អ៊ូច ភាព៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ អ៊ូច ភាព កើតនៅឆ្នាំ ១៩៧០ មានអាយុ ៥៥ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព ខ្ញុំមិនបានរៀននោះទេដោយសារតែប្រទេសមានសង្គ្រាម។ នៅរបបខ្មែរក្រហមខ្ញុំមានអាយុប្រមាណ៥ឆ្នាំ ពេលនោះខ្មែរក្រហមបានបំបែកខ្ញុំចេញពីគ្រួសារ។ ខ្ញុំត្រូវរស់នៅក្នុងកងកុមារ ហើយខ្មែរក្រហមតម្រូវឲ្យធ្វើការងារដូចមនុស្សពេញវ័យ និងខ្ញុំគ្មានសិទ្ធិប្រកែកនោះទេ។ ការងាររបស់ខ្ញុំ គឺកាប់ស្លឹកទន្ទ្រានខែត្រ, រើសអាចម៍គោដើម្បីទុកធ្វើជីដាក់ស្រែ។ ខ្ញុំជាសាក្សីដែលបានឃើញអំពើហិង្សាដ៏សាហាវដែលខ្មែរក្រហមចងដៃប្រជាជនយកទៅសម្លាប់ក្នុងព្រៃ។ សាកសពពាសពេញដី ជីវិតមនុស្សក្នុងរបបនោះគឺគ្មានសិទ្ធិសេរីភាព ហើយប្រជាជនត្រូវធ្វើការងារពេញមួយថ្ងៃ,...
ម៉ៅ អ៊ុត៖ ប្ដីរបស់ខ្ញុំ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់
ប្ដីរបស់ អ៊ុត ជាអតីតទាហាន លន់ នល់ មានតួនាទីយាមប្រចាំការនៅរបងសាលាខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានស៊ើបអំពីជីវប្រវត្តិរបស់ប្ដី និងក្រុមគ្រួសាររបស់ អ៊ុត ជាញឹកញាប់។ ខ្មែរក្រហមបានប្រាប់ថានាំប្ដីរបស់ អ៊ុត ទៅរៀនសូត្របន្ថែម ប៉ុន្តែត្រូវបាននាំយកទៅវាយសម្លាប់ចោលទៅវិញ។ ឈ្មោះ ម៉ៅ អ៊ុត[1] ភេទស្រី អាយុ៧៨ឆ្នាំ។ សព្វថ្ងៃ អ៊ុត រស់នៅជាមួយកូនប្រុសពៅ និងជួយមើលថែចៅៗ។ អ៊ុត...
នៅ សួរ ៖ ខ្ញុំសង្ឃឹមដែរ តែសង្ឃឹមតិច ចំពោះការបាត់ដំណឹងកូនឈ្មោះ សែ លឹម
នៅ សួរ[1] អាយុ៦៩ឆ្នាំ(២០០៣) កើតនៅភូមិ/ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិកោះតាង៉ោទី៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ សួរ បានរៀបការនៅអាយុ១៩ឆ្នាំ ។ សួរ មានប្ដីឈ្មោះ សែ លីន អាយុ៧០ឆ្នាំ (២០០៣) ដែលឧស្សាហ៍ឈឺជាញឹកញាប់។ សួរ មានកូនចំនួន៧នាក់ ក្នុងនោះប្រុសចំនួនពីរនាក់។ កូនៗរបស់ សួរ...
ងួន រ៉ាឌី៖ ខ្ញុំធ្វើពុតជាស្លាប់នៅក្នុងរណ្តៅសាកសពរួម
ងួន រ៉ាឌី[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ រ៉ាឌី បច្ចុប្បន្នរស់នៅក្នុងភូមិអូរគរគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រ៉ាឌី បាននិយាយថា៖ «ឪពុកខ្ញុំគឺជាគ្រូពេទ្យ នៅសម័យសង្គមរាស្រ្តនិយម។ ជារៀងរាល់ថ្ងៃ ឪពុកខ្ញុំតែងតែដើរចាក់ថ្នាំនៅតាមភូមិ និងស្រុកផ្សេងៗ ដើម្បីដូរជាអង្ករសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ម្ដាយខ្ញុំគឺជាស្រ្តីមេផ្ទះ ដែលរៀបចំបាយទឹក និងមើលថែកូនៗ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៤នាក់...
សាំ ម៉ាប់ រំឮកពីការចងចាំរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ សាំ ម៉ាប់[1] គឺជាអនុប្រធានភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បើទោះបីជាខ្ញុំបានរួចផុតសេចក្ដីស្លាប់ពីរបបខ្មែរក្រហម ខ្ញុំនៅចងចាំបានយ៉ាងល្អអំពីការប្រឈមបាត់បង់ជីវិតនៅក្នុងរបបនេះ។ ខ្ញុំបានកើតនៅក្នុងឆ្នាំ១៩៥៩ នៅភូមិក្រសាំងតាម៉ង ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី ចំនួន៧នាក់ ប៉ុន្តែជាអកុសល បងប្រុសរបស់ខ្ញុំ ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាវត្តមហាខ្ញូង។ ខ្ញុំបានឈប់រៀន និងបានមកជួយការងារឪពុកម្ដាយដូចជា...
លេខាឃុំថ្មី ស្រុកក្រចេះ
ភ្លឿន យីម ភេទប្រុស ជាលេខាឃុំថ្មី កើតឆ្នាំ១៩៣២ បាត់ខ្លួន[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ សាត សាន អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ។ យីម មានឪពុកឈ្មោះ ភ្លឿន, ម្ដាយឈ្មោះ ទេស និងមានបងប្អូនបង្កើតចំនួនដប់នាក់ (ស្រីបួននាក់)។ យីម មានស្រុកកំណើតនៅភូមិថ្មី ឃុំថ្មី ស្រុកក្រចេះ ខេត្ដក្រចេះ។ យីម ធ្លាប់បួសរៀនជាព្រះសង្ឃ...
ចិន យ៉ែន ៖ រងគ្រោះព្រោះប្ដីធ្វើបដិវត្តន៍
ខ្ញុំឈ្មោះ ចិន យ៉ែន[1] អាយុ៥៧ឆ្នាំនៅឆ្នាំ២០០៥ មានទីកន្លែងកំណើតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំមានកូនចំនួន៥នាក់ គឺប្រុសចំនួន២នាក់ និងស្រីចំនួន៣នាក់។ កូនខ្ញុំត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ បន្ទាប់ពីឪពុកវាត្រូវបានចាប់ខ្លួនមុនរួចទៅហើយ។ ចំណែកប្ដីខ្ញុំឈ្មោះ ញ៉ែម ឈឿង គឺជាអតីតយោធាខ្មែរក្រហមនៅកងពល២៩០។ បងឈឿង មានឈ្មោះបដិវត្តន៍ ញ៉ែម សម្ងាត់។ គាត់មានអាយុ៣៨ឆ្នាំនៅឆ្នាំ១៩៧៦ និងមានស្រុកកំណើតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ...
បាត់ខ្លួនដោយសាររទេះ និងគោមួយនឹម
តាមរយៈការសម្ភាសជាមួយ ផេង ឃឿន[1] ដែលជាប្អូនស្រីរបស់ ផេង ភឺន បានឲ្យដឹងថា ភឺន ត្រូវបានបាត់ខ្លួននៅរបបខ្មែរក្រហម។ ភឺន មានភូមិកំណើតក្នុងភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ភឺន មានឪពុកឈ្មោះ ជា ផេង និងម្ដាយឈ្មោះ ចាន់ ញ៉ឹប។ ភឺន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់ ទី១...
អន ធា៖ ខ្ញុំនៅតែចងចាំប្ដីរបស់ខ្ញុំ ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល
ខ្ញុំឈ្មោះ អន ធា[1] មានអាយុ៨៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ប៉ោ អន និងមានម្ដាយឈ្មោះ លិវ ឆៀវ ប៉ុន្តែអ្នកមានគុណទាំង២បានទទួលមរណភាពអស់ទៅហើយ។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់ (ស្រី១/ប្រុស៥) (ស្លាប់៤នាក់)នៅឆ្នាំ១៩៥៧ ខ្ញុំរៀបការ ជាមួយប្ដីឈ្មោះ...
អែល យ៉េប៖ ម៉ាន ហៅ តាបី ជាគណៈឃុំស្វាយជ្រះ ត្រូវបានខ្មែរក្រហមសម្លាប់ដោយកាប់ជាបីកំណាត់
នៅចុងឆ្នាំ១៩៧៨ អែល យ៉េប ហៅ ឡោះ តយ៉េប បានឃើញកម្មាភិបាលមួយចំនួនត្រូវបានអង្គការ សម្លាប់។ គណៈឃុំស្វាយជ្រះឈ្មោះតាបី ជាជនជាតិចាមហៅម៉ាន ត្រូវបានខ្មែរក្រហមសម្លាប់ដោយ កាប់ជាបីកំណាត់រួចយកទៅបង្ហាញប្រាប់ប្រជាជនថាជាជនក្បត់ «ក្បាលយួនខ្លួនខ្មែរ»។ ខាងក្រោមនេះជាសាច់រឿងរបស់ អែល យ៉េប ហៅ ឡោះ តយ៉េប៖ ខ្ញុំឈ្មោះ អែល យ៉េប[1] ហៅ ឡោះ តយ៉េប...
នួន ពៅ ធ្លាប់ហ្វឹកហាត់ទ័ពនៅឡុងយ៉ាវ ប្រទេសវៀតណាម ដើម្បីវាយជាមួយកងកម្លាំងខ្មែរក្រហម
នៅឆ្នាំ១៩៧៧ នួន ពៅ ត្រូវបានកងទ័ពវៀតណាមនាំទៅរៀនភាសាវៀតណាម និងយុទ្ធសាស្ត្រសង្គ្រាម នៅឡុងយ៉ាវ និងខេត្តតាយនិញ ព្រំដែនប្រទេសកម្ពុជា-វៀតណាម។ ឈ្មោះ នួន ពៅ ហៅ ឃន[1] ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។...

