យាំ វ៉ាន ៖ លេខាឃុំកន្ទួត
យាំ វ៉ាន ឈ្មោះក្នុងបដិវត្តន៍ហៅ វ៉ាន កើតនៅឆ្នាំ១៩៤០ នៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកក្រចេះ ខេត្តក្រចេះ។ វ៉ាន មានឪពុកឈ្មោះ យាំ វ៉ន ម្ដាយឈ្មោះ ម៉ៅ អួន និងមានបងប្អូនចំនួនប្រាំនាក់ (ស្រីបីនាក់)។ នៅក្នុងឯកសារប្រវត្តិរូប បានបញ្ជាក់ពីអត្តចរិតដើមរបស់ វ៉ាន គឺជាមនុស្សមិនសូវចូលចិត្តនិយាយស្ដី ឆាប់ខឹង និងចូលចិត្តធ្វើត្រាប់តាមអ្នកដទៃ។[1] យាំ...
យូរ គឹមវ៉ាន់ ហៅ ស៊ាង៖ យុទ្ធនារី ផ្នែកកាត់ដេរខោអាវកងទ័ពខ្មែរក្រហម
នៅចន្លោះឆ្នាំ១៩៧៧-១៩៧៨ របបខ្មែរក្រហមបានប៉ះទង្គិចជាមួយប្រទេសវៀតណាម បន្ទាប់ពីនោះថ្នាក់ដឹកនាំនៃរបបខ្មែរក្រហម បានធ្វើបន្សុទ្ធកម្មទ្រង់ទ្រាយធំលើកទី២ ទៅលើថ្នាក់ដឹកនាំ ជួរកម្មាភិបាល និងប្រជាជនក្នុងភូមិភាគបូព៌ា។ អង្គការបានចោទប្រកាន់ថាថ្នាក់ដឹកនាំ និងប្រជាជនក្នុងភូមិភាគបូព៌ា គឺជាទីភ្នាក់ងារយកការណ៍ឱ្យប្រទេសវៀតណាម (ក្បាលយួនខ្លួនខ្មែរ)។ ដើម្បីស្វែងរកជនស្អាតស្អំ ហើយស្មោះត្រង់ជាមួយអង្គការបក្ស គឺខ្មែរក្រហមបានប្រើវិធីសាស្រ្តជីវទស្សន៍[1]ទៅលើកម្មាភិបាលរបស់ខ្លួនគ្រប់កម្រិត។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៧៧ យូរ គឹមវ៉ាន ហៅ ស៊ាង[2] ក៏ធ្លាប់ត្រូវអង្គការហៅទៅប្រជុំដើម្បីបំពេញប្រវត្តិរូបសង្ខេបរបស់ខ្លួន ក្រុមគ្រួសារ ការពាក់ព័ន្ធនិន្នការនយោបាយ ការងារបម្រើកម្លាំងបដិវត្តន៍...
ឯក ផាត៖ សម្តេចឪជួយគ្រួសារខ្ញុំ ក្នុងគ្រាដែលផ្ទះខ្ញុំបាក់ធ្លាក់ចូលទឹកទន្លេ
ឯក ផាត[1] ភេទប្រុស អាយុ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកឯង ឃុំព្រែកឯង ស្រុកព្រែកឯង ខេត្ដកណ្ដាល។ បច្ចុប្បន្ននេះរស់នៅក្នុងភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ «ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ ឪពុកម្ដាយរបស់ខ្ញុំគឺជាកសិករ និងមានជីវភាពសមរម្យ។ ក្រោយមក ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនរស់នៅតាមច្រាំងទន្លេបានជួបទុក្ខលំបាកដោយសារផ្ទះបានបាក់ចូលទៅក្នុងទន្លេ។ ថ្ងៃនោះគឺចំពេលនៃពិធីបុណ្យអកអំបុកសំពះព្រះខែ ដែលសម្ដេចនរោត្ដម សីហនុ បានរៀបចំពិធីធំមួយនៅមុខព្រះបរមរាជវាំង ឯរាជធានីភ្នំពេញ។...
អ៊ី សំប៊ុន៖ ខ្ញុំបានទៅដល់អន្លង់វែង តាំងពីទស្សវត៍ឆ្នាំ១៩៦០
អ៊ី សំប៊ុន[1] ភេទប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតរស់នៅភូមិគោកកណ្ដាល ស្រុកវ៉ារិន ខេត្តសៀមរាប។ សព្វថ្ងៃ សំប៊ុន គឺជាប្រធានភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំប៊ុន បាននិយាយរៀបរាបអំពីប្រវត្តិរបស់ខ្លួន ដែលបានចូលមករស់នៅក្នុងភូមិស្រឡៅស្រោងថា៖ «នៅចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៦ ខ្ញុំ និងឪពុក បានធ្វើដំណើរដោយរទេះគោ ដែលបានដឹកសត្វមាន់ ទា ជ្រូក និងគោ...
ឆោម សាវុន អតីតកងចល័តវ័យកណ្ដាល
ខ្ញុំឈ្មោះ ឆោម សាវុន[1] មានអាយុ៧២ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការជាមួយនឹងស្វាមីដែលមានឈ្មោះ ឈឹម ជន ខ្ញុំមានកូនចំនួន៦នាក់។ ឪពុករបស់ខ្ញុំ មានឈ្មោះ ព្រាប ឆោម និងម្ដាយឈ្មោះឌុច ថូន។ ខ្ញុំមានបងប្អូន៧នាក់ ក្នុងនោះប្រុស២នាក់ និងស្រី៥នាក់។ ខ្ញុំបានចូលរៀនសូត្រនៅសាលាឫស្សីស្រុក តាំងពីសម័យសង្គមមកម្លេះ ហើយខ្ញុំរៀនបានត្រឹមថ្នាក់ទី៩...
អនុយោធាវរសេនាតូច២៣៤ រៀបគម្រោងផ្តួលរំលំបដិវត្តន៍នៅតំបន់អ្នកលឿង
ជិន ថុល ជាអនុយោធាវរសេនាតូច២៣៤ វរសេនាធំ២៣ កងពល២៩០ ភូមិភាគបូព៌ា បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកចំនួន២៧នាក់ បានរៀបចំគម្រោងក្បត់ដើម្បីដណ្តើមអំណាចពីបដិវត្តន៍នៅតំបន់អ្នកលឿង ខេត្តព្រៃវែង តាំងពីឆ្នាំ ១៩៧១។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ជិន ថុល ៖ ជិន ថុល[1] ភេទប្រុស អាយុ២៨ឆ្នាំ (ឆ្នាំ១៩៧៧) មានឪពុកឈ្មោះ ជិន លឹម, ម្តាយឈ្មោះ...
លី សែ ហៅ សោម ៖ ក្មួយរបស់ ម៉ែន សាន ហៅ យ៉ា លេខាភូមិភាគឦសាន(១០៨)
ខ្ញុំឈ្មោះ លី សែ មានឈ្មោះ បដិវត្តន៍ សោម[1] មានអាយុ៣៥ឆ្នាំ គិតត្រឹមឆ្នាំ១៩៧៧ មានទីកន្លែងកំណើតនៅភូមិគគីរសោម ឃុំគគីរសោម ស្រុកប្រសូត្រ ខេត្តស្វាយរៀង(តំបន់២៣)។ ប្អូនខ្ញុំឈ្មោះ លី អាន ធ្វើការនៅរោងពុម្ពដឹកជញ្ជូនជើងទឹក។ ខ្ញុំមាននាទីជា អនុលេខាស្រុកល្វាឯម តំបន់២២ ភូមិភាគបូព៌ា(២០៣)។ នៅឆ្នាំ១៩៦២ ខ្ញុំមករៀនថ្នាក់ទី២ នៅវិទ្យាល័យយុគន្ធរ ភ្នំពេញ ដោយរស់នៅជាមួយ...
នង សាំង៖ កូនខ្ញុំឈ្មោះ ណាត សឺ ជាប់គុកចំនួនប្រាំខែ នៅខេត្តកំពង់ឆ្នាំង
សឺ ហៅ ថា ភេទស្រី អាយុ១៨ឆ្នាំ។ សឺ, មានប្ដី និងមានកូន ប្រកបរបរធ្វើស្រែចម្ការ។ សឺ សព្វថៃ្ងរស់នៅភូមិអណ្ដូងបេ្រង ឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្ដកំពង់ឆ្នាំង។បន្ទាប់ពីខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានបញ្ជូន សឺ ឱ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ សឺ បានចូលធ្វើពេទ្យនៅភ្នំពេញ និងមិនដែលបានសរសេរសំបុត្រមកសួរសុខទុក្ខឪពុកម្ដាយ ឬមកលេងផ្ទះឡើយ។ នៅឆ្នាំ១៩៧៩ ពេល សឺ...
ញ៉ែម សល់៖ កងទ័ពស្រុក៥៦ កងពលវរសេនាធំ១៤
ខ្ញុំឈ្មោះ ញ៉ែម សល់[1] ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ឪពុកខ្ញុំឈ្មោះ ញ៉ែម ក្រេង ម្ដាយឈ្មោះ ឈុន នឹម។ ខ្ញុំមានប្រពន្ធឈ្មោះ ឱ ឡុប និងមានកូនចំនួន៦នាក់ស្រីចំនួន៤នាក់ និងប្រុសចំនួន២នាក់។ ខ្ញុំចូលរៀនបានត្រឹមថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្ត្រនិយម។ ខ្ញុំរៀននៅសាលាវត្តចក ស្ថិតនៅភូមិ យុថ្កា...
ដូស រៀវ៖ អតីតគ្រូខ្មែរសង្គមកិច្ច(គ្រូថ្នាំខ្មែរ)
ដូស រៀវ គឺជាប្រជាជនតែម្នាក់គត់ ដែលត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើការងារខាងគ្រូខ្មែរផ្នែកសង្គមកិច្ច សម្រាប់ស្វែងរកថ្នាំបុរាណទុកសម្រាប់ព្យាលបាលជំងឺប្រជាជន និងកុមារតូចៗ។ ដូស រៀវ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ដូស រៀវ[1] ភេទប្រុស អាយុ៨៣ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ រៀវ មានស្រុកកំណើតនៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន រៀវ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ...
ឃុន សាមឿន៖ អតីតកងទ័ពការពារ នៅតាមឆ្នេរសមុទ្រខេត្តកំពត
ខ្ញុំឈ្មោះ ឃុន សាមឿន[1] ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិ ប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ឃៀម។ ខ្ញុំមានប្ដីឈ្មោះ មឹង សុផល និងមានកូនចំនួន៣នាក់។ បច្ចុប្បន្ន ខ្ញុំមានមុខរបរជាគ្រូពេទ្យ។ នៅដើមឆ្នាំ១៩៧៤ ខ្ញុំបានចាកចេញពីផ្ទះ ទៅហាត់រៀនចូលបម្រើកងទ័ព នៅភូមិអង្គត្នោត ក្នុងឃុំជាងទង ស្រុកត្រាំកក់...

