ឈឹម ស៊ីថា៖ យោធាស្ម័គ្រចិត្ត
ឈឹម ស៊ីថា ហៅ ស៊ីថាន ភេទប្រុស កើតនៅឆ្នាំ១៩៥៦ គាត់មានអាយុ៥០ឆ្នាំ (២០០៦) មុខរបប ធ្វើស្រែ និងនេសាទត្រី រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូនចំនួន ១១នាក់ ស្លាប់ម្នាក់ដោយសារសង្រ្គាម[1]...
ស្ម័គ្រចិត្តបម្រើបដិវត្តន៍
ប្រជាជនជាច្រើនបានស្ម័គ្រចិត្តចូលបដិវត្តន៍ ដើម្បីគាំទ្រ ព្រះបាទនរោត្ដម សីហនុ ឡើងគ្រងអំណាចសាជាថ្មី។ តំបន់ក្រចេះ ស្រុកព្រែកប្រសព្វ បន្ទាប់លោកសេនាប្រមុខ លន់ នល់ និងសហការីរបស់ខ្លួន ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីព្រះប្រមុខរដ្ឋ តំបន់ក្រចេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានយោធាខ្មែរក្រហមកាន់កាប់នៅក្នុងឆ្នាំ១៩៧០។ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរ ឡើងកាន់អំណាច បានធ្វើឲ្យប្រជាជនកម្ពុជាមានការមិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ លន់ នល់។ អ៊ី សុផាន...
អ៊ាង លាង៖ ទុក្ខក៏ព្រោះអណ្តាត ស្លាប់ក៏ព្រោះអណ្តាត
នៅខែមីនា ឆ្នាំ១៩៧០ ក្នុងថ្ងៃដែលសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំ រួមជាមួយ សិស្សានុសិស្សជាច្រើននាក់ទៀត ក្រោមការដឹកនាំរបស់លោកគ្រូ បានទៅធ្វើបាតុកម្ម នៅឯអ្នកលឿងត្រើយខាងកើត ដើម្បីប្រឆាំងនឹងរដ្ឋការ លន់ នល់ ហើយទាមទារឲ្យសម្តេច ឡើងមកកាន់តំណែង និងគ្រប់គ្រងប្រទេសវិញ។ ពេលនោះ ប្រជាជនជាច្រើនដែលមានចំនួនប្រហែលជាជិត១ម៉ឺននាក់ បានដង្ហែ តាំងពីខេត្តកំពង់ចាមមក រហូតទៅដល់អ្នកលឿង...
សពម្ដាយខ្ញុំត្រូវបោះចូលក្នុងទឹកទន្លេ
ក្រោយពីសម័យខ្មែរក្រហមបានបញ្ចប់ទៅរឿងរ៉ាវដែលធ្វើឲ្យ លីម ហិច ចងចាំដិតជាប់ក្នុងអារម្មណ៍រហូតមកដល់សព្វថ្ងៃគឺ ការរស់នៅឃ្លាតឆ្ងាយពីម្ដាយ ដែលកំពុងដេកឈឺនៅក្នុងកុដិ វត្តសសរ១០០ ដើម្បីរង់ចាំការព្យបាល។ អំឡុងឆ្នាំនោះ ដោយសារមានអ្នកជំងឺដេកចាំពេទ្យព្យាបាលច្រើនពេកទើបធ្វើឲ្យម្ដាយរបស់ហិចត្រូវដេកស្លាប់។ ហិចទទួលបានដំណឹងអំពីការស្លាប់របស់ម្តាយពីបងប្អូន រួចបានវិលត្រលប់មកមើលម្ដាយ។ ហិចមកដល់បានដេកយំឱបសពម្ដាយរហូតដល់ពេទ្យមកដាស់ឲ្យភ្ញាក់រួចនិយាយប្រាប់ថា៖ “បន្តិចទៀតត្រូវ “ប្រមូលសពដាក់លើរទេះ ដើម្បីយកទៅបោះចូលក្នុងទឹកទន្លេ”។” ហិចឮហើយក៏យំសោកស្ដាយខ្លាំងណាស់ រួចនឹកនិយាយក្នុងចិត្តថា “ឲ្យកូនសុំទោសអ្នកម្ដាយអើយ” ។ ខាងក្រោមនេះជាសាច់រឿងរបស់ លីម ហិច ៖ នាងខ្ញុំឈ្មោះ...
កាវ ធួន៖ ខ្ញុំចូលខ្មែរក្រហម ដោយសារខ្លាចវៀតណាមធ្វើបាប
កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)កាវ ធួន[1] ភេទស្រី អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិគោកធ្លក ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្ន ធួន រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍...
ជីវិត ស៊ុន សង់ ក្នុងរបបបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ
គ្រួសារធ្លាប់តែសប្បាយរីករាយ ជួបជុំបងប្អូន ញាតិមិត្ត មុនពេលសម័យខ្មែរក្រហមកើតឡើង។ សង់ ទទួលបានភាពកក់ក្តៅពីគ្រួសារនិងមនុស្សនៅជុំវិញខ្លួន ធ្វើឱ្យផ្លូវចិត្ត និងផ្លូវកាយ ស្ងប់សុខក្រៃលែង។ សម័យខ្មែរក្រហម(១៩៧៥-១៩៧៩) បានផ្លាស់ប្តូរគ្រួសាររបស់ ស៊ុន សង់ ទាំងស្រុង ប្រៀបដូចផែនដីទាំងមូលគ្មានពន្លឺ។ នៅឆ្នាំ១៩៧៦ ពូរបស់ សង់ ឈ្មោះ យន់ និងបងប្រុសសង់ ឈ្មោះ ស៊ុន សយ ត្រូវបានខ្មែរក្រហមសម្លាប់។...
ទូច នីម ៖ ខ្មែរក្រហមសម្លាប់យួន យួនក៏សម្លាប់ខ្មែរក្រហម
ទូច នីម[1] ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រៃខ្ជារ ឃុំបាភ្នំ ស្រុកអង្គរជ័យ ខេត្ដកំពត។ បច្ចុប្បន្ន នីម រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នីម បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ (ប្រុស៥នាក់ និងស្រី៤នាក់)។ កាលពីនៅក្មេងៗ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៩ (ប្រព័ន្ធអប់រំសង្គមចាស់)។ ខ្ញុំអាចអានអក្សរ ប៉ុន្តែ ខ្ញុំបានឈប់រៀននៅក្នុងឆ្នាំ១៩៦៧...
យ៉ា ទាំ៖ ខ្មែរក្រហមចាប់ដាក់ក្នុងគុក ក្នុងរបបខ្មែរក្រហម
នៅក្នុងសម័យខ្មែរក្រហម មិនថាប្រជាជនខ្មែរ ខ្មែរ-អ៊ិស្លាម ឬពូជសាសន៍ណាឡើយ ដែលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការងារហួសកម្លាំង, បង្អត់អាហារ, ធ្វើទារុណកម្ម និងចាប់ដាក់គុក ដោយយកហេតុផល ផ្សេងៗ តាមតែការនឹកឃើញរបស់កងកម្មាភិបាល ឬតាមការនឹកឃើញរបស់អ្នកដឹកនាំ តាមឃុំស្រុកនីមួយៗរបស់ខ្មែរក្រហម។ មន្ទីរសន្តិសុខរបស់ខ្មែរក្រហមមានជិត ២០០ កន្លែង ត្រូវបានបង្កើតឡើងទូទាំងប្រទេស សម្រាប់ទុកជាកន្លែងឃុំឃាំង, កន្លែងសួរចម្លើយ និងជាកន្លែងសម្លាប់។[1] ពាក្យ «មន្ទីរសន្តិសុខ» នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ជំនួយពាក្យ...
ប្តីខ្ញុំជាអ្នកយាមនៅមន្ទីរសន្តិសុខស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា
ប្រាក់ ថេត[1] អាយុ៧៤ឆ្នាំ រស់នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និយាយថា៖ “នៅឆ្នាំ១៩៧៧ ខ្ញុំបានរៀបការជាមួយប្តីខ្ញុំឈ្មោះ មូល ឡាំ ដែលជាអតីតអ្នកយាមនៅមន្ទីរសន្តិសុខស្រុកមេមត់[2]។” នៅឆ្នាំ១៩៧៨ ឡាំ ត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ខ្លួនបញ្ជូនទៅរៀនសូត្រ និងបាត់ខ្លួនរហូតមកសព្វថ្ងៃ។ មន្ទីរសន្តិសុខស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា ស្ថិតនៅចំណុចចំការកាហ្វេ ក្នុងភូមិលោ ឃុំកំពាន់ ស្រុកមេមត់ តំបន់២១...
រ៉េម រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
នៅក្នុងឆ្នាំ១៩៧៩ ឈូក រ៉េម[1] និងប្រជាជនជាច្រើន បាននាំគ្នារត់គេចពីកងទ័ពវៀតណាមទៅរស់នៅលើភ្នំកំចាយ ក្នុងខេត្តកំពត ដោយសារបានឮតៗគ្នាថាកងទ័ពវៀតណាមចូលមកនឹងកាត់ក្បាលប្រជាជនយកទៅដាំតែអ៊ុងសម្រាប់ផឹក។ ដូច្នេះ ប្រជាជនក៏ធ្វើការរត់បះបោរទៅពួននៅលើភ្នំកំចាយ។ រស់នៅបានប៉ុន្មានខែអស់ស្បៀងអាហារហូបចុក ប្រជាជនបានសាមគ្គីគ្នាបាញ់ឡានដឹកទំនិញរបស់វៀតណាមដើម្បីយកអង្ករហូបបានសម្រេច។ ឈូក រ៉េម ភេទស្រី អាយុ៦៤ឆ្នាំ ប្រកបរបរធ្វើចម្ការ ដាំពោត សណ្ដែក មានស្រុកកំណើតនៅភូមិខ្ពស់ ឃុំរោងវែង ស្រុកកំពង់ត្រឡាច ខេត្តកំពត។ បច្ចុប្បន្ន រ៉េម រស់នៅក្នុងភូមិប្រម៉ោយ...
ឈាង ជួ ៖ ត្រូវបែកបាក់គ្រួសារក្នុងរបបខ្មែរក្រហម
ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)កងទ័ពខ្មែរក្រហមជាច្រើនត្រូវបានបញ្ជូនមកការពារនៅតាមព្រំដែនស្នួលដែលកំពុងតែមានទំនាស់ជាមួយប្រទេសវៀតណាម។ ក្រោយផ្ទុះសង្រ្គាមបានរត់គេចខ្លួនឆ្ងាយពីប្រពន្ធកូន។ លុះត្រលប់មកវិញ កងទ័ពទាំងនោះ បានដើរស្វែងរកប្រពន្ធនិងកូន តែបានទទួលដំណឹងថាត្រូវបានស្លាប់ពេលដែលវៀតណាមវាយចូលបន្ទាយលង្វែក។ ឈាង ជួ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈាង ជួ[1] ភេទប្រុស អាយុ៧៦ឆ្នាំ សព្វថ្ងៃប្រកបមុខរបរកសិករ។ ជួ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង។ បច្ចុប្បន្ន ជួ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង...

