Tag: លី សុខឃាង

មល់ វី ៖ អ្នកដែលចាកចេញពីភូមិ ត្រូវបានចាត់ទុកជាបណ្ដាញរបស់ខ្មែរក្រហម

មល់​ វី​[1] ភេទ​ស្រី​ អាយុ​៥៣ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិពោធិ៍​ ឃុំ​ពោធិ៍​ ស្រុក​កំពង់​លែង​​ ខេត្ត​កំពង់​ឆ្នាំង​។​ ​ សព្វ​ថ្ងៃ វី ​រស់​នៅ​ក្នុង​ភូមិ​យាង​ជើង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ វី​ បាននិយាយថា៖ “ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​១៤នាក់​ (​ស្រីចំនួន​​៧នាក់)​​​​។​ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​ ដើម្បី​​ផ្គត់​ផ្គង់​ជី​វភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។​ ក្រៅ​ពី​ការ​ងារ​ស្រែ​ចម្ការ ​ឪពុក​ម្ដាយ​ខ្ញុំ​​មិន​បាន​ធ្វើ​ការ​​ងារ​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។​ ការ​ចង​ចាំ​របស់​ខ្ញុំ​នៅ​ចន្លោះ​ឆ្នាំ​​​១៩៧០ដល់​​ឆ្នាំ​១៩៧៥​ គឺ​​ជា​​កុមារ​ភាព​ដែល​រស់​នៅ​ជាមួយ​ឳពុកម្តាយ​​។​...

ទូច ខេង៖ នីរសារស្រុកបាទី

ទូច ខេង[1] ភេទ​ស្រី អាយុ​៦៥​ឆ្នាំ​ មាន​ស្រុក​កំណើត​រស់​នៅ​ក្នុង​ភូមិ​គោក​ដួល​ ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​ ខេត្ត​តាកែវ​។ សព្វ​ថ្ងៃ ខេង ​​រស់​នៅ​ក្នុង​ភូមិ​អូរ​ជីក ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។ ខេង បាន​និយាយ​រៀប​រាប់​​​សាច់​រឿង​ដែល​ខ្លួន​បាន​ឆ្លង​កាត់នៅ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​​ថា​​៖ “កាល​នៅ​​កុមារ​ភាព ​ខ្ញុំ​រៀន​បានត្រឹម​​ថ្នាក់​ទី​១២ ​ពី​សង្គមចាស់​។​ ជំនាន់​នោះ​​គ្រួសាររបស់​ខ្ញុំ​​មាន​ជីវ​ភាព​ខ្វះ​ខាតខ្លាំង​ ហើយខ្ញុំ​ថែម​ទាំង​ជា​ក្មេង​កំព្រា​ ​ទើប​មិន​អាច​រៀន​បាន​ខ្ពង់​​ខ្ពស់​ដូច​ក្មេងដទៃ​។ ឪពុក​ម្ដាយ​​ខ្ញុំ​បាន​ស្លាប់​​​តាំង​ពី​ខ្ញុំ​នៅ​កុមារភាព​មក​ម្ល៉េះ​។ ​ខ្ញុំ​មាន​បង​ប្អូន​បង្កើត​​ចំនួន​៥នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៤​...

អ៊ុក ហឿន៖ ខ្ញុំបានបម្រើការជាពេទ្យកងទ័ពខ្មែរក្រហម

អ៊ុក​ ហឿន​[1] ភេទ​ប្រុស​ អាយុ៦៥​ មាន​ស្រុក​កំណើត​នៅ​​ក្នុង​ឃុំ​ទូក​មាស​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​។ ហឿន​ សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​អូរ​តាម៉េង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ហឿន​ បាន​និយាយ​ថា៖​ «​ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧នាក់ (ស្លាប់ចំនួន​បីនាក់)​។​ ​​ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ ដើម្បី​​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។​ ​ប្រជាជន​នៅ​ក្នុង​សង្គម​រាស្រ្ត​និយម​ បាន​រស់​នៅយ៉ាង​​សុខ​សាន្ត​។​ លុះ​ដល់​ឆ្នាំ​១៩៧០ លន់​ នល់​ បាន​ធ្វើ​​​​​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម...

សួន ឃ្លឿយ៖ ខ្មែរក្រហមធ្វើពិធីអបអរជ័យជម្នះរយៈពេល៧យប់៧ថ្ងៃនៅប្រាសាទអង្គរវត្ត

សួន ឃ្លឿយ[1] ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ មាន​ទី​កន្លែង​កំណើត​​​នៅ​ភូមិ​សំរោង​ ឃុំ​ចន្លាស់​ដៃ​ ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប។ បច្ចុប្បន្ន​ ឃ្លឿយ ​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ​ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។ ឃ្លឿយ បាន​និយាយថា៖ «​ខ្ញុំ​និង​បងប្អូនបង្កើតរបស់​ខ្ញុំ​ទាំងអស់​មិន​បាន​​​រៀន​​សូត្រ​ទេ​ ដោយ​សារ​តែ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​​។ ខ្ញុំគឺ​ជាកូ​ន​ទី​៥ ក្នុង​ចំណោម​​​​បង​ប្អូន​បង្កើត​ចំនួន​៦នាក់។ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​​ធ្វើ​ស្រែ​ចម្ការ​ និង​ដាំ​ដំណាំ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព។ នៅក្នុង​​ឆ្នាំ​១៩៧០ ខ្ញុំ​បា​ន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​នៅ​​ក្នុង​​​​វ័យ​​​១៣​​ឆ្នាំ​​។​​ ​ខ្ញុំ​​​បាន​​ហ្វឹក​​ហាត់ផ្នែក​​​​យុទ្ធ​សាស្រ្ត​​​​សង្គ្រាម...

ភេម ញាញ់៖ខ្ញុំចង់បានសន្តិភាពនិងស្ថិរភាព

ភេម ញាញ់[1] ​ភេទប្រុស អាយុ៥៥ឆ្នាំ ទីកន្លែងកំណើត​នៅក្នុងភូមិស្វាយស  ឃុំចន្ទស ស្រុកសូទ្រ​និគម ខេត្ដសៀមរាប។ បច្ចុប្បន្ន ញាញ់ រស់នៅក្នុង​ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដ​ឧត្ដរ​មាន​ជ័យ។ ញាញ់ បាន​រៀបរាប់ពី​រឿងរ៉ាវផ្ទាល់ខ្លួន នៅ​​ក្នុងចលនាតស៊ូ​របស់​​​ខ្មែរក្រហមថា៖ «ខ្ញុំ​បាន​កើត​នៅ​ក្នុង​​គ្រួសារ​កសិករ​​មួយ ដែលពឹងផ្អែកទាំងស្រុងលើស្រែ។ ខ្ញុំ​គឺជាកូន​ទី៤ ក្នុងចំណោម​បងប្អូន​បង្កើត​ចំនួន​៧នាក់ ​(ស្លាប់​ចំនួន​ពីរនាក់)។ ខ្ញុំ​មាន​អាយុប្រហែល៤ឬ៥ឆ្នាំប៉ុណ្ណោះ ក្នុង ពេលសង្គ្រាម...

អែម សេង៖ ខ្ញុំជឿលើការមិនប្រមាថ

អែម សេង  ភេទប្រុស  កើតនៅក្នុងឆ្នាំ​១៩៥៧ នៅខេត្ដក្រចេះ។ បច្ចុប្បន្ន សេង រស់​​​​​នៅភូមិអូររុន  ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សេង បាននិយាយអំពី​រឿងរ៉ាវផ្ទាល់ខ្លួន​ជាមួយ​ចលនាតស៊ូ​ខ្មែរក្រហម​ថា៖ «នៅក្នុងឆ្នាំ​១៩៧២ ខ្ញុំ​មាន​​អាយុ​១៦ឆ្នាំ។ ខ្ញុំ​បាន​ចូលព្រៃម៉ាគី ​តប​តាមការ​អំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវ​បាន​ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នាថ្ងៃទី​១៨ ខែ​មីនា​​ ឆ្នាំ​១៩៧០។...

ឌី ប៊ុនសុំ៖ ខ្ញុំបើកឡានដឹកទំនិញ ក្នុងជំនាន់ខ្មែរក្រហម

ឌី ប៊ុនសុំ[1] ភេទ​ប្រុស អាយុ​៧០ឆ្នាំ មាន​ទី​កន្លែង​កំណើត​ ​នៅ​ក្នុង​ភូមិ​ជីមៀត ឃុំ​ជី​មៀត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ ប៊ុនសុំ ​រស់​នៅ​​ភូមិ​ថ្នល់​កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ​​។ ប៊ុន សុំ បាន​និយាយ​​ពី​បទពិសោធន៍​​ការ​តស៊ូ​របស់​ខ្លួន​ក្នុង​សម័យ​ខ្មែរ​ក្រហម​ថា៖ «កាល​ពី​​កុមារ​ភាព ​ខ្ញុំ​បាន​​​រៀន​​​​ត្រឹម​ថ្នាក់​ទី​៩ ពី​សង្គមចាស់​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧នាក់​។ ​ខ្ញុំ​គឺ​ជា​កូន​ប្រុស​​​ពៅ ​នៅ​ក្នុង​គ្រួសារ​។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រកប​​របរ​ធ្វើ​ស្រែ​ចម្ការ​...

ណ រ៉ានី៖ រន្ទះបាញ់ ឬអ្នកតាកាច់ បើមិនត្រណមរៀបការជាមួយសាច់ញាតិខ្លួនឯង

ណ រ៉ានី[1]​ ភេទ​ស្រី​ អាយុ​៧០​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​កោះ​រំយើល ឃុំ​ពាម​ជីមៀត​ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​។ សព្វ​ថ្ងៃ​ រ៉ានី​ រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែង​ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ។ រ៉ានី បាន​និយាយ​​ថា៖ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ ពី​សង្គម​ចាស់​ដោយ​សារ​តែ​គ្រួសារ​​របស់​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​។ ប្រជាជនភាគ​ច្រើន​នៅក្នុង​​ខេត្ត​មណ្ឌល​គិរី គឺ​ជា​ជន​ជាតិ​ព្នង,​ចារ៉ាយ, លាវ  និង​ទំពួន​។ ខ្ញុំ​ជាកូន​កាត់​​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​​ និង​​លាវ។...

គង់ ឈៀប៖ ខ្មែរក្រហមលែងមានខ្នាយសម្រាប់ចាក់ទៀតហើយ

គង់ ឈៀប​​[1] ភេទប្រុស  កើតនៅឆ្នាំ១៩៦៨  ទីកន្លែងកំណើតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ  ស្រុក​សង្កែ ខេត្ដបាត់ដំបង​។ សព្វថ្ងៃ ឈៀប រស់នៅភូមិថ្លាត ឃុំថ្លាត  ស្រុកអន្លង់វែង ខេត្ដ​ឧត្ដរ​មាន​ជ័យ។ គង់ ឈៀប បាន​និយាយថា៖ «ខ្ញុំ​មាន​វ័យ​៩ឆ្នាំហើយ នៅក្នុង​របបខ្មែរក្រហម។ ខ្ញុំ​មិន​ទាន់​ត្រូវ​បាន​​ចាត់​បញ្ចូល​ទៅក្នុងកងកុមារនៅឡើយទេ។ ខ្ញុំ​តែងតែធ្វើដំណើរចុះឡើងៗជាមួយ​ឪពុកខ្ញុំ ដែលគាត់​គឺ​ជា​អ្នក​ឡើង​ត្នោត និងធ្វើស្រែដែរ។ ក្រោយមក ខ្ញុំ​ក៏ត្រូវ​បាន​ចាត់ឲ្យ​ដើររើស​អាចម៍គោ-ក្របី...

ប្រាក់ ថា៖ ខ្ញុំត្រូវបានបញ្ជូនទៅឈរជើងការពារព្រំដែននៅអូរដាក់ដាំ

ប្រាក់​ ថា[1]​ ភេទ​ប្រុស អាយុ​៧៦ឆ្នាំ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​​ភូមិ​ស្វាយ​ទៀប ឃុំ​ស្វាយ​ទៀប ស្រុក​ចំការ​លើ ខេត្ត​កំពង់​ចាម​។ ថា​ សព្វ​ថ្ងៃ​រស់​នៅក្នុង​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​​។ ប្រាក់ ថា​ បាន​និយាយ​​ថា៖​ «កាល​ពី​កុមារភាព ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០​ពី​សង្គមចាស់​។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​​បួសរៀន​​នៅ​វត្ត​តាំងគោក​​នៅក្នុង​ឆ្នាំ​១៩៦១។ ខ្ញុំ​បាន​​បន្ត​​រៀន​​ជា​មួយ​ព្រះ​សង្ឃ​អស់​រយៈ​ពេល​៦វស្សា​។ ការ​​​សិក្សា​​បាន​ផ្តោត​លើ​​​​ភាសា​បាលី និងព្រះ​ធម៌ ហើយ​ក៏បាន​​​អនុវត្តការ​​បង្រៀនជាមួយ​សិស្ស​ក្មេងៗនៅ​ក្នុង​វត្ត​​ជា​ដើម​។​ កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម​ ខ្ញុំ​ដើរ​តាម​ឡាន​ដុត​អុស...

សុខ ភ័ណ្ឌ៖ ម្តាយខ្ញុំគិតថាខ្ញុំបានស្លាប់បាត់ទៅហើយ

សុខ​ ភ័ណ្ឌ[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិសោប ឃុំសោប ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខ ភ័ណ្ឌ រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ។​​ ភ័ណ្ឌ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងស្រុកកំណើតជាមួយម្ដាយឪពុក។ គ្រួសារ​​​​​​ខ្ញុំ​​ប្រកប​មុខរបរធ្វើស្រែចម្ការ ហើយ​​មិនមានប្រកបរបរអ្វី​ផ្សេង​​​ក្រៅពីនេះ​ទៀត​​ទេ។ ខ្ញុំ​មិន​​បាន​រៀន​សូត្រ​​នៅ​សា​លា​ទេ ដោយសារ​តែ​ខ្ញុំ​ធំ​ដឹង​ក្ដី​​​នៅ​ក្នុងពេល​​​សង្គ្រាម។ ប្រទេស​ជាតិ​​ចាប់​ផ្ដើម​មាន​ចលា​ចល ដែល​​​​​សាលារៀន...