ឪពុកខ្ញុំជាប្រធានឃុំរំចេកក្នុងសម័យខ្មែរក្រហម
ឪពុកខ្ញុំឈ្មោះ ផេង បានចូលបម្រើខ្មែរក្រហមនៅក្នុងភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា តាំងពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៧ ឪពុកខ្ញុំត្រូវបានខ្មែរក្រហមជ្រើសតាំងឲ្យធ្វើប្រធានឃុំរំចេក។ នៅអំឡុងពេល ឪពុកខ្ញុំជាប្រធានឃុំរំចេកមានអ្នកភូមិស្រឡាញ់ចូលចិត្តគាត់ច្រើន ពីព្រោះគាត់ជាមនុស្សល្អ។ ថ្ងៃមួយឈ្មោះ សុវណ្ណ ភេទស្រី ជាអតីតជាងកាត់សម្លៀកបំពាក់រស់នៅស្រុកមេមត់ ត្រូវខ្មែរក្រហមបានជម្លៀសឲ្យមករស់នៅភូមិព្នៅ។ សុវណ្ណ មិនចេះរស់នៅក្នុងភូមិព្នៅ និងមានបំណងចង់រត់ត្រឡប់ទៅស្រុកមេមត់វិញ។ ឪពុកខ្ញុំបានប្រាប់ថា កុំចង់រត់អី ប្រយ័ត្នកងឈ្លបចាប់ និងយកទៅសម្លាប់ចោល។...
ប្រធានសន្តិសុខស្រុកមុខកំពូល ប្រចាំតំបន់២២ ភូមិភាគបូព៌ា
ខ្ញុំឈ្មោះ ហឹង អឿន[1] ភេទប្រុស អាយុ២៧ឆ្នាំ នៅក្នុងឆ្នាំ១៩៧៧។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិកន្លែងចក ឃុំមៀន ស្រុកអូររាំងឪ (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) តំបន់២២ ភូមិភាគបូព៌ា។ ខ្ញុំមានឪពុកឈ្មោះ ហឹង និងម្ដាយឈ្មោះ ឌី មានមុខរបរគឺជាកសិករ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់គឺស្រីចំនួន៤នាក់ និង ប្រុសចំនួន៥នាក់។ បងប្អូនខ្ញុំចូលបដិវត្តន៍ចំនួន៦នាក់ និងរស់នៅសហករណ៍ចំនួន៣នាក់។ ខ្ញុំចូលបដិវត្តន៍ដំបូងក្នុងភូមិកន្លែងចកមានតួនាទីជាឈ្លបភូមិ[2]ដែលអ្នកចូលជាកូនចៅប្រជាជនក្រីក្រ ពោរពេញទៅដោយស្មារតីស្នេហាជាតិ ស្នេហាស្រុកកំណើត...
អ្នកដឹកជញ្ជូនម្ហូបអាហារផ្គត់ផ្គង់កងទ័ពខ្មែរក្រហម
នៅឆ្នាំ១៩៧៧ ស៊ីម ត្រូវបានអង្គការខ្មែរក្រហមប្ដូរចេញពីខាងនេសាទ ឲ្យទៅនៅខាងសេដ្ឋកិច្ច ដើម្បីដឹកជញ្ជូនម្ហូបអាហារ និងសម្ភារផ្សេងៗទៅផ្គត់ផ្គង់កងទ័ពខ្មែរក្រហមដែលប្រចាំការនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។ ឈ្មោះ ម៉ែន ស៊ីម ភេទប្រុស មានអាយុ៦៧ឆ្នាំ[1]។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ ដាំដំឡូង និងដាំពោតបន្តិចបន្តួចសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ស៊ីម មានស្រុកកំណើតនៅក្នុងភូមិថ្មស ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្ន ស៊ីម រស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង...
អតីតកងដឹកជញ្ជូនសមរភូមិកំពង់ចាម
ខ្ញុំឈ្មោះ ឆេង ទុយ[1] កើតនៅឆ្នាំ១៩៣៧ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានប្រពន្ធឈ្មោះ ស្រ៊ុន ណៃសៀប មានកូនប្រុសស្រីចំនួន៣នាក់ មានចៅ ប្រុសស្រីចំនួន៤នាក់ និងមានចៅទួតចំនួន២នាក់។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ ចំនួន១០នាក់។ នៅវ័យកុមារ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៣។ ដោយសារ តែ មានជីវភាពក្រីក្រ ខ្ញុំឈប់រៀននៅឆ្នាំ១៩៥៤ និងមកជួយធ្វើស្រែចំការជាមួយឪពុកម្ដាយវិញ។...
ខ្សែចាត់តាំងក្បត់នឹងបដិវត្ដខ្មែរក្រហម
ខាងក្រោមនេះ ជាចម្លើយសារភាពរបស់ ចេត រៀម។ រៀម ត្រូវបានចាប់ខ្លួនដោយអង្គការខ្មែរក្រហម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៦។ ចម្លើយសារភាពនៅត្រូវបានធ្វើឡើងក្នុងថ្ងៃដដែលចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង១២ និង៤៥យប់ ដោយបានសរសេរថា ៖ «ខ្ញុំឈ្មោះដើម ចេត រៀម[1] ឈ្មោះបដិវត្ដន៍ មាក ភេទប្រុស អាយុ៣៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិគក ឃុំអង្គរទ្រេត ស្រុកព្រៃវែង...
រស់មួយសតវត្សរ៍ក្នុងស្រមោលអន្ធកាល
ស្នាមជ្រីវជ្រួញដក់ជ្រៅនៅលើផ្ទៃមុខដ៏ស្រងូតស្រងាត់របស់លោកយាយ ស៊ួម អម អាចបង្ហាញថាលោកយាយបានរស់ឆ្លងកាត់ជាច្រើនសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា។ ស្ថិតនៅក្នុងវ័យ៩៩វស្សា[1] លោកយាយ ស៊ួម អម បានរស់រានឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រច្របូកច្របល់របស់កម្ពុជា និងជាសាក្សីរស់នៃយុគសម័យសង្គ្រាមដែលកើតមានរាប់ទសវត្សរ៍, ការប្តូរផ្លាស់នៃរបបដឹកនាំច្រើនជំនាន់ និងផលពិបាកឥតគណនាបន្សល់ពីរបត់នយោបាយទាំងនេះ។ រស់នៅក្នុងខ្ទមតូចមួយជាមួយចៅវ័យ១៦ឆ្នាំ ក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌលខេត្តបាត់ដំបង លោកយាយ អម បានរំឭកអំពីបទពិសោធន៍ជីវិត ប្រកបដោយភាពមិនងាយទ្រុឌទ្រោម អមជាមួយនឹងសេចក្តីសង្ឃឹមយ៉ាងសុទិដ្ឋិនិយមចំពោះអនាគតស្ងប់សុខមួយ។ រឿងរ៉ាវជីវិតរបស់លោកយាយ អម បានផ្តើមចេញពីជីវិតរស់នៅដោយសុខសាន្តត្រានតាមរយៈការប្រកបរបរស្រែចម្ការនៅភូមិកំណើតរបស់ខ្លួន គឺភូមិឆករកា...
ការជម្លៀស និងសម្លាប់ប្រជាជននៅស្រុកកោះញែក
នៅក្នុងរបបខ្មែរក្រហម ជនជាតិខ្មែរ និងជនជាតិភាគតិច ដែលរស់នៅខេត្តមណ្ឌលគិរី ស្លាប់អស់ប្រមាណ ៣៦៦០នាក់ ប៉ុន្តែចំនួននេះមិនបានរាប់បញ្ជូលទាំងប្រជាជនជម្លៀសនោះទេ។ មូលហេតុដែលប្រជាជនស្លាប់ច្រើន ដោយសារតែអង្គការចោទប្រកាន់ថាជា ប៉ូលិស, ទាហាន, អ្នកធ្វើការងាររាជការ មេភូមិ មេឃុំចាស់ៗ ក្នុងរបប លន់ នល់ ហើយក្រោយមក អង្គការ បានចោទប្រជាជនថាចូលរួមជាមួយ វៀតណាម។ នៅត្រង់ចំណុចនេះ ប្រសិនបើអ្នកណាម្នាក់ ដែលអង្គការគិតថាក្បត់ ឬក៏រត់ចូលទៅក្នុងប្រទេសវៀតណាម...
ជីវិតរស់ចេញពីរណ្តៅសាកសព
ជនបដិវត្តន៍ម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយពីការបង្ក្រាបយ៉ាងគំហុកលើកម្មាភិបាលភូមិភាគបូព៌ាដែលបានបះបោរ។ កម្មាភិបាលភូមិភាគនេះត្រូវបានចាប់ខ្លួនកើនដល់១,១៦៥នាក់ ដោយមានការចាប់ខ្លួនមនុស្សប្រហែល៥០០នាក់ ក្នុងខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការធ្វើអត្តឃាតរបស់ សោ ភឹម។[1] នង នេត គឺជាជនបដិវត្តន៍ថ្នាក់មូលដ្ឋានដែលត្រូវបានជ្រើសរើសឲ្យទៅធ្វើការនៅសាលាស-២០០ នៅជិតបុរីកីឡា ក្រុងភ្នំពេញ។ អំឡុងពេលធ្វើការគាត់ធ្លាប់ឃើញថ្នាក់ដឹកនាំកំពូលៗនៃរបបខ្មែរក្រហមបានមកបង្រៀនកម្មាភិបាលស្តីអំពីវគ្គអប់រំនយោបាយ។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ នេត ពីអ្នកធ្វើបដិវត្តន៍ក្លាយទៅជាអ្នកទោសត្រូវបាននាំយកទៅសម្លាប់ ប៉ុន្តែអាចនៅមានជីវិតដោយបានវារចេញពីរណ្តៅសាកសពកាលពីជាង៤៥ឆ្នាំមុន។ នង នេត[2] ភេទប្រុស អាយុ៥២ឆ្នាំ (២០០៥) រស់នៅភូមិបឹង ឃុំត្រស់...
បណ្ដាំចុងក្រោយរបស់បងប្រុស
ដំណើរគ្មានថ្ងៃត្រលប់ ដោយទឹកមុខស្រពោន និងបន្សល់តែបណ្តាំមុនពេលចាកចេញ នេះជារឿងរ៉ាវរបស់អ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខ ស-២១។ តាមរយៈប្រវត្តិរូបអ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខ ស-២១ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាសជាមួយប្អូនស្រីរបស់អ្នកជាប់ឃុំឃាំង ដើម្បីដឹងពីរឿងរ៉ាវដែលកើតមានឡើងពីអតីតកាល និងមូលហេតុនៃការចាប់ខ្លួនរបស់ឈ្មោះ ឡាច កប[1] ក្នុងសម័យខ្មែរក្រហម។ ប្អូនស្រីម្នាក់នោះ ឈ្មោះ ឡាត់ សុខ[2] មានអាយុ ៦១ឆ្នាំ ក្នុងឆ្នាំ២០០៦ មានស្រុកកំណើតនៅភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។...
ជីវិតតស៊ូរបស់សួន សាម៉ន ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ សួន សាម៉ន ភេទស្រី អាយុ៧០ឆ្នាំ។ ឪពុករបស់ខ្ញុំឈ្មោះ សំរិទ្ធ សួន និងម្ដាយឈ្មោះ យិម សែ។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ ខ្ញុំជាកូនទី៣ក្នុងគ្រួសារ។ ខ្ញុំរៀបការប្ដីឈ្មោះ កែប រឿន និងមានកូនប្រុសស្រីសរុបចំនួន៦នាក់ (ប្រុស៣ ស្រី៣)។ ខ្ញុំកើតនៅខេត្តតាកែវ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។...
ខ្ញុំអន់ចិត្តចំពោះការចាត់តាំង
ឯកសារចម្លើយសារភាព លេខ D០២៦៨៤ សរសេរដោយដៃ ចំនួន៣៩ទំព័រ របស់ឈ្មោះ ម៉ើ ម៉ាត់ ហៅ ម៉ើ រ៉េត។ ចម្លើយសារភាពរបស់ ម៉ើ ម៉ាត់ បាននិយាយអំពីបំណងចង់រត់ទៅប្រទេសវៀតណាម តាមការអូសទាញរបស់ សាវី (ធ្វើការនៅក្នុងអង្គភាព កងវរសេនាធំលេខ១៦០) នៅក្រោមមូលហេតុ ការអន់ចិត្តចំពោះអង្គការ ដែលមិនដំឡើងមុខមាត់តួនាទី ឋានន្តរសក្តិឲ្យខ្លួន។ ប៉ុន្តែមិនទាន់បានរត់ចេញទេ ក៏ត្រូវបានអង្គការចាប់ខ្លួនបាននៅខែមករា...

