ប្រជាជនត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម
(សៀមរាប)៖ ម៉ៅ មុយ អាយុ៦៩ឆ្នាំ កើតនៅក្នុងឆ្នាំ១៩៥៥ មានទីកន្លែងកំណើត និងរស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ទោះបីជាមានវ័យចំណាស់ មុយ មិនមានជំងឺឈឺថ្កាត់អ្វីនោះទេ។ នៅអំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងពាសពេញតំបន់ បណ្តាលឱ្យមានការខូចខាតផ្ទះសំបែងយ៉ាងដំណំ។ ព្រឹត្តិការណ៍នេះបានបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ជីវិត បង្កឱ្យមានការបែកបាក់គ្រួសារ និងបន្សល់ទុកនូវពិការភាពយ៉ាងច្រើន។ ចាប់ពីពេលនោះមក មុយ គឺជាកសិករសាមញ្ញម្នាក់ដែលបានរស់នៅជាមួយបងប្អូនក្នុងភូមិជ្រាវ ខេត្តសៀមរាប។...
ទុកតែប្រជាជនដែលគ្មានចំណេះដឹង ព្រោះងាយស្រួលក្នុងការគ្រប់គ្រង
(សៀមរាប)៖ សៀន សួង មានអាយុ៧៦ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្ន សួង ឈឺសន្លាក់ដៃជើង និងឈឺចង្កេះជាប្រចាំ។ នៅឆ្នាំ១៩៧០ សួង ធ្លាប់រស់នៅខេត្តកំពង់ស្ពឺជាមួយសាច់ញាតិ ក្រោយមកទើបផ្លាស់ប្ដូរទៅខេត្តសៀមរាបវិញ។ សួង ធ្លាប់បានឆ្លងកាត់ការទម្លាក់គ្រាប់ប្លោងយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យមានការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ប្រជាជនរងរបួស និងបាត់បង់ជីវិតជាច្រើន។ ចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥...
បបររាវ និងថ្នាំអាចម៍ទន្សាយ
(សៀមរាប)៖ ក្អោប ហ៊ុន មានអាយុ៧៩ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ហ៊ុន បានចែករំលែករឿងរ៉ាវដ៏លំបាកដែលគាត់ធ្លាប់បានឆ្លងកាត់ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម៖ ក្នុងអំឡុងឆ្នាំ១៩៧០ ដែលជាឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ នៅពេលនោះ ហ៊ុន រស់នៅជាមួយក្រុមគ្រួសារក្នុងភូមិជ្រាវ ខេត្តសៀមរាប។ តំបន់ដែល ហ៊ុន រស់នៅបានរងការទម្លាក់គ្រាប់បែក និងការបាញ់ប្លោងយ៉ាងខ្លាំងក្លាក្នុងគោលបំណងបណ្តេញកងទ័ពវៀតណាមចេញពីទឹកដីកម្ពុជា។...
អែម លៀម៖ គ្រុនញាក់គ្រុនញ័រ
(សៀមរាប)៖ អែម លៀម អាយុ ៦៣ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លៀម មានឪពុកឈ្មោះ អែម និងម្ដាយឈ្មោះ សៀង រ៉េម ជាកសិករ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ប្រជាជនក្នុងភូមិរបស់លៀម បានទៅរស់នៅក្នុងវត្ត ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅទីនោះ លៀម ធ្វើស្រែចម្ការ,...
មាំ តឹម៖ បបរលាយជាមួយត្រកួន
(សៀមរាប)៖ មាំ តឹម ភេទស្រី មានអាយុ ៥២ឆ្នាំ មានទីកន្លែងកំណើត និងសព្វថ្ងៃរស់នៅភូមិព្រំកុដ្ឋ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តឹម មានឪពុកឈ្មោះ ប៉ិ មាំ និងម្ដាយឈ្មោះ ចាត ដែលប្រកបរបរជាកសិករ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ឪពុកម្ដាយតឹម បាននាំគាត់ចាកចេញពីភូមិកំណើត ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច។...
ភោក កាយ៖ យំដោយសារបាត់ស្លាបព្រា
(សៀមរាប)៖ ភោក កាយ ភេទស្រី មានអាយុ ៥៩ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កាយ មានឪពុកឈ្មោះ យ៉ត ភោក និងម្ដាយឈ្មោះ ប៊ុន កន។ នៅរបប លន់ នល់ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គ្រួសារកាយ បានរត់ចេញពីភូមិកំណើតទៅនៅភូមិវាលធំ...
សេម ហូ៖ ប្តីឈឺស្លាប់នៅរបបខ្មែរក្រហម
(សៀមរាប)៖ សេម ហូ ភេទស្រី មានអាយុ ៧៥ឆ្នាំ។ ហូ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហូ មានឪពុកឈ្មោះ ប្រាក់ សេម និងម្ដាយឈ្មោះ បុញ្ញ ឃូ។ ហូ មានប្តីឈ្មោះ ញោ ប្រាក់ និងមានកូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។...
ដឹប រ៉ូន៖ ប្អូនខ្ញុំត្រូវខ្មែរក្រហមចាប់ផ្សឹក
(សៀមរាប)៖ ដឹប រ៉ូន ភេទស្រី មានអាយុ ៥៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រ៉ូន មានឪពុកឈ្មោះ វឹង ដឹប និងម្ដាយឈ្មោះ ហ៊ីង អែម។ រ៉ូន មានប្តីឈ្មោះ បូល នាន់ និងមានកូនប្រាំបីនាក់ ក្នុងនោះស្រីបីនាក់។ នៅឆ្នាំ១៩៧០...
ប៉ុក ក្រើន៖ កងសេដ្ឋកិច្ចនៅរបបខ្មែរក្រហម
(សៀមរាប)៖ កើតនៅឆ្នាំ១៩៥៩ ប៉ុក ក្រើន ភេទប្រុស អាយុ ៧១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រើន មានឪពុកឈ្មោះ ប៉ុយ ប៉ុក និងម្ដាយឈ្មោះ ប៉ិ ឡាន។ ក្រើន មានប្រពន្ធឈ្មោះ ចេត និងមានកូនប្រាំបួននាក់ ក្នុងនោះស្រីប្រាំបីនាក់។ ដោយសារបញ្ហាជីវភាព...
ទឹម ហាន៖ ឆ្លងកាត់ទុក្ខលំបាកជាច្រើន
(សៀមរាប)៖ កើតនៅឆ្នាំ១៩៥៤ ទឹម ហាន ភេទស្រី មានអាយុ ៦៦ឆ្នាំ។ ហាន រស់នៅភូមព្រំកុដ្ឋ ឃុំបល្ល័ង្ក ស្រុកបា្រសាទបាគង ខេត្តសៀមរាប។ នៅរបបខ្មែរក្រហម ហាន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ នៅក្នុងសហករណ៍។ ហាន ក៏ដូចប្រជាជនខ្មែរឯទៀត ត្រូវរស់នៅ និងឆ្លងកាត់ទុក្ខលំបាកជាច្រើននារបបនោះ ដែលធ្វើឲ្យប៉ះពាល់សុខភាពរាងកាយមកទល់សព្វថ្ងៃ។ ហាន និយាយថា ការកាត់ទោសមេដឹកនាំខ្មែរក្រហម...
អង្គការចោទថាខ្ញុំខ្ជិល
(សៀមរាប) ៖ លឹម វី អាយុ ៧៦ឆ្នំា រស់នៅក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ វីបានរៀបរាប់ទំាងទុក្ខវេទនានាសម័យសាធារណរដ្ឋខ្មែរផងដែរថាថា នៅរាល់ពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននំាគ្នារត់គេចដើម្បីហ៊ុយប្រឡាក់ខោអាវ និងពួនសម្ងំំងំដើម្បីឲ្យរួចជីវិត ប៉ុន្តែផ្លូវថ្នល់ ផ្ទះសម្បែង សាលារៀនបានបាក់បែកគ្មានសល់។ ក្នុងរបបខ្មែរក្រហម វី បានប្រាប់ថា គាត់ធ្វើដំណើរតាមរយៈរទេះគោបានចល័តទៅជាច្រើនកន្លែងដូចជាទៅកំពង់ភ្លុក ត្រៅកុដ្ឋ ធ្វើដំណើរតាមរយៈរទេះគោ។ គ្រានោះ បើទោះបីជាខំបររទេះគោហត់យ៉ាងណាក្តីក៏គាត់មិនមានហ៊ានប្រកែក...

