អាហារមានតួនាទីសំខាន់មួយនៃអំពើប្រល័យពូជសាសន៍
ស្ទើរតែគ្រប់ទម្រង់នៃអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលសុទ្ធតែមាន ទំនាក់ទំនងនៃការយន្តការបង្អត់អាហារដល់ប្រជាជន។[1] ដូចដែលយើងបានដឹងយ៉ាងច្បាស់ថា ការ បាត់បងជីវិតប្រជាជនកម្ពុជាប្រមាណជាង ២លាននាក់ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩[2] គឺ ការខ្វះខាតអាហារ និងការទទួលទានអាហារមិនគ្រប់គ្រាន់ ដែលបណ្តាលឲ្យជនរងគ្រោះខ្វះជីវជាតិ ក៏ដូចជាបណ្តាលឲ្យមានជំងឺ នឹងឈានដល់ការស្លាប់ដោយឯកឯង[3]។ ប្រទេសកម្ពុជាមានវប្បធម៌សម្បូរបែបនៃម្ហូបអាហារក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះដែររស់ជាតិនៃអាហារ ក៏មានរស់ជាតិប្រៃ ល្វីង ជូ ជាដើម។ ជាក់ស្តែង នៅតាមតំបន់នានា ឬតាមខេត្តនីមួយៗនៃប្រទេសកម្ពុជា មាន...
ការបំបៅដោះដោយទឹកដោះម្តាយ និងផលប៉ះពាល់ដល់កុមារក្រោយរបបខ្មែរក្រហម
ការបំបៅដោះកូនដោយទឹកដោះ គឺជាការផ្តល់នូវអាហាររូបត្ថម្ភដ៏ល្អបំផុតដល់ទារកដែលទើបតែកើតរហូតដល់អាយុ ៦ខែ ដើម្បីឲ្យទារកមានការលូតលាស់ល្អ មានប្រាជ្ញាវាងវៃ និងមានសុខភាពល្អ។ តាមរយៈបណ្ឌិតសភាកុមារអាមេរិក (American Academy of Pediatrics) បានឲ្យដឹងថា ទឹកដោះម្តាយសម្បូរទៅដោយ ប្រូតេអ៊ីន សារជាតិឡាក់តូស និងសារធាតុខ្លាញ់ ដែលងាយស្រួលដល់ការរំលាយសម្រាប់ប្រព័ន្ធរំលាយអាហាររបស់កុមារដែលទើបនឹងកើត។ បន្ថែមលើនេះទឹកដោះម្តាយក៏មានសារធាតុចិញ្ចឹមដែលរក្សាក្នុងសីតុណ្ហភាពល្អត្រឹមត្រូវ និងជួយបង្កើតប្រព័ន្ធភាពស៊ាំដល់ទារក ដែលអាចជួយទប់ស្កាត់ការឆ្លងជំងឺជាច្រើន ជាពិសេសជំងឺរាក និងជំងឺផ្លូវដង្ហើមលើកុមារនិងទារក។[1] មិនតែប៉ុណ្ណោះ ម្តាយដែលបានបំបៅដោះកូន ក៏បានទទួលផលប្រយោជន៍យ៉ាងច្រើនដូចជា...
ការជក់បារីក្នុងរបបខ្មែរក្រហម គឺជាពេលវេលាសម្រាកបន្ថែម
សារធាតុ នីកូទីន ដែលមានវត្តមាននៅក្នុងផលិតផលនៃថ្នាំជក់ (បារី) គឺជាសាធាតុដែលអាចជ្រៀតចូលទៅរាងកាយមនុស្សតាមរយៈការស្រូបចូលដោយផ្លូវដង្ហើម និងស្បែក ដែលអាចបង្កឲ្យមានបញ្ហាដូចជា៖ ចង្វាក់បេះដូងលោតញ៉ាប់ លើសម្ពាធឈាម ហើយការប្រើប្រាស់រយៈពេលយូរអាចបង្កទៅជាជំងឺមហារីក។ បន្ថែមលើនេះទៅទៀត ការប្រើប្រាស់សារធាតុ នីកូទីនច្រើន ក៏ឈានទៅរកការញៀន គឺអ្នកជក់បារីពិបាកក្នុងការឈប់ដោយសារមានអាការៈ ពិបាកក្នុងខ្លួន ពិបាកគ្រប់គ្រងអារម្មណ៍ និងមានការតានតឹងអារម្មណ៍។[1] អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ អ្នកជក់បារីនៅប្រទេសកម្ពុជា គឺដើម្បីភ្ជាប់ទំនាក់ទំនងក្នុងវិស័យជំនួញ បង្កើតជំនឿចិត្ត និងទទួលភ្ញៀវក្នុងកម្មវិធីផ្សេងៗ ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍...

