អុន ណាំ ពេទ្យ ៦មករា
អុន ណាំ អាយុ៣៩ឆ្នាំ(២០០៣) រស់នៅភូមិអង់តាងិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្ដីរបស់ ណាំ ឈ្មោះ អឿង ហន មានស្រុកកំណើតនៅស្រុកបាទី។ ឪពុករបស់ ណាំ ឈ្មោះ អុន(អ៊ន់) និងម្ដាយឈ្មោះ ណេន។ ណាំ មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៥នាក់។ នៅក្នុងគ្រួសាររបស់ ណាំ មានសមាជិកចំនួន...
យ៉ាន គ្រីន អនុក្រុមផ្នែករោងជាង១៥២
យ៉ាន គ្រីន[1] ហៅ សៀក មានអាយុ៣៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម(បច្ចុប្បន្ននៅក្នុងខេត្តត្បូងឃ្មុំ)។ ឪពុកឈ្មោះ ណៃ យ៉ាន ម្ដាយឈ្មោះ ប៉ែន រ៉ង មានបងប្អូនសរុបទាំងអស់៩នាក់(ស្រី៥នាក់) មុខរបរជាកសិករ។ ចាប់ពីឆ្នាំ១៩៥៥-១៩៦១ គ្រីន រៀននៅសាលាបឋមសិក្សាភូមិដំរិលពីថ្នាក់ទី១២ ដល់ថ្នាក់ទី៦ និងនៅក្នុងឆ្នាំ១៩៦២ រៀននៅអនុវិទ្យាល័យសមមិត្តសួង (ខេត្តកំពង់ចាម) ថ្នាក់ទី៦...
ម៉ក់ សំ៖ បើសិនជាប្អូនខ្ញុំនៅរស់ ពិតជាវិលមករកម្តាយ
«បានស្គាល់អត្ដចរិតរបស់ខ្លួន គឺមានចិត្តស្រាល ឆេវឆាវ ឆាប់ខឹង ចំពោះបង»[1] នេះគឺជាសំដីរបស់ ឡុញ សោ ហៅ ភា[2] ដែលបានសរសេរឆ្លើយតបនូវសំណួរក្នុងប្រវត្តិរូបបដិវត្តន៍របស់ខ្លួនជូនអង្គការ។ តែបន្ទាប់ពីចូលបដិវត្តន៍ ភា បានកែប្រែអត្ដចរិតរបស់ខ្លួន ព្រោះខ្លួនបានយល់ពីមាគ៌ាគោលនយោបាយរបស់បក្ស ដែលបក្សបានពន្យល់ណែនាំ។ ភា បានសរសេរបន្ថែមថា «បងស្រីខ្ញុំឈ្មោះ សំ គាត់ចេះសុភាពរាបសារ រាក់ទាក់ចំពោះអ្នកបដិវត្តន៍ គាត់មិនដែលធ្វើអ្វីច្រងេងច្រងាងនោះឡើយ។ បងស្រីខ្ញុំ ចេះណែនាំចំពោះរូបខ្ញុំឱ្យខិតខំធ្វើការងារជូនអង្គការបដិវត្តន៍...
ព្រំ ឈឿន ៖ ពីកងកុមារក្លាយជាយុទ្ធជនយាមទ្វារមន្ទីរស-២១
ព្រំ ឈឿន [1]ចូលបដិវត្តន៍ក្នុងថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៥ នៅមន្ទីរ១៣ក សំរោង ភាគពិសេស ដែលបានបោះទីតាំងនៅតំបន់១៥ចាស់។ អ្នកនាំ ព្រំ ឈឿន ចូលបដិវត្តន៍មានឈ្មោះ មាស តួនាទីជាប្រធានមន្ទីរ១៣ក ភាគពិសេស។ មូលហេតុដែលនាំឱ្យ ព្រំ ឈឿន ចូលបដិវត្តន៍ក៏ព្រោះតែមានការឈឺចាប់ និងពួកវណ្ណៈជិះជាន់ ដែលតែងតែធ្វើបាបមកលើប្រជាជនយ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត។ ឃើញដូច្នេះហើយបានជា ព្រំ...
ស៊ុំ អាត៖ «រែកជីទាំងខ្លួនមានកូនខ្ចី ២ខែ»
ស៊ុំ អាត[1] ភេទស្រី មានអាយុ ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើតនៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស៊ុំ អាត មានទីលំនៅនៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម។ អាត បន្តរស់នៅជាមួយក្រុមគ្រួសារ នៅក្នុងភូមិរមាស តាំងពីកុមារភាព រហូតដល់មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ការរស់នៅក្នុងនៅតាមភូមិស្រុកក្រោយពេលធ្វើរដ្ឋប្រហារដំបូងៗ...
ឈុន ផល៖ អតីតអ្នកយាមមន្ទីរ សន្តិសុខស-២១
ប្រវត្តិរូបសង្ខេបមួយសន្លឹកធ្វើនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧៧ តាមទម្រង់ដែលមានស្រាប់នៃការវាយអង្គុលីលេខ បានសង្ខេបលម្អិតពីប្រវត្តិរូបសង្ខេបរបស់កុមារ ឈុន ផល[1] ដែលមានឈ្មោះបដិវត្តិន៍ថា ផល។ អាយុទើបតែ១៥ឆ្នាំ ផល មានតួនាទីជា មេពួក ក្នុងវណ្ណៈភាពជាកសិករក្រ បានចូលបដិវត្តិន៍នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៧៥ និងប្តូរពីអង្គភាពកុមារឃុំ ទៅអង្គភាពកុមារមន្ទីរស-២១។ ផល មានមុខរបរជាអ្នកធ្វើស្រែ ស្រុកកំណើតនៅភូមិថ្មី ឃុំចោងម៉ោង ស្រុក១៤[2] តំបន់៣១[3]។...
ម៉ាត់ ឡេះ ខ្មែរក្រហមចោទថាជាកម្លាំង សេ-អ៊ី-អា បង្កប់ក្នុងជួរទ័ពបូព៌ា
ម៉ាត់ ឡេះ[1] ភេទប្រុស គឺជាទាហានពលទោ នៅក្នុងអនុកងធំ១៦, រវ៥៤២, វរសេនាធំ១៥៤ នៃកងពលទី៤។ នៅពេលចាប់ខ្លួន ឡេះ មានអាយុ៣០ឆ្នាំ និងមានស្រុកកំណើតនៅ ភូមិអរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅអាយុ១២ឆ្នាំ ឡេះ មកធ្វើជាកម្មករចម្ការកៅស៊ូ នៅស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ក្រោយពីធ្វើជាកម្មករ៣ឆ្នាំគាត់បានត្រលប់ទៅខេត្តបាត់ដំបងវិញ។ នៅឆ្នាំ១៩៦៦ ឡេះ...
ឃឹម អយ៖ អតីតពេទ្យកងទ័ពខ្មែរក្រហម
ឃឹម អយ [1]ភេទស្រី អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ប៉ុន្តែផ្លាស់មករស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ អយ មានឪពុកឈ្មោះ ឃី និងម្ដាយឈ្មោះ ភឹម។ អយ រៀបការប្ដីឈ្មោះ ដាំ និងមានកូនប្រុសតែម្នាក់។ អយ គឺកូនច្បង និងមានប្អូនប្រុសម្នាក់។ នៅវ័យកុមារ...
យ៉េន ឃឿន៖ «បាត់បង់ឪពុក និងបងប្រុសនៅសម័យខ្មែរក្រហម»
ខ្ញុំឈ្មោះយ៉េន ឃឿន[1] អាយុ ៦៥ឆ្នាំ។ ឪពុកខ្ញុំឈ្មោះយ៉េន សុខ និងម្ដាយខ្ញុំឈ្មោះនៃ ផន។ គ្រួសារខ្ញុំមានបងប្អូន៦នាក់ ហើយខ្ញុំជាកូនទី៥។ បច្ចុប្បន្នខ្ញុំមានភរិយាឈ្មោះទក់ សឿន និងកូន៥នាក់ ក្នុងនោះ(ស្រី៣/ប្រុស២)។ ស្រុកកំណើតខ្ញុំនៅខេត្តស្វាយរៀង ហើយឥឡូវខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានចាប់ផ្ដើមមករស់នៅអូរស្វាយតាំងពីឆ្នាំ ១៩៦៣ សម័យសម្ដេច នរោត្តម សីហនុ បានបញ្ចូនគ្រួសារខ្ញុំមកនៅទីនេះមកម្ល៉េះ។ នៅពេលនោះឪពុកខ្ញុំជាបម្រើការនៅក្នុងកងទ័ព...
ញូង រីម៖ អំបែងគ្រាប់មីនផ្ទុះខ្ទាតចំខ្ញុំបណ្ដាលឲ្យពិការ
ញូង រីម[1] ភេទស្រី អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្រែសំរោង ឃុំស្រែក្នុង ស្រុកឈូក ខេត្ដកំពត។ រីម បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំគឺជាកូនកំព្រាម្ដាយ ហើយខ្ញុំរស់នៅជាមួយឪពុក។ ខ្ញុំមានបងប្អូនចំនួន៧នាក់ (ស្រី៣នាក់ និងប្រុស៤នាក់) ហើយ ខ្ញុំគឺជាកូនទី៥។ កាលនោះជីវភាពក្រុមគ្រួសាររបស់ខ្ញុំមានការលំបាក ដោយសារតែយើងមិនមានម្ដាយមើលថែបានដិតដល់។ ការហូបចុករបស់យើងមានការខ្វះខាតយ៉ាងខ្លាំង ដោយខ្វះព្រឹក និងខ្វះល្ងាច។ ក្រោយមក ខ្ញុំ...
ចម្លើយសារភាព ឈ្មោះសេង ស៊ីមឿន ហៅ ថុល
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អ្នកទោស ភាគច្រើនជាកម្មាភិបាលខ្មែរក្រហម ហើយមួយចំនួនត្រូវបានអង្គការចាប់ខ្លួនយកមកដាក់មន្ទីរឃុំឃាំងទួលស្លែងហៅថា មន្ទីរស-២១។ អ្នកទាំងនោះ ត្រូវបានសួរចម្លើយ មុននឹងយកទៅសម្លាប់ចោល។ បើយោងតាម កាំង ហ្កេចអ៊ាវ ហៅ ឌុច ជាប្រធានមន្ទីរស-២១ ឬគុកទួលស្លែង។ នៅក្នុងសវនាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ឌុច បានទទួលស្គាល់ថា ចម្លើយរបស់អ្នកទោសនៅមន្ទីរស-២១ ទាំងអស់ បានមកពីការធ្វើទារុណកម្ម។ ដូចជាឈ្មោះ សេង ស៊ីមឿន ហៅ...

