ការបាត់បង់បងប្អូនប្រុសស្រីនៅក្នុងសម័យខ្មែរក្រហម
ខ្ញុំបាទឈ្មោះ អឿ បេន[1] អាយុ៧៤ឆ្នាំ រស់នៅភូមិបញ្ញើជី ឃុំត្បូងក្រពើ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ តឹក គឹមយី និងមានកូនចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ អឿ ប៊ុត និងម្ដាយឈ្មោះ ខែក ឡេង និងមានបងប្អូន៦នាក់ ខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ បងទី១ឈ្មោះ អឿ អេង បងស្រីទី២ឈ្មោះ អឿ...
នីរសារគុកក្រាំងតាចាន់
មន្ទីរសន្តិសុខក្រាំងតាចាន់ ស្ថិតនៅក្នុងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមប្រព័ន្ធកំណត់ទីតាំងភូមិសាស្រ្ដរដ្ឋបាលរបស់កម្ពុជាប្រជាធិបតេយ្យ មន្ទីរសន្តិសុខនេះ ស្ថិតនៅក្នុងស្រុក១០៥ តំបន់១៣ ភូមិភាគនិរតី។ អតីតប្រធានឃុំគុស ស្រុកត្រាំកក់ និងជាអតីតប្រធានមន្ទីរសន្តិសុខក្រាំងតាចាន់ឈ្មោះ ផាន់ ឆេន បាននិយាយថា “ពីមុនមក ក្រាំងតាចាន់ ជាកន្លែងប្រជុំរបស់បក្សកុម្មុយនីស្ដកម្ពុជា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ គណៈកម្មាធិការតំបន់ បានប្ដូរក្រាំងតាចាន់ ទៅជាកន្លែងឃុំឃាំងក្រោមការគ្រប់គ្រងរបស់គណៈស្រុក១០៥។”[1] ខាងក្រោមនេះគឺជាអត្ថបទសង្ខេបរបស់ឈ្មោះ វ៉ាន់ សឿន...
កម្មកររែកដីនៅទំនប់ម្លេច
ខ្ញុំឈ្មោះ ជ្រី វណ្ណា[1] ភេទស្រី អាយុ៦៥ឆ្នាំ។ សព្វថ្ងៃខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ មៃ (ស្លាប់) ម្តាយឈ្មោះ សៅ ណង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧នាក់។ ក្នុងអំឡុងឆ្នាំ ១៩៧០...
លឿន សឿន៖ អនុប្រធានកងតូច១៤ មន្ទីរ៧៩៨
លឿន សឿន[1] ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុក២០ តំបន់២៥។ សឿន បាននិយាយថា៖ «ខ្ញុំមានឪពុកឈ្មោះ លឿង ឡុង និងម្ដាយឈ្មោះ ចៀប តូច ដែលមានមុខរបរជាកសិករ។ ក្នុងវ័យ៩ឆ្នាំ ឪពុកម្ដាយរបស់ខ្ញុំបានយកខ្ញុំទៅចូលរៀននៅសាលាវត្តខ្ពបថ្នាក់ទី១២។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ក្នុងវ័យ១៣ឆ្នាំ ខ្ញុំក៏បានឈប់រៀន។ បន្ទាប់មក ម្ដាយខ្ញុំបានយកខ្ញុំទៅឲ្យធ្វើការស៊ីឈ្នួលនៅឃុំក្រាំងយ៉ូវ ស្រុក២០...
របួសក្បាល និងពិការជើង
ចាប លឹង[1] ភេទប្រុស អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន លឹង រស់នៅក្នុងភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លឹង បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារខ្ញុំធំដឹងក្ដីមកប្រទេសជាតិកើតមានសង្គ្រាមតែម្ដង។ ខ្ញុំមានឪពុកឈ្មោះ ចាប និងម្ដាយឈ្មោះ ណន។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងឡើងត្នោត។...
ប្រធានក្រុមកងទ័ពកាំភ្លើងធំ គ-១៨ នៅតំបន់២
នៅឆ្នាំ១៩៧៥ ម៉ាលី ត្រូវមេកងបញ្ជូនចេញពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តបាត់ដំបង ហើយទទួលតួនាទីជាប្រធានក្រុមកងកាំភ្លើងធំ គ-១៨ នៅតំបន់២។ ស៊ុម ម៉ាលី ភេទប្រុស អាយុ៧៧ឆ្នាំ[1] មានមុខរបរជាប្រធានភូមិភ្នំព្រឹក្ស។ ម៉ាលី មានស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ម៉ាលី រស់នៅក្នុងភូមិភ្នំព្រឹក្ស ឃុំភ្នំព្រឹក្ស ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ស៊ុម...
កម្មករនៅការដ្ឋានក្រសួងកសិកម្ម
ឃិន សាវ៉ន[1] ភេទស្រី មានអាយុ៤៨ឆ្នាំ(២០០៥)។ សាវ៉ន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវ៉ន មានឪពុកឈ្មោះ កុយ បូរ (ស្លាប់) និងម្តាយឈ្មោះ កែវ យ៉ន (ស្លាប់)។ សាវ៉ន ជាកូនទី២ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់[2] ស្រី៦នាក់ ឈ្មោះ(ឃិន យឿន, ឃិន...
ទាហានរបប លន់ នល់ ដែលនៅរស់
បន្ទាប់ពីរបបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកដឹកនាំរបបនេះ បានកំណត់គោលដៅសម្លាប់ចំពោះទាហាន និងមន្រ្តីរាជការទាំងអស់ក្នុងរបប លន់ នល់ នៅទូទាំងប្រទេស ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់បានខិតខំធ្វើការដែលគាត់មិនធ្លាប់ធ្វើពីមុនរហូតរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខាងក្រោមនេះជាខ្សែជីវិត របស់ទាហាន លន់ នល់ ដែលនៅមានជីវិត៖ ប៉ុន វិន[1] ភេទប្រុស អាយុ៥៥ឆ្នាំ(២០០២) និងរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។...
គ្រួសារខ្ញុំមានជីវិតពីរបបខ្មែរក្រហមដោយសាររត់ទៅប្រទេសវៀតណាម
នៅឆ្នាំ១៩៧៧ សៀត និងគ្រួសារ បានរត់គេចពីរបបខ្មែរក្រហម ទៅជំរំជនភៀសខ្លួនប្រទេសវៀតណាម។ ប្រជាជនដែលរត់គេចមួយចំនួនជាមួយគាត់ត្រូវបានយោធាខ្មែរក្រហមសម្លាប់ពេលដែលកៀរឲ្យត្រលប់មកប្រទេសកម្ពុជាវិញ។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេប និងការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលបានរត់គេចទៅប្រទេសវៀតណាមកាលពីជាងសែសិបឆ្នាំមុន៖ អុក សៀត ហៅ ទិត សៀត ភេទប្រុស អាយុ៦៩ឆ្នាំ (ឆ្នាំ២០១៨) មានស្រុកកំណើត និងរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។[1] សៀត មានប្រពន្ធឈ្មោះ ពីន សារ៉ាន...
នង នេត៖ ជីវិតរស់ចេញពីរណ្តៅសាកសព
ជនបដិវត្តន៍ម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយពីការបង្ក្រាបយ៉ាងគំហុកលើកម្មាភិបាលភូមិភាគបូព៌ាដែលបានបះបោរ។ កម្មាភិបាលភូមិភាគនេះត្រូវបានចាប់ខ្លួនកើនដល់១,១៦៥នាក់ ដោយមានការចាប់ខ្លួនមនុស្សប្រហែល៥០០នាក់ ក្នុងខែមិថុនា ឆ្នាំ១៩៧៨ ក្រោមការធ្វើអត្តឃាតរបស់ សោ ភឹម។[1] នង នេត គឺជាជនបដិវត្តន៍ថ្នាក់មូលដ្ឋានដែលត្រូវបានជ្រើសរើសឲ្យទៅធ្វើការនៅសាលាស-២០០ នៅជិតបុរីកីឡា ក្រុងភ្នំពេញ។ អំឡុងពេលធ្វើការគាត់ធ្លាប់ឃើញថ្នាក់ដឹកនាំកំពូលៗនៃរបបខ្មែរក្រហមបានមកបង្រៀនកម្មាភិបាលស្តីអំពីវគ្គអប់រំនយោបាយ។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ នេត ពីអ្នកធ្វើបដិវត្តន៍ក្លាយទៅជាអ្នកទោសត្រូវបាននាំយកទៅសម្លាប់ ប៉ុន្តែអាចនៅមានជីវិតវារចេញពីរណ្តៅសាកសពកាលពីជាង៤៥ឆ្នាំមុន។ នង នេត[2] ភេទប្រុស អាយុ៥២ឆ្នាំ (២០០៥) រស់នៅភូមិបឹង ឃុំត្រស់...
ប៊ុន ឡឹងជយ៖ ការជម្លៀស និងសម្លាប់ប្រជាជននៅស្រុកកោះញែក
នៅក្នុងរបបខ្មែរក្រហម ជនជាតិខ្មែរ និងជនជាតិភាគតិច ដែលរស់នៅ ខេត្តមណ្ឌលគិរី ស្លាប់អស់ប្រមាណ ៣៦៦០នាក់ ប៉ុន្តែចំនួននេះមិនបានរាប់បញ្ជូលប្រជាជនជម្លៀសនោះទេ។ មូលហេតុដែលប្រជាជនស្លាប់ច្រើន ដោយសារតែអង្គការចោទប្រកាន់ថាជា ប៉ូលីស, ទាហាន, អ្នកធ្វើការងាររាជការ មេភូមិ មេឃុំចាស់ៗ ក្នុងរបប លន់ នល់ ហើយក្រោយមក អង្គការ បានចោទប្រជាជនថាចូលរួមជាមួយ វៀតណាម។ នៅត្រង់ចំណុចនេះ ប្រសិនបើអ្នកណាម្នាក់ ដែលអង្គការគិតថាក្បត់...

