Tag: ព្រៃវែង

ការរៀបការនៅសម័យខ្មែរក្រហម

(ព្រៃវែង)៖ ហោ ចាន់ មានអាយុ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។ នៅក្នុងរបបខ្មែរក្រហម ចាន់ មានអាយុប្រមាណជា១៧ឆ្នាំ។ គាត់ត្រូវបានអង្គការបំបែកឲ្យរស់នៅឆ្ងាយពីឪពុក​ម្តាយ ដោយត្រូវទៅធ្វើទាហានប្រចាំការនៅឆ្ងាយពីភូមិ​។ ចំណែកបងប្អូន និងឪពុកម្តាយរបស់ចាន់ត្រូវរស់នៅផ្សេង​ៗគ្នានៅភូមិកំណើត។ បន្ទាប់ពីធ្វើទាហានបានមួយឆ្នាំ ចាន់ ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យមកស្រុកកំណើតវិញ និងឲ្យរៀបការ។ គាត់បន្តថា ពិធីរៀបការខ្មែរក្រហមជាអ្នករៀបចំ មានចំនួន២០គូ។ ពិធី...

អង្គការកុហកថានៅបាត់ដំបងមានអាហារហូបគ្រប់គ្រាន់

(ព្រៃវែង) ចេវ សាវ៉ែន មានអាយុ៥៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ គាត់មានបងប្អូនប្រាំពីរនាក់។ ក្នុងរបបខ្មែរក្រហមបងប្អូនជីដូនមួយប្រុសរបស់សាវ៉ែនពីរនាក់ ឈ្មោះ ស៊ាង ស៊ន និងឈ្មោះ ស៊ាង ក្ដឹប បានស្លាប់នៅពេលដែលអង្គការបញ្ជូនទៅធ្វើទាហានដើម្បីធ្វើសង្គ្រាមជាមួយវៀតណាម​។ រឿងរ៉ាវដែល សាវ៉ែន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការប្រើឲ្យធ្វើការគ្មានពេលសម្រាកប៉ុន្តែឲ្យហូបមិនគ្រប់គ្រាន់ ពេលឈឺគ្មានថ្នាំព្យា​បាល​​​​ត្រឹមត្រូវ និងសម្លាប់មនុស្សដោយគ្មានកំហុស។ សាវ៉ែន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា...

ឪពុកស្លាប់ដោយការចោទថាក្បត់នឹងអង្គការ

(ព្រៃវែង) ៖ ជួន ប៉យ មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃសង្គម ឃុំច្រេស ស្រុកមេសាង ខេត្ត​ព្រៃវែង។ ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់នៅភូមិស្វាយទទ្ទឹម ស្រុករមាសហែក ដោយចោទថា ជាជនក្បត់បានចូលដៃជាមួយវៀតណាម។ កាលនៅក្មេង ប៉យ រៀនសូត្របានតិចតួចដោយ​សារតែប្រទេសមានសង្រ្គាម និងការទម្លាក់គ្រាប់បែក​។ ក្នុង​របបខ្មែរក្រហម អង្គការបានឲ្យ ប៉យ រស់នៅឃុំត្រពាំងស្ដៅ​ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកកំណើត។ គាត់មានអាយុប្រមាណ២០ឆ្នាំ...

អតីតពេទ្យទាហានសម័យ លន់ នល់

(ព្រៃវែង) ៖ នី នឿង មានអាយុ៧៤ឆ្នាំ មានស្រុកកំណើត និង​សព្វថ្ងៃរស់នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេ​ត្តព្រៃវែង។ គាត់ជាអតីតពេទ្យទាហានសម័យ លន់ នល់​។ ក្នុងរបបខ្មែរក្រហម នឿង ត្រូវបានអង្គការឲ្យរស់នៅស្រុកកំណើតក្នុងកងចល័ត និងប្រើឲ្យធ្វើស្រែ។ គាត់​បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិ រទេះគោ និងសត្វពាហនៈពីគ្រួសារគាត់ និងអ្នកភូមិយកមកទុក​ប្រើប្រាស់រួមក្នុង​សហករណ៍។ ដោយសារគាត់ជាអតីតពេទ្យទាហានអង្គការបានចោទប្រកាន់គាត់ និងគ្រួសារ​ថា ជា​វណ្ណៈសក្ដិភូមិ។ ក្រោយមកអង្គការបានឃើញគាត់ពាក់ក្រវិលក៏បានចោទថា...

របបខ្មែរក្រហមឃោរឃៅណាស់

(ព្រៃវែង) ៖ យ៉េត យាន មានអាយុ៦៥ឆ្នាំ សព្វថ្ងៃជាមេភូមិ រស់នៅភូមិសង្រ្គោះ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេ​ត្តព្រៃវែង។ គាត់មានបងប្អូន១១នាក់ ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់។ នៅក្នុងរបបខ្មែរក្រហម យាន មានអាយុប្រហែលជា១៦ឆ្នាំ។ គាត់រស់នៅ និងធ្វើការនៅក្នុងកងចល័ត ត្រូវធ្វើការជីកទំនប់ និងលើកប្រឡាយនៅឆ្ងាយៗពីកន្លែងស្នាក់នៅ។ យានបាន​បន្តថា គាត់ធ្វើការងារគ្មានពេលសម្រាកតាំងពីព្រលឹមរហូតដល់​យប់ ចំណែករបបអាហារវិញទទួល​បានមិនគ្រប់គ្រាន់គឺមានតែបបរមួយថ្ងៃពីរវែក។ គាត់រៀបរាប់ទៀតថា ក្នុង​របបនោះគាត់មិនអាចរស់នៅជួបជុំជាមួយឪពុកម្តាយបានទេ គឺបានតែមកលេងយូរៗម្តងប៉ុណ្ណោះ...

ឃើញអស់ហើយនូវរូបភាពសាហាវព្រៃផ្សៃ

ព្រៃវែង ៖ ឌុច​ ចាន់រី​ មានអាយុ៥៩ឆ្នាំ​ មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រសាំងចារ​ ឃុំសេនារាជឧត្ដម​ ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​ ប៉ុន្តែសព្វថ្ងៃនេះ​ ចាន់រី​ បានប្ដូរមករស់នៅក្នុងភូមិពាយនាយ​ ឃុំក្រាំងស្វាយ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ដែលជាស្រុកកំណើតខាងប្ដី។​ ប្ដីរបស់គាត់បានទទួលមរណភាព ១៩ឆ្នាំមកហើយ គាត់គឺជាស្រ្ដីមេម៉ាយ មានកូន៤នាក់។  នៅក្នុងសម័យខ្មែរក្រហម​ ចាន់រី​ មានអាយុ​ប្រហែល​១០ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែរឿងរ៉ាវដែល​បានកើតឡើង វាហាក់ដូចជានៅថ្មីៗនៅឡើយសម្រាប់​គាត់​។ ចាន់រី​...