Tag: មេក វិន

លឿន សឿន៖ អនុប្រធានកងតូច១៤ មន្ទីរ៧៩៨

លឿន​ សឿន[1]​ ភេទ​ស្រី​​ អាយុ​២០ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​រកា​ក្រោម​ ឃុំ​ខ្ពប ស្រុក​២០ តំបន់​២៥​។ សឿន បាន​និយាយថា៖ «ខ្ញុំ​មាន​ឪពុក​ឈ្មោះ​ លឿង​ ឡុង​ និង​ម្ដាយ​ឈ្មោះ​ ចៀប​ តូច​ ដែល​មាន​មុខ​របរ​ជា​កសិករ​។ ក្នុង​វ័យ​៩​ឆ្នាំ​ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ចូល​រៀន​នៅ​សាលា​វត្ត​ខ្ពប​ថ្នាក់​ទី​១២​។​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​ ក្នុង​វ័យ​១៣​ឆ្នាំ​ ខ្ញុំ​ក៏​បាន​ឈប់​រៀន​។ បន្ទាប់​មក​ ម្ដាយ​ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​ឲ្យ​ធ្វើ​ការ​ស៊ី​ឈ្នួល​នៅ​ឃុំ​ក្រាំង​យ៉ូវ​ ស្រុក​២០​...

គង់ គៀន លេខាវរសេនាតូច៦៣១

គង់​ គៀន[1]​ ហៅ​ អ៊ឹង​ វ៉េត​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មានទី​កន្លែង​កំណើត​រស់​នៅ​ក្នុង​ភូមិ​វត្ត​ស្វាយ​ ឃុំ​ពាម​ឧញ្ញាអុង​ ស្រុក​ល្វា​ឯម​ ខេត្ត​កណ្ដាល​។ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​។ ក្នុង​វ័យ​១៧ឆ្នាំ​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​ នៅ​សាលា​ ណយ​ យឹម​។​ បន្ទាប់​មក​ខ្ញុំ​បាន​ឈប់​រៀន​ ដើម្បី​ទៅធ្វើ​កាងាររ​​ស៊ី​ឈ្នួល​នៅ​រោង​ចក្រ​ទៀន​(ហាង​ តៃ​ គួង)​ ភ្នំ​ពេញ​។ ក្រៅ​ពី​ការ​ងារ​នៅ​រោង​ចក្រ​ទៀន​ ខ្ញុំ​ក៏​បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​រត់​តុ​ហាង​បាយ​ ហាង​គុយ​ទាវ​...

កាវ ធួន៖ ខ្ញុំចូលខ្មែរក្រហម ដោយសារខ្លាចវៀតណាមធ្វើបាប

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)កាវ ធួន[1] ភេទស្រី អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិគោកធ្លក ស្រុកជីក្រែង ខេត្តសៀមរាប។​ បច្ចុប្បន្ន ធួន ​រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍...

ផង់ ហ៊ាង៖ ខ្ញុំបាត់បង់ជើងទាំងពីរដោយសារគ្រាប់មីន

ផង់ ហ៑ាង[1] ភេទ​ប្រុស​ អាយុ៧៧​ឆ្នាំ មានទីកន្លែងកំណើតនៅ​ភូមិយាវ ឃុំកំពង់​ក្របី​ ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្ន ហ៊ាង រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហ៊ាង​បាននិយាយថា​៖ ​«ខ្ញុំ​មានបងប្អូនបង្កើត​ចំនួន​៣​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ប្រុស​ពៅ​​នៅ​ក្នុង​គ្រួសារ។ កាលពីកុមារភាព ខ្ញុំរៀន​សូត្របាន​ត្រឹមថ្នាក់ទី៥ពី​សង្គម​ចាស់​។ ​ខ្ញុំ​ឈប់រៀន​​ដោយ​សារតែ​គ្រួសារ​ខ្ញុំ​​មាន​​ជីវភាព​ក្រ​ខ្សត់​ខ្លាំង​ពេក។ ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ងារ ដើម្បី​​រក​ប្រាក់​កម្រៃ​​ផ្គត់​ផ្គង់​គ្រួសារ​។ ​មួយ​ឆ្នាំក្រោយមក​ ​ខ្ញុំ​ចាំ​បាន​ថា​ លន់...

ឆែម ឈឿង៖ ប្រធានកងអនុសេនាតូចកងពិសេស

ឆែម ឈឿង[1]​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​រស់​នៅ​ភូមិ​កោះ​ស្លា ឃុំ​ក្តុរ​ ស្រុក​មង្គល​បុរី​ ខេត្ត​បាត់​ដំបង​។ កាល​ពី​វ័យ​កុមារ​ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​។ លុះ​ខ្ញុំ​មាន​អាយុ​១២ឆ្នាំ​ ទើប​ម្ដាយ​ឪពុក​ខ្ញុំ​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​វត្ត​ក្ដុរ​ ឃុំ​ក្តុរ​ចាប់​ពី​ថ្នាក់​ទី​១២ ដល់​ថ្នាក់​ទី​១០​ពី​សង្គម​ចាស់​។ រហូត​ដល់​ឆ្នាំ​១៩៦០​ ខ្ញុំ​បាន​ឈប់​រៀន​មក​ជួយ​ធ្វើ​ស្រែ​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត​។ ខ្ញុំ​នៅ​ជួយ​ធ្វើ​ការ​ងារ​ស្រែ​ចម្ការ​បាន​រយៈ​ពេល​មួយ​ឆ្នាំ​ ក្នុង​ឆ្នាំ​១៩៦២ ​ឪពុក​ម្ដាយ​ខ្ញុំ​ក៏​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​នៅ​វត្ត​បវ៉ិល​ ស្ថិត​នៅ​ក្នុង​ឃុំ​បវ៉ិល​ ស្រុក​មង្គលបុរី​។ ខ្ញុំ​នៅ​បួស​រៀនក្នុង​វត្ត​បវ៉ិល​​បាន​ចំនួន​បី​​វស្សា​ ដល់​ឆ្នាំ​១៩៦៥ ខ្ញុំ​ក៏​បាន​សឹក​មក​ជួយ​ធ្វើ​ស្រែ​ម្ដាយ​ឪពុក​ខ្ញុំ​វិញ​។​ នៅ​ក្នុង​ឆ្នាំ​ដដែល​ឈ្មោះ ឈន...

ទិត្យ មន៖ ខ្ញុំទទួលបន្ទុកភស្តុភារវរសេនាធំខ្មែរក្រហម

ទិត្យ មន[1] ភេទប្រុស អាយុ៧៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្ត​សៀមរាប។ បច្ចុប្បន្ន មន រស់នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។​ មន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើត​ចំនួន៣នាក់ ហើយខ្ញុំគឺ​ជាកូនប្រុស​ច្បងនៅក្នុងគ្រួសារ។ កាល​ពី​កុមារភាព ខ្ញុំរៀនបានថ្នាក់ទី២ពីសង្គមចាស់​ (បច្ចុប្បន្ននេះ ថ្នាក់ទី១១)។ កាល​ពីដើម ខ្ញុំ​មិន​ដែល​ចាញ់​អ្នក​​ណា​ទេ ទាក់ទងនឹង​ការ​សរសេរនិងអានអក្សរខ្មែរ។ ដោយសារតែសង្គ្រាម ខ្ញុំ​​បាន​ឈប់​រៀន​នៅ​សាលា​រដ្ឋ។...

ក្រូច វ៉ន៖ នារីកាត់ដេរតំបន់៣៣

ក្រូច វ៉ន[1] ភេទស្រី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុក​ភ្នំ​ស្រួច​ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន វ៉ន រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វ៉ន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។ កាល​ពី​កុមារ​ភាពខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជីវភាពគ្រួសារមានការខ្វះខាត និង​ក្រខ្សត់​ខ្លាំង​។ កាល​ពី​សម័យ​​សង្គម​រាស្រ្ត​និយម​ ម្ដាយខ្ញុំយកខ្ញុំទៅឲ្យម្ដាយមីងចិញ្ចឹម។ ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​តែង​តែ​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ​​សម្បែង​ ​ជួយបេះ​​​បន្លែ...

ចាន់ សូត៖ ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ

ចាន់ សូត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតំបែរ ឃុំត្រពាំងឫស្សី ឃុំ​គោក​ ខេត្ត​កំពង់​ចាម (បច្ចុប្បន្នខេត្ដត្បូងឃ្មុំ)។ បច្ចុប្បន្ន សូត រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិ៍យ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ។ សូត បាននិយាយថា៖ «ខ្ញុំគឺជាកូនទី៣ក្នុងចំណោម​បងប្អូនចំនួន១២នាក់ (ប្រុស​៥នាក់ និងស្រី៧នាក់) នៃ​​​​គ្រួសារកសិករ​។ ខ្ញុំមិនបានរៀនសូត្រទេ កាលពីកុមារភាព ដោយ​សារតែ​កត្តា​ជីវភាព​ខ្វះខាតនិងសង្គ្រាម។ ​នៅខែមីនា...

ចូលបម្រើកងទ័ពយ៉ាងស្ងាត់ៗ ដោយសារអត់ឃ្លានខ្លាំងពេក

អ៊ុន ហយ ភេទប្រុស អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកពារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ហយ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខាងក្រោមនេះគឺជាចាស់រឿងរបស់ ហយ៖ ៖ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ ឳពុកម្តាយរបស់ខ្ញុំមានមុខរបរជាកសិករ។ ខ្ញុំមិនបានរៀនសូត្រនោះទេកាលពីកុមារភាព ដោយសារជីវភាពគ្រួសារមានការលំបាកពេក។ នៅពេលខ្ញុំធំដឹងក្ដីបន្ដិច ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យចូលកងចល័តលើកភ្លឺស្រែ និងជីកប្រឡាយ។ ខ្ញុំបានធ្វើការនៅភូមិថ្នល់ទទឹង...

ខ្ញុំត្រូវរបួសចំត្រង់ពោះ និងក្រលៀន

ប៉ុន ខេម ភេទ ប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ខេម រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខេម និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាកម្មករលីសែងគ្រឿងដែក។ គ្រួសារខ្ញុំ មិនមានមុខរបរធំដុំអ្វីនោះទេ។ ក្រៅពីការងារទាំងអស់នេះ...

ខ្ញុំត្រូវអម្បែងគ្រាប់ហោះមកលើស្លឹកត្រចៀក និងធ្លាយដល់ថ្គាម

ជូ នូ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុង ភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នូ រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នូ បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ នៅជំនាន់នោះ គ្រួសារខ្ញុំមានជីវភាពខ្វះខាតណាស់ ហើយខ្ញុំជាកូនកំព្រារស់នៅជាមួយម្ដាយចុង។ កាលពីវ័យកុមារ ខ្ញុំរៀនអក្សរបានត្រឹមថ្នាក់ទី៧...