ឆ្នាំក្រោយ គឺជាខួបលើកទី៥០ នៃការកាន់កាប់ទីក្រុងភ្នំពេញរបស់កងកម្លាំងខ្មែរក្រហម ដែលរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងនរកនារយៈកាលជិតបួនឆ្នាំបន្ទាប់មក។ ការដឹកនាំរបស់ខ្មែរក្រហម បាននាំកម្ពុជាឈានទៅកាន់ទំព័រប្រវត្តិសាស្ត្រឃោរឃៅដ៏សោកសង្រេង។ យើងអាចនឹងមិនដែលដឹងច្បាស់អំពីចំនួនជាក់លាក់នៃប្រជាជនកម្ពុជាដែលបានបាត់បង់ជីវិត ប៉ុន្តែបើគ្រាន់តែក្រឡេកមើលទៅកាន់ចំនួនប៉ាន់ប្រមាណ ចំនួនប្រជាជនដែលបាត់បង់ជីវិត គឺច្រើនលើសលប់ណាស់ទៅហើយ។ ជាទូទៅ ប្រជាជនកម្ពុជាទាំងអស់ ដែលរួមបញ្ចូលទាំងអតីតកម្មាភិបាលខ្មែរក្រហម គឺសុទ្ធសឹងតែជាជនរងគ្រោះនៃរបបខ្មែរក្រហម។ ខុសប្លែកពីឧក្រិដ្ឋកម្មឃោរឃៅដទៃទៀតដែលប្រព្រឹត្តទៅនៅជុំវិញពិភពលោក ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជានៅក្នុងរបស់ខ្មែរក្រហម គឺមិនមែនដោយសារតែការសម្លាប់រង្គាលទាំងអស់នោះទេ។ ទោះបីជាយ៉ាងណាក្តី ខណៈដែលព្រឹត្តិការណ៍ឃោរឃៅនានាកើតមានឡើង របបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាត់ថ្នាក់ថាជារបបដ៏ព្រៃផ្សៃ និងបង្កជាការស្លាប់ ក៏ដូចជាបន្សល់ទុក្ខវិនាសកម្មលើជនរងគ្រោះច្រើនបង្អស់មួយក្នុងចំណោមព្រឹត្តិការណ៍ឃោរឃៅនានាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ កេរដំណែលបន្សល់ដោយរបបប្រល័យពូជសាសន៍ ប៉ុល...