ចោលជីវិតនៅមន្ទីរពេទ្យ
(កំពង់ឆ្នាំង)៖ ធាន បាននិយាយថា៖ “ប្រជាជនមានជំងឺដែលត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺប្រៀបដូចជាយកជីវិតទៅចោលនៅមន្ទីរពេទ្យ ព្រោះអ្នកជំងឺទាំងអស់នោះមិនដែលឃើញវិលត្រលប់មកផ្ទះវិញឡើយ”។ អ៊ុង ធាន អាយុ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤២ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់ បានកើតមានឡើង។ នៅអំឡុងពេលនោះ ធាន បួសជាព្រះសង្ឃដើម្បីរៀនសូត្រ...
ភាគតិចណាស់ ដែលត្រលប់ទៅវិញ
(ក្រចេះ)៖ ប្រជាជនដែលមានជំងឺធ្ងន់ៗ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែមានភាគតិចណាស់ដែលអ្នកជំងឺអាចត្រូវព្យាបាលជា និងបានត្រលប់ទៅធ្វើការងារនៅសហករណ៍វិញ។ ស្រី ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ថុល រស់នៅក្នុងបន្ទាយទាហានឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាទីកន្លែងកំណើតរបស់គាត់ផ្ទាល់។ នៅពេលនោះ ឪពុករបស់ ថុល មានតួនាទីជាទាហាន។ នៅក្នុងបន្ទាយនោះ មានសព្វគ្រប់...
រួចផុតពីការសម្លាប់
(កំពង់ឆ្នាំង)៖ សៀ និងប្អូនរបស់គាត់ ត្រូវអង្គការចាប់យកទៅសម្លាប់។ ជាសំណាងល្អ គាត់បានរួចខ្លួនមកវិញដោយសារមានអ្នកជួយគាត់ទាន់ពេល ក៏ប៉ុន្តែ ប្អូនស្រីរបស់គាត់បានបាត់បង់ជីវិត។ សយ សៀ អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សៀ រស់នៅដោយកំព្រាម្ដាយឪពុក។ ម្ដាយរបស់សៀ ស្លាប់តាំងពីឆ្នាំ១៩៦០ ចំណែកឪពុករបស់គាត់ស្លាប់នៅឆ្នាំ១៩៧១។ បន្ទាប់ពីឪពុកម្ដាយរបស់គាត់ស្លាប់ចោលអស់ ស្ថានភាពគ្រួសាររបស់គាត់ បានជួបផលលំបាកជាច្រើន ព្រោះតែពេលនោះបងប្អូនរបស់គាត់ទាំងអស់នៅមានវ័យក្មេងៗ។...
ស្លាប់អស់សមាជិកគ្រួសារចំនួន១១នាក់
(កំពង់ឆ្នាំង)៖ នៅក្នុងរបបខ្មែរក្រហម តាន់ បាត់បង់សមាជិកគ្រួសារចំនួន១១នាក់។ សឿ តាន់ អាយុ៧៣ឆ្នាំ កើតនៅឆ្នាំ១៩៥០ នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ តាន់ មានបងប្អូនចំនួនប្រាំបីនាក់ ហើយគាត់ជាកូនច្បង។ បច្ចុប្បន្ន គាត់មានជំងឺលើសសម្ពាធឈាម, ចុករោយកញ្ចឹងក និងឈឺក្បាលជាប្រចាំ។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់តាន់ ត្រូវបានជម្លៀសតាមរទេះគោ និងក្រោយមកធ្វើដំណើរដោយថ្មើរជើង ទៅកាន់ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។...
ហូបសាច់មនុស្សស្លាប់
(កំពង់ឆ្នាំង)៖ ដោយសារតែភាពអត់ឃ្លាន ប្អូនប្រុសរបស់គុន បានសម្រេចចិត្តយកសាច់របស់មនុស្សស្លាប់ហូបដើម្បីចម្អែតក្រពះ ប៉ុន្តែត្រូវអង្គការចាប់បាន ហើយនាំខ្លួនទៅសម្លាប់ចោលភ្លាមៗ។ គល់ គុន មានអាយុ៦៧ឆ្នាំ កើតនៅឆ្នាំ១៩៥៧ នៅឃុំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន គុន រស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ គ្រួសាររបស់គុន និងប្រជាជនដទៃទៀត ត្រូវរត់គេចពីការទម្លាក់គ្រាប់បែក។ ប្រជាជននៅក្នុងភូមិ ត្រូវភៀសខ្លួនទៅតំបន់ដែលមិនមានការទម្លាក់គ្រាប់បែក។...
ប្រជាជនថ្មី
(កំពង់ឆ្នាំង)៖ កែម រ៉ាន អាយុ៨១ឆ្នាំ កើតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៤៣ នៅភូមិឈើតុំ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន រ៉ាន រស់នៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ គ្រួសាររបស់ រ៉ាន មានសមាជិកចំនួនប្រាំបួននាក់ ក្នុងនោះមានឪពុកម្ដាយ និងបងប្អូនរបស់គាត់ចំនួនប្រាំពីរនាក់។ រ៉ាន បាននិយាយថា...
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពីភាពតក់ស្លត់ពេលឃើញកំណរសាកសព
កំពង់ឆ្នាំង ៖ «…ឃើញតែខ្មោចងាប់…តាមតែផ្លូវហ្នឹង រថក្រោះដេញពឹពៗៗ ចេះតែដេញ ចេះតែរត់ទៅ…» ស្រ្ដីរស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពីភាពតក់ស្លត់របស់ខ្លួននៅពេលឃើញកំណរគរសាកសពមនុស្សដែលបានស្លាប់បាត់បង់ជីវិត អំឡុងកងទ័ពវៀតណាមមករំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហម។ ទឹម ផាន់ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ដែលត្រូវបានគេស្គាល់ថាជារបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ។ បច្ចុប្បន្ន គាត់មានមុខរបរជាកសិករ នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ គាត់រៀបរាប់ពីដំណើរជម្លៀសខ្លួនទៅជាច្រើនភូមិ និងស្រុក ដើម្បីគេចពីគ្រាប់កាំភ្លើង និងយន្តហោះទម្លាក់គ្រាប់បែក។ ផាន់ វ័យ...
ដំណើរជីវិត ទី សុខ អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម
(កំពង់ឆ្នាំង) ៖ ទី សុខ ជាកសិករ អាយុ៥២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ឆ្នាំ១៩៧៥ ទី សុខ មានអាយុប្រហែល៨ឆ្នាំ ស្ថិតក្នុងវ័យសិក្សាត្រូវបានខ្មែរក្រហមឲ្យទៅរៀនជាមួយក្មេងៗ១០នាក់ទៀតក្នុងភូមិ។ ទី សុខ ត្រូវបានបង្រៀងតែពីរតួរអក្សរប៉ុណ្ណោះក្នុង១ថ្ងៃ បន្ទាប់ពីរៀនរួច ទី សុខ ត្រូវទៅធ្វើការដូចក្មេងៗ និងប្រជាជនដទៃទៀតក្នុងភូមិដែរ គឺត្រូវធ្វើការដូចជា៖ កាប់ចិញ្ច្រាំទន្ទ្រានខេត្ត...
ដំណើរជីវិត ញឹក ខាត់ អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម
ញឹក ខាត់ អាយុ៨២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ញឹក ខាត់ ជាកសិករ បានរៀបរាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាកាលពីឆ្នាំ ២០២២ ក្នុងគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ថាខ្លួនមិននឹកស្មានថាមានជីវិតរស់ដល់សព្វថ្ងៃនេះទេ ដោយសារតែលក្ខខណ្ឌការងារ និងការហូបមិនគ្រប់គ្រាន់ ពិសេសពេល ញឹក ខាត់ មានជំងឺគ្រុនចាញ់ក្នុងព្រៃគ្មានថ្នាំព្យាបាលត្រឹមត្រូវ។ ក្នុងរបបខ្មែរក្រហម ញឹក ខាត់ ត្រូវបានជម្លៀសចេញពីស្រុកកំណើតក្នុងស្រុកបរិបូណ៍...
របបខ្មែរក្រហមបានបង្ខំមនុស្សរែកដីលើកទំនប់រហូតដល់ធ្លាក់បាក់កស្លាប់
(កំពង់ឆ្នាំង) ៖ ធួន សឿន អាយុ៧២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ខ្មែរក្រហមបានបង្ខំឲ្យធួន សឿន ធ្វើការហួសកម្លាំងគ្មានពេលសម្រាក បរិភោគអាហារមិនគ្រប់គ្រាន់ ពេលឈឺគ្មានថ្នាំព្យាបាល។ ធួន សឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានឃើញការបង្ខំប្រជាជនឲ្យ រែកដី លើកទំនប់ គ្មានពេលសម្រាក និងហួសកម្លាំងរហូតដល់ធ្លាក់បាក់កស្លាប់នៅនឹងកន្លែងការងារ។ ចំណែក ធួន សឿន និងឪពុកម្តាយក្មេកត្រូវបានខ្មែរក្រហមប្រើប្រាស់អាវុធផ្ចង់ឲ្យជម្លៀសចេញពីភូមិកំណើត...
សង្រ្គាមមិនមានផលល្អ
ស៊ុម ស៊ុំា អាយុ៦៤ឆ្នំា រស់នៅក្នុងភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នាសម័យសាធារណរដ្ឋខ្មែរ ស៊ុំា មានអាយុប្រហែល១២ឆ្នំា និងរស់នៅជាមួយគ្រួសារដែលជាអ្នកប្រកបរបរស្រែចម្ការ។ ស៊ុំា បានបន្តថា ជីវិតក្នុងវ័យកុមារភាពរបស់លោកមិនមានភាពល្អប្រសើរទេ ព្រោះគាត់មិនបានរៀនសូត្រដោយសារសង្រ្គាមផង និងត្រូវរត់គេចពីគ្រាប់ផ្លោង ចូលត្រង់សេជាប្រចំាថ្ងៃផង។ ស៊ុំា បានរៀបរាប់ខ្លីៗពីប្រភេទនៃការជីកត្រង់សេថា កាលសម័យលន់ នល់ គឺគេជីកដីដំបូកនៅតាមវាលស្រែ ប៉ុន្តែជំនាន់សង្រ្គាមរវាងខ្មែរក្រហម និងរដ្ឋកម្ពុជាទើបមានជីកត្រង់សេទុកស្រេចនៅតាមផ្ទះ។ នាសម័យខ្មែរក្រហម...

