ប្អូនទាំងពីរនាក់របស់ខ្ញុំត្រូវបានស្លាប់ដោយសារអត់អាហារ
(រតនគិរី)៖ ឈឺយ ប្លូយ មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលដែលរបបខ្មែរក្រហមផ្តួលរលំរបប លន់ នល់ ឈឺយ ប្លូយ ត្រូវបានកងទ័ពខ្មែរក្រហមបញ្ជាឲ្យចូលធ្វើការរួម និងរស់នៅរួម នៅឯសហករណ៍ទំពាំងវែង។ នៅទីនោះមានការបែងចែកប្រជាជនឲ្យរស់នៅទៅតាមវ័យ។ នៅអាយុប្រហែល៨ឆ្នាំ ក្រៅពីការរៀនសូត្រអក្សរខ្មែរមិនយូរប៉ុន្មាន គាត់ត្រូវធ្វើពលកម្មក្នុងតួនាទីជាកងកុមារ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើរកាប់ទន្រ្ទានខេត្ត យកមកចិញ្ច្រាំ បន្ទាប់មកដាក់ក្នុងរណ្តៅ...
ខ្មែរក្រហមបានកុហកប្រជាជនដែលរត់គេចខ្លួននៅប្រទេសឡាវ
(រតនគិរី)៖ មីរ រួន មានអាយុ ៥៦ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលត្រឡប់ពីប្រទេសឡាវមករស់នៅក្រោមរបបប្រល័យពូជសាសន៍ ដោយសារការកុហករបស់ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស នៅពេលនោះក្រុមគ្រួសាររបស់ មីរ រួន ដែលកំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមកុហកថាប្រទេសជាតិមានសន្តិភាពឡើងវិញបន្ទាប់ពីរបបលន់នល់ បានដួលរលំ តែការពិតគាត់ត្រូវរស់នៅយ៉ាងលំបាកវេទនា។ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មកប្រទេសកម្ពុជាតាមផ្លូវទឹក ដោយជិះក្បូនតូចមួយរហូតដល់ស្រុកវើនសៃ និងបន្តដំណើរតាមរថយន្តទៅខេត្តកំពង់ចាម។ នៅពេលគាត់ទៅដល់ខេត្តកំពង់ចាម...
អតីតកងឈ្លបនៅតាមសហករណ៍នាសម័យខ្មែរក្រហម
(រតនគិរី)៖ ពឺញ ឈង មានអាយុ ៨៥ឆ្នាំ ជាកសិករជនជាតិភាគដើមតិចកាវែត សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពឺញ ឈង បានរៀបរាប់ថា ប្រជាជននៅសម័យនោះត្រូវបានខ្មែរក្រហមបែងចែកឲ្យរស់នៅរួម ធ្វើការរួម និងហូបរួមតាមក្រុមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ គាត់ត្រូវបានរស់នៅ និងព្រាត់ប្រាសពីក្រុមគ្រួសារ ដោយសារខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការ និងរស់នៅដាច់ដោយឡែកទៅតាមវ័យ។ សង្គមខ្មែរដែលធ្លាប់តែមានវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ល្អផូរផង់ ត្រូវបានខ្មែរក្រហមហាមប្រាម និងលុបបំបាត់ចោល។ ទ្រព្យសម្បត្តិផ្សេងៗត្រូវបានខ្មែរក្រហមប្រមូលទុកជារបស់រួម។...
នៅជំនាន់ខ្មែរក្រហម លាមកមនុស្សត្រូវកើបដោយដៃ
(រតនគិរី)៖ ប៊ិច បង មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គាត់បានរៀបរាប់ពីសម័យខ្មែរក្រហមថា របបនោះបានបង្កើតសហករណ៍ដោយមានប្រជាជនរស់នៅមកពីភូមិចំនួន៣ និងសហករណ៍ខ្លះ បង្កើតឡើងដោយមានចំនួនប្រជាជនរស់នៅសរុបពីមួយឃុំ ឬ ពីរឃុំជាដើម។ នៅភូមិរបស់គាត់ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការតាមវ័យ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ គាត់ធ្វើការនៅក្នុងកងកុមារនៅក្នុងភូមិឡាម៉ឺយ ដោយមានការដាក់វេនសម្រាប់រៀនអក្សរមួយសប្តាហ៍ និងធ្វើពលកម្មមួយសប្តាហ៍។ គាត់ត្រូវដើរកាប់ស្មៅ...
ការពិតបងថ្លៃរបស់ខ្ញុំត្រូវបានកងឈ្លបសម្លាប់ដោយសារដំឡូងមួយមើម
(រតនគិរី)៖ សំរៀម ពិន មានអាយុ ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ មុនសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់ សំរៀម ពិន និងប្រជាជនឯទៀតបានរត់គេចខ្លួនពីភ្នក់ភ្លើងសង្គ្រាមទៅរស់នៅឯប្រទេសឡាវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល កងឈ្លបខ្មែរក្រហមចាប់ផ្តើមប្រមូលផ្ដុំប្រជាជនដែលរស់នៅប្រទេសឡាវឲ្យត្រឡប់ចូលមករស់នៅទីកន្លែងកំណើតវិញ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យមករស់នៅភូមិឡាម៉ឺយ បន្ទាប់មកទៅរស់នៅតាមសហករណ៍ នៅឯខេត្តស្វាយរៀង។ នៅទីនោះ សំរៀម ពិន...
ខ្មែរក្រហមបានទៅនាំប្រជាជនខ្មែរពីប្រទេសឡាវត្រឡប់មកស្រុកកំណើតវិញ
(រតនគិរី)៖ ពូត ឡយ មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលដែលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមបានទៅនាំអ្នកភូមិដែលរត់ភៀសខ្លួនទៅប្រទេសឡាវឲ្យត្រឡប់មករស់នៅស្រុកកំណើតវិញ។ គាត់រស់នៅឃុំប៉ុង ខេត្តរតនគិរី អស់រយៈពេលមួយខែ គាត់ត្រូវបញ្ជូនទៅខេត្តស្វាយរៀង និងរស់នៅទីនោះអស់ រយៈពេលជិតមួយឆ្នាំ។ ក្រោយមកខ្មែរក្រហមចាប់ផ្តើមបំបែកគាត់ចេញពីក្រុមគ្រួសារ និងសាច់ញាតិដោយឲ្យទៅធ្វើការនៅកងកុមារនៅឯភូមិត្រពាំងឈ្លើង។ ជារៀងរាល់ថ្ងៃគាត់ត្រូវទៅដើរប្រមូលលាមកគោក្របី និងមនុស្ស ជួនកាលគាត់ត្រូវដើរកាប់ទន្រ្ទានខេត្តយកទៅដាក់ក្នុងឃ្លាំងសម្រាប់ធ្វើជី។ បន្ទាប់មក គាត់ត្រូវលាយច្របល់លាមកនិងទន្រ្ទានខេត្តទាំងនោះ...
អ្នកដែលចោទថាមានទំនាក់ទំនងជាមួយកងទ័ពវៀតណាមនឹងត្រូវសម្លាប់
(រតនគិរី)៖ ឈូរ ម៉ស មានអាយុ ៦០ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ម៉ស មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ ម៉ស បានរស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានបន្តថា នៅសម័យខ្មែរក្រហមប្រជាជនត្រូវរស់នៅតាមសហករណ៍នៅឯភូមិកោះពាក្យ ដោយធ្វើការពីព្រលឹមទល់ព្រលប់ គ្មានពេលសម្រាក និងបរិភោគមិនគ្រប់គ្រាន់។ ឈូរ ម៉ស ត្រូវខិតខំធ្វើការទាំងថ្ងៃទាំងយប់ដោយមិនហ៊ានត្អូញត្អែរ ឬតវ៉ាជាមួយមេបញ្ជាការខ្មែរក្រហមដែលតែងតែឃ្លាំមើល និងបង្ខំឲ្យប្រជាជនធ្វើការឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ ខ្មែរក្រហមមិនដែលគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។ ប្រជាជនត្រូវស្ទូងស្រូវឲ្យបានត្រង់ស្អាត...
អ្នកយាមនៅមន្ទីរទីក្រុងភ្នំពេញនាសម័យខ្មែរក្រហម
(រតនគិរី)៖ ឈាម ដូយ មានអាយុ ៧២ឆ្នាំ សព្វថ្ងៃជាប្រជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ កាលពីសម័យខ្មែរក្រហម ឈាម ដូយ ត្រូវបានជម្លៀសឲ្យទៅរស់នៅមន្ទីរភូមិភាគខេត្តស្ទឹងត្រែងអស់រយៈពេលមួយឆ្នាំ មុនពេលកងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ។ នៅពេលខ្មែរក្រហមគ្រប់គ្រងបានទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមទីជនបទ ពេលនោះ ដូយ ក៏ត្រូវបានបញ្ជូនឲ្យទៅប្រចាំការនៅមន្ទីរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ គាត់មានតួនាទីជាអ្នកមើលថែរក្សាផ្ទះ ជូតផ្ទះ បោសសម្អាតទីធ្លា និងធ្វើម្ហូបឲ្យមេបញ្ជាការខ្មែរក្រហម។...
អ្នកដែលប្រឆាំង មិនចេះអែបអប នឹងត្រូវបានខ្មែរក្រហមសម្លាប់
(រតនគិរី)៖ បាំង ហ៊ីត មានអាយុ ៦៥ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ហ៊ីត គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលមានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ ហ៊ីត និងប្រជាជនឯទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅរស់នៅតាមសហករណ៍ ដែលខ្មែរក្រហមបានបង្កើតនៅពេលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចទូទាំងប្រទេសនៅឆ្នាំ១៩៧៥។ ប្រជាជនក្នុងសហករណ៍ទាំងអស់ត្រូវខិតខំធ្វើការដោយលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែចម្ការរួមគ្នា។ ក្រោយពីធ្វើការងារនៅក្នុងសហករណ៍អស់រយៈពេលមួយឆ្នាំក្រោយមក ហ៊ីត ត្រូវបានបញ្ជូនឲ្យធ្វើជាកងចល័ត និងលើកទំនប់នៅភូមិអូរតាង។ ហ៊ីត បានបន្តថា គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការដោយគ្មានពេលសម្រាក...
ជីតាស្លាប់ដោយសារបេះបន្លែជុំវិញផ្ទះនៅសម័យខ្មែរក្រហម
(រតនគិរី)៖ តែល ឡ មានអាយុ ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត។ នៅក្រោមរបបខ្មែរក្រហម តែល ឡ រស់នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។ គាត់ត្រូវធ្វើការនៅក្នុងកងចល័ត ដែលមានការងារដូចជាភ្ជួរស្រែ លើកភ្លឺស្រែ ច្រូតស្រូវ និងធ្វើជីសម្រាប់ដាក់វាលស្រែ អស់រយៈពេលជិតមួយឆ្នាំ។ បន្ទាប់មក គាត់ត្រូវបានខ្មែរក្រហមឲ្យទៅធ្វើការនៅក្នុងកងកុមារ ដោយគាត់ត្រូវឃ្វាលគោ...
ពត ឡែ កងចល័តកម្លាំងទី២
(រតនគិរី)៖ ពត ឡែ មានអាយុ ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត។ សព្វថ្ងៃគាត់រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពត ឡែ បានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ដោយលំបាកវេទនាបំផុតក្នុងឆាកជីវិតរបស់គាត់។ នៅសម័យនោះ ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការយ៉ាងលំបាក ដោយហួសកម្លាំង និងបរិភោគមិនគ្រប់គ្រាន់។ មនុស្សដែលមានវ័យចំណាស់ត្រូវមើលថែក្មេងតូចៗ នៅពេលឪពុកម្តាយរបស់ក្មេងទាំងនោះត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅធ្វើការរួម ដូចជាលើកភ្លឺស្រែ លើកទំនប់ ភ្ជួរស្រែ...

