រដ្ឋាភិបាលប្រទេសថៃមិនអាចកាត់ដីពលរដ្ឋខ្មែរទៅឲ្យពលរដ្ឋថៃដោយឯកតោភាគីបានទេ
បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីប្រទេសកម្ពុជា និងប្រទេសថៃ ក្រោមកិច្ចសម្របសម្រួលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ និងមានការយកចិត្តទុកដាក់ពី លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីអាន់វ៉ា អ៊ីប្រាហ៊ីម។ ប្រទេសថៃ ជាពិសេសទាហានថៃ មិនអាចធ្វើអ្វីៗតាមតែចិត្តនឹកឃើញទេ កុំថា ឡើយយកបន្លាលួសហ៊ុមព័ទ្ធយកដីស្រែចម្ការ និងផ្ទះរបស់ពលរដ្ឋខ្មែរ ដែលឋិតនៅក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា ដោយគិតថា ខ្លួនធ្វើបានសម្រេចបំណង ជាទឹកដីរបស់ប្រទេសថៃ (មិនអាចទៅរួចទេ)។ ប្រទេសនីមួយៗមានច្បាប់អន្តរជាតិទទួលស្គាល់ប្រទេសជាសមាជិក។ បើប្រទេសថៃ មានគោលបំណងស្តារទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសកម្ពុជា ពិតប្រាកដ ប្រទេសថៃត្រូវតែគោរពច្បាប់អន្តរជាតិ ជាពិសេសប្រទេសទាំងពីរត្រូវចូលរួមដោះស្រាយជម្លោះព្រំដែនតាមផែនទីបារាំង-សៀមឆ្នាំ១៩០៤ និង...
វីរកងទ័ពឈ្មោះ ស៊ីថា រទ្ធី កងទ័ពថៃបាញ់សម្លាប់ អំឡុងអនុវត្តន៍កិច្ចព្រមព្រៀងបទឈប់បាញ់
បន្ទាប់ពីទទួលយកបទឈប់បាញ់ថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥ ត្រឹមម៉ោង១២យប់ ប្រទេសកម្ពុជា បានគោរពកិច្ចព្រមព្រៀងបានយ៉ាងល្អ ព្រោះចង់បានសន្តិភាព មិនចង់ឃើញប្រជាជនជួបទុក្ខលំបាក ប៉ុន្តែប្រទេសថៃ នៅតែព្យាយាមពង្រីកជម្លោះតូចៗជាច្រើនជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី២៩ ព្រឹកដោយប្រើល្បិចធ្វើជាមកស្វាគមន៍កងទ័ពកម្ពុជា រួចបន្លំចាប់ខ្លួនកងទ័ពកម្ពុជារហូតមកដល់សព្វថ្ងៃនេះមិនទាន់ធ្វើការដោះលែងមកវិញ ទោះបីរដ្ឋាភិបាលប្រទេសកម្ពុជា បានស្នើសុំជាច្រើនលើកកន្លងមក។ ប្រទេសថៃ នៅតែមិនព្រមដោះលែង និងប្រើរូបភាពឈ្លានពានជាបន្តបន្ទាប់ដោយយកបន្លាលួស និងស្បៃមកហ៊ុព័ន្ធយកផ្ទះប្រជាជនកម្ពុជា ជាច្រើនខ្នងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខាងក្រោមនេះ ជាពាក្យពេចន៍របស់ស្រ្តីម្នាក់ឈ្មោះ...
ភាពអត់ធ្មត់របស់ប្រទេសកម្ពុជា មានដែនកំណត់
បន្ទាប់ពីមានបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ខ្ញុំសង្កេតឃើញថា ប្រទេសថៃ គោរពបទឈប់បាញ់តែមាត់ទេ មិនខ្វល់ខ្វាយបទឈប់បាញ់ ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មន្រ្តីជាន់ខ្ពស់ប្រទេសកម្ពុជា និងមន្រ្តីជាន់ខ្ពស់ប្រទេសថៃ បានស្ម័គ្រចិត្តចូលរួមប្រជុំជាមួយគណៈកម្មាធិការព្រំដែនហៅថាកិច្ចប្រជុំ(GBC) នៅប្រទេសម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ។ នេះជាសញ្ញាវិជ្ជមានមួយដែលភាគីទាំងពីរយល់ព្រមវិលមករកតុចរចា ដើម្បីបញ្ចៀសភាពតានតឹងខាងប្រដាប់អាវុធ។ មានតំណាងប្រទេសអន្តរជាតិចូលរួម យើងឃើញមានប្រទេសមហាអំណាចធំៗដូចជា ប្រទេសអាមេរិក, ប្រទេសប្រជាមាននិតចិន,...
ប្រទេសសៀមមានគោលបំណងឈ្លានពានប្រទេសកម្ពុជា ជាច្រើនសតវត្សរ៍មកហើយ សៀមបានដឹងពីប្រវត្តិសាស្រ្តច្បាស់ តែសៀមធ្វើជាវង្វេង ចង់បានប្រាសាទព្រះវិហារ និងប្រាសាទមួយចំនួននៅតាមបន្ទាត់
សង្រ្គាមរយៈពេលប្រាំថ្ងៃ[1] ធ្វើឲ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសភ្ញាក់ខ្លួនបានយល់ដឹងកាន់តែច្បាស់ពីចរិកពិតរបស់ប្រជាជនសៀម។ ប្រជាជនខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងចងចាំថា ជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយទៀត រាល់អំពើឈ្លានពានពីប្រទេសសៀម។ រដ្ឋាភិបាលសៀម និងមេបញ្ជាការកងទ័ពសៀម បានបង្ហាញពីចរិកពិតប្រាកដ នៃចេតនាឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ ហេតុអ្វីបានជាប្រទេសសៀមចង់ឈ្លានពានយកប្រាសាទព្រះវិហារម្តងហើយម្តងទៀត និងតំបន់ប្រាសាទនានាតាមជួរបន្ទាត់ព្រំដែន។ ប្រទេសសៀមត្រូវដឹងថា ប្រាសាទព្រះវិហារកសាងនៅសតវត្សរ៍ទីប៉ុន្មាន? ជនជាតិសៀមកើតមានប្រទេសនៅក្នុងសតវត្សរ៍ណា? កុំថា ជនជាតិសៀមមិនដឹង ប្រវត្តិសាស្រ្ត សៀមធ្វើជាវង្វេង? ហេតុអ្វីបានជាជនជាតិសៀមចង់បានប្រាសាទព្រះវិហារ? ទោះបីជាកម្ពុជាឈ្នះក្តីនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នៅទីក្រុងឡាអេ(ប្រទេសហូឡង់)។ នៅពេលសម្រេចក្តីឈ្នះមកលើប្រទេសកម្ពុជា ប្រទេសសៀមកើតទុក្ខមិនសុខចិត្ត...
បើមិនជួយជាសម្ភារស្មារតីទេ កុំបំផ្លាញទឹកចិត្តកងទ័ព និងប្រជាជនខ្មែរ ដែលមានស្មារតីស្នេហាជាតិ
នៅពេលប្រទេសជាតិយើង កំពុងមានសង្រ្គាមឈ្លានពានពីប្រទេសសៀម យើងមិនត្រូវធ្វើអ្វីឬនិយាយអ្វីដែលបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទេ យើងត្រូវតែរួបរួមគ្នាឡើងក្នុងស្មារតីស្នេហាជាតិ មិនត្រូវបែកបាក់គ្នា ក្រោមរូបភាពញុះញង់ណាមួយឡើយ។ នៅពេលថ្មីៗនេះ លោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងបានប្រើពាក្យសម្តីដែលមិនបានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិខ្លួនឯងទាល់តែសោះ ថែមទាំងបាននិយាយប៉ះពាល់ទឹកចិត្តកងទ័ពកម្ពុជា និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានលើកទឹកចិត្តកងទ័ពចោរសៀមដែលឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទៅវិញ។ សង្រ្គាមរវាងប្រទេសកម្ពុជា និងប្រទេសសៀម ចាប់ផ្តើមពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាសង្រ្គាមឈ្លានពាន។ ទី១)ប្រទេសថៃចាប់ផ្តើមបង្កជម្លោះមកលើប្រទេសកម្ពុជាមុន ទី២)កងទ័ពសៀម បាញ់កងទ័ពកម្ពុជាស្លាប់ម្នាក់...
គង់ ឈៀវ (ជីវិតក្រោយសមាហរណកម្ម)
គង់ ឈៀវ[1] ជាអតីតជាយោធាខ្មែរក្រហម ធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន តាំងពីឆ្នាំ១៩៧១ ដល់១៩៩៩ ជួបរឿងរ៉ាវជាច្រើនពីអតីតកាល។ នៅពេលកម្លាំងយោធាខ្មែរក្រហម រស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច ជាពិសេសតំបន់ចុងក្រោយលើជួរភ្នំដងរែក ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ ទទួលយកបទឈប់បាញ់ពីរដ្ឋាភិបាលភ្នំពេញ។ ខ្ញុំ យល់ឃើញថា ជារឿងល្អបំផុតដែលខ្មែរយើងរួបរួមគ្នា និងចេះផ្សះផ្សាគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ នៅក្រោយសមាហរណកម្ម ជីវិតខ្ញុំ និងប្រជាជនទទួលបានសុខសន្តិភាពពិតប្រាកដ ឈប់បារម្មណ៍រឿងសង្រ្គាម។ បច្ចុប្បន្ននេះ...
អ៊ឹម ឡុត (អតីតយោធាខ្មែរក្រហម ការពារព្រំដែនកម្ពុជា-ថៃ)
នៅលើពិភពលោកយើងនេះ គ្មានប្រទេសណាមួយយល់ព្រមបាត់បង់ទឹកដីរបស់ខ្លួនងាយៗទេ និងមិនអនុញ្ញាតឲ្យប្រទេសណាមួយចូលមកឈ្លានពានជាដាច់ខាត។ ទោះបីប្រទេសតូចប្រជាជនតិចតែងតែខិតខំការពារព្រំដែនរបស់ខ្លួនជានិច្ច។ សូម្បីតែនៅក្នុងរបបខ្មែរក្រហម ដែលមានការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង។ ក៏ខ្មែរក្រហម បានយកចិត្តទុកដាក់ការពារព្រំដែន មិនតែប៉ុណ្ណោះបានបញ្ជូនកងទ័ពរាប់រយនាក់ឲ្យទៅសិក្សារៀនសូត្រផ្នែកបច្ចេកទេសយោធានៅប្រទេសប្រជាមានិតចិនថែមទៀត។ ជាអាទិ៍រួមមាន៖ រៀនបើកបរយន្តហោះចម្បាំង, រថក្រោះ, កាំភ្លើងធំ និងរៀនជួសជុលសព្វាវុធគ្រប់ប្រភេទ ថែមទាំងបានកសាងព្រលានយន្តហោះចម្បាំងនៅខេត្តកំពង់ឆ្នាំង ដើម្បីការពារប្រទេសជាតិ និងការពារទឹកដី។ អ៊ឹម ឡុត[1] អាយុ៥៧ឆ្នាំ (គិតត្រឹមឆ្នាំ២០១២)។ ខ្ញុំជាយោធាខ្មែរក្រហម ដែលបានស្ម័គ្រចិត្តចូលបម្រើជាតិ មានតួនាទីការពារទឹកដីតាមជួរភ្នំដងរែក ជាពិសេសប្រាសាទនានា...
ម្តាយខ្ញុំរស់រានមានជីវិតពីរបបខ្មែរក្រហម
ផាត[1] អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ខ្ញុំក្លាយជាជនពិការដោយសារជំងឺលើសឈាម និងលើសជាតិស្ករ។ កាលពីកុមារភាព ខ្ញុំបានសិក្សារៀនសូត្របានត្រឹមចេះអាន និងសរសេរអក្សរ។ ខ្ញុំឈប់រៀនមកជួយធ្វើការងារឪពុកម្តាយ។ ខ្ញុំ និងបងប្អូនស្រីៗទាំងអស់នៅក្នុងគ្រួសារមិនសូវយកចិត្តដាក់រឿងរៀនសូត្រទេ។ នៅឆ្នាំ១៩៦៦ ខ្ញុំបានរៀបមង្គលការប្តីឈ្មោះ សុខ ហើយខ្ញុំមានកូនចំនួន៩នាក់(ប្រុស៥ស្រី៤) រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅមុនឆ្នាំ១៩៧០ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពល្អប្រសើរ ឪពុកខ្ញុំឈ្មោះ ស៊ុយ ម្តាយឈ្មោះ...
ជនជាតិភាគដើមភាគតិចព្នង មានការយល់ដឹងរឿងសង្គម ជាពិសេសរឿងជម្លោះព្រំដែន
ច្រិច មាន[1] អាយុ៧៥ឆ្នាំ(រូបខាងស្តាំដៃ) ជនជាតិដើមភាគតិចព្នង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (នៅតំបន់ភូមិភាគឦសាន)។ ខ្ញុំបានដឹងព័ត៌មានខ្លះៗពីសង្គមបច្ចុប្បន្នរវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃរឿងជម្លោះព្រំដែន ជាពិសេសរឿងប្រាសាទតាមាន់តូច,តាមាន់ធំ,តាក្របី និងតំបន់ព្រះវិហារ។ ខ្ញុំធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន និងធ្លាប់បានដឹងតាមដូនតានិយាយប្រាប់ថា យើងមានទំនាស់ជាមួយថៃរឿងព្រំដែន ជាពិសេសប្រាសាទព្រះវិហារ ដែលអន្តរជាតិទទួលស្គាល់ថា ជាកេរដំណែលរបស់ប្រទេសកម្ពុជា សូមប្រទេសថៃកុំមកឈ្លានពាននាំឲ្យកើតមានសង្រ្គាម។ ចំពោះខ្ញុំជាជនជាតិដើមភាគតិចឆ្អែតហើយរឿងសង្រ្គាម មិនចង់មានជម្លោះរឿងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំគិតថា...
ញ៉ែម ខាន់ ហៅ ធឿន៖ ជានារីពេទ្យវ័យក្មេងម្នាក់នៅក្នុងរបបខ្មែរក្រហម
របបខ្មែរក្រហម បានយកជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ របបខ្មែរក្រហម ឡើងកាន់អំណាច និងបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយមិនបានយកចិត្តទុកដាក់ពីសុខភាពរបស់ប្រជាជន។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានក្រសួងសុខាភិបាលដូចជំនាន់មុនៗដែរ តែការសិក្សាអប់រំលើមុខវិជ្ជាពេទ្យមានសភាពខុសគ្នាផ្ទុយស្រឡះពីរបបមុនៗ។ ឈ្មោះ ញ៉ែម ខាន់ ជាក្មេងស្រីម្នាក់រស់នៅតាមទីជនបទស្រុកស្រែចម្ការ និងមិនបានសិក្សារៀនសូត្រ នៅតែអាចក្លាយជាបុគ្គលិកនៅមន្ទីរពេទ្យ(៦មករា) ក្នុងរបបខ្មែរក្រហមបានដែរ។ ខ្ញុំឈ្មោះ ញ៉ែម ខាន់[1]...
អតីតកងឈ្លបធ្លាប់ចេញចូលមន្ទីរសន្តិសុខចម្ការកាហ្វេ(បានជួបជនជាតិអាមេរិក)
បន្ទាប់ពីរបបខ្មែរក្រហម ឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានអនុវត្តគោលនយោបាយបោសសម្អាតផ្ទៃក្នុង រួមមានខ្មាំងខាងក្នុងនិងខ្មាំងខាងក្រៅ។ នេះគឺជាមូលហេតុធ្វើឲ្យប្រជាជនស្លូតត្រង់ងាយរងគ្រោះ រួមទាំងកម្មាភិបាលខ្មែរក្រហម ស្លាប់អស់ប្រមាណជាង២លាន២សែននាក់[1]។ នួន ពៅ ហៅ ឃន[2] អាយុ៧០ឆ្នាំ មានប្រពន្ធឈ្មោះ យន់ យឿង អាយុ៦៣ឆ្នាំ និងមានកូនចំនួន៧នាក់(ស្រី៣ប្រុស៤)។ ពៅ មានឪពុកឈ្មោះ នួន យឹម និងម្តាយឈ្មោះ...

