ស៊ុម ហុង ៖ ខ្ញុំពិការជើងម្ខាង
ស៊ុម ហុង[1] ភេទប្រុស អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកោះចិន ឃុំព្រែកក្ដាម ស្រុកពញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្ន ហុង រស់នៅក្នុងភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហុងបាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនប្រុសទីបីនៅក្នុងគ្រួសារ។ ឪពុកម្ដាយខ្ញុំ ប្រកបមុខរបរជាកសិករ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនៅក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៥ នៅឯស្រុកពួក ខេត្ដសៀមរាប។ ជីវភាពប្រជាជនរស់នៅនាសម័យនោះ...
ថុន ទឹម៖ការងារក្នុងកងកុមារ
ថុន ទឹម[1] ភេទប្រុស អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទឹម បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ដោយសារស្រុកទេសចាប់ផ្តើមកើតមានសង្គ្រាម។ ខ្ញុំក៏ឈប់រៀន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ កាលពីសម័យសង្គមរាស្រ្តនិយម គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។ លុះដល់ឆ្នាំ១៩៧០ នៅក្នុងភូមិរបស់ខ្ញុំ...
ណិប ផល៖ ខ្ញុំពិការដៃ ដោយសារតែផ្ទុះគ្រាប់មីន
ណិប ផល[1] ភេទស្រី អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបាខង ឃុំតាភេន ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ផល រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ផល បាននិយាយថា៖ «ខ្ញុំរៀនបានត្រឹមថ្នាក់ទី២ កាលកុមារភាព។ ដោយសារតែសង្គ្រាម ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ហើយ មកនៅផ្ទះ ដើម្បីជួយធ្វើការងារឪពុកម្ដាយ។ នៅក្នុងឆ្នាំ១៩៧០ លន់...
ហួត ហាំ បម្រើការជាខ្សែរយៈប្រជៀវក្រហម
ហួត ហាំ[1] ដែលមានឈ្មោះបដិវត្តិន៍ ហួត ហីម បានសរសេរនៅក្នុងចម្លើយសារភាពរបស់ខ្លួនថា៖ «ខ្ញុំឈ្មោះហួត ហាំ ភេទប្រុស អាយុ២២ឆ្នាំ (១៩៧៥)។ ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងស្វាយ ឃុំសស្ដំ ស្រុកពួក តំបន់៣០៤ (សៀមរាប)។ ខ្ញុំមានបងប្អូនចំនួន៦នាក់ (ប្រុស៥នាក់ និងស្រី១នាក់)។ មុនបដិវត្ដន៍ ខ្ញុំប្រកបរបរធ្វើស្រែ និងស៊ីឈ្នួលកៀរត្រីឲ្យគេ មានវណ្ណៈភាពជាកសិករកណ្ដាលថ្នាក់ក្រោម។ ខ្ញុំបានចូលរួមក្នុងចលនាបដិវត្ដន៍ខ្មែរក្រហមនៅខែមេសា ឆ្នាំ១៩៧៣...
«បើព្រហ្មលិខិតចង់បានជើងម្ខាងរបស់ខ្ញុំ យកទៅចុះ ឲ្យតែទុកជីវិតឲ្យខ្ញុំ»
ជា សុខហេង[1] ភេទស្រី អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិក្រយា ឃុំក្រយា ស្រុកស្ទោង ខេត្ដកំពង់ធំ។ បច្ចុប្បន្ន សុខហេង រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុខហេង បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ (ស្រី៣នាក់ និងប្រុស២នាក់)។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ។ នៅក្នុងជំនាន់ខ្មែរក្រហម ខ្ញុំរស់នៅក្នុងកងកុមារ និងធ្វើការងារប្រចាំថ្ងៃដូចជា រើសអាចម៍គោ ដាំដំឡូង...
អ៊ុយ ទីម៖ អតីតកងទ័ពខ្មែរក្រហម
អ៊ុយ ទីម[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទឹម បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ ហើយខ្ញុំគឺជាកូនប្រុសទី៣នៅក្នុងគ្រួសារ។ កាលពីវ័យកុមារ ខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់។ ជំនាន់នោះ គ្រួសាររបស់ខ្ញុំមានជីវភាពមធ្យម និងប្រកបមុខរបរជាកសិករ។ ប្រជាជនចេះជួយគ្នាចែករំលែក និងយកអាសារគ្នាណាស់។...
អោ ធីម៖ អតីតកងនារីពេទ្យខ្មែរក្រហម
អោ ធីម[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្ន ធីម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ធីម បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនស្រីពៅនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ នៅជំនាន់នោះ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីការងារធ្វើស្រែចម្ការគ្រួសារខ្ញុំក៏បានដាំដំណាំបន្លែមួយចំនួនដូចជា៖ ត្រកួន សណ្ដែកគួរ...
ហង្ស គង់៖ ខ្ញុំរងរបួសចំក្បាលធ្ងន់ធ្ងរ
ហង្ស គង់ ភេទប្រុស អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងជុំ ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។ បច្ចុប្បន្ន គង់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គង់ និយាយថា៖ «ខ្ញុំបានក្លាយខ្លួនជាជនពិការដោយសារតែសង្គ្រាមនៅចន្លោះឆ្នាំ១៩៧០ដល់១៩៩៨។ ខ្ញុំបានចូលបម្រើក្នុងជួរកងទ័ពខ្មែរក្រហម ដើម្បីការពារទឹកដី និងទាមទារអំណាចជូន សម្ដេចព្រះ នរោត្ដម សីហនុ។ ខ្ញុំបានតស៊ូជម្នះជាមួយការងារនេះរហូតដល់បាត់បង់ឪពុកម្ដាយ និងបងប្អូនជាទីស្រឡាញ់។ រាងកាយរបស់ខ្ញុំទទួលរងនូវពិការភាពដូចជា ផុងលលាដ៍ក្បាល...
ចូលបម្រើកងទ័ពយ៉ាងស្ងាត់ៗ ដោយសារអត់ឃ្លានខ្លាំងពេក
អ៊ុន ហយ ភេទប្រុស អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រែកពារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ហយ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខាងក្រោមនេះគឺជាចាស់រឿងរបស់ ហយ៖ ៖ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។ ឳពុកម្តាយរបស់ខ្ញុំមានមុខរបរជាកសិករ។ ខ្ញុំមិនបានរៀនសូត្រនោះទេកាលពីកុមារភាព ដោយសារជីវភាពគ្រួសារមានការលំបាកពេក។ នៅពេលខ្ញុំធំដឹងក្ដីបន្ដិច ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យចូលកងចល័តលើកភ្លឺស្រែ និងជីកប្រឡាយ។ ខ្ញុំបានធ្វើការនៅភូមិថ្នល់ទទឹង...
ខ្ញុំត្រូវរបួសចំត្រង់ពោះ និងក្រលៀន
ប៉ុន ខេម ភេទ ប្រុស អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ខេម រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខេម និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់។ ជំនាន់នោះគ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាកម្មករលីសែងគ្រឿងដែក។ គ្រួសារខ្ញុំ មិនមានមុខរបរធំដុំអ្វីនោះទេ។ ក្រៅពីការងារទាំងអស់នេះ...
ខ្ញុំត្រូវអម្បែងគ្រាប់ហោះមកលើស្លឹកត្រចៀក និងធ្លាយដល់ថ្គាម
ជូ នូ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុង ភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នូ រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នូ បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំជាកូនពៅនៅក្នុងគ្រួសារ។ នៅជំនាន់នោះ គ្រួសារខ្ញុំមានជីវភាពខ្វះខាតណាស់ ហើយខ្ញុំជាកូនកំព្រារស់នៅជាមួយម្ដាយចុង។ កាលពីវ័យកុមារ ខ្ញុំរៀនអក្សរបានត្រឹមថ្នាក់ទី៧...

