ការចងចាំនៅក្នុងជីវិតរបស់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍
ដោយ ឆាំង យុ ១៧ មេសា ២០២៤ អត្ថបទមួយនេះគឺសូមឧទ្ទិសទៅដល់អ្នកដែលត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីផ្ទះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជានាយកប្រតិបត្តិ នៃអង្គការដែលលះបង់នៅក្នុងការជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្ញុំតែងតែមានភាពជឿជាក់ថា ខ្ញុំមានការយល់ដឹងយ៉ាងមោះមុតអំពីទំហំនៃការឈឺចាប់ ដែលបង្កទៅដល់សង្គមកម្ពុជា ដោយរបបមួយនេះ។ ជាពិសេសចាប់តាំងពីខ្ញុំបានចំណាយពេលវេលានៅក្នុងជីវិតរបស់ខ្ញុំដើម្បីជួយប្រជាជនដែលទទួលរងការប៉ះពាល់។ ប៉ុន្ដែការចែកឋានរបស់ម្ដាយខ្ញុំនៅក្នុងពេលថ្មីៗនេះធ្វើឲ្យខ្ញុំយល់ឃើញថា ទោះបីជាបុគ្គលដែលចំណាយពេលវេលាអស់ជាច្រើន ទស្សវត្យរ៍ក្នុងការសិក្សាអំពីឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងផលប៉ះពាល់របស់វាក៏ដោយ ក៏នៅតែមានមេរៀនជាច្រើនដែលត្រូវរៀនអំពីរបៀបដែលរបួស និងផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍អាចបន្ទរពេញមួយជីវិត បន្ទាប់ពីភាពភ័យរន្ធត់បានបញ្ចប់។ នៅក្នុងកំឡុងរបបខ្មែរក្រហម...

