២០ ឧសភា
២០ ឧសភា គឺជាទិវាចងកំហឹងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៣។ នៅប្រទេសកម្ពុជា អត្ថន័យ និងការវែកញែក អំពី ២០ ឧសភា បានប្រែប្រួលជាច្រើនលើកច្រើនសារទៅតាមបរិបទ ប្រវត្តិសាស្រ្ត នយោបាយ ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការស្វែងរកយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ ទោះបីជាមានការលើកឡើងផ្សេងៗគ្នាពីការផ្លាស់ប្តូរទិវា ២០ ឧសភា ជាច្រើនដំណាក់កាល ហើយបានដឹងយ៉ាងច្បាស់ពីប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបខ្មែរក្រហមយ៉ាងណាក៏ដោយ ក៏ ២០ ឧសភា នៅតែបង្កប់នូវអត្ថន័យ និងឆ្លុះបញ្ចាំងពីការការតស៊ូ...
អតីតពេទ្យយោធាខ្មែរក្រហម
ញឹម សឿន[1] កើតឆ្នាំ១៩៥៥ មានឪពុកឈ្មោះ ញឹម អៀម ម្តាយឈ្មោះ យ៉ែម រ៉ន មានបងប្អូនចំនួនពីរនាក់ រស់នៅភូមិដូនចិន ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សឿន ជាកូនទី១ ដែលបានសិក្សារៀនសូត្រនៅសាលាវិទ្យាល័យសម្តេចព្រះសីហនុ កំពង់ចាម បានត្រីថ្នាក់ទី៥(ពីសង្គមចាស់) ឈប់រៀននៅពេលកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ បន្ទាប់ពីកើតមានរដ្ឋប្រហារ ប្រទេសជាតិបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរ។ នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ១៩៧០...
ភី អេង៖ អតីតយុទ្ធនារីខ្មែរក្រហម
ភី អេង ហៅ ភី យន់ អាយុ៤៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស និងមានទីលំនៅបច្ចុប្បន្ននៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅវ័យកុមារ, ខ្ញុំរៀនសូត្ររហូតដល់ថ្នាក់ទី៧ (សង្គមចាស់)។ ខ្ញុំឈប់រៀន ដោយសារតែមានសង្រ្គាមផ្ទុះឡើងរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារ លន់ នល់...
ឌុច អន ធ្លាប់បានចូលរួមជាទាហានបដិវត្តន៍ក្នុងសម័យសង្រ្គាម
ឌុច អន[1] មានអាយុ ៤៧ឆ្នាំ (ឆ្នាំ២០០៣) អន មានស្រុកកំណើតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ អន មានឪពុកឈ្មោះ ឌុច ថន និងមានម្តាយឈ្មោះ អ៊ុំ ទូច។ ម្តាយ និងឪពុករបស់ អន បានស្លាប់ដោយសារជំងឺនៅក្នុងឆ្នាំ ២០០២។ អន មានប្រពន្ធឈ្មោះ អិល...
ម៉ែន ចាន់៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ម៉ែន ចាន់ ភេទស្រី អាយុ៦០ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ញួន សេន (ស្លាប់) និងម្ដាយឈ្មោះ ប៉ោក ញ៉ែត (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ១៣នាក់ ស្លាប់អស់ចំនួន ៦នាក់។...
ពីសមាជិកបក្សពលករកម្ពុជា ក្លាយជាអនុលេខាតំបន់៥០៥
មហាសន្និបាតបក្សប្រជាជនបដិវត្តន៍ខ្មែរ បានប្រារព្ធធ្វើឡើងជាសម្ងាត់នៅក្នុងស្ថានីយរថភ្លើងក្រុងភ្នំពេញ បីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ដែលក្នុងនោះមានប្រាំពីររូបមកពីសាខាបក្សក្នុងក្រុងភ្នំពេញ និង១៤រូបមកពីសាខាបក្សនៅតាមជនបទ។ មហាសន្និបាតបានសម្រេចរៀបចំបក្សឡើងវិញ បង្កើតគោលនយោបាយថ្មី និងប្ដូរឈ្មោះបក្សទៅជា “បក្សពលករកម្ពុជា”[1]។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦៤ សារឿន ហៅ កង បានចូលរួមជាសមាជិកបក្សពលករកម្ពុជា។ នៅក្នុងចម្លើយសារភាព សារឿន មិនបានបញ្ជាក់ប្រាប់អំពីថ្ងៃដែលរូបគាត់កាន់តំណែងជាអនុលេខាតំបន់៥០៥ នោះឡើយ។ បាន សារឿន[2]...
ម៉ម រ៉េត៖ បានឃើញសាកសពកុមារពីរនាក់
នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ រ៉េត បានដើរចល័តចេញពីស្រុកឱរ៉ាល់ ទៅធ្វើការងារនៅក្នុងស្រុកអមលាំង ខេត្តកំពង់ស្ពឺ ទើបប្រទះឃើញសាកសពកុមារពីរនាក់ ត្រូវបានចងដាក់ក្នុងបាវក្រចៅ បណ្ដែតតាមទឹក។ ឈ្មោះ ម៉ម រ៉េត[1] ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ រ៉េត មានស្រុកកំណើតនៅក្នុងភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន រ៉េត រស់នៅក្នុងភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង...
ឈន សាអ៊ុន៖ សង្រ្គាមបន្សល់ទុកឲ្យខ្ញុំនូវពិការភាព
ឈន សាអ៊ុន[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត នៅភូមិទួលក្រសា ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន សាអ៊ុន រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សាអ៊ុន បាននិយាយរៀបរាប់ពីជីវិតតស៊ូរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ ខ្ញុំគឺជាកូនទោលនៅក្នុងគ្រួសារកសិករ។ ការងារស្រែចម្ការនៅជំនាន់នោះគឺជាប្រភពតែមួយគត់សម្រាប់ចិញ្ចឹមជីវិត។ នៅពេលដែលខ្ញុំទំនេរពីការសិក្សារៀនសូត្រ ខ្ញុំក៏បានជួយធ្វើការងារស្រែចម្ការឪពុកម្ដាយខ្ញុំដែរ។ លុះដល់ឆ្នាំ១៩៧០ ប្រទេសជាតិចាប់ផ្ដើមមានភាពវឹកវរដោយសារតែ...
អែម សេង៖ ខ្ញុំជឿលើការមិនប្រមាថ
អែម សេង ភេទប្រុស កើតនៅក្នុងឆ្នាំ១៩៥៧ នៅខេត្ដក្រចេះ។ បច្ចុប្បន្ន សេង រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សេង បាននិយាយអំពីរឿងរ៉ាវផ្ទាល់ខ្លួនជាមួយចលនាតស៊ូខ្មែរក្រហមថា៖ «នៅក្នុងឆ្នាំ១៩៧២ ខ្ញុំមានអាយុ១៦ឆ្នាំ។ ខ្ញុំបានចូលព្រៃម៉ាគី តបតាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវបាន លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។...
ជួន សារឿន អតីតកងចល័តសម័យខ្មែរក្រហម
ជួន សារឿន[1] មានអាយុ ៥៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើតនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានទីលំនៅនៅភូមិកោះកុក “ខ” ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារឿន មានឪពុកឈ្មោះ ជួន និងមានម្តាយឈ្មោះ សួន។ ឪពុកម្តាយរបស់សារឿន បានស្លាប់ដោយសារ តែជំងឺនៅក្រោយពេលដែលត្រូវបានរំដោះចេញពី របបខ្មែរក្រហម។ សារឿន មានបងប្អូនសរុប...
រិន នៅ៖ អតីតកងទ័ពជើងទឹកក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ -១៩៧៩)
ខ្ញុំឈ្មោះ រិន នៅ[1] អាយុ៦៨ឆ្នាំ និងមានស្រុកកំណើតនៅភូមិពងទឹក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំរស់នៅភូមិជើងភ្នំ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំមានប្រពន្ធឈ្មោះ អ៊ឹម ខន អាយុ៦៩ឆ្នាំ និងមានកូន៣នាក់ (ស្រីទាំង៣នាក់)។ ខ្ញុំមានឪពុកឈ្មោះ រិន ហុន (ស្លាប់) និងមានម្តាយឈ្មោះ ញ៉ាន ចែម...

