បបរប្រូងលាយជាមួយពោត
(រតនគិរី)៖ ដាក ប្លួល អាយុ ៨៥ ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ដាក ប្លួល ធ្វើការនៅរោងបាយតាមសហករណ៍នៃក្រុមណងដាន ដែលត្រូវរៀបចំម្ហូបអាហារ ដាំបាយ និងចែកបាយសម្រាប់ប្រជាជន។ ជួនកាល អ្នកធ្វើការជាមួយនៅរោងបាយរបស់គាត់ត្រូវបានខ្មែរក្រហមជេរស្ដី និងស្អប់ខ្ពើមជាដើម។ គាត់ក៏បានឃើញកុមារ ដែលធ្វើការនៅតាមកងចល័តនាសម័យនោះ ដើរប្រមូលនិងដឹកជញ្ជូនលាមកសត្វ និងមនុស្សសម្រាប់ធ្វើជីយកទៅដាក់តាមវាលស្រែ...
គ្មានការយោគយល់
(រតនគិរី)៖ ភីត ចេម មានអាយុ៥៨ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ភីត ចេម ត្រូវធ្វើការរួម ហូបរួមក្រោមការឃ្លាំមើលពីអង្គការ។ អ្នកដែលមានជំងឺ ខ្មែរក្រហមមិនឲ្យបរិភោគបាយ ឬបរិភោគតែបបរ។ ជួនកាលខ្មែរក្រហមបង្អត់អាហារ និងបញ្ជាឲ្យធ្វើការដាច់ដោយឡែកតែម្នាក់ឯង ក្រោមពន្លឺថ្ងៃនិងដំណក់ទឹកភ្លៀង ដែលបណ្ដាលឲ្យដួលសន្លប់ ទើបខ្មែរក្រហមបញ្ជូនទៅមន្ទីរពេទ្យ។ មនុស្សទាំងចាស់ទាំងក្មេង គ្មាននរណាម្នាក់ចង់ឈឺនោះទេ ដោយសារការលំបាក...
កំណាត់សំពត់
(រតនគិរី)៖ ផុន ឆឿម អាយុ ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍។ ឆឿម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ និងស្ទូងស្រូវជាជួរៗនៅឯស្រែណងដាន។ អ្នកដែលធ្វើការងាររួចទៅតាមប្លង់ស្រែ ដែលខ្មែរក្រហមចែកឲ្យ អាចទៅសម្រាកមុនបាន តែសម្រាប់អ្នកធ្វើមិនទាន់ហើយ ត្រូវធ្វើឲ្យហើយដល់យប់ ទើបបានបាយសម្រាប់ហូប។ ការជក់បារីរបស់ជនជាតិដើមភាគតិចត្រូវបានហាមឃាត់ បើខ្មែរក្រហមឃើញជក់បារី ខ្មែរក្រហមនឹងយកបារីនោះទៅដុតចោល និង...
ខ្មាំងរបស់អង្គការ
(រតនគិរី)៖ ផើល ផាន់ មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ ផាន់ និងគ្រួសាររស់នៅតាមតំបន់ព្រៃ។ ក្រោយមកនៅនៅក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហមតំបន់ព្រៃទាំងនោះត្រូវបានដុត ដចនេះប្រជាជនត្រូវបានជម្លៀសមកឲ្យរស់នៅតាមក្រុមនៅថ្មតយ ដោយរស់នៅរួម ហូបរួម និងធ្វើការរួម។ សម្ភារៈផ្ទាល់ខ្លួនត្រូវបានប្រមូលដាក់ជារបស់រួម។ បន្ទាប់ពីរស់នៅរួមបានមួយឆ្នាំដំបូង ក្រោយមកខ្មែរក្រហមឲ្យរស់នៅតាមផ្ទះរៀងខ្លួន និងហូបបាយតាមក្រុមនីមួយៗ។ នៅសម័យនោះ ផាន់ មានតែសម្លៀកបំពាក់តែពីរសម្រាប់ប៉ុណ្ណោះ...
គ្មានសេចក្តីមេត្តា
(រតនគិរី)៖ និក យយ មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានរៀបរាប់ថា ការរស់នៅក្នុងរបបខ្មែរក្រហមមានការលំបាក ដោយសារការហូបចុកមិនគ្រប់គ្រាន់ ដែលហូបទៅតាមការកំណត់របស់អង្គការ។ ចំពោះការងារប្រចាំថ្ងៃវិញ គឺធ្វើពលកម្មដោយហួសកម្លាំងទាំងយប់ទាំងថ្ងៃ។ សម្ភារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវដាក់ជារបស់សមូហភាព ចំពោះអ្នកដែលបដិសេធ អ្នកទាំងនោះត្រូវបានខ្មែរក្រហមយកទៅសម្លាប់ នៅភូមិឡាមើយ ភូមិត្រាក់ និងភូមិតាវែង។ នៅឆ្នាំ...
អ្នកផ្សំថ្នាំ
(រតនគិរី)៖ ដាំ ជឿវ មានអាយុ ៧០ ឆ្នាំ រស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ នៅក្នុងរបបខ្មែរក្រហម ជឿវ បានត្រូវរស់នៅតាមសហករណ៍រួមគ្នា និងធ្វើការរួមដោយលំបាក។ ជឿវ ត្រូវលើកទំនប់ និងភ្លឺស្រែពីព្រលឹមទល់ព្រលប់ ដោយចាប់ផ្តើមពីម៉ោង៥ព្រឹក រហូតដល់៦ល្ងាច និងសម្រាកតែនៅម៉ោង ១២ ថ្ងៃត្រង់ប៉ុណ្ណោះ។ ជឿវ ត្រូវរស់នៅដោយរំពឹងក្នុងមួយថ្ងៃអាហារពីរពេល...
របបដ៏សាហាវឃោរឃៅជាងគេ
(រតនគិរី)៖ ឆាក ប៊ិច អាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ប៊ិច គឺជាជនជាតិដើមភាគតិចកាវែត។ គាត់បានបន្តថា នៅសម័យខ្មែរក្រហម ប្រជាជនត្រូវបានបង្ខំឲ្យធ្វើការហួសកម្លាំង ទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលឈប់សម្រាក និងការហូបចុកមិនគ្រប់គ្រាន់។ នៅសម័យនោះ ឆាក ប៊ិច រស់នៅតាមសហករណ៍ជាក្រុមៗ នៅស្រែណងដានអស់រយៈពេលប្រហែលជិត ៣ឆ្នាំ។ ប៊ិច...
ក្រោមក្រសែភ្នែកកងឈ្លប
(រតនគិរី)៖ តិញ តឿច មានអាយុ៧៧ ឆ្នាំ ជាកសិករ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ដំបូងខ្មែរក្រហមបានបង្កើតសហករណ៍នៅស្រែណងដាន ដោយត្រូវធ្វើពលកម្ម និងទទួលទានអាហារដែលអង្គការរៀបចំ គឺបបរលាយជាមួយដើមចេក ក្នុងមួយនាក់ទទួលបានមួយចានតូចប៉ុណ្ណោះ។ ប្រជាជនក្នុងភូមិតម្រូវឲ្យស្លៀកពាក់ពណ៌ខ្មៅ។ តឿចមានសម្លៀកបំពាក់តែពីរសម្រាប់ប៉ុណ្ណោះ ដែលកាត់ចេញពីសំពត់ចាស់ដែលគេចែកឲ្យ នៅពេលដើរទៅជីកដំឡូងជាមួយប្អូនរបស់គាត់។ មួយសម្រាប់សម្រាប់ពាក់ធ្វើការពេលថ្ងៃ និងមួយសម្រាប់ទៀតសម្រាប់ពាក់ពេលយប់។ គាត់ត្រូវធ្វើស្រែពីព្រលឹមទល់ព្រលប់ដោយបរិភោគមិនគ្រប់គ្រាន់ដោយក្នុងមួយថ្ងៃទទួលបានតែអាហារពីរពេល និងគ្មានពេលសម្រាកបានគ្រប់គ្រាន់។ សម្រាប់អ្នកដែលមិនហូបបាយ អាចត្រូវបានខ្មែរក្រហមសង្ស័យថាបានលួចហូបមុន...
វង្វេងក្នុងព្រៃ
(រតនគិរី)៖ តាស់ ដ្រៀត មានអាយុ៦០ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ គាត់បានចាប់ផ្ដើមធ្វើពលកម្មដោយធ្វើស្រែប្រវាស់ដៃនៅស្រែណងដាន។ មួយឆ្នាំក្រោយមក ដ្រៀតត្រូវបានផ្លាស់ប្តូរទៅរស់នៅស្រែណាង៉ាម ដោយដឹកជី ជួនកាលដ្រៀតត្រូវដើររកផេះ សម្រាប់យកទៅផ្សំធ្វើជី និងរៀនសូត្របានបន្តិចបន្តួចនៅពេលថ្ងៃត្រង់ ដែលគ្រូបង្រៀននោះឈ្មោះ ត។ ត ជាប្រធានក្រុម គាត់ក៏ត្រូវធ្វើការដូចដ្រៀតដែរ។ ដ្រៀត ត្រូវដើរប្រមូលលាមកសត្វ និងមនុស្ស...
បបរទឹក
(រតនគិរី)៖ ប្លាង ចាន់ មានអាយុ៦៥ឆ្នាំ ជាកសិកររស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចាន់ ជាជនជាតិដើមភាគតិចកាវែត។ នៅសម័យខ្មែរក្រហមចាន់បានរស់នៅតាមសហករណ៍ និងធ្វើការតាមកងចល័តពីភូមិកងណង ទៅដល់ភូមិហាត់ប៉ក់ និងពីភូមិកោះពាក្យ ទៅដល់ភូមិអូរតាង។ នៅអូរតាង ចាន់បានលើកទំនប់ប្រឡាយទាំងយប់ទាំងថ្ងៃ ក្នុងម្នាក់ត្រូវជីកឲ្យបានទំហំមួយម៉ែត្រកន្លះ ទើបទទួលបានបាយសម្រាប់ហូប។ ក្នុងកងរបស់គាត់ សមាជិកខ្លះត្រូវដើររកដំឡូងព្រៃ និងបន្លែដែលបរិភោគបាននៅក្នុងព្រៃ។ នៅពេលម៉ោងបាយ គេបានវាយមិន (សំដៅទៅលើឧបករណ៍ម៉្យាងដែលហៅថា...
បាត់បង់ជីវិតដោយសារពុលក្តួច
(រតនគិរី)៖ ប្លូប ក្លម មានអាយុ៧២ឆ្នាំ រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ សព្វថ្ងៃ ក្លម ប្រកបមុខរបរជាប្រជាកសិករ។ នៅសម័យខ្មែរក្រហម ក្លម គឺជាអ្នកធ្វើការងារនៅផ្ទះបាយ ដោយធ្វើការងារមិនច្រើនប៉ុន្មាននោះទេ។ ក្លម ក៏បានធ្លាប់ឆ្លងកាត់ការប្រជុំ និងការបណ្ដុះបណ្ដាលអំពីវិធីធ្វើម្ហូបអាហារនៅក្នុងផ្ទះបាយផងដែរ។ គាត់បានចាប់ផ្ដើមការងារតាំងពីការបង្កើតសហករណ៍នៅភូមិរ៉ក និងភូមិឡាឡៃ។ ក្លម រស់នៅស្រែណងដានអស់រយៈពេលប្រហែលជា ២ ទៅ...

