Category: អត្ថបទស្រាវជ្រាវ

ជុំ ដួង ហៅ សី ៖ អតីតកងការពារ ម៉ៃ ផូ

ខ្ញុំមានឈ្មោះដើម ពេជ្រ យឿន និងឈ្មោះបដិវត្តន៍ ជុំ ដួង ហៅ សី[1]។ ខ្ញុំមានអាយុ៣០ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ ហើយមានស្រុកកំណើតនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ឪពុកខ្ញុំឈ្មោះ ពេជ្រ ជុំ អាយុ៥០ឆ្នាំ(ក្នុងឆ្នាំ១៩៧៧) និងម្ដាយឈ្មោះ ខៀវ យីន ពួកគាត់ទាំងពីរនាក់មានអាយុស្របាលគ្នា។ ខ្ញុំមានប្អូនស្រីម្នាក់ឈ្មោះ គង់​ ជា អាយុ១៨ឆ្នាំ(ក្នុងឆ្នាំ១៩៧៧)...

ណ រ៉ានី៖ រន្ទះបាញ់ ឬអ្នកតាកាច់ បើមិនត្រណមរៀបការជាមួយសាច់ញាតិខ្លួនឯង

ណ រ៉ានី[1]​ ភេទ​ស្រី​ អាយុ​៧០​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​កោះ​រំយើល ឃុំ​ពាម​ជីមៀត​ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ​ រ៉ានី​ រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ។ រ៉ានី បាន​និយាយ​​ថា៖ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ ពី​សង្គម​ចាស់​ដោយ​សារ​តែ​គ្រួសារ​​របស់​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​។ ប្រជាជនភាគ​ច្រើន​នៅក្នុង​​ខេត្ត​មណ្ឌល​គិរី គឺ​ជា​ជន​ជាតិ​ព្នង,​ចារ៉ាយ, លាវ  និង​ទំពួន​។ ខ្ញុំ​ជាកូន​កាត់​​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​​ និង​​លាវ។...

វេន សុន៖ អតីតប្រធានមន្ទីរស្រុកកែវសីមា តំបន់ស្វយ័ត១០៥(មណ្ឌលគិរី)

វេន​ សុន[1] អាយុ៧១ឆ្នាំ ជនជាតិលាវកាត់ទំពួន មានស្រុកកំណើតនៅភូមិកោះម៉ាយើល ឃុំពាម​ជីមៀត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឪពុកឈ្មោះ វេន ជាជនជាតិ​លាវ និង​ម្តាយ​ឈ្មោះ ម៉ាញ់ ជនជាតិទំពួន និងមានបងប្អូនបង្កើត៥នាក់ (ស្រី២នាក់ និងប្រុស៣នាក់)។ សុន មាន​ប្រពន្ធ២នាក់៖ ប្រពន្ធទី​១ឈ្មោះ ផាយ​ ស៊ូន ជនជាតិលាវ​ (ស្លាប់២០១០) និង​មានកូន៧នាក់...

ភាពភ័យខ្លាចក្នុងរបបខ្មែរក្រហមនៅតែតាមខ្ញុំមកដល់សព្វថ្ងៃ

ឈ្មោះថា សំរិទ្ធ ធឿន[1] ភេទប្រុស អាយុ ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅ ខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំមករស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ សំរិទ្ធ ង៉ែត ចំណែកម្តាយ ឈ្មោះ សុខ ជា។ ខ្ញុំមានបងប្អូនចំនួន ៥នាក់ (ស្រី២ និងប្រុស៣)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។...

កើត ហេន រំឭកពីបទពិសោធន៍ដែលខ្មែរក្រហមបញ្ជូលខ្លួនទៅព្រៃស

ខ្ញុំឈ្មោះ កើត ហេន[1] អាយុ៧១ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើតនៅឃុំរកាគយ ស្រុកកងមាស ប៉ុន្តែផ្លាស់មករស់នៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ កង ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់ ដែលមានកូនទី១ មានឈ្មោះ សេន (ស្រី),  កូនទី២ មានឈ្មោះ សន, កូនទី៣ មានឈ្មោះ ខ្សៀន (ស្រី),...

ហ៊ី សុធារី ហៅធា៖ ប្រធានក្រុមទូរលេខ ប្រចាំមន្ទីរកងពល៨០១

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤៤ទំព័រ​ ជារបស់ ហ៊ី សុធារី ហៅធា មុនអង្គការចាប់ខ្លួនមានតួនាទី​​​​​​​​​​​​​ ​ប្រធានក្រុមទូរលេខ ប្រចាំមន្ទីរកងពល៨០១។​ ​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០​១១៨) ​បង្ហាញអំពីសកម្មភាព ​ធា​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍តាម​ការ​អប់រំពីឈ្មោះ ស៊ិន គិមស៊ុយ និង មួង ស៊ីនួន​។ ​នៅក្នុងអត្ថបទនេះ ធា បានធ្វើសកម្មភាពបំផុសយុវជននៅតាមមហាវិទ្យាល័យឲ្យប្រឆាំងនឹង​បដិវត្តន៍​​។ ​ខាងក្រោមនេះជាចម្លើយសារភាពរបស់ ហ៊ី សុធារី ហៅធា៖ ហ៊ី...

ហួង ណៃអេន កងចល័តលើកទំនប់ នៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ហួង​ ណៃអេន អាយុ៦៨ឆ្នាំ រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការ ប្ដីឈ្មោះហេង និងមានកូនប្រុសចំនួន៤នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ​។ ឪពុកខ្ញុំឈ្មោះ ហុងហ៊វ និងម្ដាយឈ្មោះ គួក លាងសេង។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀមនេះតែម្ដង។ នៅពីក្មេងខ្ញុំបានរៀនសូត្រនៅសាលាបឋមសិក្សាកំពង់ក្របី ខ្ញុំរៀនបានថ្នាក់ទី៨សង្គមចាស់។ បន្ទាប់ពីរដ្ឋប្រហារ...

អៀន សំអ៊ុក៖ ជីវិតខ្ញុំក្នុងសម័យខ្មែរក្រហមទទួលបានអាហារឆ្ងាញ់ គឺថ្ងៃជប់លៀង

ការចូលរួម​ពិធី​អ្វីមួយ​ដោយមាន​ការជួបជុំ​បរិភោគ​អាហារ​រួមគ្នា​ជាមួយ​មិត្តភក្តិ សាច់ញាតិ និង​ក្រុមការងារ​ជាដើម​នោះ ខ្មែរ​យើង​តែង​និយម​ហៅថា​ជប់លៀង​​។ ថ្ងៃដែលខ្ញុំបានហូបបង្អែម ផ្លែឈើ ចេក នំ  បាយគ្រប់គ្រាន់ និងឆ្ងាញ់ នៅភូមិព្នៅ ឃុំរំចេក គឺខ្មែរក្រហមរៀបចំពិធីជប់លៀងជូនសមាជិកក្រុមចំនួន២០នាក់ ដែលធ្វើការងាររួចរាល់មុនថ្ងៃកំណត់របស់អង្គការ។ ឈ្មោះ អៀន សំអ៊ុក[1] ភេទស្រី អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិព្នៅ ឃុំរំចេក...

ជុំ ទី ៖ យោធាខ្មែរក្រហមត្រូវបានចោទប្រកាន់ជាភ្នាក់ងារ សេ.អ៊ី.អា របស់អាមេរិកាំង

មុនរំដោះបានទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧៥ ទី ជាយោធាខ្មែរក្រហមនៅក្នុងកងពល១៦៤ ដែលដឹកនាំដោយ មាស មុត។ ​ក្រោយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពល១៦៤ ត្រូវបាន មាស មុត បញ្ជូនឲ្យទៅការពារនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅពេលចូលទៅដល់ក្រុងព្រះសីហនុ កងពល១៦៤​ ត្រូវបានបំបែកទៅជា២កងវរសេនាធំ មានកងវរសេនាធំលេខ១៦ និងកងវរសេនាធំលេខ៦៣ ហើយ ទី ត្រូវបានបំបែកឲ្យចូលរួមជាមួយកងវរសេនាធំលេខ៦៣...

តូយ មេន៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ តូយ មេន កើតនៅក្នុងឆ្នាំ១៩៤៩ បច្ចុប្បន្នមានអាយុ៧៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។  កាលពីកុមារភាពខ្ញុំត្រូវបានឪពុកម្ដាយបញ្ចូនខ្ញុំទៅរៀននៅសាលាវត្តក្រាំងស្នាយ ដោយគ្រូរបស់ខ្ញុំជាចៅអធិកាវត្ត ខ្ញុំរៀនមិនបានយូរប៉ុន្មានឪពុកម្តាយខ្ញុំបានឱ្យខ្ញុំឈប់រៀនដើម្បីមកជួយការងារគ្រួសារវិញ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ដោយបានជម្លៀសប្រជាជនចេញពីភូមិស្រុកឱ្យទៅធ្វើការនៅតាមសហករណ៍។ ចំណែក ខ្ញុំត្រូវបែកពីឪពុកម្តាយបងប្អូនក្រុមគ្រួសារ ដោយមិនដឹងថាទៅដល់ទីណា។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែល ២៥ឆ្នាំ ប៉ុណ្ណោះ។ ខ្មែរក្រហមបានបញ្ចូនខ្ញុំទៅធ្វើការនៅកងចល័ត ដោយបានចាត់ខ្ញុំទៅធ្វើការងារ ជីកទំនប់...

ឈឺ ហូយ ហៅ ខៃ ប្រធានបច្ចេកទេសពេទ្យតំបន់៥ ភូមិភាគពាយ័ព្យ

ឈឺ ហូយ ហៅ ខៃ[1] កើតនៅភូមិព្រះវិហា ឃុំធ្លក ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្តស្វាយរៀង។ នៅក្នុងកំណត់ហេតុចម្លើយសារភាពរបស់ ខៃ ឯកសារលេខJ០០៦១៥ មិនបានបង្ហាញពីប្រវត្តិរូបផ្ទាល់ខ្លួន ឪពុកម្តាយ និងក្រុមគ្រួសារច្បាស់លាស់ឡើយ។ ក្នុងឆ្នាំ១៩៦២ ខៃ បានចូលរៀននៅសាលាបឋមសិក្សាកំពង់រាប ខេត្តស្វាយរៀង។ ប៉ុន្ដែក្នុងឆ្នាំ១៩៦៤ ឪពុក បានមកយក ខៃ ឱ្យទៅរស់នៅភូមិប៉ាហ៊ីថ្មី ខេត្តប៉ៃលិន។...

Solverwp- WordPress Theme and Plugin