អត្ថបទឈ្មោះ ហឹង អឿន៖ ប្រធានសន្តិសុខ ស្រុកមុខកំពូល ប្រចាំតំបន់២២
ឯកសារ J០០២៦៣ មានចំនួន ៤៤ទំព័រ ជាចម្លើយសារភាពរបស់ឈ្មោះ ហឹង អឿន មានតួនាទីជាប្រធានសន្តិសុខស្រុកមុខកំពូល បានចូលបម្រើនៅក្នុងជួរបដិវត្តន៍ដំបូង ធ្វើជាឈ្លបភូមិ តាមរយៈប្រធានភូមិឈ្មោះ ឡាង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧១។ ក្រោយមក អឿន បានចូលធ្វើជាប្រធានសន្តិសុខស្រុកមុខកំពូល និង ទទួលបានការអប់រំពីឈ្មោះ ផុន មានតួនាទីជាលេខាស្រុកមុខកំពូល តំបន់២២ ឱ្យចូលខ្សែ សេអ៊ីអា...
អ៊ុក សាន្ត ៖ ត្រឡប់មកស្រុកកំណើត ដើម្បីគេចខ្លួនពីសេចក្ដីស្លាប់
នៅដើមឆ្នាំ១៩៧៧ ខ្មែរក្រហមបានជម្លៀស សាន្ត និងប្រជាជនជាច្រើននាក់ទៅរស់នៅភូមិមួយក្នុងគោលបំណង សម្លាប់ប្រជាជនចោល ប៉ុន្តែ សាន្ត បានដឹងរឿងមុន ទើបលួចរត់ត្រឡប់មកនៅស្រុកកំណើតវិញ។ អ៊ុក សាន្ត[1] ភេទប្រុស អាយុ ៦៩ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ ។ សាន្ត មានស្រុកកំណើតនៅភូមិក្រសៀត ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង...
សញ្ញាប័ត្រគឺត្រូវតែបាន
ការប្ដេជ្ញាចិត្តក្នុងការសិក្សា សញ្ញាប័ត្រគឺត្រូវតែយកឲ្យបាន នោះគឺជាគោលបំណងរបស់ ជាវ នៅពេលដែលគាត់ឡើងមកសិក្សានៅទីក្រុងភ្នំពេញ។ គោលបំណងដ៏ធំបំផុតរបស់គាត់ គឺប្រឡងយកសញ្ញាប័ត្រ និងបន្ទាប់មកស្វែងរកការងារសមល្អ មានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ការចំណាយ និងជួយដល់បងស្រីរបស់គាត់ដែលរស់នៅស្រុកកំណើត។ ការប្ដេជ្ញាចិត្តមួយនោះត្រូវបានរសាត់បាត់ស្រមោលបន្ទាប់ពីគាត់បានស្គាល់មិត្តភក្ដិដែលរៀននៅសាលាជាមួយគ្នា។ បន្ទាប់ពីស្និតស្នាលជាមួយនឹងមិត្តភក្ដិ អ្នកទាំងនោះបាននាំគាត់ដើរផ្លូវខុស មានទាំងផឹកស្រា ច្រៀងរាំសប្បាយ ហ៊ឺហា លែងខ្វល់ពីការសិក្សាបន្តទៀត។ ខាងក្រោមនេះគឺជាដំណាលសកម្មភាពរបស់ ជាវ ចាប់តាំងពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៧៨ ជាឆ្នាំដែលគាត់ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួនទៅមន្ទីរសន្តិសុខ ស-២១៖ សៀក ជាវ[1]...
ស ផល៖ អនុវរសេនាតូចក្នុងកងពលលេខ២២១
នៅ១៩៧៧ ផល ត្រូវបានខ្មែរក្រហម ជ្រើសរើសឲ្យចូលធ្វើជាកងទ័ព ក្នុងកងពលលេខ២២១។ ក្រោយហ្វឹកហាត់អស់រយៈពេល៤ខែ ផល ត្រូវបាន អៀង ផាន ជ្រើសរើសបន្តឲ្យចូលកងនារីពិសេសក្នុងកងបាញ់កាំភ្លើងធំ ហើយមានតួនាទីជាអនុវរសេនាតូច ក្នុងកងពលលេខ២២១។ ឈ្មោះ ស ផល[1] ភេទស្រី អាយុ៧១ឆ្នាំ។ សព្វថ្ងៃ ផល ប្រកបមុខរបរធ្វើចម្ការ ដាំពោត សណ្ដែក និងដំឡូង។ ផល...
ព្រាប យេង៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ ព្រាប យេង ភេទប្រុស អាយុ ៥៩ឆ្នាំ ខ្ញុំកើតក្នុងឆ្នាំ ១៩៦៦។ ទីកន្លែងកំណើតស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ព្រាប លី (ស្លាប់) ម្ដាយឈ្មោះ អឹម កូវ (ស្លាប់) ខ្ញុំមានបងប្អូនចំនួន៦នាក់...
សកម្មភាពក្បត់របស់ យ៉ែម គុន ហៅ ខុម យុទ្ធនារី ក្រសួង ក១៦
[1]យ៉ែម គុន ហៅ ខុម អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិគៀនកេះ ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចូលបដិវត្តក្នុងឆ្នាំ១៩៧០។ ក្រោមការសង្កេតលើសកម្មភាពរបស់ ខុម ពីថ្ងៃចូលបដិវត្ត រហូតដល់ថ្ងៃចាប់ខ្លួនបានបង្ហាញពីភាពច្បាស់របស់ប្រវត្តិសកម្មភាពផ្ទាល់ខ្លួន ពីកម្លាំងដែលបានកសាងឡើងក្នុងពេលដែលកំពុងស្មុគស្មាញក្នុងសតិអារម្មណ៍។ ដោយឡែកចំពោះការឃោសនាអប់រំ កសាង មានលក្ខណៈប្រហាក់ប្រហែល លំនាំគ្នា ដោយទិសសកម្មភាពនៃបក្ខពួក គឺបំផុសបញ្ហាសីលធម៌ នារី-បុរស ថែមទាំងបំផ្លាញសំភារ និងអូសទាញកសាងកម្លាំងបន្ថែម។...
មិត្តសុង៖ លេខាផ្នែកភាពយន្ត នៅក្រសួងឃោសនាការ និងសកម្មភាពក្បត់ក្នុងរបបបដិវត្តន៍
ឈ្មោះពិត៖ ខឹម យូវ (ហៅ ខ្លន)[1] ឈ្មោះបដិវត្តន៍៖ សុង ទីកន្លែងកំណើត៖ ភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ១. ជីវប្រវត្តិសង្ខេប ពេល ខ្ញុំមានអាយុបាន ៧ឆ្នាំ ម្តាយខ្ញុំបានបញ្ជូនខ្ញុំទៅនៅវត្តដើម្បីបម្រើព្រះសង្ឃ រហូតដល់ឆ្នាំ១៩៥០។ ខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានចូលរៀនថ្នាក់ទី១២ (សង្គមចាស់)។ ខ្ញុំរៀនចប់បឋមសិក្សានៅឆ្នាំ១៩៥៨ នៅសាលាមហាលាភ ពេលនោះខ្ញុំមានអាយុ១៨ឆ្នាំគត់...
សង្ឃឹមបដិវត្តន៍នាំសន្តិភាព
អ៊ុង ស្រ៊ុន និយាយថាពេលប្រទេសមានសង្រ្គាម ក្នុងនាមជាយុវជន ត្រូវស្ម័គ្រចិត្តចូលរួមតស៊ូដើម្បីជាតិ និងប្រជាជន។ ទន់ ស្រ៊ុន ឈ្មោះបដិវត្តន៍ អ៊ុង ស្រ៊ុន ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ (ឆ្នាំ២០០៦) ធ្លាប់ធ្វើជាយោធា ក្នុងរសេនាតូច នៃកងពល៣១០ តំបន់៥០៥ ក្នុងរបបខ្មែរក្រហម។[1] ស្រ៊ុន បច្ចុប្បន្នរស់នៅភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់...
សង្រ្គាមមួយថ្ងៃនៅលើកោះតាង
នៅពេលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋាភិបាលនៅក្នុងរបបខ្មែរក្រហម បានបង្កើតកងពលថ្មីមួយឈ្មោះថា កងពល១៦៤ ដឹកនាំដោយ មាស មុត (ត្រូវជាកូនប្រសារតាម៉ុក) មកពីភូមិភាគនិរតី។ កងពល១៦៤ បង្កើតឡើងសម្រាប់ការពារដែនសមុទ្រនៅក្នុងប្រទេសកម្ពុជាទាំងអស់ដូចជា៖ខេត្តកំពត, ខេត្តកោះកុង និងក្រុងព្រះសីហនុ(ខេត្តព្រះសីហនុសព្វថ្ងៃ)។ នៅក្នុងឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហម កំពុងតែមានមោទនភាព នឹងជ័យជម្នះលើរបបសាធារណរដ្ឋសេនាប្រមុខ លន់ នល់ មានការជួយគាំទ្រពីសហរដ្ឋអាមេរិក។ នៅពេលនោះមេដឹកនាំខ្មែរក្រហម បានគិតថាខ្លួនឯងខ្លាំងបានវាយឈ្នះអាមេរិក។ ដូចនេះប្រធានកងពលឈ្មោះ...
យួន សុត បីកូនប្រុសដើរកាត់ទឹកភ្លៀងទាំងទឹកភ្នែកហូរ
បន្ទាប់ពី យួន សុត សម្រាលកូនបានបីថ្ងៃ អង្គការបានជម្លៀសគាត់ និងគ្រួសារពីតំបន់ម្លិច ទៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ អំឡុងពេល សុត ធ្វើដំណើរមានភ្លៀងធ្លាក់ខ្លាំងហើយគាត់បានបីកូនដើរកាត់ទឹកភ្លៀងទាំងទឹកភ្នែកហូរដើម្បីរកកន្លែងជ្រកភ្លៀង។ ខាងក្រោមនេះជារឿងរ៉ាវ របស់ យួន សុត ក្នុងរបបខ្មែរក្រហម៖ យួន សុត[1] ភេទស្រី មានអាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់...
យោធាខ្មែរក្រហមមិនចាំប្រវត្តិរបស់ខ្លួន
តាមរយៈឯកសារលេខ BBI០០២៧[1] អំពីកិច្ចសម្ភាសរវាងឈ្មោះ ដៀង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា នុន ដៀង មានអាយុ ៥៣ឆ្នាំ (ក្នុងឆ្នាំ២០០៦) រស់នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិតានី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ដៀង មានឪពុកឈ្មោះ នុន, ម្ដាយឈ្មោះ អូន និងមានបងប្អូនប្រាំមួយនាក់។...

