សីរស់ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់មានព្រះជន្ម ៧៩ ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើបទសម្ភាសន៍ជាមួយគាត់ផ្ទាល់ ពីដំណើរជីវិតនាសម័យខ្មែរក្រហមដែលបានកើតមានឡើងចំពោះគាត់។ គាត់បានរៀបរាប់ពីការងាររបស់ គាត់នាសម័យនោះ។ ដំបូងគាត់បានចាប់ផ្គើមការងារ ដែលគេហៅថា អ្នកសេដ្ឋកិច្ច ដែលតម្រូវឲ្យគាត់ដឹកជញ្ជូនស្រូវដាក់ជង្រុក ហាលស្រូវកើបស្រូវ កិនស្រូវ និងច្រកចូលការ៉ុង ដោយ​គ្មានពេលឈប់សម្រាក ក្នុងវត្តមួយដែលទុកជាឃ្លាំង។ ជួនកាលគាត់​តម្រូវឲ្យធ្វើការដាំបាយ...

ជីវិតពោរពេញទៅដោយភាពជូរចត់

(កំពង់ឆ្នាំង)៖ ញឹក ឡូត អាយុ ៧៣ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាអ្នករស់រានមានជីវិតក្រោមរបបខ្មែរក្រហម នឹងបានរួចផុតពីសេចក្តីស្លាប់ដោយសារការរត់គេចខ្លួនទៅប្រទេសថៃ។ នៅក្នុងវ័យ ១៩ឆ្នាំ​​ ឡូត បានធ្វើការនៅទីរួមខេត្តកំពង់ឆ្នាំង ខណៈពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងតំបន់នោះ។ ឡូត ព្រមទាំងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីទីលំនៅស្ថាន។ ក្រុមគ្រួសាររបស់​គាត់បានបែកបាក់គ្នានៅភូមិថ្នល់ គ្រាដែលគាត់​ ត្រូវបានចូលធ្វើជាកងចល័ត ដែលតម្រូវឲ្យធ្វើស្រែ ដាំដំឡូង...

ខ្លោចផ្សាមកទល់សព្វថ្ងៃ

(កំពង់ឆ្នាំង)៖ ជួន ហៀក អាយុ ៦៦ ឆ្នាំ ជាប្រជាកសិករ ដែលរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាអ្នករស់រានមានជី​វិតក្រោយរបបខ្មែរក្រហម។ ជីវិតគាត់បានរងទុកវេទនាយ៉ាងលំបាក។ របបនេះបានបន្សល់នូវភាពឈឺចាប់ ខ្លោចផ្សាមកទល់សព្វថ្ងៃ។ នៅ​ក្នុងវ័យកំពុងត្រូវបានសិក្សា គាត់ត្រូវបានរបបនេះបង្ខំអោយធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានការឈប់សម្រាក និងហូបចុកមិនគ្រប់គ្រាន់។ សកម្មភាពទាំងអស់នេះបានជះឥទ្ធិពលទៅលើសុខភាព ផ្លូវចិត្ត រាងកាយ ការព្រាត់ប្រាស់គ្រួសារ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជីវភាពខ្វះខាត បន្ទាប់ពីរបបនេះត្រូវបានដួលរលំ។...

ជីវិតរសាត់អណ្តែតនៅសម័យសង្គ្រាម

(កំពង់ឆ្នាំង)៖ ថៃ ឡេង មានអាយុ ៧៥ ឆ្នាំ ដែលសព្វថ្ងៃគាត់កំពុងរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីដំណើរជីវិតនាសម័យខ្មែរក្រហម។ គាត់ផ្ទាល់ត្រូវខំធ្វើការទាំងយប់ទាំងថ្ងៃ ដូចជាទម្លាក់ថ្ម ជីកប្រឡាយ ដាំដំឡូង ស្ទូង  ស្រូវ ច្រូតស្រូវ​​​ ដេរស្លឹក តាមការបញ្ជារបស់អង្គការ។ ជីវិតពេលសម័យសង្គ្រាម គាត់តូ្រវបានរសាត់អណ្តែត ពីកន្លែងមួយទៅកន្លែងមួយ ខណៈពេលកងទ័ពវៀតណាមខិតជិតមកដល់ ពីដំណាក់ស្វាយ...

Solverwp- WordPress Theme and Plugin