Tag: តាកែវ

កូនរបស់ខ្ញុំពីរនាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម

(តាកែវ) ៖ ម៉ៅ ស៊ាង ភេទស្រី មានអាយុ៧០ឆ្នាំ មានទីលំនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានចងចាំមិនភ្លេចអំពីទុក្ខលំបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ជារបបមួយដ៏សែនឃោរឃៅព្រោះបានសម្លាប់មនុស្សស្លូតត្រង់ជាច្រើន។ អង្គការបានប្រើឲ្យគាត់ធ្វើការហួសពីសមត្ថភាព និងហួសពីកម្លាំងដែលគាត់អាចទ្រាំទ្របាន ការហូបបាយក៏ហូបមិនបានគ្រប់គ្រាន់។ ការធ្វើការងារ នៅក្នុងរបបនោះគាត់មានតួនាទីជាកសិករ ធ្វើស្រែចម្ការ ស្ទូងស្រូវ ច្រូតស្រូវ ជីកព្រែក រៀបចំប្រព័ន្ធប្រឡាយ។ នៅក្នុងពេលមួយថ្ងៃ គាត់ធ្វើការប្រហែលជាប្រាំបួនម៉ោង។ អង្គការឲ្យសម្រាកនៅម៉ោង១១ថ្ងៃត្រង់ដើម្បីហូបបាយ...

ខ្ញុំប្រកែកនឹងអង្គការថាមិនព្រមរៀបការ

(តាកែវ) ៖ នាក់ វណ្ណថន ភេទស្រី មានអាយុ៦៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម វណ្ណថន បានប្រាប់ថា គាត់ត្រូវបានជម្លៀសទៅកាន់ភូមិកំពង់យោល ស្រុកបុរីជលសារ។ ខ្មែរក្រហមជម្លៀសឲ្យគាត់ទៅទីនោះគឺដើម្បីធ្វើស្រែ។ ការជម្លៀសនោះគឺទៅទាំងគ្រួសារ ព្រមទាំងមានអ្នកដែលរស់នៅភូមិជាមួយគ្នា។ អង្គការបានឲ្យប្រជាជនដែលជម្លៀសទៅទាំងអស់ រស់នៅជាសហករណ៍ ហូបបាយរួម ធ្វើការរួម និងស្នាក់នៅរួម។ អង្គការបានឲ្យជម្លៀសចេញពីភូមិនៅតែពេលយប់ប៉ុណ្ណោះ ព្រោះពេលថ្ងៃខ្លាចមានការទម្លាក់គ្រាប់បែក។...

ខ្មែរក្រហមចាប់មនុស្សទាំងហ្វូងទៅសម្លាប់ចោល

(តាកែវ) ៖ សែត សុខន ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិប្រាសាទ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហមមានភាពលំបាកណាស់ អង្គការបានបង្ខំឲ្យគាត់ធ្វើការហួសកម្លាំង សម្រាកមិនគ្រប់គ្រាន់។ ទាហានខ្មែរក្រហមបានវាស់ដីកំណត់ឲ្យគាត់ជីកទំហំមួយម៉ែត្រ ដែលគាត់ត្រូវជីកឲ្យហើយក្នុងរយៈពេលត្រឹមតែមួយព្រឹក។ ប្រសិនបើធ្វើមិនហើយ អង្គការនឹងចោទថាជាមនុស្សដែលខ្ជិលធ្វើការងារ នោះគេនឹងយកទៅធ្វើទារុណកម្ម ឬយកទៅសម្លាប់ចោលជាមិនខាន។ កាលពីជំនាន់នោះ ខ្មែរក្រហមបានសម្លាប់មនុស្សអស់ច្រើនលើសលប់ ដោយអ្នកខ្លះមិនបានដឹងថាខ្លួនមានកំហុសអ្វីសោះក៏មាន។ ភាគច្រើនដែលគេសម្លាប់គឺប្រជាជន ដែលត្រូវជម្លៀសចេញពីភ្នំពេញ ឬគេហៅថា...

របបដែលគ្មានសាសនា និងសាលារៀន

(តាកែវ) ៖ លឹម លន ភេទប្រុស មានអាយុ៨៤ឆ្នាំ បច្ចុប្បន្នមានទីលំនៅ នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយមានជំងឺប្រចាំកាយ សព្វថ្ងៃគាត់រស់នៅជាមួយកូនស្រីពៅរបស់គាត់។ នៅឆ្នាំ១៩៦៨ គាត់បានផ្លាស់ប្ដូរទីលំនៅពីខេត្តតាកែវ ទៅកាន់ខេត្តបាត់ដំបង។ នៅពេលមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុ គាត់ក៏នៅតែបន្តរស់នៅក្នុងខេត្តនោះបន្ត។ នៅបន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់អំណាចនៅក្នុងប្រទេសកម្ពុជា លន បានរៀបរាប់ថា អង្គការបានធ្វើបាបគាត់ជាខ្លាំង។ អង្គការបានឲ្យគាត់វិញខ្សែគោ។ មានថ្ងៃមួយប្រធានកងបានចុះមកហើយបានសួរគាត់ថា...

ឃើញតែសាកសពអណ្ដែតតាមមាត់ទន្លេ

(តាកែវ) ៖ ឃុត ពៅ ភេទស្រី មានអាយុ ៧៤ឆ្នាំ បច្ចុប្បន្នមានទីលំនៅ នៅភូមិតាមុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានកូន៥នាក់ ស្រី២នាក់ ប្រុស៣នាក់ មានស្វាមីឈ្មោះ អាន(ស្លាប់)។ សព្វថ្ងៃគាត់រស់នៅជាមួយនឹងកូនស្រីពៅរបស់គាត់។ គាត់បានរៀបរាប់អំពីហេតុការណ៍ដែលគាត់បានឆ្លងកាត់ពីរបបខ្មែរក្រហមប្រកបដោយទុក្ខវេទនាណាស់។ គាត់ត្រូវបានជម្លៀសទៅស្រុកកៀនស្វាយ។ ពេលទៅដល់ទីនោះ អង្គការបានប្រើឲ្យគាត់ធ្វើការងារតាមកងនីមួយៗ ដោយគាស់គល់ឈើនៅក្នុងមួយថ្ងៃ៣០ដើម។ បន្ទាប់ពីនោះមកគាត់ត្រូវដាំពោត និងដកស្មៅសណ្ដែកដី...

របបគ្មានបុណ្យទាន និង គ្មានវត្ត

(តាកែវ) ៖ ថ្លាង អូន ភេទស្រី មានអាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ មានកូន៤នាក់ ស្រី២ ប្រុស២ និងមានស្វាមីឈ្មោះ សាយ ស៊ីម។ គាត់បានរៀបរាប់ពីការចងចាំរបស់គាត់ថា ដំបូងឡើយ គាត់រស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងឆ្នាំ១៩៧២ អង្គការបានជម្លៀសគាត់ ព្រមទាំងគ្រួសារទៅនៅតំបន់ភូមិចក។...

បងស្រីខ្ញុំម្នាក់បានស្លាប់ ម្នាក់ទៀតមិនដឹងដំណឹង

(តាកែវ) ៖ នៅ សុខុម ភេទស្រី មានអាយុ ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ អ៊ុន(ស្លាប់) ម្ដាយឈ្មោះ តី។ សព្វថ្ងៃរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានកូន៦នាក់ នៅក្នុងបន្ទុក និង មានស្វាមីឈ្មោះ ណុប មាច។...

ក្រោកធ្វើការតាំងពីម៉ោង១-២ទៀបភ្លឺ

(តាកែវ) ៖ ឡេង ជ្រា ភេទស្រី មានអាយុ ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់ជាស្រ្តីមេម៉ាយ មានកូនប្រាំពីរនាក់នៅក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិ-ឃុំដដែល។ នៅមុនរបបខ្មែរក្រហមចូលមកដល់ ជ្រា រស់នៅទីក្រុងភ្នំពេញជាមួយនឹងពូរបស់គាត់មានឈ្មោះថា សម្បត្តិ។ ដោយគាត់ជាប្រជាជនថ្មី គាត់ត្រូវបានអង្គការជម្លៀសចេញពីភ្នំពេញ ឲ្យទៅនៅឃុំត្រពាំងធំ។ ការធ្វើដំណើរពីភ្នំពេញទៅកាន់ឃុំត្រពាំងធំ មានរយៈពេល៣ថ្ងៃទើបទៅដល់។ គាត់បានរស់នៅឃុំត្រពាំងធំនោះបានប្រហែលជា១ឆ្នាំ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅទំនប់លោក...

កងចល័ត លើកទំនប់ និងជីកប្រឡាយ

(តាកែវ) ៖ អែក គុំ ភេទស្រី មានអាយុ៦៩ឆ្នាំ មានទីលំនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហមគាត់ត្រូវបានអង្គការជ្រើសរើសឲ្យធ្វើជាកងចល័ត ឲ្យជីកព្រែក ជីកប្រឡាយ ព្រមទាំងមានការងារផ្សេងៗទៀត។ គាត់បាននិយាយថា អង្គការបានជម្លៀសគាត់ទៅស្ទើរតែគ្រប់ទីកន្លែង ដោយឲ្យគាត់ធ្វើការងារជាកងដឹកជញ្ជូនស្រូវតាមឡាន។ ចំពោះរបបអាហារដែលគាត់ទទួលបាន គឺមានត្រឹមតែបបររាវលាយជាមួយនឹងសម្លត្រកួន ដោយក្នុងមួយថ្ងៃហូបពីរពេល គឺម៉ោង១២ថ្ងៃត្រង់ហូបម្ដង និងល្ងាចម៉ោងប្រាំមួយហូបម្ដងទៀត។ ម៉ោងប្រាំមួយព្រឹកត្រូវចេញធ្វើការ ម៉ោងដប់ពីរថ្ងៃត្រង់ទើបបានសម្រាកហូបបបរ។ គាត់បានបន្ថែមថា...

ខ្មែរក្រហមបង្ខំឲ្យធ្វើការលើសកម្លាំង

(តាកែវ) ៖ ញ៉ែម គួន ភេទស្រី មានអាយុ៧៣ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ញ៉ែម គួន បានចងចាំរឿងរ៉ាវដែលមិនអាចភ្លេចបាននៅក្នុងរបបខ្មែរក្រហមនោះគឺ អង្គការបានប្រើឲ្យគាត់ទៅជីកព្រែក ជីកប្រឡាយ និងដកស្ទូងជាដើម។ គាត់ត្រូវធ្វើការច្រើន ហើយហូបអាហារមិនគ្រប់គ្រាន់ ពីមួយថ្ងៃទៅមួយថ្ងៃហូបតែបបររាវ មានកាកបន្តិចបន្តួចប៉ុណ្ណោះ។ អង្គការបានជម្លៀសគាត់ចេញពីភូមិកំណើតរបស់គាត់ទៅរស់នៅភូមិអុស ហើយបន្ទាប់មកគេក៏ជម្លៀសគាត់ទៅភូមិត្រពាំងរកាដើម្បីឲ្យទៅធ្វើការនៅទីនោះ។ នៅពេលដែលកងទ័ពខ្មែរក្រហមកាន់កាប់អំណាច គាត់មានអាយុប្រហែលជា៣៥ឆ្នាំ ហើយរូបគាត់ក៏បានរៀបការរួចហើយដែរ។...

រកប្ដីមិនឃើញយកប្រពន្ធជំនួស

(តាកែវ) ៖ ឡុង គាំ ភេទស្រី មានអាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់អំពីការវាយធ្វើបាប និងសម្លាប់មនុស្សជាច្រើនដែលកើតមាននៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា អង្គការបានវាយធ្វើបាបប្រជាជននៅក្នុងរបបនោះដោយការចងស្លាបសេក។ មានប្រជាជនម្នាក់ឈ្មោះ ម៉ៅ បានអង្គការចងស្លាបសេកហើយវាយសម្លាប់ចោល។ រូបគាត់ផ្ទាល់ក៏សឹងតែអង្គការយកទៅសម្លាប់ដែរ ដោយសារតែគេចោទថា ប្ដីរបស់គាត់លួចលាក់កាំភ្លើងទុក។ អង្គការបាននិយាយថាបើរកប្ដីមិនឃើញទេ យកប្រពន្ធទៅជំនួសទៅ។ គាត់រត់គេចពីការតាមចាប់របស់អង្គការដោយ បានជ្រមុជទឹកលាក់ខ្លួននៅក្នុងត្រពាំងទឹក។ ប្ដីរបស់គាត់សឹងតែត្រូវអង្គការយកទៅសម្លាប់ចោលព្រោះ...