អតីតគ្រូកុមារ
(កំពង់ចាម)៖ ខ្មែរក្រហម បានចាត់តាំងឱ្យ ស៊ាងហួរ បង្រៀនអក្សរដល់កុមារតូចៗនៅក្នុងកង ដែលមានអាយុចាប់ពី៧ ទៅ១២ឆ្នាំ។ នៅក្នុងមួយសប្ដាហ៍គាត់ចំណាយរយៈពេល៣ថ្ងៃ សម្រាប់បង្រៀនអក្សរ និង៤ថ្ងៃទៀតដឹកនាំកុមារទាំងនោះធ្វើការងារដូចជា ច្រូតស្រូវ, ប្រមូលអាចម៍គោ, កាប់ទន្រ្ទានខេត្ត និងមានការងារផ្សេងៗទៀត។ អ៊ីវ ស៊ាងហួរ អាយុ៦៨ឆ្នាំ កើតនៅឆ្នាំ១៩៥៦ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៥...
អាហារ៣ពេលក្នុងមួយថ្ងៃ
(កំពង់ចាម)៖ ឈាង វ៉ា អាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តតាកែវ។ វ៉ា មានបងប្អូនចំនួន៥នាក់ (ស្រីចំនួន២នាក់) បច្ចុប្បន្នគាត់មានជំងឺក្រពះ-ពោះវៀន។ វ៉ា បាននិយាយថា ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់គាត់ ភាគច្រើននិយមប្រកបរបរកសិកម្ម ដាំដំណាំ និងបន្លែ-ផ្លែឈើ។ នៅពេលមានការទម្លាក់គ្រាប់បែក បណ្ដាលឱ្យខូចខាតដំណាំរបស់ប្រជាជនជាច្រើនគ្រួសារដែលមានចម្ការនៅជាប់នឹងមាត់ទន្លេ ចំណែកផ្ទះរបស់ប្រជាជនគឺមិនមានខូចខាតឡើយ។ ថ្វីត្បិតតែមិនមានផលប៉ះពាល់ដល់ផ្ទះរបស់ប្រជាជននៅក្នុងភូមិ ប៉ុន្តែ វ៉ា...
សត្វពស់ធំណាស់
(កំពង់ចាម)៖ នៅរដូវទឹកលិចដីភូមិ មានសត្វល្អិត និងសត្វល្មូន ជាច្រើនដែលស្វែងរកទីទួល, ដើមឈើ ឬឡើងទៅលើផ្ទះរបស់ប្រជាជន ដើម្បីរកកន្លែងស្ងួតសម្រាប់រស់នៅ។ នៅពេលនោះ ប៉ុនណា បានប្រទះឃើញសត្វពស់មួយក្បាលធំ ហែលកាត់ផ្ទះរបស់គាត់។ បន្ទាប់ពីឃើញបែបនោះគាត់មានអារម្មណ៍តក់ស្លុតជាខ្លាំង ព្រោះខ្លាចសត្វពស់នោះឡើងលើផ្ទះ ដោយសារតែពេលនោះគាត់នៅផ្ទះតែ២នាក់កូនតូច។ ជា ប៊ុនណា អាយុ៧២ឆ្នាំ កើតនៅឆ្នាំ១៩៥៣ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ...
ម្ដាយខ្ញុំកុហកអង្គការ
(កំពង់ចាម)៖ រឿងរ៉ាវដែល គីមសៀក ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហមនោះគឺ ម្ដាយរបស់គាត់បានសុំចុងអង្ករពីអង្គការ ដោយបានកុហកថាយកចុងអង្ករនោះទៅដាំបាយឱ្យសត្វឆ្មា ប៉ុន្តែជាក់ស្ដែងគាត់យកអង្ករនោះរក្សាទុកសម្រាប់ដាំបាយឱ្យ គីមសៀក និងបងប្អូន ហូបនៅពេលដែលកូនៗទាំងអស់ទៅជួបគាត់។ ប្រេង គីមសៀក អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គីមសៀក មានបងប្អូនសរុបចំនួន៧នាក់ (ស្រីចំនួន៦នាក់)។ ...
«ពណ៌នៃការចងចាំ» ផ្ដល់ក្ដីសង្ឃឹមដល់ជនជាតិចាម
(កំពង់ចាម)៖ សមាគន៍ជនជាតិភាគតិចចាមប្រកបរបរជាអ្នកត្បាញសូត្រតាំងពីយូរយារណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន មុខរបរនេះនៅតែមានអ្នកបន្តធ្វើដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សូត្រចាមមានភាពពេញនិយមមុន និងក្រោយសម័យខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នប្រឈមនឹងការបាត់បង់ទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកប្រកបរបរនេះជាច្រើននាក់។ បច្ចុប្បន្ន ជនជាតិចាមជំនាន់ក្រោយមិនសូវមានចំណាប់អារម្មណ៍បន្តរបរនេះពីឪពុកម្ដាយរបស់ពួកគេឡើយ ដោយសារវាមិនអាចផ្ដល់ប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ដោយប្រឈមនឹងហានិភ័យក្នុងការបាត់បង់ សូត្រចាមត្រូវបានទីភ្នាក់ងារសហប្រតិបតិ្តការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) និងមជ្ឃមណ្ឌលឯកសារកម្ពុជា (DC-CAM) គាំទ្រ និងលើកកម្ពស់ ក្រោមគម្រោង «ពណ៌នៃការចងចាំ»។ ជនជាតិចាមដែលជាអ្នកតម្បាញបានបង្ហាញពីភាពមានក្ដីសង្ឃឹមសារជាថ្មីទៅលើមុខរបរត្បាញសូត្ររបស់ខ្លួន បន្ទាប់ពីមានការគាំទ្រពីគម្រោងនេះ ប៉ុន្តែពួកគេនៅតែព្រួយបារម្ភពីការបាត់បង់សូត្រចាម ដែលបង្ហាញពីវប្បធម៌របស់សមាគន៍ជនជាតិភាគតិចចាម។ អ្នកស្រី...
ខ្មែរក្រហមបង្ខំឲ្យហូបសាច់ជ្រូក
(កំពង់ចាម)៖ ស្មាលអែល រ៉ម៉ះ ជាជនជាតិភាគតិចចាម សព្វថ្ងៃរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានអាយុ ៦០ ឆ្នាំជាង។ នាសម័យខ្មែរក្រហម គាត់បានឆ្លងកាត់នូវភាពអត់ឃ្លាន ការហូបចុកមិនគ្រប់គ្រាន់ និងត្រូវធ្វើការដូចជាស្ទូងស្រូវ ច្រូតស្រូវ ជីកល្អាង នៅឃុំរាំងកេសី ភូមិរាំងក្រាល ខេត្តបាត់ដំបង។ ក្នុងវ័យ១៥ឆ្នាំ រ៉ម៉ះ បានឆ្លងកាត់របបខ្មែរក្រហម ដោយការព្រាត់ប្រាស់ក្រុមគ្រួសារ នឹងឪពុកម្តាយដែលបានបាត់បង់ជីវិតដោយការអត់ឃ្លាន។...

