ខាត់ ថាវ៖ បើត្រលប់ទៅស្រុកកំណើត នឹងត្រូវសម្លាប់ចោល
ខាត់ ថាវ អាយុ៦២ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ថាវ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ កាលពីក្មេង ថាវ ចូលរៀនដំបូងនៅសាលាក្រាំងចំបក់ អង្គតាសោម រហូតដល់មានរដ្ឋប្រហារសម្ដេចព្រះ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារ ថាវ មិនអាចចេញចូលសាលារៀនបានទៀតទេ ហេតុនេះហើយ គាត់បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃវិញ។ អំឡុងពេលបួសជាព្រះសង្ឃ ថាវ បានជួបការលំបាកជាបន្តបន្ទាប់។...
សេក ពៅ៖ មិនបានដឹងថាមានការសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម
សេក ពៅ អាយុ៨៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ គ្រួសារពៅ បានភៀសខ្លួនចេញពីភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នា។ គ្រួសាររបស់ពៅ បានភៀសខ្លួនជាបន្តបន្ទាប់រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះឆ្នាំ ១៩៧៥។ នៅឆ្នាំ១៩៧៥ គ្រួសាររបស់ពៅ រស់នៅខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង ពៅ មិនបានដឹងពីការសម្លាប់មនុស្សនោះទេ ព្រោះនៅកន្លែងគាត់រស់នៅ ប្រជាជនទទួលបានអាហារហូបចុក ហើយការធ្វើការងារមិនលើសកម្លាំង។ ជារៀងរាល់ថ្ងៃ...
ង៉ែត ប៉ៃ៖ អង្គការរើសអើង ប្រជាជនថ្មី
ង៉ែត ប៉ៃ អាយុ៧៥ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ប៉ៃ រៀបការតាំងពីសម័យសម្ដេច សីហនុ ប៉ុន្តែគាត់មិនមានកូននោះទេ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់ ប៉ៃ ទៅដល់ វាលវង់ ខេត្តពោធិ៍សាត់ ជិតភ្នំរការ និងភ្នំរាមរៃ ជាប់ខេត្តបាត់ដំបង ជាមួយប្រជាជនថ្មីផ្សេងទៀត។ ប៉ៃ ធ្វើការងារនៅវាលវង់មួយឆ្នាំ ទើបអង្គការបញ្ជូនគាត់ឲ្យមកដូនអី ក្ដីខ្វាវ...
មុំ សារិន៖ ស្ទើរតែបាត់បង់ជីវិតដោយសារលួចអាហារហូប
មុំ សារិន អាយុ៥៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ គ្រួសារសារិន បានជម្លៀសចេញពីទីរួមខេត្តតាកែវ ទៅរស់នៅភូមិប្រសៀត។ ពេលចូលដល់ភូមិ ប្រធានសហករណ៍បានហៅប្រជាជនទៅសួរប្រវត្តិរូប។ មុនពេលសាកសួរ កម្មាភិបាលខ្មែរក្រហមបានឃោសនាប្រាប់ប្រជាជនទាំងអស់ឲ្យនិយាយការពិតជាមួយអង្គការ អ្នកមានតួនាទីពីមុន ត្រូវនិយាយតាមត្រង់ នឹងបញ្ជូនឲ្យទៅធ្វើការងារនៅកន្លែងដើមវិញ។ ពេលសួរចម្លើយរួច សារិន បានឃើញអង្គការបចាប់ចងមនុស្សជាច្រើននាក់ រួចបញ្ជូនចេញទៅបាត់ដំណឹងសូន្យសុង។ ក្នុងចំណោមអ្នកដែលអង្គការយកចេញទៅ មានពូម្នាក់ដែលសារិនធ្លាប់ស្គាល់ ដែលជាអ្នកបើករម៉ក...
ហែម សាន៖ អង្គការភ្នែកម្នាស់ រើសកម្ទេចដំឡូងហូប៣ម៉ាត់ក៏ត្រូវបានដាក់ទោស
ហែម សាន អាយុ៦៥ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សាន មានស្រុកកំណើតនៅភូមិត្រពាំងអន្លង់ និងជាកូនកំព្រាម្នាក់ ក្នុងចំណោមបងប្អូន៥នាក់។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់សាន ត្រូវធ្វើការងារនៅកន្លែងផ្សេងៗពីគ្នា និងមិនដែលបានជួបគ្នានោះទេ។ បងរបស់សាន ធ្វើការងារក្នុងកងយុវជន, សាន ធ្វើការងារក្នុងកងកុមារឈានមុខ និងប្អូនៗរបស់គាត់ ធ្វើការងារក្នុងកងកុមារ។ ជាញឹកញាប់ កងកុមារឈានមុខ ត្រូវបានជម្លៀសចេញទៅធ្វើការងារនៅឆ្ងាយៗពីសហករណ៍ និងផ្លាស់ប្ដូរទីកន្លែងធ្វើការងារជាបន្តបន្ទាប់។...
វ៉ន ហ៊ួយ៖ ស្ទើរតែស្លាប់ដោយសារតែលួចក្ដួចពុលមកហូប
វ៉ន ហ៊ួយ អាយុ៥៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហ៊ួយ មានឪពុកឈ្មោះ ចាន់ វ៉ន, ម្ដាយឈ្មោះ វុធ ព្រី និងមានបងប្អូនចំនួន៧នាក់។ បងប្អូនរបស់ហ៊ួយ ស្លាប់នៅក្នុងសម័យ លន់ នល់ ២នាក់ និងនៅក្នុងសម័យខ្មែរក្រហម២នាក់។ ហ៊ួយ រៀបការជាមួយឈ្មោះ ញែម សុខឿន...
សួន រី៖ ចូលធ្វើជាទាហានចាប់តាំងពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៨៧
សួន រី អាយុ៦៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងភូមិប្រសៀត ចាប់ផ្ដើមមានសង្គ្រាមទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ រី សម្រេចចិត្តចូលធ្វើទ័ពបដិវត្តន៍ តាមការឃោសនារបស់សម្ដេចព្រះ នរោត្តម សីហនុ រហូតដល់ទទួលបានជម្នះ ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការចាប់ផ្ដើមស៊ើបប្រវត្តិរូបរបស់ទាហាន...
ស្រយ លីម៖ អង្គការប្រើឲ្យអូសសាកសពយកទៅកប់
ស្រយ លីម អាយុ៦១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ លីម មានឪពុកឈ្មោះ សេប ស្រយ, ម្ដាយឈ្មោះ ឆាង ហេង និងមានបងប្អូនចំនួន៨នាក់ (ស្រី៤នាក់) ក្នុងនោះមាន២នាក់បានស្លាប់ក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់លីមឈ្មោះ សុង គឹមសាន្ត ហៅលីម មានកូនចំនួន៤នាក់។ លីម ចូលរៀនដំបូងនៅសម័យសង្គមរាស្រ្តនិយម នៅសាលាបឋមចំបក។...
ស្រី ឈៀង៖ មួយគ្រួសារនៅរស់តែម្នាក់ឯង
ស្រី ឈៀង អាយុ៨០ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីសង្គមចាស់ គ្រួសាររបស់ឈៀង មានជីវភាពល្អប្រសើរ ព្រោះឪពុករបស់គាត់ជាអ្នកកាត់ក្ដីនៅខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឈៀង មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានតែឈៀងម្នាក់គត់ដែលនៅរស់រានជីវិត។ ឪពុកម្ដាយ និងបងប្អូនរបស់ឈៀង ស្លាប់ដោយសារតែអត់អាហារ, មានជំងឺហើយគ្មានថ្នាំព្យាបាល និងកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់។ នៅឆ្នាំ១៩៧២ ឈៀង បានចូលធ្វើជាយុវជនស្ម័គ្រចិត្តបដិវត្តន៍ សហការជាមួយវៀតណាម ប្រយុទ្ធជាមួយទាហាន...
សូ វ៉ាត៖ នៅតែឆ្ងង់ថា ហេតុអ្វីបានជាខ្មែរក្រហមដឹកនាំឲ្យខ្មែរសម្លាប់ខ្មែរ
សូ វ៉ាត ហៅវង់ អាយុ៥៦ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ វ៉ាត មានឪពុកឈ្មោះ សូ វ៉ាន និងម្ដាយ ចាន់ ពូ ហើយមានបងប្អូនចំនួន៣នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់វ៉ាតឈ្មោះ ភោគ សុខន និងមានកូនចំនួន៤នាក់។ វ៉ាត ចូលរៀនដំបូងក្នុងឆ្នាំ១៩៦៩ នៅសាលាបឋមសិក្សាចំបក់។ វ៉ាត...
រួស បុប្ផា៖ អង្គការពិន័យឲ្យអត់អាហារ និងឈរហាលថ្ងៃ
រួស បុប្ផា អាយុ៥៥ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបញ្ជូន បុប្ផា ឲ្យចូលទៅក្នុងកងកុមារ ធ្វើការងារនៅជិតវត្តអង្គធ្លក, វត្តឈើទាល និងនៅព្រៃលើ។ នៅក្នុងកងកុមារ ក្មេងៗមិនត្រូវបានអនុញ្ញាតឲ្យទៅលេងម្ដាយ-ឪពុកនោះទេ ហើយប្រសិនបើអង្គការចាប់បានថាកុមារណាលួចទៅលេងផ្ទះ កុមារនោះត្រូវទទួលពិន័យ។ ជាក់ស្ដែង បុប្ផា គឺជាក្មេងស្រីម្នាក់ដែលអង្គការដាក់ពិន័យដោយបង្អត់អាហារ និងឲ្យឈរហាលថ្ងៃ នៅពេលដែលគាត់លួចទៅផ្ទះ។ ក្រៅពីនេះ បុប្ផា...

