Category: អត្ថបទស្រាវជ្រាវ

ស៊ន ស៊ីចាន់៖ ធ្វើការងារនៅក្នុងកងចល័តពិសេស

ស៊ន ស៊ីចាន់[1] អាយុ៥៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី​ ខេត្តតាកែវ។ ស៊ីចាន់ មានឪពុកឈ្មោះ សួន ស៊ន និងម្ដាយឈ្មោះ សុខ សឹង ព្រមទាំងមានបងប្អូនចំនួន៥នាក់។ ស៊ីចាន់ រៀបការជាមួយប្ដីឈ្មោះ សឿង វង និងមានកូនចំនួន៥នាក់។ កាលពីក្មេង ស៊ីចាន់ រៀនបានត្រឹមថ្នាក់ទី២(បើប្រៀបធៀបជាមួយបច្ចុប្បន្ន)។ បន្ទាប់ពីឈប់រៀន ស៊ីចាន់...

ហ៊ូ ម៉ាឡា៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ហ៊ូ ម៉ាឡា ភេទស្រី អាយុ ៥៧ឆ្នាំ កើតក្នុងឆ្នាំ ១៩៦៩។ ទីកន្លែងកំណើតស្ថិតនៅភូមិរការកណ្តាល ឃុំរការកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ។ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ថន ម្តាយខ្ញុំឈ្មោះ ណាវ អេន, ខ្ញុំមានបងប្អូនបង្កើត ចំនួន១៤នាក់​ ខ្ញុំជាកូនទី៤។ ក្នុងឆ្នាំ១៩៧៥...

វ៉េង គី ហៅ នេត អនុប្រធានដឹកជញ្ជូនជើងទឹក

ខ្ញុំឈ្មោះ វ៉េ​ គី[1] ហៅ នេត អាយុ៤៨ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧។ ខ្ញុំមានស្រុកកំណើតនៅ ឃុំពាមជីលាំង ស្រុកពាមជីលាំង តំបន់២១ ភូមិភាគបូព៌ា (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ពេលខ្ញុំអាយុ៥ឆ្នាំ ឪពុកស្លាប់ចោល រស់នៅជាមួយម្ដាយ។ ពេលខ្ញុំអាយុ៩ឆ្នាំ ឪពុកមាខ្ញុំឈ្មោះ ងួន គឺជាអ្នកឧបត្ថម្ភឱ្យខ្ញុំបានរៀនសូត្រ។ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាស្រុកស្ទឹងត្រង់ដល់ថ្នាក់ទី៩។ ឆ្នាំ១៩៤៥ ខ្ញុំឈប់រៀនមករស់នៅជាមួយម្ដាយធ្វើចម្ការមន និងចិញ្ចឹមដង្កូវនាង។ នៅឆ្នាំ១៩៥៦ ម្ដាយខ្ញុំរៀបការប្រពន្ធឱ្យខ្ញុំ...

គ្រាដែលខ្មែរក្រហមមកចាប់ខ្លួនបងប្រុសខ្ញុំទៅ

រំឭករឿងរ៉ាវពីអតីតកាលដែលចងចាំមិនអាចបំភ្លេចបាន នៅពេលដែលខ្មែរក្រហមប្រាំមួយនាក់ ជិះឡានកាម៉ង់កា មកដឹកយកបងប្រុសទៅ ដោយមិនបានបន្សល់ទុកបណ្តាំអ្វីទាំងអស់។ គឹម មី[1] ភេទប្រុស មានអាយុ ៥១ឆ្នាំ (២០០៦) ជាកសិករមានស្រុកកំណើត និងរស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ មី មានប្រពន្ធឈ្មោះ ភួង ផន មានអាយុ ៥៤ឆ្នាំ (២០០៦) និងមានកូនប្រាំនាក់។ មី...

ជេរ សឿន៖ «ធ្លាក់ខ្លួនពិការដោយសារតែសង្រ្គាម»

ខ្ញុំឈ្មោះ ជេរ សឿនអាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ប៉ុន្តែខ្ញុំបានផ្លាស់មករស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ជេវ ស៊ុន និងម្ដាយឈ្មោះ អឹម ញិច។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៧នាក់។ ខ្ញុំបានរៀបការ មានកូនប្រុសស្រីចំនួន ៦នាក់។ នៅវ័យកុមារ ខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំនិងគ្រួសារបានផ្លាស់មករស់នៅបុរីអូរស្វាយ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម។ សម្ដេចព្រះ នរោត្តម...

សុខ ភ័ណ្ឌ៖ ម្តាយខ្ញុំគិតថាខ្ញុំបានស្លាប់បាត់ទៅហើយ

សុខ​ ភ័ណ្ឌ[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិសោប ឃុំសោប ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខ ភ័ណ្ឌ រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ។​​ ភ័ណ្ឌ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងស្រុកកំណើតជាមួយម្ដាយឪពុក។ គ្រួសារ​​​​​​ខ្ញុំ​​ប្រកប​មុខរបរធ្វើស្រែចម្ការ ហើយ​​មិនមានប្រកបរបរអ្វី​ផ្សេង​​​ក្រៅពីនេះ​ទៀត​​ទេ។ ខ្ញុំ​មិន​​បាន​រៀន​សូត្រ​​នៅ​សា​លា​ទេ ដោយសារ​តែ​ខ្ញុំ​ធំ​ដឹង​ក្ដី​​​នៅ​ក្នុងពេល​​​សង្គ្រាម។ ប្រទេស​ជាតិ​​ចាប់​ផ្ដើម​មាន​ចលា​ចល ដែល​​​​​សាលារៀន...

មន្ទីរសន្តិសុខស្រុកមេមត់

នៅក្នុងឆ្នាំ១៩៧៨ កងទ័ពកងពលលេខ៤ចំណុះឲ្យភូមិភាគបូព៌ារាប់រយនាក់ត្រូវបានកងទ័ពមជ្ឈិម​ខ្មែរក្រហមចាប់ខ្លួន និងដឹកតាមរថយន្តធំៗពីព្រំដែនកម្ពុជា-វៀតណាមមកដាក់នៅមន្ទីរសន្តិសុខស្រុកមេមត់។ បន្ទាប់មកកងទ័ពភូមិភាគបូព៌ាទាំងនោះត្រូវបានកងទ័ពមជ្ឈិមខ្មែរក្រហមសម្លាប់ទម្លាក់ក្នុងរណ្តៅគ្រាប់បែកបេ​-៥២ ក្នុងព្រៃដុសនៃបរិវេណមន្ទីរសន្តិសុខត្រពាំងសង្កែ ឃុំរំចេក ស្រុកមេមត់ តំបន់២១។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានឃើញហេតុការណ៍នៃការសម្លាប់កងទ័ពភូមិភាគបូព៌ាបានរៀបរាប់បទពិសោធន៍ជីវិតរបស់ខ្លួនដូចខាងក្រោម៖ ខ្ញុំឈ្មោះ កូវ យ៉ែម[1] អាយុ ៦៩​ឆ្នាំ​ (ឆ្នាំ២០២១) មានស្រុកកំណើតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានប្រពន្ធឈ្មោះ...

ប្រធានវរសេនាតូចកងពល៣១០ ក្លាយជាអ្នកទោសគុកទួលស្លែង

ឯកសារប្រវត្តិរូប I0៩៣៩៨ របស់ អៀម ខុន ហៅ ខែម ភេទប្រុស អាយុ២៦ឆ្នាំ បង្ហាញថាគាត់ត្រូវ​បានបញ្ជូនមកឃុំខ្លួននៅគុកទួលស្លែង[1]ក្នុងឆ្នាំ១៩៧៦។ ជួបសម្ភាសន៍ជាមួយ​ឈ្មោះ បេត ថោង អាយុ៦៥ឆ្នាំ ត្រូវជាបង​ថ្លៃរបស់ អៀម ខុន ហៅ ខែម។ ខុន មានឪពុកឈ្មោះ អៀម ឃឹម, ម្ដាយឈ្មោះ នាង...

ឌី ណៃស៊ីម រំឭកពីការចងចាំនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌី ណៃស៊ីម[1] ហៅយាយដិប មានអាយុ ៥៣ឆ្នាំ (គិតត្រឹមឆ្នាំ ២០០២) ខ្ញុំមានស្រុកកំណើតនៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងរស់នៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានប្ដីឈ្មោះ ខឹម ព្រំ រៀបការជាមួយគ្នានៅក្នុងឆ្នាំ ១៩៦៧។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ...

គង់ ប៉ោរ៖ សង់ផ្ទះចំនួន១០ខ្នងឲ្យប្រជាជនភ្នំពេញ

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជនមកពីទៅក្រុងភ្នំពេញឲ្យស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ គង់ ប៉ោរ ជាជាងធ្វើផ្ទះម្នាក់ រួមទាំងសមាជិកចំនួន១៤នាក់ទៀតត្រូវបានអង្គការបង្គាប់ឲ្យធ្វើផ្ទះចំនួន១០ខ្នងឲ្យប្រជាជនមកពីភ្នំពេញស្នាក់នៅ។ អ្នកទាំងនោះស្នាក់នៅបានកន្លះខែ ខ្មែរក្រហមបន្តជម្លៀសទៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់។ ឈ្មោះ គង់ ប៉ោរ[1] ភេទប្រុស អាយុ ៨៩ឆ្នាំ មានស្រុកកំណើតនៅភូមិគគីរ ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម។ ពេលបច្ចុប្បន្នរស់នៅភូមិគគីរត្បូង...

ឡុច តុង៖ យុវជន នៅអង្គភាព៧០៦ កងពល៧០៣

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣៣ទំព័រ​ ជារបស់ ​ឡុច តុង[1] មុនអង្គការចាប់ខ្លួន មានតួនាទី ជាយុវជននៅអង្គភាព៧០៦ កងពល៧០៣។ ​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០​៥១០​) ​បង្ហាញអំពីសកម្មភាពរបស់តុង​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាម​ការ​អប់រំពីឈ្មោះ សំ មានតួនាទីទាហានសក្ដិ២ នៅបន្ទាយវត្តព្រែកសំរោង និងបញ្ចូលជា សេ-អ៊ី-អា។ ការចូលបម្រើបដិវត្តន៍នេះ តុង បានធ្វើសកម្មភាព​បំផុសមហាជនចូលបង្កប់ខ្លួនក្នុងអង្គភាពនិងប្រឆាំងនឹងអង្គការបដិវត្តន៍។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ឡុច តុង៖ ឡុច តុង...

Solverwp- WordPress Theme and Plugin