Category: អត្ថបទស្រាវជ្រាវ

អ្នកដឹកជញ្ជូនម្ហូបអាហារផ្គត់ផ្គង់កងទ័ពខ្មែរក្រហម

នៅឆ្នាំ១៩៧៧ ស៊ីម ត្រូវបានអង្គការខ្មែរក្រហមប្ដូរចេញពីខាងនេសាទ ឲ្យទៅនៅខាងសេដ្ឋកិច្ច ដើម្បីដឹកជញ្ជូនម្ហូបអាហារ និងសម្ភារផ្សេងៗទៅផ្គត់ផ្គង់កងទ័ពខ្មែរក្រហមដែលប្រចាំការនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។  ឈ្មោះ ម៉ែន ស៊ីម ភេទប្រុស មានអាយុ៦៧ឆ្នាំ[1]។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ ដាំដំឡូង និងដាំពោតបន្តិចបន្តួចសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ស៊ីម មានស្រុកកំណើតនៅក្នុងភូមិថ្មស ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្ន ស៊ីម រស់នៅក្នុងភូមិដីក្រហម​ ឃុំអន្លង់រាប ស្រុកវាលវែង...

អតីតកងដឹកជញ្ជូនសមរភូមិកំពង់ចាម

ខ្ញុំឈ្មោះ ឆេង ទុយ[1] កើតនៅឆ្នាំ១៩៣៧ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានប្រពន្ធឈ្មោះ ស្រ៊ុន ណៃសៀប មានកូនប្រុសស្រីចំនួន៣នាក់ មានចៅ ប្រុសស្រីចំនួន៤នាក់ និងមានចៅទួតចំនួន២នាក់។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ ចំនួន១០នាក់។ នៅវ័យកុមារ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៣។ ដោយសារ តែ មានជីវភាពក្រីក្រ ខ្ញុំឈប់រៀននៅឆ្នាំ១៩៥៤ និងមកជួយធ្វើស្រែចំការជាមួយឪពុកម្ដាយវិញ។...

ខ្សែចាត់តាំងក្បត់នឹងបដិវត្ដខ្មែរក្រហម

  ខាងក្រោមនេះ ជាចម្លើយសារ​ភាពរបស់ ចេត រៀម។ រៀម ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គការ​ខ្មែរក្រហម នៅថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ១៩៧៦។ ចម្លើយសារភាព​នៅត្រូវបានធ្វើឡើង​ក្នុងថ្ងៃដដែល​ចាប់ពីម៉ោង​៧និង៣០នាទីព្រឹក រហូតដល់ម៉ោង​១២ និង៤៥យប់ ដោយ​បាន​សរសេរថា ៖ «ខ្ញុំឈ្មោះដើម ចេត រៀម[1] ឈ្មោះបដិវត្ដន៍ មាក ភេទប្រុស អាយុ​៣៦ឆ្នាំ​​ មាន​ទីកន្លែង​កំណើត​នៅក្នុងភូមិ​គក ឃុំ​អង្គរ​ទ្រេត ស្រុក​ព្រៃវែង...

រស់មួយសតវត្សរ៍ក្នុងស្រមោលអន្ធកាល

ស្នាម​ជ្រីវជ្រួញ​ដក់ជ្រៅនៅលើ​ផ្ទៃមុខដ៏​ស្រងូតស្រងាត់​របស់​លោកយាយ ស៊ួម អម អាច​បង្ហាញថាលោកយាយ​បាន​រស់ឆ្លងកាត់​ជាច្រើនសម័យកាលនៃប្រវត្តិសាស្ត្រ​កម្ពុជា។ ស្ថិតនៅក្នុង​វ័យ​៩៩វស្សា[1] លោកយាយ ស៊ួម អម បាន​រស់រាន​​ឆ្លងកាត់ទំព័រ​ប្រវត្តិសាស្ត្រ​ច្របូក​ច្របល់របស់​កម្ពុជា និងជាសាក្សីរស់​នៃយុគសម័យសង្គ្រាម​ដែលកើតមាន​រាប់ទសវត្សរ៍, ការប្តូរផ្លាស់នៃរបបដឹកនាំច្រើនជំនាន់ និង​ផលពិបាកឥតគណនាបន្សល់ពីរបត់នយោបាយ​ទាំងនេះ​។ រស់នៅក្នុង​ខ្ទមតូចមួយ​ជាមួយចៅ​វ័យ​១៦ឆ្នាំ ក្នុង​ភូមិសេកសក ឃុំ​ផ្លូវមាស ស្រុករតនមណ្ឌល​ខេត្តបាត់ដំបង លោកយាយ អម បានរំឭកអំពី​បទពិសោធន៍ជីវិត​ ប្រកបដោយភាពមិនងាយ​ទ្រុឌទ្រោម អមជាមួយ​នឹង​សេចក្តី​សង្ឃឹមយ៉ាង​​សុទិដ្ឋិនិយម​ចំពោះ​អនាគត​ស្ងប់សុខមួយ។ រឿងរ៉ាវ​ជីវិត​របស់​លោកយាយ​ អម បានផ្តើមចេញពី​ជីវិត​រស់នៅ​ដោយ​សុខ​សាន្តត្រានតាមរយៈការប្រកបរបរ​ស្រែចម្ការ​នៅភូមិកំណើតរបស់​ខ្លួន គឺភូមិ​ឆក​រកា​...

ការជម្លៀស និងសម្លាប់ប្រជាជននៅស្រុកកោះញែក

នៅក្នុងរបបខ្មែរក្រហម ជនជាតិខ្មែរ និងជនជាតិភាគតិច ដែលរស់នៅខេត្តមណ្ឌលគិរី ស្លាប់អស់ប្រមាណ ៣៦៦០នាក់ ប៉ុន្តែចំនួននេះមិនបានរាប់បញ្ជូលទាំងប្រជាជនជម្លៀសនោះទេ។ មូលហេតុដែលប្រជាជនស្លាប់ច្រើន ដោយសារតែអង្គការចោទប្រកាន់ថាជា ប៉ូលិស, ទាហាន, អ្នកធ្វើការងាររាជការ មេភូមិ មេឃុំចាស់ៗ ក្នុងរបប លន់ នល់ ហើយក្រោយមក អង្គការ បានចោទប្រជាជនថាចូលរួមជាមួយ វៀតណាម។ នៅត្រង់ចំណុចនេះ ប្រសិនបើអ្នកណាម្នាក់ ដែលអង្គការគិតថាក្បត់ ឬក៏រត់ចូលទៅក្នុងប្រទេសវៀតណាម...

ជីវិតរស់ចេញពីរណ្តៅសាកសព

ជនបដិវត្តន៍ម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយពីការបង្ក្រាបយ៉ាងគំហុកលើកម្មាភិបា​លភូមិភាគបូព៌ា​​ដែលបានបះ​បោរ។ កម្មាភិបាលភូមិភាគនេះត្រូវបានចាប់ខ្លួនកើនដល់១,១៦៥នាក់ ដោយមានការចាប់ខ្លួនមនុស្សប្រហែល៥០០នាក់ ក្នុងខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការធ្វើអត្តឃាតរបស់ សោ ភឹម។[1] នង នេត គឺជាជនបដិវត្តន៍ថ្នាក់មូលដ្ឋានដែលត្រូវបានជ្រើសរើសឲ្យទៅធ្វើការនៅសាលាស-២០០ នៅជិតបុរីកីឡា ក្រុងភ្នំពេញ។ អំឡុងពេលធ្វើការគាត់ធ្លាប់ឃើញថ្នាក់ដឹកនាំកំពូល​ៗ​នៃរបបខ្មែរក្រហមបានមកបង្រៀនកម្មាភិបាលស្តីអំពីវគ្គអប់រំនយោបាយ។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ នេត ពីអ្នកធ្វើបដិវត្តន៍ក្លាយទៅជាអ្នកទោសត្រូវបាននាំយកទៅសម្លាប់ ប៉ុន្តែអាចនៅមានជីវិតដោយបានវារចេញពីរណ្តៅសាកសពកាលពីជាង៤៥ឆ្នាំមុន។ នង នេត[2] ភេទប្រុស អាយុ៥២ឆ្នាំ (២០០៥) រស់នៅភូមិបឹង ឃុំត្រស់...

បណ្ដាំចុងក្រោយរបស់បងប្រុស

ដំណើរគ្មានថ្ងៃត្រលប់ ដោយទឹកមុខស្រពោន និងបន្សល់តែបណ្តាំមុនពេលចាកចេញ នេះជារឿងរ៉ាវរបស់អ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខ ស-២១។  តាមរយៈប្រវត្តិរូបអ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខ ស-២១ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានសម្ភាសជាមួយប្អូនស្រីរបស់អ្នកជាប់ឃុំឃាំង ដើម្បីដឹងពីរឿងរ៉ាវដែលកើតមានឡើងពីអតីតកាល និងមូលហេតុនៃការចាប់ខ្លួនរបស់ឈ្មោះ ឡាច កប[1] ក្នុងសម័យខ្មែរក្រហម។ ប្អូនស្រីម្នាក់នោះ ឈ្មោះ ឡាត់ សុខ[2] មានអាយុ ៦១ឆ្នាំ ក្នុងឆ្នាំ២០០៦ មានស្រុកកំណើតនៅភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។...

ជីវិតតស៊ូរបស់សួន សាម៉ន ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សួន សាម៉ន ភេទស្រី អាយុ៧០ឆ្នាំ។ ឪពុករបស់ខ្ញុំឈ្មោះ សំរិទ្ធ សួន និងម្ដាយឈ្មោះ យិម សែ។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ ខ្ញុំជាកូនទី៣ក្នុងគ្រួសារ។ ខ្ញុំរៀបការប្ដីឈ្មោះ កែប រឿន និងមានកូនប្រុសស្រីសរុបចំនួន៦នាក់ (ប្រុស៣ ស្រី៣)។ ខ្ញុំកើតនៅខេត្តតាកែវ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។...

ខ្ញុំអន់ចិត្តចំពោះការចាត់តាំង

ឯកសារចម្លើយសារភាព លេខ D០២៦៨៤ សរសេរដោយដៃ ចំនួន៣៩ទំព័រ របស់ឈ្មោះ ម៉ើ ម៉ាត់ ហៅ ម៉ើ រ៉េត។ ចម្លើយសារភាពរបស់ ម៉ើ ម៉ាត់ បាននិយាយអំពីបំណងចង់រត់ទៅប្រទេសវៀតណាម តាមការអូសទាញរបស់ សាវី (ធ្វើការនៅក្នុងអង្គភាព កងវរសេនាធំលេខ១៦០) នៅក្រោមមូលហេតុ ការអន់ចិត្តចំពោះអង្គការ ដែលមិនដំឡើងមុខមាត់តួនាទី ឋានន្តរសក្តិឲ្យខ្លួន។ ប៉ុន្តែមិនទាន់បានរត់ចេញទេ ក៏ត្រូវបានអង្គការចាប់ខ្លួនបាននៅខែមករា...

ភាពខុសគ្នារវាងអ្នកជំងឺនៅទីក្រុង និងជនបទនៅក្នុងរបបខ្មែរក្រហម

អ្នកជំងឺនៅក្នុងរបបខ្មែរក្រហម មានភាពខុសគ្នារវាងនៅភ្នំពេញ និងនៅតាមជនបទ។ អ្នកជំងឺដែលទទួលបានការព្យាបាលនៅទីក្រុងភ្នំពេញពេលនោះភាគច្រើនគឺជាអ្នកដែលមានឋានៈតួនាទីធំៗនៅក្នុងរបបខ្មែរក្រហម យោធា និងកងទ័ព និងមានតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះ។ ប្រសិនជាយើងនិយាយពីការព្យាបាលជំងឺ គឺមានស្តង់ដា និងមានការប្រើប្រាស់ថ្នាំត្រឹមត្រូវ។ ចំណែកឯអ្នកជំងឺនៅតាមបណ្ដាខេត្ត គឺជាប្រជាជនធម្មតា ហើយចំពោះការព្យាបាលវិញ គ្រូពេទ្យមិនសូវយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺត្រឹមត្រូវតាមស្តង់ដាឡើយ។ ខាងក្រោមនេះគឺជាការរៀបរាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិត ដែលមានតួនាទីជាគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម។ ញ៉ែម ខាន់[1] ហៅ ធឿន ភេទស្រី អាយុ៤១ឆ្នាំ (២០០៣) មានទីលំនៅ នៅភូមិត្រពាំងព្រីង...

ស៊ីស្តូសូម៉ាមេគង្គី (Schistosomiasis Mekongi)

ស៊ីស្តូសូម៉ាមេគង្គី (Schistosomiasis Mekongi) វាធ្វើឲ្យមានបញ្ហាប៉ះពាល់សុខភាពជាសាធារណៈ ដល់ប្រជាជននៅក្នុងសហគមន៍ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា និងប្រទេសឡាវ[1] ។ នៅប្រទេសកម្ពុជា ត្រូវបានរកឃើញនៅភាគឦសានតាមដងទន្លេមេគង្គ (ខេត្តក្រចេះ និងស្ទឹងត្រែង)។ ពពួកប៉ារ៉ាស៊ីត trematode genus Schistosoma ធ្វើឲ្យមនុស្សជាង ៨០០ លាននាក់នៅក្នុងតំបន់ត្រូពិចរបស់ពិភពលោក ប្រឈមនឹងហានិភ័យ ដោយឆ្លងមួយភាគបីនៃពួកគេ។ ប្រភេទ Schistosoma ប្រាំមួយប្រភេទផ្សេងគ្នាអាចឆ្លងដល់មនុស្ស ដោយនីមួយៗអាស្រ័យលើប្រភេទខ្យងជាក់លាក់ដែលដើរតួជាម្ចាស់ផ្ទះកម្រិតមធ្យម។...

Solverwp- WordPress Theme and Plugin