Category: សង្គម

ថ្ងៃទី២០ខែមីនាឆ្នាំ២០២៦ ​ខួបលើកទី៤៦នៃការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណរៀលខ្មែរឡើងវិញ​

កម្ពុជាបានប្រារព្ធខួបលើកទី ៤៦ នៃការដាក់ឱ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ។ នៅបទសម្ភាសន៍ជាមួយ គិរីផូស លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បាននិយាយថា ខ្មែរក្រហមបានលុបបំបាត់ការចាយប្រាក់ដើម្បីលុបបំបាត់សេរីភាពផ្ទាល់ខ្លួន និងអនុវត្តការគ្រប់គ្រងរបស់រដ្ឋទាំងស្រុង ប្រជាជនពឹងផ្អែកទាំងស្រុងលើរបបនេះសម្រាប់តម្រូវការជាមូលដ្ឋាន ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើធនធាន និងពាណិជ្ជកម្មលាក់កំបាំងមានកំណត់។ ផលប៉ះពាល់នេះមានរយៈពេលយូរ ដែលបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងផលប៉ះពាល់ផ្លូវចិត្តមនុស្សច្រើនជំនាន់។ គិរីផូស៖ តើអ្នកអាចបកស្រាយបានទេថា ហេតុអ្វីបានជាខ្មែរក្រហមលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណទាំងស្រុង នៅពេលដែលខ្លួនឡើងកាន់អំណាច? ឆាំង យុ៖ រូបិយប័ណ្ណគឺជាមធ្យោបាយឆ្ពោះទៅកាន់សេរីភាព...

កម្ពុជា និង ថៃ

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ខុសពីប្រជាពលរដ្ឋថៃដែលគួរតែចោទសួររដ្ឋាភិបាលរបស់ខ្លួនចំពោះការបន្តជម្លោះព្រំដែន ប្រជាជនកម្ពុជាគួរតែផ្តល់ការគាំទ្របន្ថែមទៀតដល់រាជរដ្ឋាភិបាលរបស់ខ្លួនដែលកំពុងព្យាយាមបញ្ចប់ជម្លោះនេះដោយសន្តិវិធី។ កងទ័ពកម្ពុជាមិនបានចូលកាន់កាប់ទឹកដីថៃនោះទេ ផ្ទុយទៅវិញគឺយោធាថៃទេដែលបានឈ្លានពានទឹកដីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមចរចាដោយសន្តិវិធីដើម្បីឱ្យយោធាថៃទាំងនោះដកកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ បើនិយាយឱ្យងាយយល់គឺរាជរដ្ឋាភិបាលកម្ពុជា “ជាបុគ្គលមានភាពចាស់ទុំ” ក្នុងកិច្ចការនេះ ហើយប្រជាជនកម្ពុជាគួរតែគាំទ្រវិធីសាស្រ្តបែប​ចាស់ទុំ ជាជាងរបៀបដែលពលរដ្ឋថៃមានប្រតិកម្មស្រួច ស្រាល់ចំពោះសកម្មភាពឈ្លានពាន និងការរំលោភបំពានយ៉ាងអាម៉ាស់របស់យោធាថៃមកលើទឹកដីប្រទេសជិតខាងរបស់ខ្លួន។  ...

ការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ប្រទេសថៃ

អត្ថបទ ៖ ឆាំង យុ គឺជា​នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ រូបថត ៖ សុខវណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា នាពេលថ្មីៗនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាន​ថ្លែងថា «កម្ពុជាគឺមិនអាច​ហាមឃាត់​ទំនិញនាំចូលពីប្រទេស​ថៃទាំងស្រុងបានទេ ព្រោះយើងជាសមាជិកនៃអង្គការ​ពាណិជ្ជកម្មពិភពលោក និង​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)» ។ មតិលើកឡើងរបស់លោក ត្រូវទទួលរងការរិះគន់។ ទោះបីជាយ៉ាងណាក្តី ការចាត់វិធានការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ...

មួយជំនាន់នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានការប៉ាន់ស្មានថា ប្រជាជនកម្ពុជាយ៉ាងហោចណាស់គឺ៥លាននាក់ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កើតមានឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ​​រយៈពេល៤៧ឆ្នាំក្រោយមក ស្ថិតនៅក្នុងជំនាន់នៃអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់នេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារកម្ពុជាឡើងវិញពីគំនរផេះផង់ ពោលគឺការកសាងប្រទេសជាតិពីចំណុចទាបបំផុតឆ្ពោះទៅសម្រេចបានចំណុចមួយដែលកម្ពុជាអាចចូលរួមនៅក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏រីកលូតលាស់។ ប្រទេសកម្ពុជា សូមសម្ដែងសេចក្ដីដឹងគុណចំពោះមនុស្សមួយជំនាន់នេះដែលគឺជា “ជំនាន់ដ៏អស្ចារ្យបំផុត”  បានកសាងប្រទេសជាតិឡើងវិញនិងបានបើកផ្លូវសម្រាប់អនាគតរបស់កម្ពុជា។  ...

ការសងសង់ដោយខុសច្បាប់របស់ថៃ

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា សកម្មភាពសាងសង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃ នៅលើទឹកដីកម្ពុជា គឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ាន និងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ មិនមែនជាកាលៈទេសៈដែលត្រូវយកមកបកស្រាយតាមបែបច្នៃប្រឌិត ឬដេញដោលវែកញែកនោះទេ ទាំងនេះគឺជាតថភាពពិតជាក់ស្តែង ហើយវាហាក់ដូចជាមានលទ្ធផលតែពីរប៉ុណ្ណោះ ដែលអាចកើតចេញពីតថភាពពិតទាំងនេះ។ លទ្ធផលមួយគឺ នៅទីបំផុត ប្រទេសថៃនឹងពិចារណាឡើងវិញចំពោះសកម្មភាពទាំងនេះ ហើយចាប់ផ្តើមឆ្ពោះទៅរកការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី...

រដ្ឋមន្ត្រីការបរទេស សីហស័ក្តិ ភួងកេតកែវ ថៃចង់ឃើញសន្តិភាពនៅមជ្ឈិមបូព៌ា

ខណៈពេលដែលរដ្ឋាភិបាលថៃរក្សាជំហរអព្យាក្រឹតក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ យោធាថៃចង់ប្រើប្រាស់ឱកាសនេះដើម្បីកម្ចាត់កងទ័ពកម្ពុជា និងអនុវត្តការផ្លាស់ប្តូររបបដឹកនាំរបស់ខ្លួនឯង។ សង្គ្រាមនៅអ៊ីរ៉ង់គឺជាលេសបិទបាំងសម្រាប់ការឈ្លានពានរបស់យោធាថៃនាពេលអនាគតផង និងជាការបង្វែរអារម្មណ៍មហាអំណាចពិភពលោក ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ថែមទៀតផង។ អាស្រ័យលើកាលៈទេសៈទាំងនេះ វាគឺមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការផ្ទុះជម្លោះម្តងទៀតរវាងកម្ពុជានិងថៃ។ វាអាចទៅរួច ហើយថាអ្វីតែមួយគត់ដែលអាចរារាំងយោធាថៃមិនឱ្យបន្តទៅមុខទៀតនោះគឺប្រវត្តិសាស្ត្រ។ ប្រជាជនកម្ពុជាមានប្រវត្តិសាស្ត្រថាគឺជាអ្នកដែលពិបាកតទល់ជាមួយបំផុត។ ខ្មែរក្រហមបានបង្ហាញឱ្យឃើញរួចមកហើយតាមរយៈការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា  ...

កម្ពុជាត្រូវតែត្រៀមខ្លួនជាមួយនឹងយុទ្ធសាស្ត្រពហុវិមាត្រ និងដែលមានលក្ខណៈជាច្រើនជំនាន់.

អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ការបោះឆ្នោតនៅប្រទេសថៃគឺជាការប្រទាញប្រទង់ផ្ទៃក្នុងរបស់ថៃ៖ ការបោះឆ្នោតនៅក្នុងប្រទេសថៃគឺជាកត្តាសំខាន់មួយដែលជះឥទ្ធិពលទៅលើជម្លោះព្រំដែនខ្មែរ-ថៃ ប៉ុន្តែវាអាចជារឿងឆោតល្ងង់ក្នុងការដែលលើកឡើងថាការបោះឆ្នោតនេះគឺជាកត្តាជំរុញ ឬជាកម្លាំងចលករតែមួយគត់នៃបញ្ហាជម្លោះព្រំដែននេះ។ ផ្ទុយទៅវិញ ជម្លោះព្រំដែនខ្មែរ-ថៃក៏មិនមែនជាកត្តាកំណត់តែម្យ៉ាងគត់ ចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ថៃនោះដែរ។ សរុបមក ជម្លោះព្រំដែនខ្មែរ-ថៃគឺជាកត្តាជំរុញនិងជាផលវិបាកនៃការប្រទាញប្រទង់ផ្ទៃក្នុងរវាងបក្សសម្ព័ន្ធនយោបាយថៃ និងទស្សនវិស័យនានាចំពោះអនាគតនៃប្រទេសថៃ ហើយប្រទេសកម្ពុជាចាំបាច់ត្រូវដាក់ចេញនូវយុទ្ធសាស្ត្រឱ្យសព្វជ្រុងជ្រោយ—ដោយប្រើប្រាស់ភាពចាស់ទុំក្នុងការដឹកនាំ និងការរក្សាបានជំហរនឹងនរលើគ្រប់វិស័យនៃអភិបាលកិច្ច ចាប់តាំងពីវិស័យនយោបាយ និងការទូត រហូតដល់វិស័យសេដ្ឋកិច្ច យោធា និងសង្គម-វប្បធម៌។ ភាគីថៃចង់បង្ហាញថាជម្លោះព្រំដែនខ្មែរ-ថៃនេះគឺគ្រាន់តែជាវិវាទតូចតាចដែលបង្កឡើងដោយភាគីកម្ពុជា...

ការពិត

អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ការពិតគឺជាវត្ថុដែលមិនអាចកាត់ថ្លៃបាននៅក្នុងយុគសម័យព័ត៌មាន ហើយនៅក្នុងទម្រង់ជាច្រើន ការពិតមានតម្លៃជាងមាសទៅទៀត ពីព្រោះថាការពិតគឺពិបាកស្វែងរក រក្សា និងការពារជាងលោហៈធាតុមានតម្លៃណាៗទាំងអស់។ ជម្លោះបច្ចុប្បន្នរវាងកម្ពុជានិងថៃគឺជាជម្លោះដែលកើតឡើងដោយសារការប្រកាន់យកនូវមូលដ្ឋានប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងខុសពីគ្នា រវាងកងទ័ពទាំងពីរភាគីដែលកំពុងប្រឈមមុខតតាំងជាមួយគ្នា។ មិនមានអ្វីជាកំហុសទេ ទៅលើមតិខុសគ្នាជុំវិញរឿងរ៉ាវប្រវត្តិសាស្ត្រ ប៉ុន្តែបញ្ហានឹងកេីតមានឡើង ប្រសិនបើប្រវត្តិសាស្ត្រលេច ក្នុងទម្រង់ជាច្រើនសណ្ឋានខុសៗគ្នា។ ទោះបីជាកម្ពុជាមានប្រៀបជាងថៃក្នុងជម្លោះបច្ចុប្បន្នទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងយ៉ាងណាក្តី កម្ពុជានៅតែមានវិធីសាស្ត្រជាច្រើនដើម្បីពង្រឹងការគ្រប់គ្រងលើតថភាពទាំងអស់នោះ។ ឧទាហរណ៍គឺកម្ពុជាអាចបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជា...

ក្នុងនាមរក្សាសន្តិសុខជាតិ

ភាគីថៃប៉ុនប៉ងដណ្តើមយកទឹកដីកម្ពុជាខណៈពេលដែលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកកំពុងមានការប្រែប្រួល។ នេះជារឿងដដែលៗ កើតមានឡើងជាច្រើនលើក ជាច្រើនសារមកហើយ។ នៅពេលដែលមានការរង្គោះរង្គើអំណាច ភាគីថៃតែងតែគិតថាវាគឺជាឱកាស។ ប្រសិនបើកម្ពុជាដណ្តើមយកទឹកដីថៃវិញក្នុងនាមរក្សាសន្តិសុខជាតិដូចគ្នាដែរនោះ តើភាគីថៃនឹងគិតយ៉ាងដូចម្តេច? សង្គ្រាមដ៏ក្តៅគគុកមួយ ប្រាកដជានឹងកើតមានឡើង ជាក់ជាមិនខានឡើយ។ អត្ថបទដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦...

ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក

ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកចំនួន ៤៥លានដុល្លារសហរដ្ឋអាមេរិក គឺជាជំហានឆ្ពោះទៅមុខដ៏អស្ចារ្យក្នុងការគាំទ្រដល់ដំណើរការសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងបន្តការជួយលើកកម្ពស់បន្ថែមទៀតនូវស្ថិរភាពក្នុងតំបន់នៅឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋ អាមេរិក ជំនួយនេះនឹងជួយដល់ស្ថិរភាពតាមព្រំដែន ការបោសសម្អាតមីន និងគំនិតផ្តួចផ្តើមនានាដើម្បីប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន។ ការដោះស្រាយបញ្ហាទាំងនេះ គឺជា យន្តការដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាព និងវិបុលភាព ដែលមានសារសំខាន់ខ្លាំងសម្រាប់ប្រទេសទាំងពីរ (ប្រទេសកម្ពុជា និងថៃ), តំបន់ និងពិភពលោក។ ទោះជាយ៉ាងនេះក្តី ដូចទៅនឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពនាពេលកន្លងមកដែរ ការទាមទារ កម្មសិទ្ធិលើដែនអធិបតេយ្យភាពដែលត្រួតស៊ីគ្នានៅតែជាឫសគល់នៃបញ្ហាប្រឈមដ៏រ៉ាំរ៉ៃកំពុងបន្តកើត...

យើងត្រូវតែការពារប្រាសាទព្រះវិហាររបស់យើង

នៅក្នុងឆ្នាំ១៩៦៣ តុលាការយុត្តិធម៌អន្តរជាតិបានចេញសាលដីកាជាលើកដំបូង ដែលពាក់ព័ន្ធនឹងជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយសម្រេចថាប្រាសាទព្រះវិហារនិងតំបន់ជុំវិញគឺជាដែនអធិបតេយ្យភាពស្របច្បាប់របស់ប្រទេសកម្ពុជា។ សេនាប្រមុខ សារ៉ិត ថាណារ័ត្ន និងជាអតីតនាយករដ្ឋមន្ត្រីថៃកាលពីសម័យនោះ និយាយដោយខឹងសម្បាចំពោះសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិថា៖ «ទោះបីជាត្រូវស្រក់ឈាម និងត្រូវចំណាយពេលរាប់ឆ្នាំ យើងត្រូវដណ្តើមយក ប្រាសាទព្រះវិហាន មកវិញនៅថ្ងៃណាមួយ»។ ជាច្រើនទសវត្សរ៍ក្រោយមក តុលាការយុត្តិធម៌អន្តរជាតិបានចេញសាលដីកាឡើងវិញម្តងទៀតបញ្ជាក់អំពីការសម្រេចចិត្តនេះ។ បន្ថែមទៀត ប្រទេសកម្ពុជានិងប្រទេសថៃបានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាបន្តបន្ទាប់ ហើយជម្លោះនេះនៅតែគ្មានដំណោះស្រាយ។ នាពេលបច្ចុប្បន្នប្រទេសថៃបន្តប្រើប្រាស់កម្លាំងយោធាដើម្បីប្រឆាំងជាមួយប្រទេសកម្ពុជា។ ជម្លោះប្រដាប់អាវុធនេះទំនងជាបន្តអូសបន្លាយទៅមុខរយៈពេលរាប់សិបសតវត្សរ៍ទៀត។ បទឈប់បាញ់ខ្លីរយៈពេល៧២ម៉ោង ប្រទេសកម្ពុជាត្រូវឆ្លើយតបទៅប្រទេសថៃថា៖ «ទោះបីជាត្រូវស្រក់ឈាម ត្រូវចំណាយពេលរាប់ឆ្នាំ...

Solverwp- WordPress Theme and Plugin