Tag: បាត់ដំបង

ការឈឺចាប់គ្រប់ស្រទាប់វណ្ណៈ

(បាត់ដំបង)៖ មិត្ត កុសល អាយុ៥៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ នៅសម័យខ្មែរក្រហម គាត់ជាកងចល័តម្នាក់ ធ្វើការរែកដី នៅអាងម៉ាឈិត។ នៅឆ្នាំដំបូងនៃរបបខ្មែរក្រហម កុសល បានទទួលការហូបចុកគ្រប់គ្រាន់ តែនៅពាក់កណ្តាលឆ្នាំ១៩៧៧ ការហូបចុកចាប់ផ្តើមខ្វះខាត ដែលធ្វើឲ្យគាត់ធ្វើការហួសកម្លាំង និងបរិភោគតែបបរ រហូត​ដល់​គាត់សម្រាកនៅមន្ទីរពេទ្យដើម្បីព្យាបាល។ កាលនោះគាត់មានអាយុប្រហែល១៤ឆ្នាំ បន្ទាប់មក គាត់ត្រូវបានដេញចេញពីមន្ទីរពេទ្យ ឲ្យបន្តទៅធ្វើកងចល័តនៅអូរអន្លក់...

ពិតថាមិនពិត មិនពិតថាពិត

(បាត់ដំបង)៖ ឈួប ឈួន អាយុ៧៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម គាត់ត្រូវបានថ្នាក់លើបញ្ជាឲ្យទៅដាំដំណាំ។ គាត់គឺជាប្រធានគ្រប់គ្រងកសិដ្នានមួយកន្លែងនៅឆ្ងាយពីសហករណ៍។ ឈួន និង សមាជិកមានគ្នាប្រហែលប្រាំមួយនាក់ មកពីសហករណ៍ទួលអំពិល ត្រូវខិតខំធ្វើការដាំដំណាំឲ្យគ្រប់ទៅតាមផែនការ។ ការងារសំខាន់សម្រាប់គាត់នោះ គឺគាត់ត្រូវដាំដំណាំឲ្យបានល្អ និងគ្រប់ចំនួនទៅតាមការដាក់ចេញរបស់អង្គការ។ គាត់បានបន្តថា បើមិនគ្រប់ចំនួននោះ គាត់និងមានបញ្ហាជាក់ជាមិនខាន ពីព្រោះគាត់ជាអ្នកទទួលខុសត្រូវ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ...