ប៊ូ ម៉ៅ៖ អតីតកងចល័តតំបន់៥
ប៊ូ ម៉ៅ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័តតំបន់៥ ប្រចាំនៅខេត្តបន្ទាយមានជ័យ ។ ម៉ៅ បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖ ប៊ូ ម៉ៅ[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ បច្ចុប្បន្ននេះ ម៉ៅ រស់នៅភូមិស្រេះខាងកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ម៉ៅ មានឪពុកឈ្មោះ ដា...
ជិន អ៊ា ហៅ ស៊ូ ៖ ប្អូនប្រុសរបស់ កុយ ធួន និង ជាប្រធានពាណិជ្ជកម្មតំបន់ ២២ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ ជិន អ៊ា ហៅ ស៊ូ[1] អាយុ៣៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មានគ្រួសារហើយ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ តំបន់២២ ភូមិភាគបូព៌ា។ តាំងពីខ្ញុំធំដឹងក្ដីមករស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៤៨ ឪពុកម្ដាយបាននាំទៅនៅវត្តអំពិល ក្នុងភូមិកំណើត។ នៅឆ្នាំ១៩៥០ បងប្រុសខ្ញុំឈ្មោះ កុយ ធួន[2] បានយកខ្ញុំមករៀននៅភ្នំពេញ។ ចាប់ពីឆ្នាំ១៩៥៥ បងប្រុសប្រឡងជាប់គ្រូគាត់ទៅបង្រៀននៅស្រុកសំបូរ ខេត្តក្រចេះ ខ្ញុំត្រឡប់មករៀននៅសាលាព្រែកដំបូកនៅភូមិកំណើត វិញ។...
ហង់ ហឿន៖ កម្មកររោងចក្រកាត់ដេរ នៅឫស្សីកែវ ក្រុងភ្នំពេញ
ឆ្នាំ១៩៧៥ ហឿន ត្រូវបានអង្គការ[1]ចាត់តាំងចូលបម្រើការក្នុងអង្គភាពកាត់ដេរ។ បីថ្ងៃក្រោយមានគ្រូបង្រៀនម្នាក់មកជួយណែនាំពីរបៀបកាត់ ក្រណាត់ ការជ្រើសរើសពណ៌ក្រណាត់ឲ្យត្រូវតម្រូវការក្នុងសម័យខ្មែរក្រហម។ នៅក្នុងរោងចក្រកាត់ដេរមានកម្មករសរុបប្រហែលជា២០០នាក់។ ខែឧសភា ឆ្នាំ១៩៧៦ អង្គភាពកាត់ដេរនៅឫស្សីកែវ ក្រុងភ្នំពេញ ជ្រើសរើសកម្មករកាត់ដេរចំនួន២០នាក់ ត្រៀមខ្លួនសម្រាប់ទទួលគណៈប្រតិភូនៅព្រលានយន្តហោះពោធិ៍ចិនតុង។ ក្នុងចំណោម២០នាក់ ហឿន ក៏បានចូលរួមទទួលគណៈប្រតិភូ។ ហង់ ហឿន[2] ភេទស្រី អាយុ៤៧ឆ្នាំ។ ហឿន មានប្ដីឈ្មោះ លាភ មានកូនបីនាក់ សព្វថៃ្ង...
ហេង ថេន ៖ កងទ័ពនារីស្រុក៥៦
ខ្ញុំឈ្មោះ ហេង ថេន[1] ភេទស្រី អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សំ សង្កាត់បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ អៀង មិចនិងម្ដាយឈ្មោះ ចាន់ ថន (ស្លាប់)។ ខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ ហើយមានបងប្អូនបង្កើតចំនួន៤នាក់ ស្រីចំនួន២នាក់ និងប្រុសចំនួន២នាក់។ ខ្ញុំមានប្ដីឈ្មោះ...
លុច ជួប៖ ប្រធានក្រុមកងឈ្លប
នៅ ឆ្នាំ១៩៧៦ ជួប ត្រូវបាន តា រិទ្ធិ គណៈស្រុកបន្ទាយឆ្មារផ្លាស់ចេញពីកងចល័ត ឲ្យទៅធ្វើជាប្រធានក្រុមកងឈ្លបនៅភូមិតាចេក ដែលមានប្រជាជនមូលដ្ឋានប្រហែល៣០គ្រួសាររស់នៅទីនោះ។ ជួប បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ លុច ជួប[1] ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ ជួប មានស្រុកកំណើតនៅភូមិតាភរ ឃុំតាភរ ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។...
ឪពុកខ្ញុំត្រូវអង្គការចាប់ខ្លួន
នៅយប់មួយក្នុងឆ្នាំ១៩៧៦ វេលាម៉ោងប្រហែលជា៨:០០នាទីយប់ អង្គការបានមកចាប់ខ្លួន ឪពុករបស់ ពៅ មឿន។ ខាងក្រោមនេះជាសាច់រឿងរបស់ ពៅ មឿន ៖ ខ្ញុំឈ្មោះ ពៅ មឿន[1] ភេទប្រុស អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ...
គង់ វ៉ាន់៖ ខ្ញុំដាច់ដៃម្ខាងដោយសារគ្រាប់មីន
គង់ វ៉ាន់[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបល័្លង្គ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្ន វ៉ាន់ រស់នៅក្នុងភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វ៉ាន់ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំសិក្សារៀនសូត្រនៅត្រឹមថ្នាក់ទី១០ នៅសាលាវត្ត ពីសម័យសង្គមចាស់។ ជំនាន់នោះ គ្រួសារខ្ញុំប្រកបមុខរបរជាកសិករ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ សម័យសង្គមរាស្រ្តនិយម...
សាន់ រឿង៖ រដ្ឋប្រហារមិនបានជោគជ័យប្រឆាំងនឹងប៉ុល ពត នៅក្នុងឆ្នាំ១៩៧៦
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សាន់ រឿង[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពាមលាន់ ឃុំល្វា ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។ សាន់ រឿង បាននិយាយពីបទពិសោធន៍របស់ខ្លួនថា៖ «នៅឆ្នាំ១៩៧២ ខ្ញុំបានចូលបម្រើក្នុងចលនាបដិវត្ដន៍ខ្មែរក្រហម។ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ ខ្ញុំចេះអក្សរបានបន្ដិចបន្ដួច។ នៅពេលដែលលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ...
រស់ យ៉ែន ហៅ យ៉េន៖ ភ្នាក់ងារវៀតណាម នៅក្នុងប្រទេសឡាវ ចូលមកស៊ើបការណ៍នៅក្នុងប្រទេសកម្ពុជា
ឯកសារ J០០៤៣៣ សរសេរដោយដៃ មានចំនួន៣៩ទំព័រ ជាឯកសារចម្លើយសារភាពរបស់ឈ្មោះ រស់ យ៉ែន ហៅ យ៉េន ជាអតីតភ្នាក់ងារវៀតណាមនៅក្នុងប្រទេសឡាវ ដែលត្រូវវៀតណាម បញ្ជូនមកកម្ពុជា ដើម្បីស៊ើបការណ៍ពីបញ្ហាកងទ័ព បញ្ហាអាវុធ និងរបៀបរបបរស់នៅរបស់កងទ័ព និង ប្រជាជននៅកម្ពុជា។ ជាអកុសល យ៉េន ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួនបាននៅវេលាម៉ោង២រសៀល បន្ទាប់ពី យ៉េន និងក្រុមគ្រួសារ បានមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅវេលាម៉ោង១១ព្រឹក...
អង្គការបញ្ជាឲ្យខ្ញុំបុកស្រូវមួយថ្ងៃមួយពាន់កំប៉ុង
ខ្ញុំឈ្មោះជេវ សាមី [1]អាយុ៧១ឆ្នាំ ខ្ញុំមានឪពុកឈ្មោះជេវ ស៊ុ្រន ម្ដាយឈ្មោះអឹម ញិក ខ្ញុំមានបងប្អូន៧នាក់ (ស្រី៥/ប្រុស២) ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះទាវ ឆុន និងមានកូន៨នាក់ (ស្រី៣/ប្រុស៥)។ ខ្ញុំមានស្រុកកំណើតនៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីសម័យសម្ដេចព្រះ នរោត្តម សីហនុ...
ឡោ ម៉ាច អតីតទាហានចូលបដិវត្តសម័យសង្គ្រាម
ឡោ ម៉ាច[1]មានអាយុ ៤៥ឆ្នាំ (គិតត្រឹមឆ្នាំ ២០០៣) មានស្រុកកំណើតនៅភូមិរកោអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ ម៉ាច មានទីលំនៅ នៅក្នុងភូមិរកោអាទី៩ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ ម៉ាច មានឪពុកឈ្មោះ ឡោ ម៉ិ តែគាត់បានស្លាប់តាំងពី ម៉ាចនៅក្មេង។ ម៉ាចមានម្តាយឈ្មោះ អែល ស៊ុម និងមានបងប្អូនសរុប...

