Category: សង្គម

អាទិភាពនានាក្នុងការការពារ៖ ការវាយតម្លៃផលប៉ះពាល់របស់គោលនយោបាយអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិអន្តរជាតិ និងក្នុងស្រុកនៅកម្ពុជា

ជេភី លេសកូវីច មជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសកម្ពុជាគឺជាដែនដីសម្បូរបែបទៅដោយមរតកវប្បធម៌ រួមទាំងប្រាសាទស្កឹមស្កៃនានានៃបុរាណដ្ឋានអង្គរ រហូតដល់ការកើតមានសោកនាដកម្មរន្ធត់ប្រល័យពូជសាសន៍នៅពាក់កណ្តាលសតវត្សរ៍ទី២០។ ប្រទេសកម្ពុជានិងអន្តរជាតិបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងសកម្មនាទសវត្សរ៍ចុងក្រោយនេះ ដើម្បីលើកកម្ពស់ពង្រឹងកិច្ចគាំពារអភិរក្សបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃចលនាពិភពលោកក្នុងគោលបំណងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ហើយសកម្មភាពនេះត្រូវបានអនុវត្តឡើងក្រោមក្របខ័ណ្ឌច្បាប់ជាតិនិងអន្តរជាតិ។ ស្របពេលដែលថវិកា ពេលវេលា និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាកំពុងផ្តោតទៅលើកិច្ចការគាំពារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ សំណួរមួយចំនួនបានចោទឡើងថា៖ តើកិច្ចខិតខំប្រឹងប្រែងទាំងនេះពិតជាទទួលបានប្រសិទ្ធភាពដែរឬទេ? តើនរណាខ្លះដែលទទួលបានផលពិតប្រាកដពីការខិតខំប្រឹងប្រែងទាំងនេះ? របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកច្បាប់ និងការចុះអង្កេតផ្ទាល់នៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ។ ការសិក្សាស្រាវជ្រាវបានចាប់ផ្តើមដោយការពិភាក្សាអំពីក្របខ័ណ្ឌច្បាប់សម្រាប់កំណត់ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌...

យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពដែលបានបាត់បង់ក្រោមមហាអំណាចអាណានិគម៖ យន្តការទ្វេភាគីដ៏អន់បំផុត

ប្រទេសថៃផ្តល់អាទិភាពនិងថែមទាំងទាមទារ​ឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការ គាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនអន្តរជាតិបូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។ ហេតុដូច្នេះ ប្រទេសថៃអាចសម្រេចបាននូវឧត្តមភាពលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់ព្រំដែនបាន លុះត្រាណាតែតាមរយៈយន្តការចរចាទ្វេភាគីដោយបិទទ្វារ គាបសង្កត់ សម្លុត បង្ខិតបង្ខំ ដែលជាការរំលោភបំពានរបស់ប្រទេសថៃ ហើយមិនត្រូវបានមើលឃើញដោយសហគមន៍អន្តរជាតិ (ឬយ៉ាងហោចណាស់ យន្តការចរចាទ្វេ​ភាគី​នេះហាក់មានលក្ខណៈ​ជាកិច្ចព្រមព្រៀងដែលអាចទទួលយកបានពីគ្រប់ភាគី...

តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃដោយគ្រាន់តែនិយាយពាក្យថាសន្តិភាពនិងឈប់បាញ់

«ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកខំប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។​ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា»។ បើទោះបីជាមានសង្រ្គាមពាក្យសម្តី​យ៉ាងខ្លាំងក្លារវាងប្រជាជនថៃនិងប្រជាជនកម្ពុជាចាប់តាំងពីមានជម្លោះព្រំដែន និងការឈ្លានពានរបស់ទាហានថៃមកលើប្រទេសកម្ពុជា ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ប្រទេសថៃព្យាយាមប្រើកម្លាំងយោធាដើម្បីឈ្លានពានប្រទេសកម្ពុជា និងបំផុសចលនាប្រជាជនថៃឱ្យគាំទ្រយុទ្ធនាការរបស់ខ្លួន ដោយយកហេតុផលមិនត្រឹមត្រូវថា នេះធ្លាប់ជាទឹកដីរបស់ថៃនិងសន្យាទាមទារយកមកវិញ។ ចំណែកប្រទេសកម្ពុជាព្យាយាមអត់ធ្មត់និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រកាន់គោលការណ៍ការពារខ្លួននិងទឹកដីគឺ៖...

កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ

លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃបានថ្លែងថា ប្រទេសថៃទាមទារនូវលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១) កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២) បទឈប់បាញ់ត្រូវតែអនុវត្ត និងរក្សាឱ្យបាន; និង ទី៣) កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។ ជាការឆ្លើយតបរបស់ខ្ញុំចំពោះលក្ខខណ្ឌទាំងបីនេះ គឺសាមញ្ញ៖ វាជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអក និងមាក់ងាយច្បាប់អន្តរជាតិ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួល និងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួនដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ និងស្មារតីក្នុងការអនុវត្តនូវបទឈប់បាញ់។...

តើលក្ខខណ្ឌ “សាមញ្ញ” ទាំងបីមកពីក្រសួងការបរទេសប្រទេសថៃពិតជា“សាមញ្ញ”ដូចដែលប្រទេសថៃគិតមែនដែរឬទេ?

តើលក្ខខណ្ឌ “សាមញ្ញ” ទាំងបីមកពីក្រសួងការបរទេសប្រទេសថៃពិតជា“សាមញ្ញ”ដូចដែលប្រទេសថៃគិតមែនដែរឬទេ? ទស្សនៈពីជនជាតិថៃ ម៉ារ៉ាត វង្សវីឡៃ លក្ខខណ្ឌគឺវាសាមញ្ញណាស់។ តើអញ្ចឹងមែនទេ? នេះគឺជាអ្វីដែលប្រទេសកម្ពុជាត្រូវតែធ្វើ ហើយបន្ទាប់មកសង្គ្រាមនឹងត្រូវបានបញ្ចប់។ មិនចាំបាច់រក្សាមុខមាត់ទេ ពីព្រោះប្រទេសកម្ពុជាគ្មានមុខមាត់អ្វីទៀតនោះទេ។ ការឆ្លើយតបពី លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សំណើរបស់ប្រទេសថៃដែលលើកឡើងថាសាមញ្ញ បានរំឭកខ្ញុំអំពីសំណើដ៏សាមញ្ញមួយផ្សេងទៀតដែលត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៣៨។ ជាថ្នូរនឹងការដោះដូរយកសន្តិភាពនាពេលនោះ ប្រទេសឆេកូស្លូវ៉ាគីបានប្រគល់តំបន់ព្រំដែនមួយដែលខ្លួនគ្រប់គ្រង និងសម្បូរទៅដោយប្រជាជនអាល្លឺម៉ង់រស់នៅតំបន់ស៊ុយដែតតង់ឡង់ ទៅឱ្យណាស៊ីអាល្លឺម៉ង់។ វាដូចនឹងសំណើស្វែងរកសន្តិភាពរបស់ប្រទេសថៃក្នុងពេលបច្ចុប្បន្នដែរ។ សំណើនេះត្រូវបានលើកឡើងថាមានភាពចាំបាច់និងសមស្របមួយ...

ប្រតិបត្តិការយប់ងងឹត៖ វីរកងទ័ពកម្ពុជា

ប្រហែលជាគ្មានពេលវេលាណាដែលគ្រោះថ្នាក់ លំបាក និងពោរពេញទៅដោយសម្ពាធ ហើយនិងភាពតានតឹង នៅអំឡុងពេលសមរភូមិប្រយុទ្ធ នាពេលយប់ងងឹតដែលឈានចូលមកដល់នោះទេ។ ទោះបីជាតំបន់អាស៊ីអាគ្នេយ៍មានអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ នារដូវខ្យល់ធ្លាក់ពីខាងជើងនេះយើងមានអាកាសធាតុត្រជាក់ខុសពីធម្មតាដែលគ្របដណ្តប់ជុំវិញតំបន់ព្រៃក្រាស់ ហើយគឺគ្មានទីកន្លែងណាដែលមានអារម្មណ៍ត្រជាក់ស្រឹបជាងនៅសមរភូមិជួរមុខនៃជម្លោះរវាងប្រទេសកម្ពុជាជាមួយប្រទេសថៃនោះឡើយ។ វីរកងទ័ពកម្ពុជា បានដើរល្បាត និងឃ្លាំមើលនៅតាមបណ្ដោយព្រំដែនយ៉ាងប្រុងប្រយ័ត្ន ក្នុងការស្វែងរកសកម្មភាព ឬចលនាណាមួយ ដែលចង្អុលបង្ហាញអំពីការវាយប្រហារដែលខិតជិតមកដល់។ ក្នុងករណីនេះ វីរកងទ័ពកម្ពុជាមិនត្រឹមតែសង្កេតមើលសកម្មភាពទាំងនោះដោយភាពស្ងៀមស្ងាត់តែប៉ុណ្ណោះទេ ប៉ុន្តែវីរកងទ័ពកម្ពុជាថែមទាំងធ្វើប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លា ដោយប្រើប្រាស់កាំភ្លើងធំ កាំភ្លើងយន្តធុនធ្ងន់ និងអាវុធផ្សេងទៀត ដើម្បីទប់ទល់នឹងយោធាថៃ ដែលព្យាយាមវាយដណ្តើមកាន់កាប់ទឹកដីកម្ពុជា និងបំផ្លាញសមត្ថភាពក្នុងការការពារខ្លួនរបស់វីរកងទ័ពកម្ពុជានៅតាមតំបន់ទាំងនោះ។...

យោធាប្រទេសថៃកំពុងបង្កការលំបាកប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាពរបស់សហរដ្ឋអាមេរិក អាស៊ាន និងពិភពលោក

នេះគឺជាស្ថានភាពដ៏សោកសៅមួយដែលបានបន្ថែមកាន់តែខ្លាំងឡើង និងរីករាលដាលទៅលើឫសគល់​ចម្បងដែលប្រទេសថៃកំពុងស្វែងរកការសម្លុតប្រទេសកម្ពុជា ឱ្យទទួលយកការទាមទារដោយគ្មាន​មូលដ្ឋាន​ច្បាប់របស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា​ គឺជាការទាមទារដែលរឹង​ទទឹងប្រឆាំងទៅនឹងទស្សនអន្តរជាតិលើបញ្ហាដែនអធិបតេយ្យភាព រួមទាំងសាលដីការបស់តុលាការ​យុត្តិធម៌អន្តរជាតិ​។ នេះគឺជាព័ត៌មានវិជ្ជមានមួយដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលធ្វើជាអ្នក​សម្របសម្រួល និងត្រូវបានគេអះអាងថាបានបញ្ចុះបញ្ចូលប្រទេសថៃឱ្យបញ្ឈប់ការប្រយុទ្ធ ប៉ុន្តែវាគឺជា​រឿង​គួរឱ្យកត់សម្គាល់ថា បន្ទាប់ពីការសន្ទនាសម្របសម្រួលតាមទូរសព្ទរបស់ប្រធានាធិបតីអាមេរិក លោក អានុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃ បានប្រាប់សន្និសីទសារព័ត៌មានថា បទឈប់បាញ់នឹងកើតឡើង លុះត្រាណាតែ៖ «កម្ពុជាត្រូវបញ្ឈប់ការបាញ់ប្រហារ ដកកងទ័ពរបស់ខ្លួនចេញ និងដោះមីនទាំងអស់​ដែល​ខ្លួនបានដាក់»។ វាហាក់ដូចជាគួរឱ្យចាប់អារម្មណ៍...

កម្ពុជា និងថៃ៖ ភាពតានតឹងកើនឡើងដល់កម្រិតគ្រោះថ្នាក់

កិច្ចសម្ភាសន៍រវាងសារព័តមាន គិរីផូស និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សំណួរ៖ (ប្រាក់ ចាន់ថុល/គិរីផូស) តើការប្រយុទ្ធគ្នាតាមព្រំដែនកម្ពុជានិងថៃ កើតឡើងសាជាថ្មីនៅពេលនេះ មានគ្រោះថ្នាក់កម្រិតណា បើប្រៀបធៀបទៅនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាលពីខែកក្កដា កន្លងមក? ចម្លើយ៖ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា) ស្ថានភាពបច្ចុប្បន្ន វាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ ហើយប្រហែលជាប្រទេសថៃមានគ្រោះថ្នាក់ច្រើនជាងប្រទេសកម្ពុជា ពីព្រោះកងទ័ពដែលសម្ដែងនូវភាពអួតក្អេងក្អាងហួសហេតុដូចមន្ត្រីជាន់ខ្ពស់យោធាថៃបច្ចុប្បន្ន តាមប្រវត្តិ​​​​  សាស្ត្រគឺតែងតែនាំទៅរកការបរាជ័យ។ ជម្លោះនេះគឺមិនមែនជាជម្លោះរវាងប្រទេសថៃ និងកម្ពុជាតែប៉ុណ្ណោះទេ...

គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយ រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហស័ក្តិ ភួងកេតកែវ មានចេតនាព្យាយាមបំភ្លៃភស្តុតាង

គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយដែលគ្រប់គ្រងទៅលើការប្រើប្រាស់គ្រាប់យុទ្ធភណ្ឌនៅក្នុងសង្គ្រាមនេះគឺជាជំហានដ៏ល្អមួយ ក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ និងជាការលើកកម្ពស់ឲ្យមានភាពយល់ដឹងអំពីចំណុចសំខាន់នៃកិច្ចការទាំងនេះនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែលុះត្រាតែគណៈកម្មការនេះអនុវត្តជាមួយនឹងការប្តេជ្ញាចិត្តពិតប្រាកដក្នុងការស្វែងរកសន្តិភាព និងស៊ើបអង្កេតដោយគ្មានការរឹតត្បិតណាមួយ រួមបញ្ចូលទាំងការស៊ើបអង្កេតស្រាវជ្រាវទាក់ទងទៅនឹងការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី គ្រាប់មីន និងគ្រឿងផ្ទុះទាំងអស់នៅក្នុងតំបន់ជម្លោះ។ ប្រសិនបើលក្ខខណ្ឌណាមួយខាងលើមិនត្រូវបានរាប់បញ្ចូលទេនោះ គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយនេះគឺគ្រាន់តែជាការប៉ុនប៉ងសាជាថ្មីរបស់ប្រទេសថៃ ដែលមានចេតនាព្យាយាមបំភ្លៃភស្តុតាងទាក់ទងនឹងការភ័ន្តច្រឡំរបស់ខ្លួនអំពីប្រវត្តិសាស្រ្តតំបន់ និងគេចវេះពីការចោទប្រកាន់មកលើខ្លួនអំពីការរំលោភបំពានច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ យើងត្រូវចងចាំថាទោះបីជាមានឬមិនមានគណៈកម្មការនេះក៏ដោយ ក៏បច្ចុប្បន្នប្រទេសថៃនៅតែរំលោភបំពានលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងការបញ្ចប់    អរិភាព ដោយមានការធានានិងចូលរួមពីសហរដ្ឋអាមេរិក។ ដូច្នេះខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតគណៈកម្មការថ្មីនេះគួរតែទទួលបានការគាំទ្រ ទោះបីជាយ៉ាងនេះក៏ដោយ ក៏គណៈកម្មការនេះមិនអាចឲ្យប្រទេសថៃរួចផុតពីកាតព្វកិច្ចដែលខ្លួនមានជាមួយប្រទេសកម្ពុជា សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការបន្តដំណើរការស្វែងរកសន្តិភាពឡើយ។ ផែ្នកសំខាន់មួយនៃដំណើរការស្វែងរកសន្តិភាពគឺការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨នាក់...

ប្រទេសកម្ពុជាគឺមិនទន់ខ្សោយ

ខ្ញុំមិនដឹងប្រាកដទេថា តើប្រទេសកម្ពុជាបានលះបង់ប៉ុនណានោះទេ។ ខ្ញុំដឹងថាស្ថានការណ៍តាមតំបន់ព្រំដែនទាំងមូលនឹងមិនអាចដោះស្រាយបានដោយប្រើវិធីសាស្រ្តនៅក្នុងរយៈពេលខ្លី ហើយប្រទេសណាដែលបានបង្ហាញពីភាពអត់ធ្មត់ខ្ពស់ជាងដើម្បីសម្រេចគោលបំណងរបស់ខ្លួន នឹងទំនងជាទទួលបានជ័យជម្នះ។ ប្រទេសកម្ពុជាគឺមិនមែនជាប្រទេសទន់ខ្សោយឡើយ។ ភាពស្ងៀមស្ងាត់មិនមានន័យថាទន់ខ្សោយនោះទេ ព្រោះនៅពេលខ្លះយុទ្ធសាស្ត្រនៃការបណ្តោយឱ្យសត្រូវធ្វើអត្តឃាតខ្លួនឯង គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុត ហើយខ្ញុំមិនគិតថាប្រទេសថៃទទួលបានជ័យជម្នះដូចដែលមនុស្សជាច្រើន រួមទាំងអ្នកការទូតមួយចំនួនបានវិភាគនោះទេ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ យោង៖ ប្រទេសកម្ពុជា និងប្រទេសថៃ បន្តរីកចម្រើនជាលំដាប់លើការបោះបង្គោលព្រំដែន ដើម្បីធានាបាននូវសន្តិភាព។...

សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយ លោក វីទិត ម៉ុនតាផន គឺគ្មានអត្ថន័យអ្វីទេ

ខ្ញុំពិបាកក្នុងការផ្តល់យោបល់លើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយលោក វីទិត ម៉ុនតាផន ពីព្រោះសេចក្តីថ្លែងការណ៍នេះគឺពិតជាមិនបាននិយាយអ្វីដែលមានខ្លឹមសារសំខាន់ឡើយ។ សេចក្តីថ្លែងការណ៍គ្រាន់តែរៀបរាប់ឡើងវិញនូវគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ និងរបៀបដែលអង្គការសហប្រជាជាតិចង់ឱ្យប្រទេសនានាធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវសន្តិភាព។ សេចក្តីថ្លែងការណ៍នេះគឺគ្មានអត្ថន័យអ្វីដើម្បីជំរុញឱ្យមានភាពរីកចម្រើនទៅដល់សន្តិភាពនោះទេ។ ពាក្យពេចន៍ប្រើប្រាស់នៅក្នុងសេចក្តីថ្លែងការណ៍មានប្រយោជន៍ ប៉ុន្តែរឿងរ៉ាវក្នុងជីវិតពិតអំពីសេចក្ដីស្លាប់ និងទុក្ខលំបាកវេទនារបស់ប្រជាជនស្លូតត្រង់ ដែលពួកគាត់ស្ដាប់ទៅហាក់ដូចជាគ្មានន័យខ្លឹមសារ ឥតបានការ ប្រសិនបើគ្មានការធ្វើសកម្មភាពណាមួយជាក់លាក់ពិតប្រាកដ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ យោង៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឲ្យមានសន្តិភាព ប៉ុន្តែគេចវេះមិននិយាយដល់ការចោទប្រកាន់ពីការរំលោភបំពាននានារបស់ប្រទេសថៃ។...

Solverwp- WordPress Theme and Plugin