
ណុប លឹម៖ បាត់បង់សាច់ញាតិប្រមាណ១៧នាក់
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានបាត់បង់សាច់ញាតិជាច្រើននាក់ ក្នុងនោះមាន ប្ដី, ប្អូន និងបងប្អូនជីដូន ត្រូវបានអង្កការចាប់យកទៅសម្លាប់ ដោយគ្រាន់តែគាត់រៀនសូត្របានខ្ពង់ខ្ពស់ ហើយ ម្ដាយ, កូនរបស់ខ្ញុំពីរនាក់ និងសាច់ញាតិខាងម្ដាយជាច្រើននាក់ទៀតបានស្លាប់ដោយសារអត់អាហារ។ ណុប លឹម អាយុ៧៧ឆ្នាំ






