នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជន ពីភ្នំពេញឲ្យមករស់នៅភូមិកំពាន់ ឃុំកំពាន់ ចំនួន៤០គ្រួសារ ដោយសារចំនួនមនុស្សច្រើនអ្នកខ្លះបានដេកតាមផ្ទះប្រជាជន ខ្លះធ្វើខ្ទមនៅក្នុងព្រៃ។ ក្នុងឃុំកំពាន់ អង្គការមានផែនការ ចែកការងារតាមក្រុម ដូចជាក្រុមរកឃ្មុំមាន៧នាក់ ក្រុមកាប់ឫស្សីមាន៤នាក់ ក្រុមរកជ័រទឹក៨នាក់ គ្រប់ភូមិក្នុងឃុំកំពាន់ត្រូវមានការងារធ្វើគ្រប់គ្នា។ ការងាររបស់ខ្ញុំក្នុងភូមិកំពាន់ ឃុំកំពាន់ ផ្តោតលើពីរផ្នែកសំខាន់ៗ […]...