Category: អត្ថបទស្រាវជ្រាវ

ប៉ាន់ ធី ប្រធានក្រុមកងល័តកសាងអាងត្រពាំងថ្ម

នៅដើមឆ្នាំ១៩៧៧ ប៉ាន់ ធី ត្រូវបានអង្គការបញ្ជូនឲ្យតំបន់៥ ដើម្បីក្ដាប់យុវជនចំនួន១០០នាក់ ចូលរួមជាមួយក្រុមយុវជន២០ក្រុមផ្សេងក្នុងការកសាងទំនប់អាងត្រពាំងថ្ម ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ខាងក្រោមនេះជារឿងរាវរបស់ ប៉ាន់ នី ៖ ខ្ញុំឈ្មោះ ប៉ាន់ ធី[1] ភេទប្រុស អាយុ៥៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខ្ញុំសព្វថ្ងៃរស់នៅក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ...

ខៀវ ឡូ៖ ខ្មែរក្រហមចោទថាខ្មាំង

នៅឆ្នាំ១៩៧៧ ឡូ និងប្រពន្ធកូន អង្គការចោទថា ជាប់និន្នាការខ្មាំង។ ឡូ ត្រូវបាន អង្គការ ចាប់មកឃុំនៅគុកជៃ្រអូរព្នៅ ដែលមានប្រធានគុកឈ្មោះ ខុន ជាមនុស្សកាចសាហាវ។ ឡូ បានឃើញខ្មែរក្រហមជម្លៀសប្រជាជនមកពីស្រុកកៀនស្វាយ ខេត្ដកណ្ដាល និងជនជាតិចិន ដាក់ឃុំឃាំងនៅគុកជ្រៃអូរព្នៅ។ ខៀវ ឡូ[1] ភេទប្រុស អាយុ៦៨ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ឡូ មានប្រពន្ធ ឈ្មោះ សុខុន...

ជន ម៉ៃ៖ អតីតកងកុមារ ក្នុងភូមិតាំងសំរោង

ក្រោយខ្មែរក្រហមបានទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ម៉ៃ ត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយ ដោយចាត់ចូលក្នុងកងកុមារ រួចជម្លៀសចេញពីភូមិអូរមុខទឹក ឃុំព្រៃរំដួល ឲ្យទៅធ្វើការងារនៅភូមិតាំងសំរោង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ជន ម៉ៃ[1] ភេទស្រី អាយុ៥៨ឆ្នាំ។ សព្វថ្ងៃមានមុខរបរធ្វើស្រែ និងធ្វើចម្ការដាំដំឡូង។ ម៉ៃ មានស្រុកកំណើតនៅក្នុងភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន​...

ម៉ា យឿន៖ អតីតពេទ្យឆ្មប

នៅក្នុងឆ្នាំ១៩៧៧ យឿន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលជាបុគ្គលិកពេទ្យឆ្មប​​​​​​​​ ប្រចាំនៅឃុំតាំងក្រួច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ម៉ា យឿន[1] ភេទស្រី អាយុ៦៥ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ មានស្រុកកំណើតនៅភូមិតាសាល ឃុំតាសាល ស្រុកភ្នំស្រួច ខេតុ្តកំពងស្ពឺ។ បច្ចុប្បន្ន យឿន រស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យឿន មានឪពុកឈ្មោះ ម៉ា អ៊រ...

ឡៃ ខេង រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើពេទ្យនៅខ្មែរក្រហម

ខ្ញុំឈ្មោះ ឡៃ ខេង [1]អាយុ៤៤ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើត និងរស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ចេង ស៊ីម និងម្ដាយឈ្មោះ មាន ហេង។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៧នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ខ្ញុំនៅក្មេងជំទង់ នៅពេលដែលប្រទេសកើតមានសង្រ្គាម។...

មើមក្ដួចជួយបំពេញការអត់ឃ្លានរបស់ខ្ញុំ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ អោម សាម៉ៃ អាយុ៧៣ មានទីកន្លែងកំណើតនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំ រៀបការប្ដីឈ្មោះ ឈុន ឡោ ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់ (ស្រី២ ប្រុស៤)។ ខ្ញុំបានចូលរៀននៅត្រឹមថ្នាក់ទី៧ (សង្គមចាស់)។ ខ្ញុំអាចអាន សរសេរ និងនិយាយភាសាបារាំងបានខ្លះៗ ប៉ុន្តែខ្ញុំភ្លេចស្ទើរតែអស់ទៅហើយ ពីព្រោះខ្ញុំបានឈប់រៀន ចាប់តាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ។...

សេន ថេន រំឭកពីបទពិសោធន៍ជាពេទ្យកងទ័ពខ្មែរក្រហម

សេន ថេន[1]  អាយុ៤៧ឆ្នំា (គិតត្រឹមឆ្នាំ ២០០២) មានទីកន្លែងកំណើត នៅភូមិអំពិល ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ថេម មានទីលំនៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ថេន មានបងប្អូនសរុប ៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្ត សីហនុ ប្រជាជនជាច្រើនបាននាំចេញទៅធ្វើបាតុកម្មនៅតាមទីរួមខេត្តនានា ដើម្បីទាមទារយកអំណាចមកថ្វាយសម្តេច...

លន់ លាងហេង រំឭកអំពីបទពិសោធន៍កងចល័តសហករណ៍ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ លន់ លាងហេង បច្ចុប្បន្នរស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៦ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់។ ឪពុករបស់ខ្ញុំមានឈ្មោះ លន់ ស៊ឹម រីឯម្ដាយឈ្មោះ ទួន ង៉ោ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៧ (សង្គមចាស់)។  នៅពេលដែលប្រឡងឡើងថ្នាក់បន្តទៀត ខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ មិនអាចទៅប្រឡងឡើងថ្នាក់បាន ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តឈប់រៀន និងបួសជាព្រះសង្ឃ។ ខ្ញុំរៀនសាលាបាលីនៅវត្តគគរ និងបន្តទៅរៀននៅវត្តរកាគយ។ លុះមកដល់ឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣...

មុំ សេត៖ «កងកាត់ដេរខោអាវកងទ័ពខ្មែរក្រហម»

ខ្ញុំឈ្មោះ មុំ សេត​ និងមានឈ្មោះបដិវត្តន៍ហៅ អឿន អាយុ៥២ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិពង្រ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំចូលបម្រើបដិវត្តន៍ ចាប់តាំងពីឆ្នាំ១៩៧១មកម្លេះ។ បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីអំណាច អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដង្ហែ ទៅទីរួមខេត្តកំពង់ចាម ប៉ុន្តែត្រូវបានបង្រ្កាបដោយទាហាន លន់ នល់។...

ប្រពន្ធ និងកូនរបស់ខ្ញុំ៣នាក់ត្រូវខ្មែរក្រហមសម្លាប់ ដោយចោទថាក្បត់ ព្រោះមានប្តីរត់ចូលវៀតណាម

នៅពេលខ្មែរក្រហមមានជម្លោះជាមួយវៀតណាមនៅឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយចូលដល់ស្រុកកំពង់រោទិ៍ និងស្រុកប្រសូត្រ ខេត្តស្វាយរៀង។ ខណៈនោះខ្ញុំបានរត់គេចខ្លួនទៅទិសខាងកើត ក៏ត្រូវកងទ័ពវៀតណាមចាប់ខ្លួន និងបញ្ជូនទៅប្រទេសវៀតណាម ចំណែកប្រពន្ធ និងកូនស្រីរបស់ខ្ញុំទាំង៣នាក់ ត្រូវបានខ្មែរក្រហមកៀរចេញពីភូមិរួចសម្លាប់ចោលទាំងអស់ដោយចោទថា ក្បត់ព្រោះមានប្តីរត់ទៅប្រទេសវៀតណាម។ ខ្ញុំឈ្មោះ ឃួន យុន[1] មានអាយុ៨០​ឆ្នាំ កើតនៅភូមិពោធិ៍តារស់ ​​ឃុំបាសាក់​ ​ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូន៦នាក់ ហើយខ្ញុំគឺជាកូនទី៥នៅក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់នៅសាលាបឋមសិក្សានៅភូមិពោធិ៍តារស់។ ក្រោយមក ខ្ញុំបានឈប់រៀន និងចូលបួសនៅវត្តមុនីសិលា...

អន ឈុំ ៖ អតីតប្រធានកងពលលេខ១៥០

នៅឆ្នាំ១៩៧២ ឈុំ ជាអតីតនីរសារបស់លោក ហ៊ូ នឹម ។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈុំ ត្រូវបាន​ ហ៊ូ នឹម តែងតាំងជាប្រធានកងពលលេខ១៥០។ ឈុំ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អន ឈុំ[1] ភេទប្រុស អាយុ៩៩ឆ្នាំ​ ស​ព្វថ្ងៃធ្វើអាចារ្យនៅក្នុងវត្តផ្ទះមួយ។ ឈុំ មានស្រុកកំណើតនៅភូមិស្រម៉ជ្រុំ ឃុំប្រាំបីមុំ ស្រុកកំពង់ស្ពឺ...

Solverwp- WordPress Theme and Plugin