សកម្មភាពក្បត់អង្គការបដិវត្តន៍របស់អនុក្រុមម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦
ដកស្រង់ចេញពីចម្លើយសារភាព J០០១១៦[1] តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខុប ខន គឺជាអតីតអនុក្រុម ម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦។[2] ខុប ខន ត្រូវបានឃាត់ខ្លួននិងបញ្ជូនមកសួរចម្លើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៧ ដោយត្រូវអង្គការខ្មែរក្រហមចោទថាជាសមាជិក សេ.អ៊ី.អា.។ ខាងក្រោមនេះ គឺជាសម្រង់ព័ត៌មានដោយសង្ខេបអំពីចម្លើយសារភាពរបស់ ខុប ខន រៀបរាប់អំពីសកម្មភាពក្បត់របស់ខ្លួន។ ខុប ខន មានវ័យ១៩ឆ្នាំ និងនៅលីវនៅពេលឃាត់ខ្លួន។ ខុប ខន...
រត់គេចខ្លួនដើម្បីរួចជីវិត តែបែរជាត្រូវកងទ័ពចាប់ខ្លួន ដកស្រង់ខ្លឹមសារពីឯកសារចម្លើយសារភាព J00264 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា
ក្រៅពីអនុវត្តគោលនយោបាយជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា បន្ទាប់ពីការឡើងកាន់អំណាចរបស់ខ្លួន ខ្មែរក្រហម ក៏បានអនុវត្តផែនការដាក់គោលដៅទៅលើបុគ្គលដែលខ្លួនសង្ស័យថាជា “សត្រូវខាងក្នុងនិងសត្រូវខាងក្រៅ” និងអនុវត្តការចាប់ខ្លួនព្រមទាំងសួរចម្លើយ។ មិនតែប៉ុណ្ណោះ ប្រជាជនជាច្រើនត្រូវរស់នៅក្រោមភាពភិតភ័យ បង្កឡើងដោយការសម្លាប់ដែលកើតមាននៅក្នុងរបបខ្មែរក្រហម។[1] ជាក់ស្តែង សារិន ដែលមិនអាចទ្រាំទ្រជាមួយនឹងការរស់នៅក្រោមភាពភ័យខ្លាច បានសម្រេចចិត្តចូលរួមជាមួយនឹងប្រជាជនក្នុងភូមិ ធ្វើការភៀសខ្លួនទៅកាន់ប្រទេសសៀម (ប្រទេសថៃ)។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបចម្លើយសារភាពរបស់ ឈួន សារិន។[2] ខ្ញុំឈ្មោះ ឈួន សារិន មានឈ្មោះបដិវត្តន៍ សារិន គឺជាប្រជាជនសហករណ៍...
ចម្លើយសារភាពទទួលបានពីការសួរចម្លើយរយៈពេល៩ម៉ោង ដកស្រង់ខ្លឹមសារពីឯកសារចម្លើយសារភាព J00392 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា
“សួរអស់រយៈពេល៩ម៉ោង នៅថ្ងៃទី១៥ ខែ៩ ឆ្នាំ១៩៧៦” គឺជាកំណត់សម្គាល់ដែល សមមិត្តវ៉ន បានចារនៅលើសេចក្តីសង្ខេបចម្លើយសារភាពលើកទី១របស់ មុំ ផានី រាយការណ៍ទៅថ្នាក់លើ។ សេចក្តីសង្ខេបចម្លើយសារភាពនេះ ត្រូវបានបញ្ចប់សព្វគ្រប់ និងអានឲ្យ មុំ ផានី ស្តាប់បានត្រឹមត្រូវ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៧៦។ យោងតាមឯកសារដដែលនេះ សមមិត្តវ៉ន បានរាយការណ៍ទៅថ្នាក់លើ ជំនួសឲ្យ “គណៈបញ្ជាការសាលាអប់រំយោធាភូមិភាគបូព៌ាទិស” ហើយការសួរចម្លើយទៅលើ...
យុវជន ពេទ្យ មន្ទីរស-២១
សង្ខេបឯកសារចម្លើយសារភាពលេខ D07158 ភួង ដំរី ហៅ ភឿន គឺជាពេទ្យនៅមន្ទីរស-២១[1]។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៨ ភឿន ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅឃុំខ្លួននៅផ្ទះ៣២ បន្ទប់ធំ២ បន្ទប់តូច ១១ នៃមន្ទីរស-២១ ក្រោយខ្សែបណ្តាញរបស់ភឿនមួយចំនួនត្រូវបានចាប់ខ្លួន។ ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបនៃចម្លើយសារភាពរបស់ភឿន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៧៨[2]។ នៅចុងបញ្ចប់នៃចម្លើយសារភាពនេះ ឈ្មោះរបស់ខ្សែបណ្តាញរបស់ភឿន ត្រូវបានរាយការណ៍...
ឃើញត្រឹមរូបថតប្អូនប្រុសនៅទួលស្លែង
ហ៊ីម មុំ អាយុ៤៦ឆ្នាំ[1] គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលបានទទួលរងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ នេះបើយោងតាមគម្រោង “ជនរងគ្រោះពីអំពើទារុណកម្ម (Victim of Torture)”[2] របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ គម្រោងនេះ បានកំណត់ថា គាត់បានទទួលរងជំងឺបាក់ស្បាតក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD)[3]។ ក្រៅពីជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហ៊ីម មុំ បានប្រទះឃើញរូបថតប្អូនប្រុសរបស់ខ្លួន ដែលគាត់នឹកស្មានពុំដល់ថា ប្អូនប្រុសឈ្មោះ សាំង គឹមលាង[4] បែរជាត្រូវស្លាប់នៅមន្ទីរស-២១។ ក្រោយទទួលបានដំណឹងអំពីការស្លាប់របស់ប្អូនប្រុស...
ក្លាយជាអ្នកទោសខ្មែរក្រហមក្រោយមាតុភូមិនិវត្តន៍ឆ្នាំ១៩៧៦
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦ ស្ថានទូតនៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា[1]ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង ទទួលបានសំណុំបែបបទស្នើសុំផ្លាស់ប្តូរលិខិតឆ្លងដែនរបស់ ស្រី ណាំ ដើម្បីធ្វើមាតុភូមិនិវត្តន៍វិញ។[2] សំណើសុំនេះ ត្រូវបានអនុញ្ញាត ហើយលិខិតឆ្លងដែនថ្មីបានចេញជូន ស្រី ណាំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៦។ ប្រមាណជាងពីរសប្តាហ៍ក្រោយមក គឺនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៧៦[3] ស្រី ណាំ បានត្រលប់ឈានជើងចូលមាតុភូមិរបស់ខ្លួនវិញ ដែលពេលនោះប្រទេសកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម...
ចារនារីរបស់វៀតណាម
“បើបានក្លាយទៅជាប្រពន្ធ អ្នកបដិវត្តហើយ ទោះមានកូនក្តី អត់កូនក្តី ក្រោយពេលស៊ើបការណ៍បានហើយ ត្រូវលះបង់កូននោះចោល ហើយរត់ទៅជួប ថៅ ឃិញ វិញ ក្នុងរយៈយ៉ាងយូរ២ឆ្នាំដើម្បីរាយការណ៍”[1] នេះគឺជាចម្លើយសង្ខេបរបស់នារី ហ៊ីង រ៉ាយ៉ា ដែលសមមិត្ត តេង[2] បានភ្ជាប់ជូនសមមិត្តនៅមន្ទីរ៧០៣[3]។ យោងតាមឯកសារនេះ មិត្ត តេង គឺជាប្រធានមន្ទីរ១៥[4] ធ្វើសេចក្តីរាយការណ៍អំពីអ្នកទោសដែលឃាត់ខ្លួននៅតាមមូលដ្ឋាន និងបញ្ជូនមកកាន់មន្ទីរសន្តិសុខស-២១។ គួររំឭកថា ក្រៅពីមន្ទីរស-២១...
អ្នកធ្វើការនៅមន្ទីរក-៧
ខ្ញុំឈ្មោះ ហោម សាមិត្ត ហៅទូច មានឈ្មោះបដិវត្តន៍ដែលខ្មែរក្រហមដាក់ឲ្យថា ប្រាច មិត្ត។ ខ្ញុំមានអាយុ ៤១ឆ្នាំ (ឆ្នាំ២០០៤)។[1] ឪពុកខ្ញុំឈ្មោះ ប្រាច ហោម និងម្តាយឈ្មោះ សយ មុំ។ ឪពុកខ្ញុំបានស្លាប់នៅអំឡុងពេលបែករបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ នៅពេលដែលគាត់រត់ត្រលប់មកស្រុកកំណើតវិញ។ ខ្ញុំជាកូនទី២ ក្នុងចំណោមបងប្អូន ទាំងអស់១០នាក់។ បងប្អូនខ្ញុំប្រាំនាក់ បានស្លាប់ដោយសារជំងឺក្នុងអំឡុងរបបខ្មែរក្រហម និងដោយសារជាន់មីននៅពេលធ្វើដំណើរត្រលប់មកស្រុកកំណើតវិញបន្ទាប់ពីខ្មែរក្រហមដួលរលំ។ ប្អូនៗខ្ញុំបានជាន់មីនស្លាប់...
រស់មួយសតវត្សរ៍ក្នុងស្រមោលអន្ធកាល
ស្នាមជ្រីវជ្រួញដក់ជ្រៅនៅលើផ្ទៃមុខដ៏ស្រងូតស្រងាត់របស់លោកយាយ ស៊ួម អម អាចបង្ហាញថាលោកយាយបានរស់ឆ្លងកាត់ជាច្រើនសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា។ ស្ថិតនៅក្នុងវ័យ៩៩វស្សា[1] លោកយាយ ស៊ួម អម បានរស់រានឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រច្របូកច្របល់របស់កម្ពុជា និងជាសាក្សីរស់នៃយុគសម័យសង្គ្រាមដែលកើតមានរាប់ទសវត្សរ៍, ការប្តូរផ្លាស់នៃរបបដឹកនាំច្រើនជំនាន់ និងផលពិបាកឥតគណនាបន្សល់ពីរបត់នយោបាយទាំងនេះ។ រស់នៅក្នុងខ្ទមតូចមួយជាមួយចៅវ័យ១៦ឆ្នាំ ក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌលខេត្តបាត់ដំបង លោកយាយ អម បានរំឭកអំពីបទពិសោធន៍ជីវិត ប្រកបដោយភាពមិនងាយទ្រុឌទ្រោម អមជាមួយនឹងសេចក្តីសង្ឃឹមយ៉ាងសុទិដ្ឋិនិយមចំពោះអនាគតស្ងប់សុខមួយ។ រឿងរ៉ាវជីវិតរបស់លោកយាយ អម បានផ្តើមចេញពីជីវិតរស់នៅដោយសុខសាន្តត្រានតាមរយៈការប្រកបរបរស្រែចម្ការនៅភូមិកំណើតរបស់ខ្លួន គឺភូមិឆករកា...
មិននឹកស្មានថាបានរួចរស់ជីវិតពីគុកទួលស្លែង
“មួយថ្ងៃគេសួរប្រវត្តិរូបបីដង…ខ្ញុំមិននឹកស្មានថាខ្លួនខ្ញុំរស់ដែរប្អូន!” សេត កាលខាន់ ដែលមានឪពុកសញ្ជាតិដើមអារ៉ាប់ និងធ្លាប់ជាអ្នកទោសទួលស្លែង បានរៀបរាប់ប្រាប់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាយ៉ាងដូច្នេះ។[1] ឪពុករបស់ សេត កាលខាន់ ឈ្មោះ អាប់ឌុល ហ្គោលីយ៉ាល មានដើមកំណើតនៅប្រទេសអារ៉ាប់ និងបានរើមករស់នៅប្រទេសកម្ពុជា នៅពេលមានវ័យ២៥ឆ្នាំ និងបានរៀបការជាមួយម្តាយរបស់ សេត កាលខាន់ ឈ្មោះ សា លីម៉ា ជាជនជាតិលាវ ព្រមទាំងបង្កើតក្រុមគ្រួសារនិងមានកូនប្រុសស្រីចំនួន ៦នាក់ រស់នៅក្នុងសង្កាត់លេខ៥...
ពីដំបូង ខ្ញុំមិនជឿថាខ្មែរក្រហមឃោរឃៅ
“កាលហ្នុង ភ្នំពេញស្ងាត់ឈឹង។ កន្លែងណាមានមនុស្សនៅ មានតែកន្លែងនឹង។ កន្លែងណាគ្មាន គ្មានទេ។ ភ្លើងតចោលតាមផ្លូវធំៗ។ កន្លែងណាគ្មានមនុស្សនៅងងឹតសូន្យហ្មង។ មនុស្សនៅដោយកន្លែង។”[1] សូ គឹមយ៉ន ហៅរ៉េន អតីតយុវជនក្នុងអង្គភាពពាណិជ្ជកម្មខ្មែរក្រហម[2] បានចែករំលែកយ៉ាងដូច្នេះ។ ខុសប្លែកពីប្រជាជនកម្ពុជាទូទៅ ជីវិតស្ថិតក្រោមរបបខ្មែរក្រហម ពុំបានប្រឈមជាមួយនឹងទុក្ខលំបាកនោះទេ។ កត្តានេះហើយ បានញ៉ាំងឲ្យ រ៉េន ភ្ញាក់ផ្អើលក្រោយពីត្រលប់ទៅស្រុកកំណើតវិញក្រោយរបបខ្មែរក្រហមដួលរលំ និងបានដឹងពីអំពើឃោរឃៅដែលខ្មែរក្រហមបានប្រព្រឹត្តលើប្រជាជននៅក្នុងភូមិស្រុករបស់ខ្លួន។ សូ គឹមយ៉ន ហៅ...

