លឿង សាវ៉ាន់៖ ខ្ញុំមានអារម្មណ៍ថាតូចចិត្តនឹងខ្លួនឯងមិនពេញលក្ខណៈដូចគេ
លឿង សាវ៉ាន់[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួល ឃុំក្រឡា ស្រុកកំពង់ទាប ខេត្តកំពង់ចាម។ បច្ចុប្បន្ន សាវ៉ាន់ រស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សាវ៉ាន់ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ពីសង្គមចាស់ នៅសាលាបឋមសិក្សាក្រឡា។ ខ្ញុំគឺជាកូនទោលនៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ការសិក្សារៀនសូត្ររបស់ខ្ញុំមានភាពល្អប្រសើរ។ យូរៗម្ដង...
វ៉ាន់ នន៖ អតីតទាហានខ្មែរក្រហម
វ៉ាន់ នន[1] ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាំងបឹង ឃុំផ្អាវ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នន រស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ នន បាននិយាយថា៖ «កាលពី កុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់៩ (ប្រព័ន្ធអប់រំសង្គមចាស់)។ ខ្ញុំអាចសរសេរ បកប្រែ និងអានភាសាបារាំងបានគួរសម។ នៅជំនាន់នោះឪពុកធំរបស់ខ្ញុំគាត់គឺជានាយកសាលា។ ថ្ងៃមួយ គ្រូរបស់ខ្ញុំឈឺ ហើយមិនបានមកបង្រៀន។...
ឆាយ សុត ៖ របួសត្រង់ពោះដោយសារវៀតណាមបាញ់
ឆាយ សុត[1] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាតោក ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន សុត រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សុត បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។ កាលពីសង្គមចាស់ ឪពុកម្ដាយខ្ញុំប្រកបមុខរបរជាកសិករ។ ម្ដាយខ្ញុំមានឈ្មោះ ឆែម សឿម និងឪពុកឈ្មោះ ឆាយ...
សន សៀក៖ នារីកាត់ដេរសម្លៀកបំពាក់ ក្នុងជំនាន់ខ្មែរក្រហម
សន សៀក[1] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បច្ចុបន្នរស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រេពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សៀក បាននិយាយរៀបរាប់ពីប្រវត្តិតស៊ូរបស់ខ្លួនដែលបានឆ្លងកាត់នៅជំនាន់ខ្មែរក្រហមថា៖ «ខ្ញុំមានបងប្អូនចំនួន៧នាក់ ហើយខ្ញុំជាកូនស្រីច្បងនៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំគាត់ប្រកបមុខរបរធ្វើស្រែចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជំនាន់នោះខ្ញុំធំឡើងមកប្រទេសជាតិកើតមានសង្គ្រាមតែម្ដង។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានជ្រើសរើសចូលទៅក្នុងចលនារំដោះ ដោយសារជំនាន់នោះខ្មែរក្រហមរើសមួយគ្រួសារយកមួយនាក់ ហើយខ្ញុំក៏គិតថាប្អូនប្រុសខ្ញុំនៅតូចពេក ហើយមិនមានអ្នកនៅមើលគោក្របី...
អុំ និក ៖ ពិការជើងមួយចំហៀងដោយសារជាន់មីន
អុំ និក[1] ភេទប្រុស អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកឈូក ខេត្តកំពត។ និក បច្ចុប្បន្នរស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ និក បាននិយាយរៀបរាប់ពីប្រវត្តិតស៊ូរបស់ខ្លួននៅក្នុងជំនាន់ខ្មែរក្រហមថា៖ « កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ នៅជំនាន់នោះថ្នាក់ទី១០ មានការបង្រៀនភាសាបារាំង ហើយខ្ញុំក៏ចេះបានបន្តិចបន្តួចផងដែរ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ឪពុកខ្ញុំ ជាទាហានខ្មែរឥស្សរៈ កាលនោះគាត់មានសក្តិ២...
កង លឿង៖ ការផ្ទុះគ្រាប់មីនធ្វើឲ្យខ្ញុំពិការ និងមិត្តរួមការងារ៥នាក់ស្លាប់ភ្លាមៗ
កង លឿង[1] ភេទស្រី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដំរីស្លាប់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លឿង បច្ចុប្បន្នរស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លឿង បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ។ នៅពេលដែលខ្ញុំធំដឹងក្ដី ស្រុកទេសចាប់ផ្តើមកើតសង្គ្រាម។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ កាលពីសង្គមចាស់ ឪពុកម្ដាយខ្ញុំប្រកបរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។ នៅក្នុងជំនាន់នោះ ប្រជាជននៅក្នុងភូមិសុទ្ធសឹងតែជាកសិករ។...
យន់ ងិក ៖ ម្តាយខ្ញុំត្រូវចាប់ខ្លួន ដោយសារកូនប្រុសចូលខ្មែរក្រហម
យន់ ងិក[1] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកវ៉ារិន ខេត្តសៀមរាប។ បច្ចុប្បន្ន ងិក រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ងិក បាននិយាយថា៖«ខ្ញុំជាកូនកសិករ គ្រួសារខ្ញុំមានការខ្វះខាតណាស់នៅក្នុងជំនាន់សង្គមរាស្រ្តនិយម។ ខ្ញុំមានបងប្អូនបង្កើតប្រុសស្រីចំនួន៦នាក់ ហើយខ្ញុំជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារ។ កាលនោះខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារពេលខ្ញុំធំដឹងក្ដីមកស្រុកយើងក៏ចាប់ផ្ដើមកើតមានសង្គ្រាមតែម្ដងទើបមិនមានឱកាសក្នុងការរៀនសូត្រ។ ប្រជាជននៅជំនាន់នោះភាគច្រើនប្រកបមុខរបរធ្វើស្រែចម្ការតែមួយមុខ ហើយប្រជាជនមានការស្រឡាញ់រាប់អានគ្នាណាស់មានអ្វីចេះចែករំលែកគ្នាទៅវិញទៅមក។ កាលពីកុមារមិនដែរបានឃើញសម្ដេចព្រះនរោត្តម សីហនុ...
ប៉ូច ថឹក អនុលេខាស្រុកដូនទាវ
ប៉ូច ថឹក ហៅ គឿម[1] ភេទប្រុស អាយុ៣៩ឆ្នាំ មានគ្រួសារហើយ។ ថឹក មានស្រុកកំណើតនៅភូមិឫស្សីព្រះ ឃុំគាស់ក្រឡ ស្រុកមោងឫស្សី តំបន់៤។ ថឹក បាននិយាយថា៖ «ចាប់តាំងពីធំដឹងក្ដីមក ខ្ញុំរស់នៅជាមួយឪពុកម្ដាយនិងធ្វើស្រែ។ រហូតដល់ឆ្នាំ១៩៥៣ ខ្ញុំបានទៅបួសរៀននៅក្នុងវត្តធ្នាល់មាន់ ឃុំគាស់ក្រឡ។ នៅចន្លោះឆ្នាំ១៩៦១ដល់ឆ្នាំ១៩៦៣ ខ្ញុំក៏បានសឹកនិងត្រឡប់មកផ្ទះ ដើម្បីជួយធ្វើស្រែឪពុកម្ដាយដដែលវិញ។ នៅក្នុងឆ្នាំ១៩៦៣ ខ្ញុំក៏បានទាក់ទងជាមួយឈ្មោះ មាន...
ចាន់ ធុង៖ ភ្នែករបស់ខ្ញុំត្រូវខ្វេះចេញទាំងគូ
ចាន់ ធុង[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទ្រាស ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បច្ចុប្បន្ន ធុង រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ធុង បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេដោយសារតែជីវភាពគ្រួសារមានភាពខ្វះខាត។ គ្រួសារខ្ញុំប្រកបមុខរបរជាកសិករ នៅជំនាន់នោះប្រជាជនភាគច្រើនធ្វើស្រែចម្ការតែមួយមុខមិនមានមុខរបររកស៊ីអ្វីផ្សេងឡើយ។ បើទោះបីជាអ្នកភូមិមានជីវភាពក្រខ្សត់យ៉ាងណាក៏ដោយក៏អ្នកភូមិរស់នៅក្នុងសម័យនោះមានការគោរពស្រឡាញ់គ្នា និងជួយយកអាសារគ្នាណាស់។ នៅសម័យនោះប្រជាជនស្រឡាញ់រាប់អានគ្នាមិនដែលឈ្លោះទាស់ទែងអំពីបញ្ហារឿងរ៉ាវអ្វីមួយនោះទេ។ ពេលមានកម្មវិធីក្នុងភូមិម្ដងៗ អ្នកភូមិមកជួយគ្នាសឹងតែគ្រប់ផ្ទះមិនដែរខកខាន...
មានគម្រោងរត់ចូលទៅថៃ ក្នុងជំនាន់ខ្មែរក្រហម
ហោ ថៃ ហៅ ធុល[1] ភេទប្រុស អាយុ២៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវត្តកែវរមូល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់ភូមិព្រែកខ្ពប ស្រុក៤១ តំបន់៤ ក្រុមទី២២ កងតូចលេខ៧ កងធំលេខ៣។ ថៃ បានឆ្លើយសារភាពថា៖ «កាលពីវ័យកុមារខ្ញុំរៀនបានត្រឹមថ្នាក់ទី៧។ ឪពុកម្ដាយ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ បងប្អូនបង្កើតខ្ញុំមានចំនួន២នាក់។ ខ្ញុំមានគ្រួសារហើយ ប្រពន្ធខ្ញុំឈ្មោះ កុយ...
វេជ្ជបណ្ឌិតនៅពេទ្យរុស្សី
សៀង ហឺ[1] ភេទប្រុស អាយុ៣៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាតដំបង។ ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៣ ហឺ បានចូលរៀននៅបឋមសិក្សាកំពង់ព្រះ។ ហឺ ក៏បានផ្លាស់មករៀននៅអនុវិទ្យាល័យបាត់ដំបងរហូតដល់ឆ្នាំ១៩៥៩ ទើបផ្លាស់ទៅរៀននៅវិទ្យាល័យស៊ីសុវត្ថិក្នុងក្រុងភ្នំពេញ។ នៅឆ្នាំ១៩៦០ ហឺ បានទៅរៀនពេទ្យនៅ មហាវិទ្យាល័យ វេជ្ជសាស្រ្ត(ភ្នំពេញ)។ រហូតដល់ឆ្នាំ១៩៦១ ហឺ បានចូលនៅក្នុងសមាគមន៍ និស្សិតពេទ្យ ដោយមានឈ្មោះ...

