ច្រុន ឆុត ៖ ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅចំនួនបីគ្រាប់
ចុងឆ្នាំ១៩៧៨ ឆុត និងប្រជាជនមួយចំនួនដែលនៅធ្វើការងារតាមសហករណ៍ បានសម្រេចចិត្តចូលរួមជាមួយទាហានសម្ដេច ហ៊ុន សែន ដើម្បីវាយបកទៅកាន់កងទ័ពខ្មែរក្រហមនៅឃុំឬស្សីក្រាំង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងអំឡុងពេលប្រយុទ្ធ ឆុត ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅខាងស្ដាំចំនួនបីគ្រាប់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ឆុត បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ច្រុន ឆុត[1] ភេទប្រុស អាយុ៧៨ឆ្នាំ។ សព្វថ្ងៃមិនប្រកបមុខរបរអ្វីនោះទេ ចាស់ជរា ។ ឆុត មានស្រុកកំណើតនៅភូមិដំណាក់ធ្នង់ ឃុំតាលោ...
គង់ វឿន៖ ប្រធានអនុសេនាតូចកងកាំភ្លើងធំតំបន់២៤
ឆ្នាំ១៩៧៣ វឿន បានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហម និងបានចូលរួមធ្វើសង្រ្គាមទប់ទល់ជាមួយនឹងទាហាន លន់ នល់ រហូតរំដោះទីក្រុងភ្នំពេញបានដោយជោគជ័យ។ បន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វឿន ត្រូវបានតែងតាំងជាប្រធានអនុសេនាតូចកងកាំភ្លើងធំ ដោយគ្រប់គ្រងកងទ័ពចំនួន៥០នាក់ ក្នុងតំបន់២៤។ ឈ្មោះ គង់ វឿន ភេទប្រុស អាយុ៧០ឆ្នាំ[1]។ មានមុខរបរធ្វើចម្ការ ដាំដំឡូង។ វឿន មានស្រុកកំណើតនៅក្នុងភូមិព្រះស្រែ ឃុំបឹងព្រះ...
សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន
ខ្ញុំឈ្មោះ គង់ ម៉ាច អាយុ៥៨ឆ្នាំ ភេទស្រី មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧នាក់។ កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ក៏ត្រូវឈប់រៀនដោយសារឪពុកម្ដាយមានជីវភាពខ្វះខាត ខ្ញុំត្រូវជួយមើលប្អូន និងធ្វើការងារផ្ទះជាដើម។ នៅឆ្នាំ ១៩៧៥ កើតមានរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនស្គាល់ថារបបខ្មែរក្រហមដឹកនាំដោយ...
នៅ ទួច៖ ដល់តែពិបាកចិត្តពេក ខ្ញុំលែងមានស្មារតី និងវង្វេងអស់ហើយនៅពេលនោះ
ញុំឈ្មោះ នៅ ទួច ភេទស្រី អាយុ ៨០ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ បូ នៅ និង ម្តាយឈ្មោះ ជ័យ ភ្លាវ។ ខ្ញុំមានបងប្អូនចំនួន១៣នាក់ ស្លាប់អស់២នាក់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។ កាលនៅពីតូច ខ្ញុំមិនបានចូលសិក្សារៀនសូត្រទេ ដោយសារតែជីវភាពក្រីក្រ។ ខ្ញុំបានរៀបការជាមួយស្វាមីឈ្មោះ អុច...
ប្រវត្តិតស៊ូ របស់ សាន់ ហឿង ដែលជាកងចល័តស្រុកកំពង់សៀម
សាន់ ហឿង[1] មានអាយុ៦៥ឆ្នាំ បច្ចុប្បន្ន រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហឿង មានប្រវត្តិតស៊ូ និងការចងចាំមិនអាចបំភ្លេចបាននៅក្នុងរបបខ្មែរក្រហម ដូចជា ការរស់នៅបែកពីឪពុកម្ដាយ, ការបង្ខំធ្វើការងារហួសកម្លាំង, គ្មានអាហារហូបគ្រប់គ្រាន់ និងការដែលអាចត្រូវបានចាប់ខ្លួនយកទៅសម្លាប់ចោល។ ខាងក្រោមនេះ គឺជាការសេចក្ដីសង្ខេបសាច់រឿងរបស់ សាន់ ហឿង ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម៖ «ខ្ញុំឈ្មោះ សាន់ ហឿង គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម...
មានគម្រោងរត់ចូលទៅថៃ ក្នុងជំនាន់ខ្មែរក្រហម
ហោ ថៃ ហៅ ធុល[1] ភេទប្រុស អាយុ២៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវត្តកែវរមូល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់ភូមិព្រែកខ្ពប ស្រុក៤១ តំបន់៤ ក្រុមទី២២ កងតូចលេខ៧ កងធំលេខ៣។ ថៃ បានឆ្លើយសារភាពថា៖ «កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី៧។ ឪពុកម្ដាយ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ បងប្អូនបង្កើតខ្ញុំមានចំនួន២នាក់។ ខ្ញុំមានគ្រួសារហើយ ប្រពន្ធខ្ញុំឈ្មោះ កុយ...
លី អ៊ីសា រៀបរាប់ពីជីវិតដែលបានឆ្លងកាត់ក្នុងសម័យសង្គ្រាម
ខ្ញុំមានឈ្មោះលី អ៊ីសា[1] កើតនៅក្នុងឆ្នាំ១៩៣៦ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងអំឡុងឆ្នាំ១៩៥៨ ខ្ញុំបានផ្លាស់ប្តូរមករស់នៅភូមិសោយ១ ឃុំបើស១ ស្រុកក្រូចឆ្មារ។ នៅពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុនៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានឃើញប្រជាជនជាច្រើនបានធ្វើបាតុកម្មទាមទារយកអំណាចឲ្យសម្តេចនរោត្តម សីហនុវិញ។ នៅក្នុងអំឡុងឆ្នាំ ១៩៧១-១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់ និងរំដោះតំបន់មួយចំនួននៅតាមជនបទប្រទេសកម្ពុជា។[2] នៅពេលដែលបានកងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ក្នុងភូមិឆ្នាំ១៩៧៣ ខ្មែរក្រហមបានឲ្យប្រជាជននៅក្នុងភូមិបង្កើតជាក្រុម «ប្រវាស់ដៃ»។ នៅក្នុងអំឡុងពេលមានសង្រ្គាមស៊ីវិល ពីឆ្នាំ១៩៧០-១៩៧៥ ប្រជាជនភាគច្រើនដែលរស់នៅតាមតំបន់រំដោះរបស់ខ្មែរក្រហមត្រូវបានរៀបចំឲ្យទៅជា...
ប្រែក្លាយបដិវត្តន៍ឲ្យទៅជាសើរើនិយម
សោម ឃន[1] ត្រូវបានចាប់ខ្លួននិងសួរចម្លើយរយៈពេលជាងមួយម៉ោង នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៦ ពីបទពាក់ព័ន្ធនឹងចលនាក្បត់ ដែលចលនានេះមានគោលដៅប្រែក្លាយការគ្រប់គ្រងរបស់បដិវត្តន៍ខ្មែរក្រហម ឲ្យទៅជាសើរើនិយមវិញ។ ចលនាក្បត់នេះបានទទួលការគាំទ្រពីប្រទេសវៀតណាម និងសូវៀត។ បន្ទាប់ការសួរចម្លើយ សោម ឃន បានផ្តិតមេដៃ ដោយភ្ជាប់នឹងក្រុមអ្នកសួរចម្លើយ រួមមាន៖ សមមិត្ត ភី ដែលជាប្រធានក្នុង ពេលសួរចម្លើយ សមមិត្ត ឡេត និងសាវ៉ាន ដែលជាអនុប្រធាន...
ការឈឺចាប់បន្សល់ពីរបបខ្មែរក្រហមនៅតែមិនអាចបំភ្លេចបាន
«ជួនកាលរឿងរ៉ាវដែលកើតឡើងក្នុងរបបខ្មែរក្រហម ថ្វីត្បិតតែយើងមិនចង់រំឭក ប៉ុន្តែបញ្ហាហ្នឹងនៅតែដិតដាមធ្វើយ៉ាងម៉េចក៏វាមិនរំសាយដែររឿងផ្លូវចិត្តនេះ ដូចក្រដាសដែលប្រលាក់ហើយនៅតែមានស្នាម»។[1] ហង្ស សីហា មានស្រុកកំណើតនៅភូមិហនុមានខាងជើង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រៀបការក្នុងរបបខ្មែរក្រហម ដោយការប្តេជ្ញាក្នុងចំណោមប្តីប្រពន្ធ ៥០គូក្នុងពិធីបើកវគ្គ[2]ឆ្នាំ១៩៧៨ ដោយការស្នើរសុំទៅអង្គការ[3]របស់ឪម្តាយ សីហា ប៉ុន្តែមានគូរខ្លះត្រូវបានបង្ខំដោយថ្នាក់លើ។ ប្រពន្ធឈ្មោះ ជា សាវ អាយុ ៤០ឆ្នាំជាអ្នកស្រុកជាមួយគ្នា មានកូន ៥នាក់ ស្រី៣នាក់ដែលកូនច្បងកើតក្នុងឆ្នាំ១៩៨៩។ សីហា...
ការគំរាមគំហែងរបស់ខ្មែរក្រហម ចំពោះជនជាតិឥស្លាម
ខ្ញុំឈ្មោះ ហ្វា សា អាយុ៥៩ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំ គឺជនជាតិឥស្លាម។ ឪពុកខ្ញុំឈ្មោះ សាន់ ហ្វាម្ដាយឈ្មោះ សុខ យិន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូន៦នាក់ ស្រី៣នាក់ប្រុស៣នាក់។ ខ្ញុំមានប្រពន្ធ ឈ្មោះ ម៉ាត់ ពៅ និងមានកូន៧នាក់ ស្រី៣នាក់ប្រុស៤នាក់។...
រឿងរ៉ាវនៅក្នុងភូមិ គួរតែមានសរសេរ ចងក្រងថែរក្សាទុក ឲ្យក្មេងជំនាន់ក្រោយបានដឹង
មជ្ឈមណ្ឌលឯកសារកម្ពុជា[1]បានសម្ភាស និងរៀបចំវេទិកាជាច្រើនក្នុងសហគមន៍ជនជាតិចាម ជាពិសេស ភូមិស្វាយឃ្លាំង ដែលមហាជនស្គាល់ និង មានភាពព្រឺព្រួចចំពោះព្រឹត្តិការងើបបះបោរប្រឆាំងជាមួយខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩។ ការងើបបះបោរប្រឆាំងជាមួយទាហានខ្មែរក្រហម គឺមកពីការគាបសង្កត់លើសេរីភាពនៃការគោរពសាសនា និងការចាប់យកប្រជាជនដែលមានចំណេះដឹងក្នុងភូមិស្វាយឃ្លាំងយកទៅសម្លាប់ ដោយគ្មានហេតុផល។ បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាចំណែកមួយដ៏មានសារសំខាន់ចំពោះការថែរក្សាប្រវត្តិសាស្រ្តទុកសម្រាប់យុវជនជំនាន់ក្រោយបានរៀនសូត្រ និងជាផ្នែកមួយនៃការទប់ស្ដាត់អំពើប្រល័យពូជសាសន៍។ ស្មាន កាជិ[2] ភេទប្រុស អាយុ៥៥ឆ្នាំ (ក្នុងឆ្នាំ១៩៩៩) បានរៀបរាប់ថា ការថែរក្សាទុកនូវប្រវត្តិសាស្រ្តរបស់ជនជាតិចាមក្នុងភូមិស្វាយឃ្លាំង ពីហេតុការបះបោរគួរចងក្រង ថែរក្សាទុកសម្រាប់យុវជនជំនាន់ក្រោយដើម្បីរៀនសូត្រ ឈ្វេងយល់ និងដឹងពីប្រវត្តិសាស្រ្តក្នុងសហគមន៍របស់ខ្លួន។...

