Tag: ព្រៃវែង

កងចល័តលើកទំនប់ព្រៃក្តួច

(ខេត្តព្រៃវែង) ទុយ កាន អាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កាន មានឪពុក ឈ្មោះ ទុយ ឌុច, ម្ដាយឈ្មោះ វ៉ា អ៊ិត និងមានបងប្អូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ កាន រស់នៅជាមួយប្ដី ឈ្មោះ ម៉ប់ ឆុន...

ឃ្វាលគោក្របីក្នុងកងកុមារ

សុង សុខុម រស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ខេត្តព្រៃវែង) សុង សុខខុម មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានស្រុកកំណើត និងរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុខុម មានឪពុកឈ្មោះ សុង និងមានបងប្អូនចំនួនប្រាំពីរនាក់។ កាលពីរបប លន់ នល់ នៅឆ្នាំ១៩៧០...

កងចល័តជីកទំនប់អង្គរទ្រេត

(ខេត្តព្រៃវែង) ទុំ លុត មានអាយុ៦៥ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានស្រុកកំណើតនៅ ភូមិព្រៃធ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុត មានឪពុកឈ្មោះ ទុំ, ប្តី ឈ្មោះ ឡូត និងមានបងប្អូនចំនួនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហម លុត បានបាត់បង់ពូម្នាក់​ដោយ​សារខ្មែរក្រហមនាំទៅសម្លាប់ព្រោះឪពុកមានោះធ្វើជាទាហាន លន់ នល់...

អ្នកទោសគុកក្រាំងយ៉ង

ឯ កេន អាយុ៨២ឆ្នាំ មានស្រុកកំណើត​ និងរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កេន មានឪពុកឈ្មោះ ឯ និងម្ដាយ ឈ្មោះ ហែម។ កេន មានបងប្អូនចំនួនបីនាក់។ គាត់បានរៀបការជាមួយ​ប្រពន្ធតាំងពីសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួនបួននាក់ ហើយក្នុងនោះមានកូនប្រុសបីនាក់ និងកូនស្រីម្នាក់។ កេន បានរៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមដែលគាត់បានជួបប្រទះប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបនោះសាច់ញាតិរបស់គាត់ចំនួនប្រាំនាក់បានស្លាប់ ក្នុងនោះរួមមាន៖ ឪពុក-ម្តាយក្មេក...

ប្តីជាទាហាន លន់ នល់ ត្រូវបានសម្លាប់

(ខេត្តព្រៃវែង) ឆេង ឌឿក មានអាយុ៧៣ឆ្នាំ និង​រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឌឿក មានឪពុកឈ្មោះ ខឹម​ ឆេង និងម្ដាយឈ្មោះ ជា លន់។ ឌឿក បានរៀបការក្នុងរបប លន់ នល់ ជាមួយប្តីដែលជាទាហាន និងត្រូវ​បានខ្មែរក្រហមចាប់យកទៅសម្លាប់ភ្លាមៗពេលរបប​ខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ សព្វថ្ងៃ គាត់ប្រកបរបរលក់ដូរបន្តិចបន្តួច និងធ្វើស្រែដើម្បីចិញ្ចឹមជីវិតជាមួយកូន។...

កងចល័តនារីលើកប្រព័ន្ធភ្លឺស្រែឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) ឆេង​ សាម៉ន អាយុ៦៨ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សាម៉ន មានឪពុកឈ្មោះ ឃឹម ឆេង និង​ម្ដាយឈ្មោះ ជា លន់។ សាម៉ន បានរៀបរាប់អំពីរឿងរ៉ាវពីរបបខ្មែរក្រហមថា នៅគ្រានោះគាត់​ត្រូវបានខ្មែរក្រហមតម្រូវឲ្យធ្វើការនៅស្រុកកំណើត ក្នុងកងចល័តនារីៗឃុំក្រាំងស្វាយ ហើយមានភារកិច្ច ជីកប្រឡាយ, ទំនប់, លើកប្រព័ន្ធភ្លឺស្រែ...

ខ្ញុំជាប់ទោសដោយសារកងឈ្លបចោទថា «ក្បាលយួនខ្លួនខ្មែរ»

(ខេត្តព្រៃវែង) ស ស៊ន់ មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស៊ន់ បានរៀបការតាំងពីរបបសង្គមរាស្រ្តនិយម និងមានកូនចំនួន៩នាក់ ក្នុងនោះស្លាប់២នាក់ ដោយម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់)។ បច្ចុប្បន្ន ស៊ន់ រស់នៅពីរនាក់ប្រពន្ធ នៅស្រុកកំណើតក្នុងភូមិឃុំខាងលើ។ ស៊ន់ បានរៀបរាប់ថា ក្នុងរបបសង្គមរាស្រ្តនិយម ប្រជាជនក្នុងភូមិរស់នៅមានសេចក្តីសុខ និងមានសុភ​មង្គលព្រោះអាចរកស៊ីចិញ្ចឹមជីវិតដោយគ្មាន​ការព្រួយបារម្ភ។ ក្រោយមកប្រទេសជាតិជួបប្រទះសង្រ្គាមស៊ីវិលដោយសារតែ...

កងផលិតជីឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) ឃុត នួន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ នួន បច្ចុប្បន្នរស់នៅជាមួយចៅកំព្រាអាយុ១០ឆ្នាំម្នាក់។ កាលពីកុមារភាព នួន រៀនបានត្រឹមថ្នាក់ទី៣ (សង្គមចាស់)។ នួន បានរៀបរាប់រឿងរ៉ាវដែលបានជួបប្រទះ ក្នុងសម័យខ្មែរក្រហមដូច្នេះថា៖ កាលពីអំឡុងរបបខ្មែរក្រហម គាត់ធ្វើការស្ទើរគ្មានពេលសម្រាកប៉ុន្តែមិនទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់។ កាលនោះ នួន មានអាយុប្រហែល១៤ឆ្នាំ ត្រូវរស់នៅក្នុងកងកុមារ ដោយសារតែគាត់មានមាឌល្អិតតូចជាងគេ។ អង្គការបានឲ្យគាត់រៀនសូត្របានតិចតួច១​ម៉ោង...

កងភ្ជួរស្រែ និងដឹកសំណាប ឃុំក្រាំងស្វាយ

(ខេត្តព្រៃវែង) អ៊ុយ អឿន មានអាយុ៧៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អឿន មានកូនចំនួន ៩នាក់ ក្នុងនោះស្រី៥នាក់។ អឿន បានថ្លែងប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅរបបខ្មែរក្រហម គាត់រស់នៅស្រុកកំណើតក្នុងនាមជាប្រជាជនមូលដ្ឋានបានជួបប្រទះការលំបាកដូចប្រជា​ជន​ដទៃទៀតក្នុងភូមិដែរ។ អឿន បន្តថា នៅពេលនោះខ្មែរក្រហម បានកំណត់ការរស់នៅរបស់ប្រជាជនទាំងអស់មានភាពស្មើគ្នា ដោយកងឈ្លបបានប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈទាំងអស់របស់ប្រជាជនយកទៅទុកក្នុងសហករណ៍ ហើយប្រជាជនតម្រូវ​ឲ្យទៅរស់នៅរួម, ធ្វើការរួម...

យោធា សម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ធួន វូន មានអាយុ ៦៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិពីងពួង ឃុំតាជ្រោយ ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្ន វូន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។​ វូន មានឪពុកឈ្មោះ ធួន, ម្ដាយឈ្មោះ អិន និងមានបងប្អូនសរុបចំនួន ៥នាក់។ ប្រពន្ធរបស់ វូន ឈ្មោះ...

កុមាររស់នៅបែកពីឪពុកម្តាយ

(ខេត្តព្រៃវែង) ចាន់ អូន មានអាយុ៦៣ ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អូន មានឪពុក​ឈ្មោះ ហៀង, ម្ដាយ ឈ្មោះ ង៉ាម, មានស្វាមី ឈ្មោះ អុក វណ្ណនី និងមានបងប្អូនចំនួន៤នាក់ (ស្លាប់ម្នាក់)។ អូន បានរៀបរាប់រឿងរ៉ាវឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាដូចតទៅ៖...