ស្ម័គ្រចិត្តបម្រើបដិវត្តន៍
ប្រជាជនជាច្រើនបានស្ម័គ្រចិត្តចូលបដិវត្តន៍ ដើម្បីគាំទ្រ សម្តេចព្រះនរោត្ដម សីហនុ ឡើងគ្រងអំណាចសាជាថ្មី។ បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ និងសហការីរបស់ខ្លួន ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីព្រះប្រមុខរដ្ឋ។ តំបន់ក្រចេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានយោធាខ្មែរក្រហមកាន់កាប់នៅក្នុងឆ្នាំ១៩៧០។ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរ ឡើងកាន់អំណាច បានធ្វើឲ្យប្រជាជនកម្ពុជាមានការមិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ លន់ នល់។ អ៊ី សុផាន ហៅ ចាត ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ៤៦ឆ្នាំ (២០០៦)...
ឈឹម ស៊ីថា៖ យោធាស្ម័គ្រចិត្ត
ឈឹម ស៊ីថា ហៅ ស៊ីថាន ភេទប្រុស កើតនៅឆ្នាំ១៩៥៦។ គាត់មានអាយុ៥០ឆ្នាំ (២០០៦) មុខរបប ធ្វើស្រែ និងនេសាទត្រី រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូនចំនួន ១១នាក់ ស្លាប់ម្នាក់ដោយសារសង្រ្គាម[1] ។...
លាង ស៊ីមហន ជំនួយការតំបន់៥០៥
លាង ស៊ីមហន ឈ្មោះបដិវត្តន៍ហៅ រស់ ភេទប្រុស កើតឆ្នាំ១៩៤៨។ ស៊ីមហន មានប្រពន្ធឈ្មោះ កាំង ឃុន (រៀបការនៅឆ្នាំ១៩៧៦) ឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក គាត់មានបងប្អូនប្រាំពីរនាក់។ កាំង ឃុន ភេទស្រី អាយុ៥២ឆ្នាំ(២០០៦) ត្រូវជាភរិយារបស់ លាង ស៊ីមហន។...
សហករណ៍ខ្ញុំលំបាកមធ្យម
(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម ប្រជាជនស្ទើទូទាំងប្រទេសកម្ពុជា សុទ្ធតែលើកឡើងប្រហាក់ប្រហែលគ្នា អំពីទុក្ខវេទនា ដោយសារសមាជិកគ្រួសារត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីគ្នា ការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការងារហួសពីសមត្ថភាពដែលអាចទ្រាំទ្របាន។ មិនខុសគ្នាប៉ុន្មាន ឯក គីមសេន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប បានចែករំលែកប្រវត្តិឆ្លងកាត់របបខ្មែរក្រហមដែរ។ ឯក គីមសេន ភេទប្រុស អាយុ៥៨ឆ្នាំ មានបងប្អូន៥នាក់ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គីមសេន បានប្រាប់អំពីសាច់រឿងដែលគាត់ចងចាំពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា ដែលនៅពេលនោះ...
លាង ស៊ីមហន ជំនួយការតំបន់៥០៥
លាង ស៊ីមហន ឈ្មោះបដិវត្តន៍ហៅ រស់ ភេទប្រុស កើតឆ្នាំ១៩៤៨។ ស៊ីមហន មានប្រពន្ធឈ្មោះ កាំង ឃុន (រៀបការនៅឆ្នាំ១៩៧៦) ឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក គាត់មានបងប្អូនប្រាំពីរនាក់។ កាំង ឃុន ភេទស្រី អាយុ៥២ឆ្នាំ(២០០៦) ត្រូវជាភរិយារបស់ លាង ស៊ីមហន។...
តំបន់៥០៥ នៅក្នុងរបបខ្មែរក្រហម
ខេត្ដក្រចេះតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨ ស្ថិតនៅក្នុងភូមិភាគឦសាន។ តំបន់៥០៥ ជាតំបន់មួយស្ថិតនៅភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមានខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីទាំងមូល, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និង តំបន់៥០៥[1] ។ ក្រោយពីចាប់ប្រធានភូមិភាគ...

យោធា នៅក្នុងអង្គភាព មជ្ឈិម
ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងមានសង្រ្គាមស៊ីវិលរវាងកងកម្លាំងខ្មែរក្រហម និងកងកម្លាំងរបបសាធារណរដ្ឋខ្មែរ ខ្មែរក្រហមបានប្រើប្រាស់ព្រះនាម ព្រះបាទ នរោត្ដម សីហនុ និងការទម្លាក់គ្រាប់បែកនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ សម្រាប់ជាមូលដ្ឋានក្នុងការអូសទាញយុវជនវ័យក្មេងឲ្យចូលបម្រើបដិវត្ដន៍។ កងទ័ពបដិវត្ដន៍ដែលចូលរួមដោយប្រជាជននៅតាមជនបទចុងកាត់មាត់ញកបានរីកចម្រើនជាលំដាប់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៣ យុវជនវ័យក្មេងដែលមានអាយុចាប់ពី១៥ដល់១៨ឆ្នាំ បានស្ម័គ្រចិត្តចូលបម្រើបដិវត្ដន៍ខ្មែរក្រហមដោយជឿជាក់ថា ខ្មែរក្រហមអាចនាំសម្ដេចព្រះបាទ នរោត្ដម សីហនុ មកកាន់អំណាចវិញ ហើយនឹងអាចបញ្ចប់ភ្លើងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៧៥ ខណៈពេលដែលចំនួនអ្នកស្ម័គ្រចិត្តថយចុះ ប្រធានភូមិ និងគណៈឃុំរបស់ខ្មែរក្រហមចាប់ផ្ដើមបង្ខំយុវជនវ័យក្មេងៗជាច្រើននាក់ឲ្យចូលបម្រើក្នុងជួរកងទ័ព។ យុទ្ធជនភាគច្រើនបានឆ្លងកាត់សាលាបច្ចេកទេសយោធាតែរយៈពេលខ្លីប៉ុណ្ណោះ...
យុទ្ធជន៣១០
នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជាប្រាំមួយភូមិភាគ ដែលរួមមាន៣២តំបន់។ ភូមិភាគនីមួយៗគឺយកខេត្តពីរឬច្រើនមកបញ្ចូលគ្នា ឬកាត់ស្រុក១ ឬច្រើន ចេញពីខេត្តនេះខ្លះ ឬខេត្តនោះខ្លះមកបញ្ចូលគ្នា។ ភូមិភាគនិងតំបន់ទាំងអស់ សុទ្ធត្រូវបានដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗចែកជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកជាស្រុក ឃុំ និងសហករណ៍។ ជាក់ស្ដែង ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ទៅដើមឆ្នាំ១៩៧៦។ បន្ទាប់មក...

ប្រធានរោងបាយសហករណ៍ទី២
ជុំ សារឹម ហៅ សារ៉ន ភេទប្រុស អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ឪពុករបស់សារឹមឈ្មោះ ហ៊ឹម ជុំ និងម្ដាយឈ្មោះ ភី ណាត់។ សារេមមានបងប្អូនប្រាំនាក់(ស្រីបីនាក់ និងប្រុសពីរនាក់) និងបាត់បង់ជីវិតអស់ពីរនាក់។ សារឹម ជាកូនទីបីក្នុងគ្រួសារ។ បងប្អូនរបស់គាត់ពីរនាក់ដែលបានស្លាប់នោះគឺ ស្លាប់នៅក្នុងសម័យរំដោះឆ្នាំ១៩៧៩ ដោយសារជំងឺ។ ប្រពន្ធរបស់គាត់ឈ្មោះ...