Category: អត្ថបទស្រាវជ្រាវ

សួន កាសេត្រ ៖ វិស្វករក្សេត្រកម្ម ត្រូវបានខ្មែរក្រហមចាប់ខ្លួន

តាមរយៈចម្លើយសារភាពឯកសារD៤១៧៨០ សួន កាសេត្រ ហៅ សេត ភេទប្រុស អាយុ៤១ឆ្នាំ(នៅក្នុងឆ្នាំ១៩៧៥)ធ្វើការនៅទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្ម   ត្រូវបានឃាត់ខ្លួនយកមកសួរចម្លើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៧៦។ រីឯសៀវភៅគុកទួលស្លែងដែលដកស្រង់ចេញពីបញ្ជីឈ្មោះអ្នកទោសនៅមន្ទីរសន្តិសុខ ស-២១ ទួលស្លែង«សារមន្ទីរទួលស្លែង» នៅទំព័រអ្នកទោសផ្នែកវិស្វករ ក៏បានរកឃើញឈ្មោះ សួន កាសេត្រ ចាប់មកពីតំបន់២២ មុខងារបច្ចេកទេសកសិកម្ម ថ្ងៃចូលទី១៨ ខែមករា ឆ្នាំ១៩៧៦ ដែលមានការបរិច្ឆេទដូចគ្នា។ ដោយឡែកឯកសារ I០៨៣៦២...

ការជម្លៀសប្រជាជនភូមិភាគបូព៌ាដោយបង្ខំតាមរថភ្លើង

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិភាគបូព៌ា ខេត្តស្វាយរៀង និងខេត្តព្រៃវែង បានប្រាប់រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានអំឡុងពេលជម្លៀសដោយបង្ខំតាមរថភ្លើងឆ្លងកាត់ភ្នំពេញឆ្ពោះទៅកាន់ភូមិភាគពាយ័ព្យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ខ្មែរក្រហមបានប្រើប្រាស់មធ្យោបាយជម្លៀសប្រជាជនដោយបង្ខំជាច្រើនរួមមាន៖ ឡានដឹកទំនិញ រទេះគោ ទូក រថភ្លើង ឬដើរ។ ខណៈរថភ្លើងជាមធ្យោបាយហាក់ពេញនិយមមួយដែលខ្មែរក្រហមបានប្រើប្រាស់សម្រាប់ជម្លៀសប្រជាជនដែលមានចំនួនច្រើនៗនាក់ក្នុងពេលតែមួយ។ នៅក្នុងមួយទូរថភ្លើងខ្មែរក្រហមបានដាក់មនុស្សរហូតដល់១00 នាក់ឲ្យឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ ហើយពុំបានផ្តល់អាហារឬទឹកឲ្យបរិភោគនោះទេ។ កងទ័ពខ្មែរក្រហម គឺជាអ្នកមើលការខុសត្រូវក្នុងការជម្លៀសប្រជាជនដោយបង្ខំ និងមានភារកិច្ចត្រួតពិនិត្យប្រជាជនជម្លៀសតាមរថភ្លើង ទូក និងរទេះគោ ហើយចាំទទួលប្រជាជនជម្លៀសទៅតាមចំណតស្ថានីយរថភ្លើងនីមួយៗ ទៅកាន់សហករណ៍នានា។ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា...

ការជម្លៀសប្រជាជនភូមិភាគបូព៌ាដោយបង្ខំតាមរថភ្លើង

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិភាគបូព៌ា ខេត្តស្វាយរៀង និងខេត្តព្រៃវែង បានប្រាប់រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានអំឡុងពេលជម្លៀសដោយបង្ខំតាមរថភ្លើងឆ្លងកាត់ភ្នំពេញឆ្ពោះទៅកាន់ភូមិភាគពាយ័ព្យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ខ្មែរក្រហមបានប្រើប្រាស់មធ្យោបាយជម្លៀសប្រជាជនដោយបង្ខំជាច្រើនរួមមាន៖ ឡានដឹកទំនិញ រទេះគោ ទូក រថភ្លើង ឬដើរ។ រថភ្លើងជាមធ្យោបាយហាក់ពេញនិយមមួយដែលខ្មែរក្រហមបានប្រើប្រាស់សម្រាប់ជម្លៀសប្រជាជនដែលមានចំនួនច្រើនៗនាក់ក្នុងពេលតែមួយ។ នៅក្នុងមួយទូរថភ្លើងខ្មែរក្រហមបានដាក់មនុស្សរហូតដល់ ១00នាក់ឲ្យឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ និងពុំបានផ្តល់អាហារឬទឹកឲ្យបរិភោគនោះទេ។ កងទ័ពខ្មែរក្រហម គឺជាអ្នកមើលការខុសត្រូវក្នុងការជម្លៀសប្រជាជនដោយបង្ខំ និងមានភារកិច្ចត្រួតពិនិត្យប្រជាជនជម្លៀសតាមរថភ្លើង ទូក និងរទេះគោ ហើយចាំទទួលប្រជាជនជម្លៀសទៅតាមចំណតស្ថានីយរថភ្លើងនីមួយៗ ទៅកាន់សហករណ៍នានា។ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា...

ស្វាយ អឿន៖ អតីតកងទ័ពខ្មែរក្រហមរៀនផ្នែកជាងជួសជុលយន្តហោះចម្បាំងនៅប្រទេសចិន

នៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) មានកងទ័ពខ្មែររាប់រយនាក់ត្រូវបានជ្រើសរើសទៅបណ្តុះបណ្តាលផ្នែកបើកយន្តហោះចម្បាំង, បើកនាវាចម្បាំង, ជាងជួសជុលយន្តហោះចម្បាំង និងនាវាចម្បាំង ដើម្បីត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយប្រទសវៀតណាម។ ស្វាយ អឿន គឺជាអតីតកងទ័ពខ្មែរក្រហមម្នាក់ក្នុងចំណោមកងទ័ពខ្មែរក្រហមរាប់រយនាក់ផ្សេងទៀត ត្រូវបានជ្រើសរើសឲ្យចូលរៀនផ្នែកជួសជុលយន្តហោះចម្បាំងនៅប្រទេសចិន បានរៀបរាប់ដំណើរជីវិតរបស់ខ្លួនដូចខាងក្រោមថា៖ ១. ជីវិតពីកុមារភាព៖ ខ្ញុំឈ្មោះ ស្វាយ អឿន អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ខ្ញុំរៀនបានថ្នាក់ទី៥«ចាស់» នៅអនុវិទ្យាល័យសម្ដេចឪ ស្ថិតនៅក្នុងស្រុកគងពិសី ដែលបច្ចុប្បន្ននៅក្នុងស្រុកបរសេដ្ឋ។ នៅខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ...

ប្រវត្តិទំនប់វារីអគ្គិសនីអន្លង់ជ្រៃ

១.  សេចក្តីផ្តើម កម្ពុជាប្រជាធិបតេយ្យ គឺជាសម័យកាលដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្រ្តទំនើបកម្ពុជាពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេចអស់មួយជីវិតនូវរឿងរ៉ាវឈឺចាប់ខ្លោចផ្សា រស់នៅលំបាកវេទនា បាត់បង់សាច់ញាតិគ្រួសារ រស់នៅក្រោមការគាបសង្កត់​ គ្មានសិទ្ធិសេរីភាព មានតែការបង្ខិតបង្ខំសព្វសារពើ។ នៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា បានក្លាយជាកន្លែងការដ្ឋាន កន្លែងធ្វើស្រែចម្ការ ប្រកបដោយការបង្ខិតបង្ខំ ដែលបណ្តាលឲ្យមនុស្សស្លាប់រាប់មិនអស់គ្រប់ទីកន្លែងក្រោមអំណាចគ្រប់គ្រងដ៏សាហាវយង់ឃ្នង។​  តួយ៉ាង នៅតំបន់អន្លង់ជ្រៃ ដែលមានទីតាំងនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គឺជាទីតាំងប្រវត្តិសាស្រ្តមួយដែលខ្មែរក្រហមបានកៀរគរប្រជាជនធ្វើការលើកទំនប់ ក្នុងគោលបំណងបង្កើតជាកន្លែងស្តុកទឹកដើម្បីផ្គត់ផ្គង់ទៅដល់វិស័យកសិកម្ម។...

ផាត់ អោ ៖ កម្មករនៅមន្ទីរពាណិជ្ជកម្ម ក្រុងភ្នំពេញ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឡឹក អោ ហៅ ផាត់ អោ កើតនៅឆ្នាំ១៩៥៨ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ពេលខ្ញុំអាយុជាង១០ឆ្នាំ ខ្ញុំបានចូលរៀននៅថ្នាក់ទី១២ (ពីសង្គមចាស់)។ នៅឆ្នាំ១៩៧៤ ខ្ញុំបានចូលបួសជាព្រះសង្ឃនៅវត្តក្នុងភូមិ ដែលមានព្រះសង្ឃចំនួន២០អង្គគង់នៅ។ សម័យនោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ នៅគ្រប់គ្រងភូមិខ្ញុំនៅឡើយ។  នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះខ្មែរក្រហមបានចូលមកគ្រប់គ្រងភូមិចេក...

តើ “ធ្វើតាមបញ្ជា”៖ ចម្លើយដែលអាចទទួលយកបានទេ?

បន្ទាប់ពីការអានអំពីប្រវត្តិនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម អ្នកអានតែងតែបញ្ចប់ដោយសំណួរអំពីហេតុផលនៅពីក្រោយការសម្លាប់មនុស្ស។ តាម​ដំណើរ​រឿង​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហមម្នាក់ ឈ្មោះ សុខ អៀត មានអាយុ ៨៥​ឆ្នាំ អតីតកងឈ្លបនៅ​ខេត្ត​ព្រះវិហារ ក្នុង​របប​ខ្មែរ​ក្រហម បាន​និយាយ​ថា លោក​បាន​អនុវត្ត[ការសម្លាប់] ពីព្រោះ​តែ​បញ្ជា​ពី​ថ្នាក់​លើ​ប៉ុណ្ណោះ។ គាត់បានពន្យល់ថាគាត់មិនមានជម្រើសនោះទេ។ សម្រាប់គាត់ ការសម្លាប់គឺបណ្ដាលមកពីស្ថានភាពសង្គមជាក់ស្តែងនៅសម័យនោះ។ អ្នកយាមគុកមកពីអតីតមន្ទីរសន្តិសុខ ស-២១ ឬស្គាល់ថាជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងក្នុងរាជធានីភ្នំពេញ ដែលគេប៉ាន់ស្មានថាមានអ្នកទោសចំនួនជាង ១២,០០០ នាក់ជាប់ឃុំឃាំងត្រូវបានសម្លាប់ ហើយមានអ្នកទោសតិចតួចប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត។ ឆ្មាំគុក​ក៏​បាន​ផ្តល់​ហេតុផល​ដូច​គ្នា​នេះ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរីជាភាសាខ្មែរកាល​ពី​ឆ្នាំ​២០១៥។...

ឡេង ភាព៖ អតីតប្រធានអនុសេនាតូច កងពល៨០១

ឡេង ភាព អតីតប្រធានអនុសេនាតូច កងពល៨០១ប្រចាំការនៅខេត្តរតនៈគិរី បានរៀបរាប់ដំណើរជីវិតជាកងទ័ព ការលំបាក វេទនា និងការពិការដៃជើងកំរើកមិនបានដោយសារសង្រ្គាមនៅតាមបណ្ដោយព្រំដែនដូចខាងក្រោម៖។ ខ្ញុំឈ្មោះ ឡេង ភាព ភេទប្រុស អាយុ៧០ឆ្នាំមានស្រុកកំណើតនៅក្នុងភូមិចក ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សព្វថ្ងៃខ្ញុំប្រកបមុខរបរ ធ្វើចម្ការ ដាំពោត និងដាំសណ្ដែក។ ខ្ញុំមានប្រពន្ធ២នាក់...

ខ្ញុំឈប់រៀនដោយសារប្រទេសមានសង្រ្គាម

នៅពេលប្រទេសជាតិមានសង្រ្គាម និងមានខ្មែរក្រហម មានក្មេងៗជាច្រើនបានបោះបង់ការសិក្សា និងត្រូវបង្ខំឲ្យធ្វើការងារពលកម្មនៅតាមកងកុមារ, កងចល័ត, ការដ្ឋានការងារ ឬដើរបោសសំអាតប្រមូលសម្ភារតាមផ្ទះរបស់ប្រជាជនដែលត្រូវខ្មែរក្រហមជម្លៀសឲ្យចេញពីផ្ទះទៅរស់នៅតាមតំបន់ផ្សេងៗ។ នៅឆ្នាំ១៩៧៥ ខ្ញុំឈប់រៀនដោយសារប្រទេសមានសង្រ្គាម។ នៅពេលនោះខ្មែរក្រហមបានជម្លៀសខ្ញុំទៅរស់នៅមន្ទីរដូនសុខឃ្លាតឆ្ងាយពីឪពុកម្ដាយ។ ខ្ញុំធ្វើការងារពលកម្មក្នុងការដ្ឋាននៅជាក្មេងជំទង់។ ទោះខ្ញុំនឹកឪពុកម្ដាយ និងផ្ទះសម្បែងយ៉ាងណាក៏មិនហ៊ានមកផ្ទះវិញដែល ព្រោះខ្លាចខ្មែរក្រហមយកទៅកសាង និងសម្លាប់។ នាងខ្ញុំឈ្មោះ ខាង គឹង ភេទស្រីអាយុ៤៨ឆ្នាំ (នៅឆ្នាំ២០០៦) រហូតមកដល់បច្ចុប្បន្ននេះខ្ញុំអាយុ៦៦ឆ្នាំ។ មានទីកន្លែងកំណើតកើតនៅភូមិត្រពាំងត្រល់ ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប។...

របបខ្មែរក្រហមមិនបានយកចិត្តទុកដាក់សុខភាពប្រជាជន

នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋដឹកនាំដោយសេនាប្រមុខលន់ លន់។ ពេលនោះខ្មែរក្រហមបានដាក់ឈ្មោះខ្លួនឯងថារបបកម្ពុជាប្រជាធិបតេយ្យដែលស្គាល់ថា “របបខ្មែរក្រហម”។ បន្ទាប់ពីចូលកាន់កាប់ទីក្រុងភ្នំពេញខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញទីក្រុងភ្នំពេញភ្លាមៗទោះបីមានអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏មិនលើកលែងដែរ។ ជាពិសេសទាហានលោកលន់ នល់ មួយចំនួនត្រូវយោធាខ្មែរក្រហមចាប់ធ្វើបាប និងយកទៅសម្លាប់ចោលភ្លាមៗតែម្តងយ៉ាងសាហាវព្រៃផ្សៃបំផុត។ ខាងក្រោមនេះគឺជាការរៀបរាប់របស់ វ៉ាន់ អំពីបទពិសោធន៍រស់នៅក្រោមរបបខ្មែរក្រហម។ ខ្ញុំឈ្មោះ រ៉ាន់ អាយុ៦៤ឆ្នាំ។ ខ្ញុំបានឃើញខ្មែរក្រហមជម្លៀសប្រជាជនថ្មីជាច្រីនគ្រួសារចេញមកពីភ្នំពេញ (ហៅថាប្រជាជន១៧មេសា)។ ខ្ញុំ បានឃើញប្រជាជនថ្មីមួយចំនួនបន្តដំណើរទៅមុខទៀតហើយក៏មានប្រជាជនថ្មីមួយចំនួនបានចូលមករស់នៅក្នុងភូមិថ្មី ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំ...

អ្នកជំនាញការចិនចុះមកពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្ដុកទឹកក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌឿន គឹមសាន អាយុ៦៣ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងបច្ចុប្បន្នជាប្រធានភូមិទី៨។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ភួង ពៅ និងមានកូនសរុបចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ អៀ សុខាន់ និងម្ដាយឈ្មោះ អែម គឹមអុល។ ខ្ញុំគឺជាកូនទី៧ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។ នៅពីក្មេង ខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ហើយចូលរៀននៅសាលាបឋមសិក្សាដីដុះ។...

Solverwp- WordPress Theme and Plugin