ចង់រំដោះវណ្ណៈភាពឲ្យរួចផុតពីការជិះជាន់ គឺជាឃ្លាមួយដែលសរសេរនៅក្នុងឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ម៉ូត នៅមន្ទីរពេទ្យព១ ក្រសួងសង្គមកិច្ច។ ឃ្លាខាងលើនេះ គឺជាសំណេរផ្ទាល់ដៃរបស់ម៉ូត ដែលបានសរសេរនៅលើក្រដាស់ប្រវត្តិរូប ដើម្បីបង្ហាញអំពីគោលបំណងរបស់ខ្លួនដែលចូលរួមក្នុងបដិវត្តន៍ ប៉ុន្តែការសរសេរឃ្លានេះមិនមែនកើតចេញពីការគិតរបស់ ម៉ូត នោះទេ គឺបានមកពីការឃោសនារបស់អង្គការ នៅពេលប្រជុំ។[1]  មួយវិញទៀត ឃ្លាខាងលើដ […]...