Category: អត្ថបទស្រាវជ្រាវ

សុខ វិន ៖ «ខ្មែរក្រហមសម្លាប់បងប្អូនខ្ញុំ»

ខ្ញុំឈ្មោះសុខ វិន អាយុ៦២ឆ្នាំ ភេទស្រី។[1] ឪពុកឈ្មោះសុខ យ៉ន ម្ដាយឈ្មោះ សុំ ទ្រព្យ។ ម្តាយឪពុកខ្ញុំទទួលមរណៈភាពអស់ហើយ។ ខ្ញុំមានបងប្អូនស្រី ៣នាក់ ហើយខ្ញុំជាកូនទី២ ក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះសំរិទ្ធ ឈុន មានកូន៦នាក់ (ស្រី២/ប្រុស៤)។ ខ្ញុំមានស្រុកកំណើតនៅខេត្ត តា កែវ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។...

ហែម ហ៊ន៖ ជនជាតិដើមភាគតិចព័រ និងជានីរសារប្រធានតំបន់៦ភូមិភាគពាយ័យ្យ

ហែម ហ៊ន ជនជាតិដើមភាគតិចព័រ និងជានីរសារ តាយ៉ន    ប្រធានតំបន់៦ ភូមិភាគពាយ័ព្យនៃរបបខ្មែរក្រហម។​ ហែម ហ៊ន ចូលធ្វើនីរសារប្រធានតំបន់៦ តាមរយៈបងជីដូនមួយឈ្មោះ តាហង្ស គណៈឃុំពាមព្រូស នៅឆ្នាំ១៩៧៣។ នៅចន្លោះឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៥ មន្ទីរតំបន់៦ ស្ថិតនៅក្នុងព្រៃក្នុងភូមិព្រែកខាងត្បូង ឃុំលាច ស្រុកលាច តំបន់៦ ភូមិភាគពាយ័ព្យ។ ហែម ហ៊ន បានចែករំលែកការងារជានីរសារនៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖...

ឡុង អ៊ី៖ បណ្តោយតាមកម្មនិងព្រេងវាសនា

ឡុង អ៊ី[1] ភេទប្រុស អាយុ​៦១ឆ្នាំ​ មានទីកន្លែងកំណើតនៅភូមិថ្នល់ ឃុំត្រៀល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ បច្ចុប្បន្ន ឡុង អី រស់នៅស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ។​ ឡុង អ៊ី បាន​និយាយថា៖ «ខ្ញុំមានបងប្អូនខ្ញុំ​​៧នាក់​(ប្រុស៤នាក់និងស្រី៣នាក់)។ ខ្ញុំគឺជាកូនទី២។ កាលពីកុមារ​ភាពខ្ញុំមិនបានរៀន​សូត្រនោះទេ ដោយសារ​តែសង្គ្រាម។ ខ្ញុំបានចូលរៀនបន្ដិចបន្ដួច​នៅ​តាម​វត្ដ​អារាម។ ខ្ញុំអាន និងសរសេរបានបន្ដិចបន្ដួច​។​  គ្រួសាររបស់ខ្ញុំ​មាន​ជីវភាពក្រីក្រ ដោយ​ប្រកប​របរ​ធ្វើ​ស្រែ។...

ប្រធានកងចល័តនារីលើកទំនប់ត្រួយចេក

ខ្ញុំឈ្មោះ ចូវ សុខគង់[1] ភេទស្រី អាយុ៧៥ឆ្នាំ អតីតប្រធានកងចល័តនារីទំនប់ត្រួយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្ននេះរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំមានឈ្មោះ ហែម ឆេង និងម្តាយឈ្មោះ ចូវ លី។ ខ្ញុំគឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់​ចំនួន​​១០​នាក់។ នៅវ័យកុមារ ខ្ញុំរៀនដល់ថ្នាក់ទី១១ចាស់ នៅសាលាបឋមសិក្សាគគរ។ នៅឆ្នាំ​១៩៧១ កងទ័ពខ្មែរក្រហមចូលមកដល់ភូមិចំការសាមសិប  ហើយវត្តមាននៃកងទ័ពខ្មែរក្រហមបានធ្វើឲ្យមានការប្រយុទ្ធគ្នាពីសំណាក់ទាហានលន់ នល់។...

សុខ សាយ ហៅ រ៉ុន៖ ពេទ្យ ៦មករា

[1]ម៉ៅ សាយ មានឈ្មោះបដិវត្តថា ម៉ៅ រ៉ុន កើតឆ្នាំខាល អាយុ ១៧ឆ្នាំ ភេទស្រី រស់នៅមន្ទីរបរាមរុំកុមារ។ រ៉ុន មានស្រុកកំណើតនៅភូមិ សែឫស្សី ស្រុក១២ ខេត្តកំពង់ឆ្នាំង ក្នុងតំបន់៣១ នៃភូមិភាគបញ្ចឹម។ មុន និងក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ រ៉ុន មានវណ្ណភាពជាកសិករក្រ រកស៊ីធ្វើស្រែ និងមិនធ្លាប់ធ្វើការបម្រើអង្គការណាមួយឡើយ។...

ជៀម ម៉េង រំឭកអំពីបទពិសោធន៍នៅកងចល័តកុមារ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ជៀម ម៉េង មានអាយុ ៥៨ឆ្នាំ មានបងប្អូន២នាក់ កើតនៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។ ខ្ញុំមានឪពុកឈ្មោះហ៊ុន សារ៉ន ម្ដាយឈ្មោះជីម ហន។ ការពីកុមារភាព ខ្ញុំ ក៏ដូចជាក្មេងៗ ផ្សេងទៀត មិនទទួលបានរៀនសូត្រអ្វីនោះទេ លុះក្រោយពីសម័យខ្មែរក្រហមបានដូលរលំទៅ ទើបខ្ញុំទទួលបានការសិក្សាត្រឹមថ្នាក់ទី៧ នៅក្នុងសម័យរដ្ឋកម្ពុជា។ មុនរបបខ្មែរក្រហម ខ្ញុំ និងក្រុមគ្រួសារ...

ទីន គាស រំឭកអំពីបទពិសោធន៍ស្ដីពីការជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទីន គាស[1] អាយុ៦១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាប្រជានេសាទ។ ខ្ញុំរៀបការប្ដីឈ្មោះ ញ៉ និងមានប្រុសស្រីចំនួន២នាក់។ ឪពុកខ្ញុំមានឈ្មោះ ទីន និងម្ដាយមានឈ្មោះ ម៉ាស ហើយខ្ញុំជាកូនទី៥ចំណោមបងប្អូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំកើតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ ខ្ញុំបានចូលរៀនត្រឹមបឋមនៅកោះសូទិន។ បន្ទាប់ពីចូលរៀនមិនបានប៉ុន្មានផង មានរដ្ឋប្រហារ...

ប្អូនប្រុសដែលបាត់ខ្លួនទៅ

នៅពេលមេឃភ្លៀង បងស្រីតែងតែនឹកឃើញគ្រាកន្លងដែល ឌឿន នាំប្រពន្ធកូន មកលេង និងជួបជុំគ្រួសារ នៅមុនរបបខ្មែរក្រហមឡើងកាន់អំណាច។ ឌឿន បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយត្រលប់មកធ្វើស្រែ និងរៀបការប្រពន្ធឈ្មោះ ឈឿ ដែលអ្នកកាត់ដេរនៅឃុំល្វា ស្រុកបវេល នៅឆ្នាំ១៩៧៣។ ឌឿន មានកូនបីនាក់ ក្នុងនោះស្រីម្នាក់។ ក្រោយមក ម្ដាយរបស់ឌឿន បានទៅនាំគ្រួសារឌឿនមករស់នៅភូមិបវេល។ នៅដើមឆ្នាំ១៩៧៥ ពេលកងទ័ពខ្មែរក្រហមចូលក្នុងភូមិបវេល ឌឿន...

ព្រំ ជីម ៖ ខ្ញុំរបួសជើង និងខ្លួន ក្នុងពេលប្រយុទ្ធ

ព្រំ​ ជីម​[1] ភេទ​ប្រុស​ អាយុ៦៧ឆ្នាំ​​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ក្រាំង​ដូង​ ឃុំ​ពាម​ ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​។​ បច្ចុប្បន្ន ជីម​ ​រស់​នៅ​ក្នុង​ភូមិ​ឃ្លាំង​កណ្ដាល​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ជីម​ បាន​និយាយ​​​ថា​៖ «​កាល​ពី​កុមារ​ភាព ​ខ្ញុំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ​ ដោយ​សារ​ប្រទេស​ជាតិ​កើត​​មាន​សង្គ្រាម​។​ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៩​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៤​នៅ​ក្នុង​គ្រួសារ​។​ ឪពុក​ម្ដាយខ្ញុំ​ប្រកប​​របរ​​ជា​កសិករ ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។​ ចាប់តាំង​ពី​ខ្ញុំ​ដឹង​ក្ដី​មក​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ ​ប្រជាជន​តែង​តែ​​មាន​ការ​ចែក​រំលែក​...

ប្រធានកងចល័តនារីភូមិក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ខោល ស្រូន[1] ភេទស្រី អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំមានប្ដីឈ្មោះ សេក ឃី ដែលបានទទួលមរណៈភាពនៅឆ្នាំ២០២០។ ខ្ញុំមានកូន ចំនួន១០នាក់ (កូនប្រុស៤នាក់ និងកូនស្រីចំនួន៦នាក់)។ ខ្ញុំមានឪពុកឈ្មោះ ខោល ថាយ និងអ្នកម្តាយឈ្មោះ រស់ ហ៊ីម។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ កាលពីនៅកុមារភាព...

ឈិត ឆេង៖ ជាងកាត់ដេរនៅឃុំលាច ស្រុកភ្នំក្រវ៉ាញ

ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ឆេង បានធ្វើជាជាងកាត់ដេរសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងភូមិ ឃុំ ស្រុក និងសម្រាប់កងទ័ពខ្មែរក្រហម។ ឆេង ធ្វើការងារនៅក្នុងការដ្ឋានមួយក្នុងឃុំលាច ស្រុកលាច ខេត្តពោធិ៍សាត់ ស្ថិតនៅតំបន់៦ ក្នុងភូមិភាគពាយ័ព្យ ដែលប្រធានការដ្ឋានកាត់ដេរស្រុកលាច ឈ្មោះ តា ថាស ។ ឈ្មោះ ឈិត ឆេង[1] ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃ ឆេង...

Solverwp- WordPress Theme and Plugin