យាប មិន៖ ខ្មែរក្រហមរៀបការឲ្យទាំងមិនដឹងខ្លួន

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៤៩ យាប មិន ភេទប្រុស មានអាយុ ៧៥ឆ្នាំ។ មិន មានស្រុកកំណើតនៅក្រុងស្ទឹងត្រែង និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់មិនឈ្មោះ យាប ម៉ាន់, ម្ដាយឈ្មោះ សំណាង ហើយ មិន មានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ មិន ឈប់រៀនត្រឹមថ្នាក់ទី៣...

ឡុង សាវឿន៖ ឪពុកម្ដាយខ្ញុំធ្វើការហួសកម្លាំងនៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧២ ឡុង សាវឿន ភេទស្រី មានអាយុ ៥២ឆ្នាំ។ សាវឿន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយសាវឿន បានផ្លាស់ប្តូរទីលំនៅពីខេត្តព្រៃវែងមករស់នៅភូមិអូរស្វាយ និងប្រកបរបរធ្វើស្រែចម្ការ។ សាវឿន មានឪពុកឈ្មោះ ឡុង ស៊ុន និងម្ដាយឈ្មោះ ឌឹម។ សាវឿន ជាកូនទី៨...

អ៊ុន សម្បត្តិ៖ ប្រជាជនភាគច្រើនស្លាប់ដោយសារតែរកអាហារ

អ៊ុន សម្បត្តិ អាយុ៨៤ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការខ្មែរក្រហមបានបញ្ជូនគ្រួសារសម្បត្តិ ពីខេត្តតាកែវ ទៅលុតដំខ្លួន នៅវត្តចំប៉ា រួចបន្តទៅភូមិមហារាជ្យ។ គ្រួសាររបស់សម្បត្តិ រស់នៅក្នុងសហករណ៍បានរយៈពេលប្រមាណ៣ខែ ទើបអង្គការជម្លៀសប្រជាជន១៧ មេសា ជាច្រើននាក់ ដែលរួមទាំងគ្រួសាររបស់សម្បត្តិផង តាមរថភ្លើងទៅ ខេត្តពោធិ៍សាត់ និងបាត់ដំបង។ ចំពោះគ្រួសាររបស់សម្បត្តិ...

សោម សារុន៖ ខ្លាចអង្គការធ្វើបាប ប្រសិនបើរាយការណ៍កុហក

សោម សារុន អាយុ៨១ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារុន បាត់បង់ប្ដី, កូន៣នាក់, ម្ដាយម្នាក់, បងម្នាក់, ប្អូន២នាក់ និងបងប្អូនផ្សេងទៀត ដែលសរុបទាំងអស់ប្រមាណជាង១២នាក់។ បងប្អូន និងគ្រួសាររបស់សារុន ស្លាប់ដោយសារការអត់ឃ្លាន។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀសគ្រួសារសារុន ទៅរស់នៅខេត្តបាត់ដំបង។ ក្នុងពេលជម្លៀស សារុន...

សាយ ជា៖ បានគុណបុណ្យចេះឡើងត្នោត

សាយ ជា អាយុ៧៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ជា មានបងប្អូនចំនួន៧នាក់ ក្នុងនោះស្លាប់អស់ចំនួន ៤នាក់(ប្រុស៣នាក់ និងស្រីម្នាក់)។ នៅក្នុងសម័យខ្មែរក្រហម ជា មានកូនចំនួន៤នាក់។ គ្រួសាររបស់ ជា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយសារកូនៗរបស់គាត់ ត្រូវទៅរស់នៅក្នុងកងចល័ត និងកងយុវជន ហើយប្រពន្ធរបស់គាត់ចូលទៅក្នុងកងជី ឯ ជា ត្រូវអង្កការចាត់តាំងឲ្យឡើងត្នោត...

ក្រូច តេង៖ ខិតខំធ្វើការងារ ដើម្បីទទួលបានការទុកចិត្តពីអង្គការ

ក្រូច តេង អាយុ៨០ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ តេង មានកូនម្នាក់ ហើយប្ដីរបស់គាត់ស្លាប់នៅក្នុងសម័យ លន់ នល់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស តេង និងកូនឲ្យទៅរស់នៅត្រពាំងកក់ ព្រោះគាត់មានបងប្អូនច្រើននាក់ ធ្វើការងារនៅក្នុងសម័យ លន់ នល់ ហើយត្រូវជម្លៀសចេញពីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥។ នៅភូមិត្រពាំងកក់​...

អធិបតេយ្យភាពរបស់កម្ពុជាកំពុងប្រឈមនឹងហានិភ័យ, ប៉ុន្តែមិនមែនដោយសារតែជម្លោះព្រំដែនបច្ចុប្បន្ននេះទេ

ការប៉ះទង្គិចគ្នាថ្មីៗនេះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យជម្លោះដ៏រ៉ាំរ៉ៃមួយជុំវិញបញ្ហាព្រំដែនកម្ពុជាផ្ទុះឡើងវិញ ក៏ប៉ុន្តែទោះបីជាព្រឹត្តិការណ៍នេះបង្កជាសោកនាកម្ម និងភាពចម្រូងចំរាស់ យ៉ាងណាក្តី ជាពិសេសករណីនៃការស្លាប់របស់យុទ្ធជនកម្ពុជាម្នាក់ដែលជាក់ស្តែងអាចបញ្ចៀសបាន គឹសុទ្ធតែមិនមែនជាបញ្ហប្រឈមចំពោះអធិបតេយ្យភាពរបស់កម្ពុជា ដែលយើងគួរភ័យខ្លាចនោះឡើយ។ អធិបតេយ្យភាពរបស់កម្ពុជា គឺធំធេងណាស់ លើសពីការប៉ះទង្គិច និងជម្លោះព្រំដែនទ្រង់ទ្រាយតូចជាមួយប្រទេសជិតខាង។ ប្រជាជនកម្ពុជាគួរមានមោទកភាព និងទំនុកចិត្តកាន់តែខ្លាំងឡើង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តសកម្មភាពប្រកបដោយវិន័យ វិជ្ជាជីវៈ និងយុទ្ធសាស្ត្រការទូត ក្នុងការដោះស្រាយជម្លោះតាមវិធីសាស្ត្រដ៏ល្អប្រសើរបំផុតឆ្ពោះទៅសន្តិភាព ព្រមទាំងអាចរក្សាបាននូវសេចក្ដីថ្លៃថ្នូររបស់កម្ពុជា។ នេះគឺជាពេលវេលាមួយ សម្រាប់មោទកភាពជាតិ និងការរួបរួមជាតិ។ អធិបតេយ្យភាពរបស់ប្រជាជាតិខ្មែរ បានលាតសន្ធឹងមកអស់រយៈកាលជាច្រើនសតវត្សរ៍...

ភាពប្រឈមមុខនឹងឋានានុក្រមវប្បធម៌៖ កេរដំណែលអាណានិគម និងជម្លោះសម័យទំនើប

អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិអាមេរិក លោក Samuel Huntington ធ្លាប់បានទស្សន៍ទាយថា ជម្លោះពិភពលោកនាពេលអនាគតនឹងមិនមែនដោយសារមនោគមវិជ្ជា ឬសេដ្ឋកិច្ចនោះទេ ប៉ុន្តែដោយភាពខុសគ្នាខាងវប្បធម៌។ លោកបានលើកឡើងថា «ការបែងចែកដ៏ធំធេងក្នុងចំណោមមនុស្សជាតិ និងប្រភពសំខាន់នៃជម្លោះនឹងជាវប្បធម៌»។ ទស្សនៈនេះបានបង្ហាញថា វប្បធម៌របស់ជាតិសាសន៍មួយចំនួននឹងត្រូវបានចាត់ទុកថា ប្រសើរជាងវប្បធម៌របស់ជាតិសាសន៍មួយផ្សេងទៀត ដែលអាចបង្កឱ្យមានទស្សនៈឋានានុក្រមនៃវប្បធម៌។ ការអះអាងបែបនេះត្រូវបានគាំទ្រយ៉ាងខ្លាំងដោយអ្នករិះគន់​នៅក្រោយអាណានិគម និងអ្នកប្រឆាំងនឹងអាណានិគមនិយម។ អ្នករិះគន់ដ៏លេចធ្លោម្នាក់នៃឋានានុក្រមវប្បធម៌គឺ Aimé Césaire ដែលជាបុគ្គលដំបូងក្នុងការប្រឆាំងអាណានិគមនិយម។ លោកបានជំទាស់នឹងនិយមន័យរបស់លោកខាងលិចអំពីមនុស្សជាតិ និងសង្កត់ធ្ងន់លើបទពិសោធន៍របស់ប្រជាជនដែលត្រូវបានគេត្រួតត្រា ដោយបានអះអាងថា «អារ្យធម៌របស់ជាតិសាសន៍ណា​ដែលទទួលស្គាល់ការ​ធ្វើអណានិគម...

អ៊ា សំអឿន ៖ ខ្ញុំស្ម័គ្រចិត្តចូលបម្រើចលនាបដិវត្តន៍

ខ្ញុំមានឈ្មោះពីកំណើត សួន សំអឿន ដល់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម ខ្ញុំដាក់ឈ្មោះ អ៊ា សំអឿន[1] ហៅ ញ៉េប ភេទស្រី កើតក្នុងឆ្នាំ១៩៥៣ នៅភូមិក្រោយផ្សារ ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ខ្ញុំជាម្ចាស់ប្រវត្តិរូបក្នុងឯកសារលេខ  K០០០៤១[2] ដោយកាលនោះមានតួនាទីជាកងទ័ពអនុសេនាតូច១៤ នៃកងពល៧០៣[3] ក្នុងរបបខ្មែរក្រហម។ ខ្ញុំមានឪពុកឈ្មោះ...

យុវនារី អតីតគ្រូបង្រៀនកុមារ

ឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម និងត្រូវបានសមមិត្ត មីន ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារតូចៗចំនួន៥០នាក់ក្នុងកងកុមារ ឲ្យចេះធ្វើការងារដូចជា៖​ កើប និងប្រមូលអាចម៍គោសម្រាប់ធ្វើជី, កាប់ និងចិញ្រ្ចាំទន្រ្ទានខេត្ត, កាប់ដីដំបូក និងឃ្វាលសត្វគោ-ក្របី។ គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនដែលមិនមានចំណេះដឹង និងវិជ្ជាជីវៈជ្រៅជ្រះនោះទេ ដោយសារតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលអាចអាន សរសេរអក្សរបានខ្លះៗ។ ខាងក្រោមនេះ គឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបច្ចុប្បន្នរស់នៅខេត្តក្រចេះ៖ អ៊ី សុផាន[1] ហៅ ចាត...

អ្នកឯងយកប្តីខ្ញុំទៅណា

នៅថ្ងៃមួយ ក្នុងឆ្នាំ១៩៧៨ បន្ទាប់ពីហូបបាយជាមួយកម្មាភិបាលខ្មែរក្រហម រ៉េម បានឃើញយោធាខ្មែរក្រហមចុះពីឡាន មកចាប់ប្តីរបស់ខ្លួនយកទៅដោយផ្ទាល់ភ្នែក។ រ៉េម បានត្រឹមតែយំ ព្រោះមិនអាចជួយអ្វីបានទាំងអស់។ ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ ហឹប បានបាត់ខ្លួន និងក្រោយមក ត្រូវបានរកឃើញថាជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ តាមរយៈឯកសារមួយសន្លឹកតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ យោងតាមឯកសារលេខ K០០៣៣៨[1] ចំនួនមួយទំព័រ ស្តីអំពីប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង [នៅក្នុងមន្ទីរសន្តិសុខស-២១] ប្តីរបស់រ៉េម មានឈ្មោះ ម៉ាំ...

Solverwp- WordPress Theme and Plugin