Category: អត្ថបទស្រាវជ្រាវ

គង់ យៀត រំឭកអំពីបទពិសោធន៍ជីវិតនៅខ្មែរក្រហម

ខ្ញុំឈ្មោះ គង់ យៀត[1] អាយុ៦៦ឆ្នាំ មានស្រុកកំណើតនិងរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។​ ឪពុកខ្ញុំឈ្មោះ គាំ គង់ និងម្ដាយឈ្មោះទុំ បុល។ ខ្ញុំនៅពីក្មេងរៀនសូត្របានត្រឹមថ្នាក់១០ (សង្គមចាស់)នៅសាលាបឋមសិក្សាល្វាទេរ ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ បាតុកម្មកើតមានឡើងខ្ញុំបានឈប់រៀននៅពេលនោះហើយឪពុកខ្ញុំចូលរួមដង្ហែទៅទីរួមខេត្តកំពង់ចាម ប្រទេសជាតិកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិ    បាន។...

ឈុំ យ៉ា៖ ជាគ្រូពេទ្យស្រុកត្រាំកក់ខេត្តតាកែវ

ឈុំ យ៉ា[1] អាយុ៤៦ឆ្នាំ(២០០៣) រស់នៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ យ៉ា មានម្ដាយឈ្មោះ ញឹម ផៅ ហើយឪពុកឈ្មោះ ឈុំ មឺង និងមានបងប្រុស៣នាក់ឈ្មោះ ឈុំ ជី, ឈុំ ជឿន និងឈុំ ជិន។ កាលពីក្មេង ជីវភាពគ្រួសាររបស់យ៉ា មិនសូវធូរធារប៉ុន្មានទេ ព្រោះឪពុករបស់គាត់បានទៅរស់នៅជាមួយប្រពន្ធម្នាក់ទៀតនៅខេត្តបាត់ដំបង។...

មិន ផាត៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ មិន ផាត​ អាយុ៦១ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបាក់នឹម​ ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ណុប(ស្លាប់) និងម្តាយឈ្មោះ ឆៀវ កេង(ស្លាប់) ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ កាលពីកុមារ ខ្ញុំមិនសូវរៀនបានច្រើននោះទេ ដោយសារត្រូវធ្វើការងាររកចំណូលជួយគ្រួសារទើបខ្ញុំត្រូវឈប់រៀន។ ក្នុងឆ្នាំ ១៩៧០ កើតមានរបបមួយដែលដឹកនាំដោយ លន់...

ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍

គំនិតផ្តួចផ្តើមនៃការសះស្បើយ៖ កន្លះសតវត្សរ៍បន្ទាប់ពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ ក្មេងៗជំនាន់ក្រោយកម្ពុជា ៦០០,០០០ នាក់ សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមជារៀងរាល់សប្តាហ៍នៅក្នុងថ្នាក់រៀនរបស់ខ្លួន ដោយ​ ផេង ពង្សរ៉ាស៊ី នាយក កម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និង សាខាមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង និង ខេត្តតាកែវ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គឺជាខួបទី៥០ឆ្នាំនៃការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ខ្មែរក្រហម មកលើប្រជាជនកម្ពុជា។ កាលពី៥០ឆ្នាំមុន ប្រជាជនកម្ពុជាប្រមាណ៧លាននាក់ មិនត្រឹមតែបានជួបប្រទះទុក្ខលំបាកឥតឧបមា និរាសព្រាត់ប្រាស...

សោកស្ដាយដែលជឿលើបដិវត្តន៍

បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៧០ បងប្អូនរបស់ព្រឿង ចំនួនប្រាំពីរនាក់បានចូលរួមបដិវត្តន៍ទាំងអស់ ហើយមានតែពីរនាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ មុល ព្រឿង[1] មានអាយុ ៦៩ឆ្នាំ (គិតត្រឹមឆ្នាំ២០០៦)។ ព្រឿង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ព្រឿង មានប្រពន្ធឈ្មោះ ប៊ុន ខាន់ ស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៧៩ និងមានកូនបីនាក់ ក្នុងនោះស្លាប់ម្នាក់។ ព្រឿង មានឪពុកឈ្មោះ...

យុទ្ធជនមន្ទីរសន្តិសុខស-២១ ក្បត់

អំឡុងពេលធ្វើការនៅផ្នែកសេដ្ឋកិច្ច អៀម រ៉ុន ត្រូវបានចាប់ខ្លួនដោយការចោទប្រកាន់ថាបានដាក់កម្ទេចដែកក្នុងអាហារឲ្យអ្នកទោស និងកម្មាភិបាលខ្មែរក្រហមនៅមន្ទីរសន្តិសុខស-២១ បរិភោគ។ មន្ទីរសន្តិសុខស-២១ ឬហៅថាគុកទួលស្លែងគឺជាកន្លែងឃុំខ្លួនកម្រិតខ្ពស់បំផុតក្នុងរបបខ្មែរក្រហម។ មន្ទីរសន្តិសុខនេះគឺជាគុកមជ្ឈិមមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញ ហើយអ្នកទោសស្ទើរតែទាំងអស់គឺជា​កម្មាភិបាល និងកងទ័ពខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ថាក្បត់បដិវត្តន៍។ ចាប់ពីឆ្នាំ១៩៧៦ ស្ទើរតែគ្មានអ្នកទោសណាម្នាក់ត្រូវបានដោះលែងឡើយ ហើយអ្នកទោសតិចតួចណាស់ដែលអាចរួចជីវិតពីមន្ទីរស-២១នេះ។[1] ខាងក្រោមនេះជាប្រវត្តិសកម្មភាពរបស់ ​រ៉ុន ដែលបានក្បត់បដិវត្តន៍តាំងពីឆ្នាំ១៩៧១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ១៩៧៨ ពេលអង្គការចាប់ខ្លួន។ អៀម រ៉ុន[2] អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រងិល ឃុំត្រងិល...

ន ហាលីម៉ាស់ ជាប់សុកនៅក្នុងពោះរយៈពេល២ម៉ោងបន្ទាប់ពីសម្រាលកូនរួច

សុក[1] ជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ៗ  ជាពិសេសសុកមាន​នាទី​ផ្គត់ផ្គង់​ឈាម​ ផ្ដល់​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់​របស់​គភ៌។ នៅពេលសម្រាលកូនរួច សុកត្រូវធ្លាក់ចេញមកក្រៅស្បូនជា មួយកូនដែរ។ ន ហាលីម៉ាស់ ជាស្រី្តម្នាក់ដែលបានសម្រាលកូននៅក្នុងសម័យខ្មែរក្រហមនិងបានជាប់សុករយៈ ពេល២ម៉ោង។ ខាងក្រោមនេះជាសាច់រឿងរបស់ ន ហាលីម៉ាស់៖ ខ្ញុំឈ្មោះ ន ហាលីម៉ាស់[2] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលសង្កែ...

សេង ហ៊រ រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សេង ហ៊រ[1] អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើត និងរស់នៅភូមិព្រែកជីក  សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។  បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ខ្ញុំនៅវ័យជំទង់ដែលមានអាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំបានឈប់រៀននៅវិទ្យាល័យព្រះសីហនុ ប៉ុន្តែនៅពេលនោះ ប្រទេសជាតិកើតមាន សង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពទៅធ្វើស្រែនៅភូមិគគរ មួយរយះ។ ខ្ញុំបានទៅនៅភូមិបុសខ្នុរ...

ឡាច ឃន ហៅ ធន់៖ សមាជិកយោធា ភូមិភាគបូព៌ា

ឡាច ឃន[1] ភេទប្រុស អាយុ ២៨ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។ ឃន មានឪពុកឈ្មោះ ឡាច ខាត់ និង ម្តាយឈ្មោះ ឡុង ហូរ(ស្លាប់ទាំង២នាក់)។ ឃន មានបងប្អូន ប្រុសង៣នាក់។ នៅឆ្នាំ១៩៦៤ ឃន បានឈប់រៀននៅត្រឹមថ្នាក់ទី១០ នៅសាលាតាហ៊ុយ...

លួចលាក់ស្រូវរបស់អង្គការទៅបរិភោគ

ខ្ញុំឈ្មោះគូរ ស្រុន[1]  អាយុ៦១ឆ្នាំ ភេទស្រី។ ខ្ញុំមានឪពុកឈ្មោះ អោប ហុល (ស្លាប់) ម្ដាយឈ្មោះកឹម ផាត ខ្ញុំមានបងប្អូន១០នាក់ (ស្រី៤/ប្រុស៦) ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះអ៊ុំ សួន មានកូន៤នាក់ (ស្រី១/ប្រុស៣)។ ខ្ញុំមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បច្ចុប្បន្នខ្ញុំរស់នៅភូមិឬទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ អ្វីដែរខ្ញុំចងចាំមិនអាចបំភ្លេចបាននៅសម័យខ្មែរក្រហម គឺអង្គការប្រើខ្ញុំគ្មានពេលឈប់សម្រាក់...

សាំង ថាញ់៖ កងកុមារដាច់ខាតរបស់ខ្មែរក្រហម

សាំង ថាញ់[1]​ ​ភេទ​ប្រុស ​អាយុ​៧​២​ឆ្នាំ ​មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​រវៀ ​ឃុំ​​ពេជ្រ​ចង្វារ​ ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់​ឆ្នាំង។ បច្ចុប្បន្ន​រស់នៅ​ក្នុង​​ស្រុក​​អន្លង់វែង ​ខេត្ដ​ឧត្ដរមានជ័យ។ សាំង ថាញ់ បាន​និយាយថា៖ «កាល​ពី​កុមារ​ភាព​ ​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​​១០​កាល​ពី​ជំនាន់​​សង្គម​រាស្ដ្រ​និយម។​​ បន្ទាប់​មក​ ខ្ញុំ​ក៏​បាន​​ឈប់​រៀន​ដោយ​សារ​​​ព្រឹត្ដិការណ៍​​រដ្ឋ​​ប្រហារ​​នៅ​ថ្ងៃ​ទី១៨​ ខែ​មីនា ​ឆ្នាំ​១៩៧០។​ ​ក្រោយ​មក​ ខ្មែរ​ក្រហម​ចាប់​ផ្ដើម​ជ្រើស​រើស​កុមារ​ដាច់​​ខាត​នៅ​ក្នុង​ភូមិ។​ កុមារ​ចំនួន​​២០​នាក់​​បាន​ទៅ​រស់​នៅ​ក្នុង​​កង​កុមារ​ដាច់​ខាត​​ ដែល​​ជា​ប្រចាំ​ថ្ងៃ​​យើង​ត្រូវ​ធ្វើ​ការងារ​កាប់​គាស់​ដី​។ ​ព្រឹក​ឡើង​ យើង​ត្រូវ​​ក្រោក​ទៅ​ធ្វើ​ការ​ងារ​​នៅ​កន្លែង​កាប់​ដីដែ​ល​មាន​ចម្ងាយ​​ប្រមាណ​​៥០០​ម៉ែត្រ​​ពី​ទី​កន្លែង​​ស្នាក់​នៅ​របស់​យើង​។​​...

Solverwp- WordPress Theme and Plugin