Tag: ព្រៃវែង

ប្តីជាទាហាន លន់ នល់ ត្រូវបានសម្លាប់

(ខេត្តព្រៃវែង) ឆេង ឌឿក មានអាយុ៧៣ឆ្នាំ និង​រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឌឿក មានឪពុកឈ្មោះ ខឹម​ ឆេង និងម្ដាយឈ្មោះ ជា លន់។ ឌឿក បានរៀបការក្នុងរបប លន់ នល់ ជាមួយប្តីដែលជាទាហាន និងត្រូវ​បានខ្មែរក្រហមចាប់យកទៅសម្លាប់ភ្លាមៗពេលរបប​ខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ សព្វថ្ងៃ គាត់ប្រកបរបរលក់ដូរបន្តិចបន្តួច និងធ្វើស្រែដើម្បីចិញ្ចឹមជីវិតជាមួយកូន។...

កងចល័តនារីលើកប្រព័ន្ធភ្លឺស្រែឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) ឆេង​ សាម៉ន អាយុ៦៨ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សាម៉ន មានឪពុកឈ្មោះ ឃឹម ឆេង និង​ម្ដាយឈ្មោះ ជា លន់។ សាម៉ន បានរៀបរាប់អំពីរឿងរ៉ាវពីរបបខ្មែរក្រហមថា នៅគ្រានោះគាត់​ត្រូវបានខ្មែរក្រហមតម្រូវឲ្យធ្វើការនៅស្រុកកំណើត ក្នុងកងចល័តនារីៗឃុំក្រាំងស្វាយ ហើយមានភារកិច្ច ជីកប្រឡាយ, ទំនប់, លើកប្រព័ន្ធភ្លឺស្រែ...

ខ្ញុំជាប់ទោសដោយសារកងឈ្លបចោទថា «ក្បាលយួនខ្លួនខ្មែរ»

(ខេត្តព្រៃវែង) ស ស៊ន់ មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស៊ន់ បានរៀបការតាំងពីរបបសង្គមរាស្រ្តនិយម និងមានកូនចំនួន៩នាក់ ក្នុងនោះស្លាប់២នាក់ ដោយម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់)។ បច្ចុប្បន្ន ស៊ន់ រស់នៅពីរនាក់ប្រពន្ធ នៅស្រុកកំណើតក្នុងភូមិឃុំខាងលើ។ ស៊ន់ បានរៀបរាប់ថា ក្នុងរបបសង្គមរាស្រ្តនិយម ប្រជាជនក្នុងភូមិរស់នៅមានសេចក្តីសុខ និងមានសុភ​មង្គលព្រោះអាចរកស៊ីចិញ្ចឹមជីវិតដោយគ្មាន​ការព្រួយបារម្ភ។ ក្រោយមកប្រទេសជាតិជួបប្រទះសង្រ្គាមស៊ីវិលដោយសារតែ...

កងផលិតជីឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) ឃុត នួន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ នួន បច្ចុប្បន្នរស់នៅជាមួយចៅកំព្រាអាយុ១០ឆ្នាំម្នាក់។ កាលពីកុមារភាព នួន រៀនបានត្រឹមថ្នាក់ទី៣ (សង្គមចាស់)។ នួន បានរៀបរាប់រឿងរ៉ាវដែលបានជួបប្រទះ ក្នុងសម័យខ្មែរក្រហមដូច្នេះថា៖ កាលពីអំឡុងរបបខ្មែរក្រហម គាត់ធ្វើការស្ទើរគ្មានពេលសម្រាកប៉ុន្តែមិនទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់។ កាលនោះ នួន មានអាយុប្រហែល១៤ឆ្នាំ ត្រូវរស់នៅក្នុងកងកុមារ ដោយសារតែគាត់មានមាឌល្អិតតូចជាងគេ។ អង្គការបានឲ្យគាត់រៀនសូត្របានតិចតួច១​ម៉ោង...

កងភ្ជួរស្រែ និងដឹកសំណាប ឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) អ៊ុយ អឿន មានអាយុ៧៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អឿន មានកូនចំនួន ៩នាក់ ក្នុងនោះស្រី៥នាក់។ អឿន បានថ្លែងប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅរបបខ្មែរក្រហម គាត់រស់នៅស្រុកកំណើតក្នុងនាមជាប្រជាជនមូលដ្ឋានបានជួបប្រទះការលំបាកដូចប្រជា​ជន​ដទៃទៀតក្នុងភូមិដែរ។ អឿន បន្តថា នៅពេលនោះខ្មែរក្រហម បានកំណត់ការរស់នៅរបស់ប្រជាជនទាំងអស់មានភាពស្មើគ្នា ដោយកងឈ្លបបានប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈទាំងអស់របស់ប្រជាជនយកទៅទុកក្នុងសហករណ៍ ហើយប្រជាជនតម្រូវ​ឲ្យទៅរស់នៅរួម, ធ្វើការរួម...

យោធា សម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ធួន វូន មានអាយុ ៦៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិពីងពួង ឃុំតាជ្រោយ ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្ន វូន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។​ វូន មានឪពុកឈ្មោះ ធួន, ម្ដាយឈ្មោះ អិន និងមានបងប្អូនសរុបចំនួន ៥នាក់។ ប្រពន្ធរបស់ វូន ឈ្មោះ...

កុមាររស់នៅបែកពីឪពុកម្តាយ

(ខេត្តព្រៃវែង) ចាន់ អូន មានអាយុ៦៣ ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អូន មានឪពុក​ឈ្មោះ ហៀង, ម្ដាយ ឈ្មោះ ង៉ាម, មានស្វាមី ឈ្មោះ អុក វណ្ណនី និងមានបងប្អូនចំនួន៤នាក់ (ស្លាប់ម្នាក់)។ អូន បានរៀបរាប់រឿងរ៉ាវឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាដូចតទៅ៖...

គ្រូបង្រៀនសម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ខឹម ជន មានអាយុ៨០ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ជន មានបងប្អូនចំនួន៤នាក់។ ឪពុករបស់ជនឈ្មោះ ខឹម ចាន់ និងម្ដាយឈ្មោះ ពោជ សូ​។ ជន មានកូនចំនួន៨នាក់ ក្នុងនោះស្រីម្នាក់។ ជន បានរៀបរាប់ថា នៅជំនាន់ លន់ នល់ មានយន្តហោះជាច្រើនបានមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ...

បដិសេធការរៀបការ២ដងក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ស​ អៀប អាយុ៨០ឆ្នាំ និងមានស្រុកកំណើត នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អៀប មិនមានស្វាមី និងកូនទេ។ បច្ចុប្បន្ន គាត់​រស់នៅភូមិឃុំខាងលើ ដោយទទួលបានការផ្គត់ផ្គង់ពីក្មួយ។ អៀប មានប្រសាសន៍ថា នៅអំឡុងឆ្នាំ១៩៧០ គ្រួសារគាត់អាចរស់នៅជួបជុំគ្នានៅស្រុកកំណើត។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នំា១៩៧០ ប្រទេសជាតិជួប​ប្រទះភាពជ្រួល​ច្របល់ ដោយសារតែមានទាហាន លន់...

កងចល័តនារី

(ព្រៃវែង) ផាន់ នាង អាយុ ៦១ ឆ្នាំ មានស្រុកកំណើតនៅភូមិកំពូលប្រាសាទ ស្រុកពាមជរ៍ ខេត្តព្រៃវែង និងបច្ចុប្ប​ន្ន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប្តីរបស់នាង ឈ្មោះ ប៊ុន ឆៃ និងមានកូនចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ នាង បានរៀបរាប់អំពីរឿងរ៉ាវដែលបានជួបប្រទះក្នុងរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាដូចខាងក្រោម៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...

កងឈ្លបប្រើមនុស្សទឹមរទេះភ្ជួរដីស្រែ

(ខេត្តព្រៃវែង) ញឹក សាវឿន​ អាយុ ៦៥ ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ​ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។ នៅឆ្នាំរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ការរស់នៅរបស់ សាវឿន និងប្រជាជនបានជួបប្រទះការលំបាកជាខ្លាំង ដោយសារតែត្រូវរត់គេចពីគ្រាប់បែកដែលបានទម្លាក់ពីយន្តហោះអាមេរិកាំង ដើម្បីសម្លាប់កងទ័ព វៀតកុង ដែលបានរត់មកពួនក្នុងភូមិឆ្អឹងពស់ និងតាមព្រំដែនវៀតណាម-កម្ពុជា។ នៅគ្រប់ផ្ទះរបស់ប្រជាជន...