ម៉ុម សំបូរ៖ អតីតកងការពារមន្ទីរក-៦
នៅឆ្នាំ១៩៧៦ សំបូរ ត្រូវចាត់តាំងឲ្យទៅធ្វើជាកងការពារមន្ទីរក-៦ នៅស្តាតអូឡាំពិក។ កងការពារនៅពេលនោះ គឺគាត់ចាំយាមផ្លូវចេញចូលមន្ទីរ។ ម៉ុម សំបូរ[1] អាយុ៤០ឆ្នាំ (២០០១) មានបងប្អូនប្រាំមួយនាក់ (ស្រីម្នាក់)។ សំបូរ មានទីកន្លែងកំណើត និងរស់នៅភូមិតាលាក់ខាងជើង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហម ចូលគ្រប់គ្រង់នៅភូមិតាលាក់ខាងជើង។ សំបូរ ត្រូវបែកចេញពីឪពុកម្ដាយ ចូលធ្វើការងារក្នុងកងកុមារ នៅខ្ពបអំពិល។...
នី ហ៊ាង សោកស្តាយអំពីការតស៊ូក្នុងរបបខ្មែរក្រហម
យោធាស្ម័គ្រចិត្តបម្រើបដិវត្តន៍ខ្មែរក្រហមម្នាក់ ដែលធ្លាប់ចូលរួមក្នុងសមរភូមិ ប្រយុទ្ធជាមួយទាហាន លន់ នល់ យ៉ាងស្វិតស្វាញស្ទើរតែបាត់បង់អាយុជីវិត រហូតទទួលជ័យជម្នះដណ្តើមបានទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥។ គាត់បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តខុសកាលពីអតីតកាល។ នី ហ៊ាង ឈ្មោះបដិវត្តន៍ ហៅ ប៊ុន ហ៊ាង ភេទប្រុស អាយុ៥១ឆ្នាំ[1] រស់នៅភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងមានស្រុកកំណើតនៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ហ៊ាង...
មិត្តឯងមិនមែនជាពេទ្យ
នៅពេលដឹងថាម្ដាយមានជំងឺ ក្នុងនាមជាកូន លាង បានស្នើសុំខ្មែរក្រហមទៅមើលថែម្ដាយ ប៉ុន្តែត្រូវបានខ្មែរក្រហមបដិសេធ និងសួរគាត់ថា «មិត្តឯងពេទ្យ?»។ មៀច លាង[1] ភេទប្រុស មានអាយុ ៥៦ឆ្នាំ (គិតក្នុងឆ្នាំ២០០៦)។ លាង រស់នៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង និងមានទីកន្លែងកំណើតនៅភូមិថ្មី ឃុំគោកឃ្មុំ ស្រុកបាត់ដំបង (បច្ចុប្បន្នស្រុកថ្មគោល) ខេត្តបាត់ដំបង។ លាង មានឪពុកឈ្មោះ...
សៀក គឹមសឿន៖ ការរៀបការទាំងបង្ខំ
ឆ្នាំ១៩៧៦ ខ្ញុំទទួលបានដំណឹងមុនមួយថ្ងៃប៉ុណ្ណោះ ដោយប្រធានក្រុមប្រាប់ថា ថ្ងៃស្អែកមានកម្មវិធីរៀបការនៅក្នុងក្រុមយើង ហើយប្រាប់ខ្ញុំទៀតថា ត្រូវកាត់សក់ឲ្យបានស្អាតបាត។ ខ្ញុំកាត់សក់ត្រឹមក ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បង់កក្រមាដែលខ្ញុំត្បាញ។ ពេលទៅដល់កន្លែងកម្មវិធី ខ្មែរក្រហមចាប់បង្ខំឲ្យរៀបការជាមួយកូនកំលោះសូម្បីមុខមិនធ្លាប់ជួប។ សៀក គឹមសឿន[1] ភេទស្រី អាយុ ៧៧ឆ្នាំ មានស្រុកកំណើតភូមិកំពង់បឹង ឃុំមៀន ស្រុកអូររាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ...
ងីន វ៉ន៖ សកម្មភាពបំផ្លាញសម្ភារអង្គការ និងបំផុសឲ្យនារីរត់ចេញពីអង្គភាព
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣១ទំព័រជារបស់ ងីន វ៉ន។ តាមរយៈចម្លើយសារភាព(J០០០៧៩) បង្ហាញអំពីសកម្មភាព វ៉ន ចូលបម្រើក្នុងជួរបដិវត្តន៍ទទួលបានការអប់រំពីឈ្មោះ សារឿន និងណាត ហើយឈ្មោះ ផល និងសោម បញ្ចូល ជា សេ អ៊ី អា។ ក្នុងការចូលបម្រើបដិវត្តន៍នេះ វ៉ន បានធ្វើសកម្មភាពបំផុសឲ្យនារីខ្លាចតំបន់ខ្សែត្រៀម និងបំផ្លាញសម្ភារអង្គការបដិវត្តន៍។ ងីន វ៉ន[1] ភេទស្រី អាយុ២៩ឆ្នាំ...
ឆាយ ម៉ឺន៖ អតីតយោធាពេទ្យកងពល៨០៥
នៅឆ្នាំ១៩៧៧ ម៉ឺន គឺជាកងទ័ពតែម្នាក់ដែលត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅក្នុងកងពល ដែលមានទីតាំងនៅទីរួមខេត្តព្រៃវែង។ បន្ទាប់ពីរៀនពេទ្យបានរយៈពេលមួយឆ្នាំ ម៉ឺន បានត្រឡប់មកធ្វើពេទ្យនៅកងពល៨០៥ ការពារព្រំដែនវិញ។ ម៉ឺន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឆាយ ម៉ឺន[1] ភេទប្រុស អាយុ៦៦ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ និងធ្វើពេទ្យ។ ម៉ឺន មានស្រុកកំណើតនៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្នរស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។...
កែវ អ៊ន៖ ខ្ញុំបានឃើញទិដ្ឋភាពមនុស្សឈឺស្លាប់នៅតាមសហករណ៍
កែវ អ៊ន[1] អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិល្វែងឫស្សី ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្ដសៀមរាប។ បច្ចុប្បន្ន អ៊ន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ អ៊ន បាននិយាយថា៖ «ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនបង្កើតចំនួន៨នាក់ នៅក្នុងគ្រួសារកសិករ។ ខ្ញុំបានរៀបការនៅក្នុងឆ្នាំ១៩៧២ ជាមួយនឹងយោធាខ្មែរក្រហមឈ្មោះ ឈាន។ បន្ទាប់មក ភូមិរបស់ខ្ញុំក៏ចាប់ផ្ដើមហេតុការណ៍ទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់ ហើយបណ្ដាលឱ្យផ្ទះសម្បែង និងគោក្របីត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។ ក្រោយមកទៀត...
ជីវិតជាយោធាខ្មែរក្រហម ដែលធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើត
ឈាង ជួ[1] អាយុ៦៥ឆ្នាំ(គិតត្រឹមឆ្នាំ២០១១)មានប្រពន្ធឈ្មោះ អ៊ុច នៀត អាយុ៦០ឆ្នាំ សព្វថ្ងៃមានកូនចំនួន៣នាក់(ស្រី១ប្រុស២) រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជួ មានឪពុកឈ្មោះ ហេង ឈាង ម្តាយឈ្មោះ អ៊ួង ហ៊ាន និងមានបងប្អូនចំនួន៤នាក់(ស្រី១ប្រុស៣)មានស្រុកកំណើតរស់នៅភូមិជ្រៃ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំជាកូនច្បង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៧(ពីសង្គមចាស់) នៅអនុវិទ្យាល័យជ្រៃ។...
មន ផល្លី រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម
ខ្ញុំឈ្មោះ មន ផល្លី[1]អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនិងរស់ នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បន្ទាប់ពី រដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពនៅបានមួយរយះពេល។ នៅក្នុងអំឡុងពេលសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម វាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃខេត្តកំពង់ចាម។ នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧៣...
នេត ចំរើន ហៅ រស្មី៖ នីរសារ កងវរសេនាធំ១៥២
ខ្ញុំឈ្មោះ នេត ចំរើន ហៅ រស្មី[1] ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំកោះចូរាម ស្រុកខ្សាច់កណ្តាល តំបន់២២។ ខ្ញុំមានឪពុកឈ្មោះ នេត ស៊ុម និង ម្តាយឈ្មោះ ពត ផូ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ស្រី២នាក់។ នៅឆ្នាំ១៩៧០ ខ្ញុំរៀនត្រឹមថ្នាក់ទី៨ នៅសាលាវត្តកោះចូរាម ស្រុកខ្សាច់កណ្តាល តំបន់២២។...
ខ្មែរក្រហមបង្រៀនខ្ញុំដីមួយដុំក៏សម្លាប់ខ្មាំងបានដែរ
ខ្ញុំឈ្មោះ សឹម ណារី[1] ភេទស្រី មានអាយុ ៦៤ឆ្នាំ។ មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន សុឃុម មានបងប្អូន៣នាក់ (ស្រី២/ប្រុស១) ខ្ញុំជាកូនច្បងក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុំ ម៉ារ៉ាឌី មានកូន៦(ស្រី៤/ប្រុស២)។ កាលនៅកុមារភាពខ្ញុំមិនបានរៀនសូត្រឡើយព្រោះតែជាវ័យមួយរស់នៅក្នុងរបរខ្មែរក្រហមរៀននៅពេលយប់ក្នុងមួយថ្ងៃរៀនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីរបបខ្មែរក្រហមបញ្ចប់ទៅខ្ញុំក៏ពុំបានទៅរៀនសូត្រទៀតព្រោះតែអាណិតយាយតាដែលចាស់ជរានៅផ្ទះគ្មានអ្នកមើលថែ ខ្ញុំក៏សុខចិត្តនៅមើលថែលោកយាយលោកតា និងឲ្យប្អូនៗបានទៅរៀនសូត្រនៅសាលា មកដល់សព្វថ្ងៃខ្ញុំមិនចេះអក្សរឡើយ។ ខ្ញុំនិងគ្រួសារមករស់នៅបុរីអូរស្វាយតាំងពីខ្ញុំមានអាយុប្រហែល១០ឆ្នាំ។...

