(ក្រចេះ) ៖ យ៉ិន សុក អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតក្នុងចំណោមប្រជាជនរាប់លាននាក់ ដែលមានជីវិតពីរបបខ្មែរក្រហម រស់នៅថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម សុក មានអាយុប្រហែលជាង ៣០ឆ្នាំ។ អង្គការបានចាត់តាំងឲ្យគាត់ធ្វើជាគណៈក្រុមសាមគ្គី ដែលត្រូវគ្រប់គ្រងប្រជាជន១៧មេសា ប្រហែលជា៥០នាក់ ដែលជម្លៀសទៅពីភ្នំពេញ។ អង្គការបានបញ្ជាឲ្យគាត់ធ្វើប្រវត្តិរូបរបស់ប្រជាជន ដែលបានជម្លៀសពីភ្ […]...