ប្រទេសថៃ ត្រូវតែបញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាបន្ទាប់បន្សំ
រាជរដ្ឋាភិបាលថៃបានបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមបណ្ដោយព្រំដែន នេះគឺមិនមែនជារឿងខុសឆ្គងអ្វីទេ។ បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាបញ្ហាដែលកើតមានជាច្រើនទសវត្សរ៍កន្លងមក ហើយខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាយល់ស្របចំពោះគំនិតថាអាវុធដ៏ស្ងប់ស្ងាត់ទាំងនេះដែលបន្សល់ទុកពីសង្គ្រាម បានសម្លាប់ ឬបង្កជាពិការភាពលើប្រជាជនស្លូតត្រង់រាប់ពាន់នាក់នៃប្រទេសទាំងពីរ នៅសងតាមខាងព្រំដែន។ ទោះបីជាយ៉ាងណាក្តី ផ្អែកទៅលើស្ថានការណ៍នៅតាមបណ្ដោយព្រំដែននាពេលបច្ចុប្បន្ន បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគឺមិនមែនជាបញ្ហាចម្បងបំផុត ដែលរារាំងដល់ដំណើរការសន្តិភាពនោះទេ។ ប្រទេសថៃត្រូវតែបញ្ឈប់ការបង្វែរប្រធានបទទៅរកបញ្ហាបន្ទាប់បន្សំ ហើយងាកមកផ្តោតទៅលើបញ្ហាចម្បងនៅចំពោះមុខវិញ គឺការប្តេជ្ញាចិត្តប្រកបដោយតម្លាភាព យ៉ាងស្មោះត្រង់ និងឥតលក្ខខណ្ឌ ដើម្បីសម្រេចបាននូវសន្តិភាពតាមបណ្តោយព្រំដែន។ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាន់តែជាសមាសធាតុផ្សំមួយផ្នែកនៃបញ្ហាជាយុទ្ធសាស្ត្រនេះតែប៉ុណ្ណោះ...
យោធាថៃ និងសកម្មភាពលុកលុយឈ្លានពាននៅក្នុងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា
ដោយសារស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរគប្បីចៀសវាងរាល់សកម្មភាពគំរាមកំហែង, ញុះញង់ ឬប្រឆាំងទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព។ ទំនាក់ទំនងការទូតរបស់ប្រទេសថៃ ទំនងជាផ្តោតលើដំណើរការសម្រេចបាននូវសន្តិភាព ប៉ុន្តែសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន បង្ហាញអំពីយុទ្ធនាការយោធាថៃ បន្តឥតស្រាកស្រាន្ត ក្នុងការឆ្លៀតឱកាសបម្រើដល់ឧបាយកលរបស់ខ្លួននៅតាមបណ្តោយព្រំដែន ដែលប៉ះពាល់ ដល់សន្តិភាព។ ជម្លោះប្រដាប់អាវុធនេះគឺមិនមែនជាល្បែងកម្សាន្តទេ វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរដែលរុញច្រានដល់ការស្លាប់រស់នៃជីវិតមនុស្ស ដែលយោធាថៃគួរតែគិតគូពិចារណាឱ្យបានត្រឹមត្រូវ។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ប្រភពរូបថត៖ បណ្តាញសង្គមក្នុងប្រទេសកម្ពុជា...
អំពើប្រល័យពូជសាសន៍នៅភ្នំដងរែក
«រដ្ឋាភិបាលថៃមិនបានប្តេជ្ញាចិត្តគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានពេញលេញទេ»។ – ការបំពានលើអនុសញ្ញាអន្តរជាតិ គឺជាបញ្ហាធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងទូលំទូលាយអំពីអង្គហេតុ និងការពិនិត្យភស្តុតាងដោយប្រុងប្រយ័ត្ន មុនពេលប្រញាប់ឈានទៅរកការសន្និដ្ឋាន និងត្រូវការព័ត៌មានបន្ថែម។ ទោះបីជាការដែលមិនប្រញាប់ធ្វើសន្និដ្ឋានជាផ្នែកមួយយ៉ាងសំខាន់ក៏ដោយ ផ្អែកលើការយល់ដឹងរបស់យើងនាពេលបច្ចុប្បន្នអំពីស្ថានការណ៍ជាក់ស្តែង មានហេតុផលជាច្រើនដែលអាចឱ្យជឿជាក់បានថា រដ្ឋាភិបាលថៃមិនបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានពេញលេញទេ។ – អនុសញ្ញាស្តីពីការមិនអនុវត្តច្បាប់កំណត់ចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (អនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៦៨) បានកំណត់ថា ឧក្រិដ្ឋកម្មសង្គ្រាម រួមទាំងការបំពានយ៉ាងធ្ងន់ធ្ងរនៃអនុសញ្ញាទីក្រុងហ្សឺណែវ មិនមែនជាកម្មវត្ថុនៃការកំណត់ផ្នែកច្បាប់នោះទេ។ ចំពោះការរំលោភលើច្បាប់អន្តរជាតិផ្សេងទៀត ស្ថានភាពកាន់តែពិបាកកំណត់ ហើយវាពិតជាអាស្រ័យលើកាលៈទេសៈនៃការរំលោភបំពាន ច្បាប់ពាក់ព័ន្ធ និងយន្តការអនុវត្តដែលមានស្រាប់។...
សត្រូវអរូបី៖ តើសារធាតុគីមី «ផូស្វ័រពណ៌ស» កំពុងបំផ្លាញដែនដីកម្ពុជា បង្កជាផលប៉ះពាល់ដល់អាយុជីវិតប្រជាជនកម្ពុជា និងដួងព្រលឹងកម្ពុជាយ៉ាងដូចម្តេច?
—អណ្តាតភ្លើងឆាបឆេះយ៉ាងស្ងប់ស្ងាត់ ដែលបន្សល់ជាគ្រោះថ្នាក់យូរអង្វែង៖ ការបំផ្លិចបំផ្លាញបរិស្ថាន, មនុស្សជាតិ និងភាពខ្ទេចខ្ទាំដែលមិនអាចស្រោចស្រង់បាន បង្កឡើងដោយសង្គ្រាម។ ក្នុងអំឡុងសង្រ្គាម សញ្វវុធខ្លះសម្លាប់មនុស្សដោយចំហ ប៉ុន្តែខ្លះទៀតសម្លាប់មនុស្សដោយស្ងប់ស្ងាត់ ដូចជាសារធាតុគីមី «ផូស្វ័រពណ៌ស» ដែលបន្សល់ផលប៉ះពាល់យូរអង្វែង និងការបំផ្លិចបំផ្លាញសន្សឹមៗ។ យោងតាមអង្គការសុខភាពពិភពលោកសារធាតុគីមី «ផូស្វ័រពណ៌ស» គឺជាសារធាតុគីមីដែលឆេះឡើងនៅពេលប៉ះជាមួយខ្យល់ ហើយបង្កើតជាកម្ដៅយ៉ាងខ្លាំង និងផ្សែងពុលយ៉ាងក្រាស់។ ផលប៉ះពាល់នៃសារធាតុគីមី «ផូស្វ័រពណ៌ស» អាចបណ្តាលឲ្យមានការរលាកធ្ងន់ធ្ងរ, ការបំផ្លិចបំផ្លាញលើប្រព័ន្ធដង្ហើម ព្រមទាំងការបំពុលដីនិងទឹក ដែលបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថាន។...
ប្រទេសថៃមិនមែនជាសមាជិករបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេប៉ុន្តែប្រទេសកម្ពុជាវិញគឺជាសមាជិក
ប្រទេសថៃមិនមែនជាសមាជិករបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ប៉ុន្តែប្រទេសកម្ពុជាវិញគឺជាសមាជិក ហើយការបំពានមកលើសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចបង្កើតយុត្តាធិការសម្រាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្រសិនបើការបំពាននោះពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលមានក្នុងលក្ខន្តិកៈទីក្រុងរ៉ូម (ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ ឬការឈ្លានពាន)។ យុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺផ្អែកលើថាតើឧក្រិដ្ឋកម្មបានកើតឡើងនៅក្នុងទឹកដីរបស់ប្រទេសសមាជិក ឬប្រសិនបើជនល្មើស គឺជាជនជាតិនៃប្រទេសសមាជិក។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ រូបភាព៖ San Bunsim ...
ការទាមទាររកអធិបតេយ្យភាព និងយុត្តិធម៌របស់កម្ពុជា
ប្រទេសកម្ពុជាគឺជាប្រទេសតូចមួយដែលមានស្មារតីយ៉ាងក្លៀវក្លា ធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់បង្កឡើងដោយសង្គ្រាម ភាពចលាចលផ្ទៃក្នុង និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានឆក់យកជីវិតមនុស្សអស់រាប់លាននាក់។ នៅក្នុងរយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការស្តារប្រទេសជាតិឡើងវិញយ៉ាងត្រដាបត្រដួស តាមរយៈការកសាងសន្តិភាពជាបណ្តើរៗ និងបណ្ដុះក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ។ ទោះបីជាកម្ពុជាខិតខំស្រវាស្រទេញសម្រេចបាននូវសមិទ្ធផលទាំងនេះយ៉ាងណាក្តី ការគំរាមកំហែងពីជម្លោះនានា នៅតែបន្តយាយីមកលើជាតិមាតុភូមិកម្ពុជានៃយើង។ តើប្រជាជាតិកម្ពុជារបស់យើងត្រូវបន្តទទួលរងប្រទូសរ៉ាយ និងអសន្តិសុខរហូតដល់ពេលណា? តើពេលណាទើបកម្ពុជាអាចស្គាល់សន្តិភាព និងស្ថិរភាពយូរអង្វែង? ប្រវត្តិសាស្ត្ររបស់យើងមិនត្រឹមតែបានដិតដាមដោយជម្លោះផ្ទៃក្នុងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយការឈ្លានពានម្តងហើយម្តងទៀតពីសំណាក់ប្រទេសជិតខាងដែលយើងធ្លាប់ហៅថា «ភឿន»។ ជម្លោះព្រំដែនបច្ចុប្បន្នជាមួយប្រទេសថៃ មិនមែនជាជម្លោះកើតឡើងថ្មីៗនោះទេ ដើមចមនៃជម្លោះនេះ យ៉ាងហោចណាស់បានកើតមានតាំងពីឆ្នាំ១៩៤៦មកម្ល៉េះ គឺនៅពេលដែលប្រទេសថៃត្រូវប្រគល់អតីតទឹកដីមួយផ្នែករបស់កម្ពុជាដែលខ្លួនធ្លាប់កាន់កាប់ដោយខុសច្បាប់...
ភស្តុតាងនៅអំឡុងពេលឈ្លានពានរបស់ថៃ ឆ្នាំ២០២៥
ខ្ញុំសង្ឃឹមថាក្រសួងការពារជាតិ នឹងប្រមែប្រមូលរាល់ភស្តុតាងកាលៈទេសៈនានា ដែលអាចធ្វើទៅបានដោយការធ្វើបែបនេះមិនមែនត្រឹមតែស្របទៅតាមច្បាប់ប៉ុណ្ណោះទេ ថែមទាំងដើម្បីបុព្វហេតុគោលនយោបាយក្នុងការធានាបាននូវការពិត អំពីអ្វីដែលបានកើតមានឡើង និងកំពុងតែកើតមាននៅតាមព្រំដែន ធានាថាភស្តុតាងទាំងនោះ មិនត្រូវបានបំភ្លៃ សាបរលាប ឬលុបបំបាត់ ដោយភាគីណាមួយតាមរយៈសកម្មភាពខុសច្បាប់។ ការប្រមែប្រមូលភស្តុតាង គឺមានវិសាលភាពលើសពីការសម្ភាសន៍ប្រជាជន និងការចងក្រងឯកសារភស្តុតាង។ ការប្រមែប្រមូលភស្តុតាង រួមបញ្ចូលទាំងការអភិរក្សទីតាំងឧក្រិដ្ឋកម្មនិងទីតាំងដែលរងផលប៉ះពាល់ពីសកម្មភាពខុសច្បាប់។ ទីតាំងជាក់លាក់មួយចំនួននៅក្នុងខេត្តព្រះវិហារ(ដូចជាតំបន់ប្រវត្តិសាស្ត្រយោធាជាដើម) ផ្តល់ឱកាសដល់រាជរដ្ឋាភិបាល ក្នុងការកែប្រែទីតាំងទាំងនេះឱ្យទៅជា មជ្ឈមណ្ឌលសន្តិភាពព្រះវិហារ ឬ បូជនីយដ្ឋានរំឭក។ មជ្ឈមណ្ឌលសន្ដិភាព ឬ បូជនីយដ្ឋាននេះ...
សេចក្តីប្រកាសថា ជំទាវទី១ របស់កម្ពុជា បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានទទួលពានរង្វាន់ ២០២៥ ពានរង្វាន់ញញឹមអាស៊ី
សេចក្តីប្រកាសថា ជំទាវទី១ របស់កម្ពុជា បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានទទួលពានរង្វាន់ ២០២៥ ពានរង្វាន់ញញឹមអាស៊ី ដូចដែលទស្សនវិទូសូក្រាតបានយល់ឃើញថា “សម្រស់ពិតគឺមិនអាចប្រែប្រួលបាន និងអស់កល្បជានិច្ច រស់នៅក្នុងអាណាចក្រនៃទម្រង់ ឬគំនិត ជាជាងរូបរាងកាយ”។ ទស្សនវិជ្ជារបស់លោកណែនាំថា “សម្រស់ ក្នុងបេះដូងរបស់ស្ត្រី ដែលបង្ហាញឱ្យឃើញតាមរយៈគុណធម៌ និងប្រាជ្ញារបស់នាង គឺមានសារៈសំខាន់ និងយូរអង្វែងជាងរូបរាងកាយរបស់នាងទៅទៀត”។ ក្របខណ្ឌទស្សនវិជ្ជានេះផ្តល់នូវកញ្ចក់ដ៏គួរឱ្យទាក់ទាញមួយ...
ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា?
ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហាៈ យុត្តិធម៌នៅឯណា? ខ្ញុំបានធ្វើបទសម្ភាសន៍ជាមួយ អ្នកមីង នួន អូន តាមទូរសព្ទរយៈពេលកន្លះម៉ោង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អំពីហេតុការណ៍ដែលទាហានថៃបានបង្ខំឲ្យគាត់ចាកចេញពីផ្ទះ ដើម្បីព័ទ្ធបន្លាលួសយកផ្ទះរបស់គាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះគឺជាការរៀបរាប់របស់គាត់៖ ខ្ញុំឈ្មោះ នួន អូន អាយុ៦២ឆ្នាំ ស្វាមីឈ្មោះ តាំង នី អាយុ៦១ឆ្នាំ។...
ថៃបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា
ថៃបន្តឃុំខ្លួនវីរកងទ័ពកម្ពុជា ដែលយោធាថៃចាត់ទុកថាជាឈ្លើយសឹក អាចស្របតាមមាត្រា២នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ ខណៈភាគីម្ខាងនៃជម្លោះអាចឃុំខ្លួនឈ្លើយសឹករហូតទាល់តែជម្លោះបានបញ្ចប់។ ទោះបីជាយ៉ាងណាក្តី ទង្វើរបស់ថៃនេះមិនបានសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដោយសុចរិត ដើម្បីផលប្រយោជន៍នៃការថែរក្សាសន្តិភាព និងការបញ្ឈប់សង្គ្រាមនោះទេ។ ឈ្លើយសឹកត្រូវតែដោះលែង និងបញ្ជូនត្រលប់ទៅកាន់មាតុភូមិវិញដោយគ្មានការពន្យាពេលឡើយ នៅពេលដែលសង្គ្រាមបានបញ្ចប់ទៅហើយ។ ហេតុនេះ នៅពេលបទឈប់បាញ់បានចូលជាធរមាន ការឃុំខ្លួនឈ្លើយសឹកនៅតែបន្ត គឺបានបញ្ជាក់អំពីចេតនារបស់ថៃក្នុងការបន្តធ្វើសង្គ្រាម។ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ រូបភាព៖ បណ្តាញសង្គមកម្ពុជា...
គោលនយោបាយមុខពីរ របស់រដ្ឋាភិបាលថៃនិងយោធាថៃ
បញ្ហាតែងតែងកើតមានឡើង នៅពេលដែលប្រទេសមួយមានការបែងចែកជាពីរបក្សផ្សេងគ្នានៅក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតរបស់ខ្លួន ហើយប្រទេសថៃកំពុងតែប្រឈមទៅនឹងបញ្ហានេះ។ ខណៈដែល រដ្ឋាភិបាលថៃ និងយោធាថៃ អះអាងថាខ្លួនឈរលើជំហររួបរួមតែមួយ ក៏ប៉ុន្តែការពិតជាក់ស្តែង ប្រទេសនេះ មានទស្សនៈយល់ឃើញ ឥរិយាបថ និងសំឡេងពីរខុសពីគ្នាដាច់ស្រឡះ។ ការបែកខ្ញែកនេះ បានចោទជាបញ្ហាប្រឈមជាក់លាក់ ដែលមិនមែនចំពោះតែប្រទេសជិតខាងខ្លួន ក្នុងការបកស្រាយអំពីចេតនាពិតប្រាកដរបស់ថៃតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះប្រទេសលោកខាងលិច និងពិភពលោកថែមទៀតផង ក្នុងការស្វែងយល់អំពីសកម្មភាពរបស់ថៃដោយផ្អែកទៅលើអ្វីដែលប្រទេសនេះបានលើកឡើង។ វត្តមាន ក្រុមយោធាថៃប្រកាន់ជំហរជ្រុសហួសហេតុនៅផ្នែកម្ខាង និងរដ្ឋាភិបាលស៊ីវិលថៃដែលប្រកាន់ជំហរការទូតនៅផ្នែកម្ខាងទៀត គឺពិតជាពិបាកក្នុងការយល់ដឹងថាតើភាគីម្ខាង ឬភាគីណាមួយ គ្រប់គ្រងនៅពេលណា...

