សាយ ជូលី អ្នកបើកបរឡាននៅក្រសួងពាណិជ្ជកម្មខ្មែរក្រហម
ខ្ញុំឈ្មោះ សាយ ជូលី អាយុ៦៨ឆ្នាំ កើត និងរស់នៅភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ សាយ មាស និងម្ដាយឈ្មោះ ឈួន សុន និងមានបងប្អូនប្រុសស្រីសរុបចំនួន៩នាក់ ហើយខ្ញុំគឺជាកូនទី៧។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ នៅចុងឆ្នាំ១៩៧០ បងខ្ញុំបានចូលបដិវត្តន៍ ហើយក្រោយមកប្អូនខ្ញុំពីរនាក់ផ្សេងទៀតក៏ស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ ។ ...
ប្រធានយោធាភស្តុភារតំបន់៤១
ជា ឈឿន[1] ហៅ ពែក ភេទប្រុស មានអាយុ ៦៥ឆ្នាំ (២០១៦) ជាប្រធានយោធាភស្តុភារតំបន់៤១[2] នៅរបបកម្ពុជាប្រជាធិបតេយ្យ។ ឈឿន មានស្រុកកំណើតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈឿន មានឪពុកឈ្មោះ ហួត (ស្លាប់ក្នុងឆ្នាំ១៩៧១), ម្ដាយឈ្មោះ សាន ខូវ (ស្លាប់) និងមានបងប្អូន ៤នាក់,...
កែវ បូរ៉ែន ភ្នាក់ងារសេ-អ៊ី-អា
ចម្លើយសារភាពនេះ មានទំនាក់ទំនងនឹងសកម្មភាពក្បត់របស់ កែវ បូរ៉ែន ដែលមានសកម្មភាពក្បត់នឹងអង្គការបដិវត្ដន៍ខ្មែរក្រហម ដូចជា ការចូលនឹងអង្គការមនុស្សធម៌នៅខែមេសា ឆ្នាំ១៩៧០, ការចូលសមាគមន៍នៅខែវិច្ឆិកា ឆ្នាំ១៩៧៣ និងការចូល សេ.អ៊ី.អា នៅខែសីហា ឆ្នាំ១៩៧៤។ កែវ បូរ៉ែន បានរៀបរាប់នៅក្នុងចម្លើយសារភាពថា៖ «ខ្ញុំឈ្មោះដើម កែវ[1] សុជាតិ ហៅបូរ៉ែន អាយុ២៧ឆ្នាំ (ឆ្នាំ១៩៧៤) ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិកំពង់តាជេស...
ចារនារីរបស់វៀតណាម
“បើបានក្លាយទៅជាប្រពន្ធ អ្នកបដិវត្តហើយ ទោះមានកូនក្តី អត់កូនក្តី ក្រោយពេលស៊ើបការណ៍បានហើយ ត្រូវលះបង់កូននោះចោល ហើយរត់ទៅជួប ថៅ ឃិញ វិញ ក្នុងរយៈយ៉ាងយូរ២ឆ្នាំដើម្បីរាយការណ៍”[1] នេះគឺជាចម្លើយសង្ខេបរបស់នារី ហ៊ីង រ៉ាយ៉ា ដែលសមមិត្ត តេង[2] បានភ្ជាប់ជូនសមមិត្តនៅមន្ទីរ៧០៣[3]។ យោងតាមឯកសារនេះ មិត្ត តេង គឺជាប្រធានមន្ទីរ១៥[4] ធ្វើសេចក្តីរាយការណ៍អំពីអ្នកទោសដែលឃាត់ខ្លួននៅតាមមូលដ្ឋាន និងបញ្ជូនមកកាន់មន្ទីរសន្តិសុខស-២១។ គួររំឭកថា ក្រៅពីមន្ទីរស-២១...
ឡុង សៀង ៖ កងឡើងត្នោតនៅទួលព្រីងក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឡុង សៀង[1] កើតឆ្នាំ១៩៤០ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំគឺជាកូនទី៤ក្នុងចំណោមបងប្អូនបង្កើតចំនួន៤នាក់។ កាលពីក្មេងខ្ញុំចូលរៀននិងបួសនៅវត្តថ្មី ស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំបានសឹកនៅសម័យសង្គមរាស្រ្តនិយម រួចហើយរៀបការប្រពន្ធ និងមានកូនចំនួន៣នាក់។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលរបស់ លន់ នល់...
ព្រំ នាង៖ បានត្រឹមតែឃើញប្រវត្តិរូបប្អូនប្រុស
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនដែលបានរស់នៅក្នុងប្រទេសកម្ពុជា ភាគច្រើនមានកូនចៅចូលបម្រើចលនាបដិវត្តន៍ខ្មែរក្រហម ទាំងប្រុសទាំងស្រី ជាច្រើននាក់ ជាពិសេសអ្នករស់នៅតាមទីជន បទ ស្រុកស្រែចម្ការ អ្នកខ្លះបានធ្វើជាយោធា អ្នកខ្លះធ្វើពេទ្យ អ្នកខ្លះចូលក្រុមសិល្បៈ និងមានខ្លះទៀតធ្វើជាកម្មករ។ល។ នៅពេលយុវជន យុវនារី ទាំងអស់បានចូលធ្វើការងារនៅតាមអង្គភាពនានា កម្មាភិបាលខ្មែរក្រហម ក៏ចាប់ផ្តើមស្រាវជ្រាវប្រវត្តិរូប បងប្អូនម្នាក់ៗ ដែលបានចូលបម្រើចលនាខ្មែរក្រហម នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ របបខ្មែរក្រហម...
កងទ័ពខ្មែរក្រហមឈរជើងនៅសមរភូមិវត្តរការគយ
ដិន សារ៉ន[1] កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិតាង៉កទន្លេ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រែវែង។ បច្ចុប្បន្ន សារ៉ន រស់នៅជាមួយប្រពន្ធឈ្មោះ នុត សាវឿន (មានកូនប្រុសស្រីចំនួន៥នាក់) នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារ៉ន រៀនសូត្រដល់ថ្នាក់ទី៩(សង្គមចាស់) នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ អស់រយៈ៣វស្សា។ នៅឆ្នាំ១៩៧២...
លាង តុង អនុវត្តផែនការ«បង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា»
យុវជនខ្មែរកាត់ចិន-វៀតណាម លាង តុង[1] ត្រូវបានអប់រំឲ្យចូលធ្វើសកម្មភាពក្បត់បដិវត្តន៍ខ្មែរក្រហម និងខិតខំប្រមែប្រមូលកម្លាំងយុវជនអនិកជនចិន។ យុវជនអនិកជនចិនភាគច្រើន បាននិងកំពុងធ្វើការនៅតាមបណ្តារោងចក្រ ឬមន្ទីរផ្សេងៗ នៅភ្នំពេញ។ តុង ត្រូវបានបំពាក់បំប៉នឲ្យជឿថា ជ័យជម្នះរបស់ខ្មែរក្រហម មិនមែនបានមកដោយសារកម្លាំងខ្មែរក្រហមនោះទេ ប៉ុន្តែកងកម្លាំងវៀតណាមទៅវិញទេដែលអាចធ្វើឲ្យខ្មែរក្រហមវាយឈ្នះលើរបប លន់ នល់។ តុង ក៏បានស្តាប់ការប្រមើមើលអំពីអនាគតរបស់កម្ពុជា ដែលថាបក្សពលកររបស់វៀតណាមនឹងក្លាយបក្សតែមួយគត់ ដែលអាចគ្រប់គ្រងបណ្តាប្រទេសឥណ្ឌូចិន រួមមាន៖ កម្ពុជា វៀតណាម និង ឡាវ។...
ការចងចាំមិនភ្លេចពីបងប្អូនប្រុសៗដែលស្លាប់ក្នុងរបបខ្មែរក្រហម
ដួង អុល[1] អាយុ៦២ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងនៅចងចាំមិនភ្លេចពីបទពិសោធន៍ជាកងភ្ជួររាស់ដី និងការបាត់បង់បងប្អូនប្រុសទាំងអស់ក្នុងរបបខ្មែរក្រហម។ អុល កើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អុល មានឪពុកឈ្មោះ ដួង អ៊ាង និងម្ដាយឈ្មោះ ស៊ឹម ផេត។ អុល មានបងប្អូនសរុប៧នាក់ (ប្រុស៦នាក់/ស្រី១នាក់) ដែលមានឈោ្មះ ដូចជា៖ អុល, ភឿន,...
ផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលបរាជ័យ ៖ យុទ្ធសាស្ត្រ អំណាច ផែនការ និង ការសម្រេចចិត្ត
ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ាមួយចំនួន ត្រូវបានចាប់ខ្លួន សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ចោល ដោយមូលហេតុចូលរួមក្នុងផែនការស្រមោលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ សោយ៉ាន់ (សោភឹម), ចាន់ ចក្រី, ឈូក ហៅ ម៉ែន, ម៉ុន ហៅ កែវ សំណាង, សុផាន និង លី ផែន...
នុត នៅ៖ ខ្មែរក្រហមបំផុសកំហឹងប្រជាជនឲ្យស្អប់ លន់ នល់
សម័យ លន់ នល់ នៅ បានជឿតាមការឃោសនារបស់មេភូមិអង្គរនាប ឲ្យចូលទៅធ្វើបដិវត្តន៍។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ នៅ បានចូលធ្វើជាសមាជិកឃុំ និងក្រោយមកបានក្លាយទៅជាគណៈឃុំស្រែ រនោង។ នៅចុងឆ្នាំ១៩៧៨ អង្គការបានចោទប្រកាន់ នៅ ថាខុសសីលធម៌ជាមួយនារីម្នាក់ និងបញ្ជូនគាត់មកអង្គតាសោម។ ពីរខែក្រោយមក កងទ័ពរណសិរ្សបានចូលមករំដោះប្រទេសកម្ពុជា។ កងទ័ព វៀតណាម បានចាប់ នៅ ដាក់គុកកោះអណ្ដែតរយៈពេល៥ឆ្នាំ ៨ខែ។ ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបរឿងរ៉ាវរបស់...

