ជួន ចាន់ថន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ជួន ចាន់ថន ភេទស្រី អាយុ៥៤ ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិបានៀវ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រពេញលេញប៉ុន្មាននោះទេ ព្រោះសង្គ្រាមបានធ្វើឱ្យប្រជាជនភ័យខ្លាច ខ្ញុំបានចូលរៀននៅសាលាឈូកបានប្រហែល ៦ឆ្នាំ ក្រោយពេលសង្គ្រាមបានបញ្ចប់។ ខ្ញុំរៀនបានតិចតួចបំផុតរួចក៏ឈប់រៀនព្រោះកាលនោះគ្រួសារខ្ញុំមានជីវភាពក្រីក្រទើបខ្ញុំត្រូវឈប់រៀនដើម្បីមកជួយការងារគ្រួសារ។ ស្ថិតក្នុងឆ្នាំ ១៩៧៥ ក៏កើតមានរបបមួយដែលដឹកនាំដោយលោក ប៉ុល ពត...
ម៉ុក សែម៖ ហូបបាយជាមួយលៀសអស់រយៈពេលជិតបីឆ្នាំ
នៅចន្លោះឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ សែម មិនត្រូវបានប្រើឲ្យធ្វើការងារធ្ងន់ធ្ងរ ហួសកម្លាំងនោះទេ ប៉ុន្តែ សែម មិនទទួលបានរបបអាហារគ្រប់គ្រាន់ ។ ជាពិសេស សែម ត្រូវបានខ្មែរក្រហមឲ្យហូបបាយជាមួយលៀសស្ទើររៀងរាល់ថ្ងៃអស់រយៈពេលជិតបីឆ្នាំ។ ឈ្មោះ ម៉ុក សែម[1] ភេទស្រី អាយុ៦៤ឆ្នាំ។ សព្វថ្ងៃជាស្រ្តីម៉េម៉ាយ រស់នៅម្នាក់ឯង និងមានមុខរបរធ្វើចម្ការ ដាំដំឡូង។ សែម មានស្រុកកំណើតនៅក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់...
យិន យន់ រៀបរាប់ពីការចងចាំក្នុងការចូលជាទាហានតស៊ូ រហូតដល់ខ្មែរក្រហមបានដួលរលំ
យិន យន់[[1]] មានអាយុ ៥៧ (គិតត្រឹមឆ្នាំ ២០០២) មានស្រុកកំណើតនៅភូមិកោះថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ យន់ មានឪពុកឈ្មោះ យិន យាន់ បានស្លាប់ដោយសារជំងឺ និងមានមា្តយឈ្មោះ សួន ណាន។ យន់ គឺជាកូនទី២ក្នុងចំណាមបងប្អូន៣នាក់ដែលបងមានឈ្មោះ យិន មាច និងប្អូនមានឈ្មោះយិនណយ។ នៅក្រោយពេលមានរដ្ឋប្រហារ លន់...
នាយទាហាននៃរបបសាធារណរដ្ឋខ្មែរត្រូវបានខ្មែរក្រហមបោកយកទៅសម្លាប់នៅភ្នំធិបតី
ទាហាននិងមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ ឬរបប លន់ នល់ ថតក្នុងអំឡុងឆ្នាំ១៩៦០។ ទាហាននិងមន្ត្រីរដ្ឋការនៃរបប លន់ នល់ គឺជាមុខសញ្ញារបស់ ខ្មែរក្រហម។ ប្រសិនបើខ្មែរក្រហមស៊ើបដឹងពីអត្តសញ្ញាណថា នរណាម្នាក់ជាទាហាន ឬមន្ត្រីរដ្ឋការរបស់ លន់ នល់ អ្នកនោះនឹងត្រូវយកទៅសម្លាប់ ហើយការសម្លាប់ រង្គាលលើក្រុមនេះ បានកើតឡើងនៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ (រូបថតក្នុងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ១៩៧៥-១៩៧៩) ប្រភព៖ ឡោះ កាសេម/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជាបន្ទាប់ពីចូលកាន់កាប់ក្រុងបាត់ដំបងនៅយប់ថ្ងៃទី១៧ ខែមេសា...
ទំនាក់ទំនងរវាងជំងឺផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានបន្សល់ទុក្ខនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមកម្ពុជា ក្នុងវិស័យសុខភាព និងសុខមាភាពរបស់ប្រជាជន។ ការចងក្រងឯកសារជាច្រើនពីអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅបានធ្វើឡើងយ៉ាងល្អ និងយកចិត្តទុកដាក់បំផុត ដោយឡែកការសិក្សាស្រាវជ្រាវពីផលប៉ះពាល់រយៈពេលវែងទៅលើសុខភាពផ្លូវចិត្ត និងសុខភាពទូទៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺ មានកម្រិតនៅឡើយ ជាពិសេស ទំនាក់ទំនងរវាងរបួសផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភរបស់ជនរងគ្រោះ។ អត្ថបទនេះនឹងធ្វើការស្វែងយល់ពីស្លាកស្នាមនៃរបួសផ្លូវចិត្ត និងការអត់ឃ្លាន ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងស្ថានភាពអាហាររូបត្ថម្ភរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាមួយគ្នានេះដែរ សូមចូលរួមអំពាវនាវឲ្យមានការស្រាវជ្រាវជារួម និងការបោះពុម្ពអំពីវិធីសាស្ត្រថែទាំសុខភាពដល់អ្នករស់រានមានជីវិតបន្ថែមទៀត។ ការចងចាំនៃរបបខ្មែរក្រហម មិនអាចខ្វះបាននូវការធ្វើពលកម្មដោយបង្ខំ ការបែកបាក់គ្រួសារដោយបង្ខំ...
គង់ ជុំ ហៅ វង់ យោធាភូមិភាគបូព៌ាកងពលលេខ៣(ត្រូវបានចាប់ខ្លួន)
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ឡើងកាន់អំណាចបានអនុវត្តន៍គោលនយោបាយកុម្មុយនីស្តផ្តាច់ការនៅទូទាំងប្រទេសកម្ពុជា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាបន្តបន្ទាប់បានប្រើអំណាចដោយបង្ខំ ទី១)ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ឬតាមទីប្រជុំជននានាឲ្យទៅរស់នៅតាមទីជនបទស្រុកស្រែចម្ការ ដើម្បីប្រែក្លាយទៅជាប្រទេសកសិកម្ម ទី២)បោសសម្អាតទាហានឧត្តមសេនីយ៍ លន់ នល់ មន្រ្តីរាជការ, និសិ្សត, បញ្ញាវ័ន្ត និងអ្នកមានទ្រព្យសម្បតិ្តមួយចំនួនយកទៅសម្លាប់ចោល ទី៣)ចាប់ផ្តើមសង្ស័យលើកម្មាភិបាលខ្មែរក្រហមខ្លួនឯងដោយបានចោទប្រកាន់ថា(ជាសេ អ៊ី អា អាមេរិក)ឬ(កា ហ្សេ បេ សហភាពសូវៀត) ដូចជាឈ្មោះ...
ឌី ប៊ុនសុំ៖ ខ្ញុំបើកឡានដឹកទំនិញ ក្នុងជំនាន់ខ្មែរក្រហម
ឌី ប៊ុនសុំ[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត នៅក្នុងភូមិជីមៀត ឃុំជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ ប៊ុនសុំ រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប៊ុន សុំ បាននិយាយពីបទពិសោធន៍ការតស៊ូរបស់ខ្លួនក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់។ ខ្ញុំគឺជាកូនប្រុសពៅ នៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ...
សោម ហុន៖ អតីតយោធាខ្មែរក្រហមពិការ
នៅពេលរបបកម្ពុជាធិបតេយ្យមានជម្លោះកាន់តែខ្លាំងជាមួយវៀតណាមនៅឆ្នាំ១៩៧៧ នៅតាមព្រំដែនក្នុងខេត្តស្វាយរៀង ខ្មែរក្រហមបានដកសមាជិកពីកងចល័ត រួចបញ្ចូលក្នុងអង្គភាពទ័ពដើម្បីការពារទឹកដីពីការឈ្លានពានពីវៀតណាម។ នៅក្នុងចំណោមកងចល័តទាំងនោះក៏មាន សោម ហុន ដែរ ដែលបានឡើងទៅប្រយុទ្ធតទល់ជាមួយកងទ័ពវៀតរហូតធ្លាក់ខ្លួនពិការដោយសារតែជាន់មីន។ សោម ហុន[1] បានរៀបថា ខ្ញុំមានអាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេសវៀតណាម។ ខ្ញុំមានឪពុកឈ្មោះ សោម ប៊ិច និងម្ដាយឈ្មោះ មា យ៉ាន់...
សុខ សារី៖ សមាជិកមន្ទីរវរសេនាតូច៧០៤ នៃកងពល៧០៣
នៅក្នុងចម្លើយសារភាពរបស់សមមិត្ត សុខ សារី[1] ឯកសារលេខJ00២៤៦ ផ្នែកទំព័រខាងមុខមានចំណាររបស់សមមិត្ត ឌុច[2] គណៈមន្ទីរសន្តិសុខស-២១ សរសេរផ្ញើទៅកាន់ថ្នាក់លើដែលមានខ្លឹមសារថា៖ «បងជាទីគោរព! ខ្លឹមសារដែលវាសរសេរ និងខ្លឹមសារក្នុងខ្សែអាត់ខុសគ្នាបន្តិច៖ – អត្ថបទសរសេរនេះខ្លឹមសារល្អិតអំពីការដែល យឿន អប់រំ និងសកម្មភាពប្រឆាំងបដិវត្តន៍ផ្ទាល់ខ្លួនវា និងយឿន។ – ខ្សែអាត់ដែលបានជូនបងហើយនោះល្អិតអំពីសភាពការណ៍ដោះលែងអាផល់។ មិនសូវល្អិតរឿង យឿន អប់រំ ដោយគោរព! ឌុច ២៩-៧-៧៧»[3]។...
ពេជ្រ ជឹម៖ អតីតមេបញ្ជាការទ័ពស្រុកត្រាំកក់ ក្នុងជំនាន់ខ្មែរក្រហម
កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)ខ្ញុំឈ្មោះ ពេជ្រ ជឹម[1] ភេទប្រុស អាយុ៨៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្ដតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងឃុំផ្អាវ...
នោ រ៉ាមើស៖ ខ្ញុំពិការជើងដោយសារជាន់មីន
នោ រ៉ាមើស[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ រ៉ាមើស រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រ៉ាមើស បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំ រៀនសូត្របានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។ ឪពុករបស់ខ្ញុំជាជនជាតិព្នង ចំណែកឯម្ដាយជាជនជាតិខ្មែរ។ នៅក្នុងឆ្នាំ១៩៧០ ខ្ញុំត្រូវបានឈប់រៀនដោយសារមានការទម្លាក់គ្រាប់បែក។ ប្រជាជនដែលរស់នៅក្នុងភូមិបាននាំគ្នាជីកលេណដ្ឋានក្បែរៗផ្ទះ ដើម្បីចូលទៅលាក់ខ្លួនពីការទម្លាក់គ្រាប់របស់អាមេរិក។...

